-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, February 21, 2023

តើលោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែររឺទេ? ថាទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃនៅចំនុច.......

ចំនួនអ្នកទស្សនា: Views

 តើលោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែររឺទេ? ថាទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃនៅចំនុច.......





ខេត្តតាកែវ ៖ ទីតាំង ល្បែងស៊ីសង ជល់មាន់ អាប៉ាង យោគីមួយកន្លែង ស្ថិតនៅចំនុចភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ  មានជនជាតិខ្មែរ និងជនជាតិវៀតណាមបានប្រមូលផ្តុំគ្នាលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ បែជាអាជ្ញាធរ មានសមត្ថកិច្ចមិនមើលមិនឃើញ ។

ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សខាងលើនេះ បើកលេងជាយូមកហើយ មិនដែលមានមន្ត្រីអជ្ញាធរ រឺសមត្ថកិច្ចណាចុះមកបង្រ្កាបម្តងណាឡើយ! ទោះបីជាមានសេចក្តីប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសប្រសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ទោះមានអាជ្ញាប័ណ្ណឬមិនមាន
អាជ្ញាប័ណ្ណក៏ដោយ ក៏ទីតាំងសង្វៀនជល់មាន់ខ្នាតយក្ស (ប្រភេទកាសុីណូ)ទីតាំងខាងលើនេះនៅតែបន្តបើកលេងយ៉ាងគគ្រើល ផ្គើននិងអនុសាសន៍របស់សម្តេចថែមទៀតផង។

បើតាមសម្ដីម្ចាស់សង្វៀនបានឲ្យអង្គភាពសារព័ត៌មានយើងឲ្យដឹងថា ទីតាំងនេះមានច្បាប់ទំលាប់អស់ហើយ នៅឡើយតែមិនទាន់បានដាក់ឈ្មោះជាកាសុីណូអ្វីនៅឡើយ!
-  តើគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញអាជ្ញាប័ណ្ណអោយដោយរបៀបណា ខណៈទីតាំងបនល្បែងមួយនេះមិនទាន់មានឈ្មោះផង?

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយក៏លោកអធិការស្រុកបូរីជលសានិងលោកស្នងការខេត្តតាកែវមិនទាន់ទទួលជ្រាបពីព័ត៍មាននេះទាន?


ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្ភចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជារៀងរាល់ថ្ងៃ។

ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោក វរសេនីយ៍ឯក ជា សុផល អធិការដ្ឋាននគរបាលស្រុកបូរីជលសាគួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ។

ប្រជាពលរដ្ឋស្នើរសុំដល់ ឧត្តមសេនីយ៍ទោ ឈាង  ផាន់ណារ៉ាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពិសេស សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការណ៍ ចំពោះទីតាំងល្បែងជល់មាន់ខ្នាតយក្ស ប្រភេទកាស៊ីណូខាងលើនេះផងទាន! ដើម្បីរក្សាបាននូវសុវត្តិភាពក្នុងសង្គម ពិសេសគោលនយោបាយទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីសង្គមរិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕











Sunday, February 19, 2023

ក្រោមលេសអភិវឌ្ឍន៍គ្មានច្បាប់ ដីអាងទឹកដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ត្រូវបានបុគ្គលម្នាក់ឈ្មោះ ធា ជាមេការបានយកគ្រឿងចក្រមកជីកកាយយកអាចម៍ដីលក់តាមទំនើងចិត្ត...

ចំនួនអ្នកទស្សនា: Views

 ក្រោមលេសអភិវឌ្ឍន៍គ្មានច្បាប់ ដីអាងទឹកដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ត្រូវបានបុគ្គលម្នាក់ឈ្មោះ ធា ជាមេការបានយកគ្រឿងចក្រមកជីកកាយយកអាចម៍ដីលក់តាមតែទំនើងចិត្ត...


ខេត្តកណ្តាល ÷ ដីអាងទឹកមួយកន្លែងដែលជាសម្បត្តិរបស់រដ្ឋស្ថិតនៅចំនុចចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះ ខេត្តកណ្តាល ត្រូវបានបុគ្គលម្នាក់ឈ្មោះ ធា ដែលគេស្គាល់ថាជាមេការបានយកគ្រឿងចក្រអេស្ការចំនួនពីរគ្រឿងជីកកកាយយកអាចម៍ដីលក់ចែកលុយគ្នាចាយតាមទំនើងចិត្ត ក្រោមលេសអភិវឌ្ឍន៍ផ្លូវលំមួយខ្សែគ្មានឯកសារ។


