-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, March 29, 2023

ឯកឧត្តម រ័ត្ន ស្រ៊ាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស!

ចំនួនអ្នកទស្សនា: Views

 នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ព្រមទាំងភេសជ្ជៈចម្រុះសរុប១០០កេស ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីនោះដែរ ដោយមានការសំណូមពរផ្ទាល់ពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានជួយក្រាលការ៉ូឡានៅទីធ្លាដងទង់ជាតិទំហំ២៤០ម៉ែត្រក្រឡា និងឧបត្ថម្ភថ្មមិចចំនួន ០៣រថយន្ត ដើម្បីចាក់ក្នុងទីធ្លាសាលារៀន ថែមទៀតផង។

នាឱកាសនោះ ឯកឧត្តម ក៏បាននាំយកទឹកសុទ្ធ និងទឹកភេសជ្ជៈចម្រុះក្លាស្សេចែកជូនដល់ក្រុមការងារចូលរួម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមថ្នាក់រៀននីមួយៗ ក្នុងវិទ្យាល័យទាំងអស់សរុបចំនួន៧៥៨នាក់បានបរិភោគគ្រប់ៗគ្នា ។ បន្ទាប់មក ឯកឧត្តម រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកាជូនដល់លោកគ្រូ អ្នកគ្រូ និងក្រុមការងារសង្កាត់-ភូមិម្នាក់ៗទទួលបាន៣០,០០០៛ យុវជន សសយក និងយុវសិស្សជាអ្នកសម្តែងសិល្បៈរបាំឆៃយ៉ាំ ព្រមទាំងកម្លាំងការពារសណ្តាប់ធ្នាប់ក្នុងម្នាក់ៗទទួលបាន២០,០០០៛ ផងដែរ៕
















Saturday, March 25, 2023

ស្នងការខេត្តព្រៃវែងបញ្ជាឲ្យអធិការក្រុងស្រុកទាំង១៣ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងឲ្យអស់ពីមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views

 ស្នងការខេត្តព្រៃវែងបញ្ជាឲ្យអធិការក្រុងស្រុកទាំង១៣ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងឲ្យអស់ពីមូលដ្ឋាន


ព្រៃវែង៖ «អធិការក្រុងស្រុកទាំង១៣ ត្រូវចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ឲ្យអស់ពីមូលដ្ឋាន និងត្រូវកែប្រែឥរិយាបថឲ្យទន់ភ្លន់តែម៉ឺងម៉ាត់ ដើម្បីទាញយកការស្រលាញ់ពីប្រជាពលរដ្ឋឲ្យបាន»។ នេះជាការបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ត្រីនគរបាលមូលដ្ឋាននៅព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៣។

ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីលោក-លោកស្រី ស្នងការរង ទទួលផែនទាំង ១៣ និងអធិការក្រុង-ស្រុក ទាំង ១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោបានលើកឡើងពីបញ្ហាគ្រឿងញៀន ដែលជាបញ្ហាអាទិភាពទី១ ត្រូវដោះស្រាយ ដូច្នេះ ពេលត្រឡប់ទៅវិញអធិការទាំងអស់ ត្រូវផ្សព្វផ្សាយបន្តដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានដឹងច្បាស់ ហើយបើមន្ត្រីណាហ៊ានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ករណីមានភស្តុតាងគ្រប់គ្រាន់ គឺគ្មានការលើកលែងនោះឡើយ ដាច់ខាតត្រូវតែអនុវត្តទោស ។

លោកស្នងការក៏បានណែនាំដល់អធិការក្រុងស្រុកទាំង១១ត្រូវពង្រឹងឡើងវិញចំពោះរថយន្តពន្លត់អគ្គិភ័យ ត្រូវទុកដាក់រថយន្តឲ្យបានស្រួលបួល និងត្រូវមានអ្នកប្រចាំការយ៉ាងតិច០២នាក់ ដើម្បីត្រៀមនៅពេលមានហេតុការណ៍អគ្គិភ័យកើតឡើង ចេញរថយន្តទៅជួយអន្តរាគមន៍បានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បានណែនាំដល់គ្រប់ផែនទាំងអស់ត្រូវចាប់ផ្តើមយុទ្ធនាការបង្កើនសមត្ថភាពមន្ត្រីតាមរយៈការរាយការណ៍ សុំគោលការណ៍បំពាក់បំប៉នបន្ថែម និងចាប់ផ្តើមធ្វើ របាយការណ៍តាមប្រព័ន្ធកុំព្យូទ័រ ពិសេសការកសាងសំណុំរឿង៕ 





