-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, September 19, 2022

មេភូមិម្នាក់ចិត្តសឿងហ៊ានវាស់ដីរដ្ឋលក់យ៉ាងអនាធិបតេយ្យ គ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ!

ចំនួនអ្នកទស្សនា: Views

 


មេភូមិម្នាក់ចិត្តសឿងហ៊ានវាស់ដីរដ្ឋលក់យ៉ាងអនាធិបតេយ្យ គ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ!


ស្ទឹងត្រែង ÷ នៅវេលាម៉ោង ១១.១៧នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានបុគ្គលម្នាក់ឈ្មោះ ឌី ផន ដែលគេស្គាល់ថាជា(មេភូមិលើ)បាននាំគ្នីគ្នាដើររវាស់ដីដែលជាសម្បត្តិរបស់រដ្ឋដើម្បីលក់យ៉ាងអនាធិប្បតេយ្យ (ដីព្រៃសហគមន៍ព្រះនិម្មិត)នៅចំនុចភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បន្ទាប់ពីបានឃើញសកម្មភាពដើរវាស់វែងដីយ៉ាងអនាធិបតេយ្យរបស់លោក ឌី ផន មេភូមិលើរូបនេះ ក្រុមអ្នកសារព័ត៌មានក៏បានទំនាក់ទំនងទៅលោក ភីវ មឿងឃុន មេឃុំព្រះរំកិលភ្លាម លោកមេឃុំ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកមិនបានដឹងនុះទេ ចាំរូបលោកហៅមកសួរនាំសិន។

ចំណែកលោក ប៊ុន ថុន ប្រធានសហគមន៍ព្រះនិម្មិត ក៏បានប្រាប់អ្នកសារព័ត៌មានយើងថា រូបលោកក៏មិនបានដឹងដែរ ហើយផ្ទៃដីដែរលោកបានគ្រប់គ្រងជាដែនដីសហគមន៍នេះចាប់តាំងពីឆ្នាំ១៩៩៩មកម្លេះដែលមានផ្ទៃដីសរុបចំនួន៧៧៥ហិចតា។

គួរបញ្ជាក់ផងដែរ នេះមិនមែនជាលើកទីមួយនោះទេ! ដែលលោកមេភូមិរូបនេះដើរវាស់វែងដីរដ្ឋយកទៅលក់តាមតែទំនើងចិត្តដើម្បីយកប្រាក់ដាក់ហោប៉ៅ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន អាងខ្លួនជាមេភូមិ អង្គុយលើច្បាប់គ្មាន ខ្លាចច្បាប់បន្តិចសោះឡើយ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងលោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងត្រែង ពិសេស សម្តេច ក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់វិធានការក្តៅចំពោះលោក ឌី ផន (មេភូមិលើ) រូបនេះផងទាន! ដើម្បីរក្សាបាននូវគោលការណ៍ភូមិឃុំមានសុវត្តិភាពទាំង៩ចំនុនរបស់រាជរដ្ឋាភិបាល៕
















k

0 Comments:

Post a Comment

Share This
Author Image

About