ដោយឡែកប្រជាពលរដ្ឋដែលស្ថិតនៅចំនុចខាងលើបានរៀបរ៉ាប់ថាពួកគាត់មិនដែលឃើញក្រុមគ្រឿងចក្ររបស់លោក ធា ធ្វើការដឹកជញ្ជូនអាចម៍ដីយកមកធ្វើផ្លូវដើម្បីប្រជាពលរដ្ឋប្រើប្រាស់អ្វីទេ! ផ្ទុយទៅវិញឃើញក្រុមឈ្មួញខាងលើដឹកជញ្ជូនដីនៅក្នុងអាងនោះយកទៅលក់ចែកលុយគ្នាចាយយ៉ាងអនាធិបតេយ្យ។


ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩.២០នាទី ក្រុមការងារអ្នកសារព័ត៍មានក៏បានទំនាក់ទំនងទៅលោក ប្រុក រស់ ប្រធានការិយាល័យធនធានស្រុកកោះធំ លោកបានមានប្រសាសន៌ថារូបលោកមិនបានដឹងនុះទេ អោយទៅសុំឯកសារគេមើលទៅ ចំណែកលោក ច្រឹក ស្រង អភិបាលរងស្រុកកោះធំទទួលបន្ទុកវិវាទដីធ្លី លោកមានប្រសាសន៍ថា រូបលោកក្តោបមិនជុំទេ ។


តាមសំដីរបស់លោក ធា ដែលជាមេការគ្រឿងចក្របាននិយាយថាបើចង់ដឹងរឿងឯកសារអោយទំនាក់ទំនងទៅខេត្ត ព្រោះឯកសារនៅទីនេះពុំមាននោះទេ ។


គួរបញ្ជាក់ផងដែរថា ដីអាង ស្ទឹង បឹង ទន្លេ សមុទ្រ ។ល។ គឺជាសម្បត្តិរបស់រដ្ឋគឺពុំមានបុគ្គលណាអាចយកមកធ្វើជាកម្មសិទ្ឋបានជាដាច់ខាត ដោយឡែកដីអាងទឹកមួយកន្លែងដែលស្ថិតនៅចំនុចខាងលើ ស្រាប់តែមានបុគ្គល ឈ្មោះ ធា រូបនេះបានយកគ្រឿងចក្រមកជីកកកាយយកអាចម៍ដីលក់យកលុយដាក់ចូលក្នុងហោប៉ាវយ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញើតនិងច្បាប់ទាល់តែសោះ។


ប្រជាពលរដ្ឋទទូចស្នើរសុំដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការណ៌ចំពោះលោក ធា និងបក្សពួកដែលហ៊ានជីកកាយអាចម៌ដីអាងទឹកដែលជាសម្បត្តិរបស់រដ្ឋលក់យ៉ាអនាធិបតេយ្យនេះផងទាន៕










Saturday, February 18, 2023

លោក លី ម៉ាត់ អានុប្រធានថ្នាលយុវជន ស.យ.ក ប្រចាំស្រុកកំពុងត្រឡាចដឹកនាំក្រុមការងារចុះជួយចាក់ដីបំពេញនៅទីស្នាក់ការគណបក្សប្រជាជននៅឃុំកំពពង់ត្រឡាច...

ចំនួនអ្នកទស្សនា: Views

 #សូមដឹងគុណសន្តិភាព


#សមាគមថ្នាលយុវជនកម្ពុជា_សយក
#ខេត្តកំពង់ឆ្នាំង ថ្ងៃសុ្រក១២រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២៣
យោងតាមការស្នើរសំរបស់លោកកុយ ញ៉ាន មេឃុំកំពង់ត្រឡាចស្នើរសុំ
លោកលី ម៉ាត់ អនុប្រធានប្រចាំសាខាខេត្តកំពង់ឆ្នាំង ទទួលបន្ទុកកិច្ចការងារមនុស្សធម៌សំុជួយចាក់ដីបំពេញទីស្នាក់ការគណះបក្សប្រជាជនកម្ពុជាឃុំកំពង់ត្រឡាចពីរមុខបរិវេនល្អលោកលី ម៉ាត់អនុប្រធានបានយល់ព្រមតាមការស្នើរសំរបស់ លោកកុយ ញ៉ាន មេឃុំកំពង់ត្រឡាចនៅម៉ោង៣:០០នាទីរសៀលថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២៣
បានដឹកនាំក្រុមការងារសមាគមថ្នាលយុវជនកម្ពជា(សយក)អនុសាខាស្រុកកំពង់ត្រឡាច និងតំណាងឲ្យលោកប្រធានសាខាខេត្តយ៉ែម លក្ខិណានឹងតំណាងដ៍ខ្ពង់ខ្ពស់លោកម៉ៅ ផល្លាព្រមឯកឧត្តមផេង គឹមស៊្រុនប្រធានកិត្តិយសស្នាក់ការកណ្ដាលរាជធានីភ្នំពេញ
បានដឹកនាំសមាជិកសជិកាអនុសាខាស្រុកកំពងត្រឡាចយកដីទៅចាក់នឹងឈូសឆាញបានល្អស្អាតពីរមុខទីឃ្លាស្នាក់គណៈបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ត្រឡាចចំនួន១១ឡានស្មើនឹងថវិកាចំនួន៤០០០០០រៀល(សែសិបម៉ឺនរៀល)ជាការដូរពិសេសសំរាប់ថ្ងៃបោះឆ្នោតទី២៣ខែកក្កាឆ្នាំ២០២៣ដ៌ខ្លីខាងមុខនេះ។