Friday, March 24, 2023

បទល្មើសនេសាទត្រីខុសច្បាប់ ពាសពេញស្រុកបរិបូណ៌ កំពុងបង្កការក្តៅក្រហាយដល់ប្រជានេសាទស្លូតត្រង់ ដោយសារមន្ត្រីជំនាញពាក់ព័ន្ធមិនព្រមបង្រ្កាប...

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ឆ្នាំង ÷ ក្រុមឈ្មួញរកស៊ីខុសច្បាប់កំពុងតែប្រមូលផ្តុំបក្សពួកប្រើប្រាស់មធ្យោបាយឧបករណ៍ការនេសាទត្រីល្មើសច្បាប់ពាសពេញផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ដ្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រង់ក្នុងចំណុច តំបន់.កដប កំពង់ព្រះ,ព្រែកតាពិច,ព្រែកជម្រៅ។

ការបង្កើតក្រុមបក្សពួក ប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់នៅទូទាំងបឹងទន្លេសាបក្នុងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងខាងលើនេះ ខាងសារព័ត៌មានយើងឃើញថា ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជាច្រើន កំពុងតែសម្តែងការព្រួយបារម្ភនិងក្តៅក្រហាយចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពនិងទង្វើអសមត្ថភាពរបស់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដោយសារតែមិនមានការបង្ក្រាបនោះទេ។ ពោលគឺបណ្តែតបណ្ដោយខ្លាំងមែនទែន។

ករណីខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បាននិយាយបែបមន្ត្រីជើង១០ថា «ខ្ញុំបានឲ្យមន្ត្រីខណ្ឌចុះទៅហើយ» ខណៈដែលគ្មានមន្ត្រីជំនាញខណ្ឌណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបបទល្មើសខុសច្បាប់ទាំងនោះទេ! សូម្បីតែលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង។

អភិបាលស្រុកបរិបូណ៌ លោក ចេង ចាន់ដូណា ក៏កំពុងតែចូលរួមយ៉ាងសកម្មក្នុងការសម្ងំស្ងៀមស្ងាត់ ខណៈបទល្មើសនេសាទខុសច្បាប់ កំពុងតែបង្កការក្តៅក្រហាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយលោកគ្រាន់តែនិយាយស្រដៀងគ្នាទៅហ្នឹងលោក ងិន ហ៊ុន ដោយលើកឡើងថាចាំចាត់ឲ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យមើល ខណៈដែលគ្មានមន្ត្រីម្នាក់ណាហ៊ានចេញមុខទៅត្រួតពិនិត្យមើលនិងបង្ក្រាបនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាដល់មន្ត្រីជំនាញពាក់ព័ន្ធឲ្យបង្ក្រាបឲ្យអស់រាល់បទល្មើសនេសាទខុសច្បាប់ ដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។ តែផ្ទុយទៅវិញមន្ត្រីជំនាញពាក់ព័ន្ធនិងមានតួនាទីទាំងនោះសម្ងំស្ងៀមដោយមិនមានវិធានការបង្ក្រាបនោះទេ។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមឯកឧត្តមអភិបាលមេត្តាជួយបញ្ចេញកណ្តាប់ដៃដែក វ៉ៃបំបែកក្រុមឈ្មួញទុច្ចរិតទាំងអស់នោះផងទាន។

ពលរដ្ឋក៏បានសូមអំពាវនាវទទូចស្នើសុំដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ទីណា មេត្តាជួយចាត់មន្ត្រីជំនាញពិនិត្យមើលមូលដ្ឋានបឹងទន្លេសាប ដែលកំពុងតែរង់ផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែឈ្មួញខិលខូច រួមគំនិតគ្នាប្រើប្រាស់មធ្យោបាយឧបករណ៍នេសាទខុសច្បាប់ និងមិនមានមន្ត្រីណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបខាងលើនេះផងទាន៕













ទីតាំងបូមខ្សាច់ជាច្រើនកន្លែង កំពុងតែបង្កភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ....

ចំនួនអ្នកទស្សនា: Views

 ទីតាំងបូមខ្សាច់ជាច្រើនកន្លែង កំពុងតែបង្កភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ....


ខេត្តកំពង់ឆ្នាំង ÷ មានប្រភពរាយការណ៍មកថា មានទីតាំងការដ្ឋានបូមខ្សាច់គ្មានច្បាប់ជាច្រើនកន្លែងគ្មានស្លាកយីហោកំពុងតែធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យ ដោយប្រើម៉ាសុីនបូមខ្សាច់ចេញពីក្នុងស្ទឹងតាំងពោធិ ក្នុងឃុំឈានឡើង និងឃុំ ពាម ស្រុកសាមគ្គីមានជ័យ យកទៅលក់តាមដេប៉ូនានាគ្មានគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងអ្វីបន្តិចសោះឡើយ។


ជាក់ស្តែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអ្នកសារព័ត៌មានក៏បានចុះទៅដល់ទីតាំងខាងលើ ក៏ប្រទះឃើញពីសកម្មភាពកំពុងតែធ្វើការបូមខ្សាច់យ៉ាងរង្គាលគ្មានស្តង់ដារ បង្ហូរទឹកចូលស្ទឹងតាំងពោធិយ៉ាងអនាធិបតេយ្យ។


ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកពោធិបានលើកឡើងថា ពួកគាត់បាននាំគ្នាអាស្រ័យទឹកស្ទឹងនេះតាំងពីដូនតាមកម្លេះដើម្បីប្រើប្រាស់ប្រចាំថ្ងៃដូចជាដាំបាយ ស្ល ងូត និងស្រោចដំណាំ ប៉ុន្តែចាប់តាំងពីមានបុគ្គលមួយចំនួន ពិសេស ឈ្មោះ មោក និងឈ្មោះ ធូ ។ល។ បានយកម៉ាសុីនបូមខ្សាច់ បង្ហូរទឹកដែលបានពីការបូមខ្សាច់ចូលទៅក្នុងស្ទឹងវិញធ្វើអោយទឹក ល្អក់ខ្មួរ ស្អុយ ប្រើប្រាស់មិនកើតទាល់តែសោះ។


ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិតនៅទីតាំងបូខ្សាច់ខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕


















Wednesday, March 22, 2023

សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព​ សុខដុមនីយកម្មជាតិសាសន៍និងសាសនា...

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ÷ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា​ សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល  ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា​យើងនឹងចាប់ផ្ដើមនៅ

 ថ្ងៃព្រហស្បតិ​ ទី១​ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​ ២ កើត ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី ២៣​ ខែមីនា ឆ្នាំ២០២៣។


ខ្ញុំសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព​ សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩​ ឆ្នាំនេះ​រាជរដ្ឋាភិបាល​នឹងរៀបចំឡេីងវិញ​ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន​ របស់សាសនិកឥស្លាមកម្ពុជា​ ថ្នាក់ជាតិលេីកទី៧​ ឆ្នាំ២០២៣​ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង៦១០០នាក់។
ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុងនិងក្រៅប្រទេសប្រមាណជាង ៥០០ នាក់ ពិសេស ឯកឧត្ដម Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មកចូលរួមផងដែរ ។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩​ប្រកបដោយជោគជ័យ។ ទោះបីយេីងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩​ក៏ដោយ​
ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន​ សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ បើទោះជាមានការថមថយ ធូរស្រាលហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនបន្តអនុវត្តតាមវិធានការ​ ការពារ​ ខ្ញុំជាប់ជាប្រចាំ​ឱ្យបានខ្ជាប់ខ្ជួ​ន​ និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី3-4-5និង ដូសទី 6 ដើម្បីប្រឆាំងជំងឺកូវីដ-១៩​  ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕











Share This
Author Image

About