លោកលី ម៉ាត់ ក៌បានលើកឡើងផងដែរថាគឺជាការដូរថ្មីជូនលោកកុយ ញ៉ាន ជាប្រធានក្រុមប្រឹក្សាឃុំកំពង់ត្រឡាច។​
លោកលីម៉ាត់ក៌បានបន្តទៀត
ថាយើងខ្ញុំទាំងអស់គ្នាសូមអរគុណសន្តិភាព និងសូមដឹងគុណសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា ដែលលោកបានជួយសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី០៧ខែ មករាឆ្នាំ១៩៧៩បានធ្វើឱ្យប្រជាជនកម្ពុជារួចផុតពីសង្រ្គាមដោយទទួលបានមកវិញនូវសុខសន្តិភាពពេញផ្ទៃប្រទេស។​
លោកលីម៉ាត់ក៌បានបន្តទៀតថាសូមបងប្អូនប្រជាពលរដ្ឋ នឹងមន្ត្រីរាជការរួមគ្នាការពារសុខសន្តិភាពឱ្យបានអមត:។

ហើយលោកក៌បានមានប្រសាសន៌បន្តទៀតថាយើងទាំងអស់គ្នាជាសមាជិក សមាជិកា ថ្នាលយុវជនកម្ពុជា(សយក)សូមប្រកាសគាំទ្រ១០០%ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាអនាគតដោយមិនងាករ៉េជារាងរហូត។

ដោយឡែកលោកកុយ ញ៉ាន ប្រធានក្រុមប្រឹក្សាឃុំកំពង់ត្រឡាចសូមថ្លែងអរគុណយ៉ាងជ្រៀវជ្រៅបំផុតដល់លោកលី ម៉ាត់អនុប្រធានទី១(សយក)នឹងដឹកនាំព្រមសមាជិកសមាជិការសមាគមថ្នាលយុវជនកម្ពុជា(សយក)ប្រចាំខេត្តកំពង់ឆ្នាំងដែលតែងតែចូលរួមចំណែកជួយដល់ក្នុងឃុំកំពង់ត្រឡាចក្នុងពេលកន្លងមកក៍ដូចជាក្នុងពេលនេះផងដែរ ហើយលោកកុយ ញ៉ានប្រធានក្រុមប្រឹក្សាឃុំក៌សូមអរគុណយ៉ាងជៀវជ្រៅដល់លោកម៉ៅ ផល្លាប្រធានប្រតិបត្តិស្នាកការកណ្ដាលរាជធានីភ្នំពេញព្រមទាំងឯកឧត្តមផេង គឹមស្រ៊ុនប្រធានកិត្តិយសនឹងសមាគមយុវជនកម្ពុជា(សយក)អនុសាខាស្រុកកំពងត្រឡាចពិសេសអរគុណដល់ថ្នាកដឹកនាំសមាជិកសមាជិការដែលបានចូលរួមមានដូចខាងក្រោម:
/ដឹកនាំដោយលោកលី ម៉ាតអនុប្រធានសមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាខេត្តកំពង់ឆ្នាំង។
១/.លោកហុង រដ្ថាទីប្រឹក្សាសមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាកំពង់ឆ្នាំង
២លោកកើ ទូក្រឹមអនុប្រធានទី១សមាគមថ្នាលយុវជនកម្ពជា(សយក)
អនុសាខាស្រុកកំពង់ត្រឡាច
៣លោកស៉ីត ទិត្យអនុប្រធានទី២សមាគមថ្នាលយុវជនកម្ពុជា(សយក)អនុសាខាស្រុកកំពង់ត្រឡាច
៤លោកឈូក វណ្ណីប្រធានរដ្ឋបាលសមាគមថ្នាលយុវជនកម្ពុជា(សយក)អនុសាខាស្រុកកំពង់ត្រឡាច
ចំណែកអាជ្ញាធម៌ចូលរូមមាន:
១.លោក កុយ ញ៉ានមេឃុំកំពង់ត្រឡាច
២.លោកឌួង ហុងអនុប្រធានគណះបក្សប្រជាជនកម្ពុជាឃុំកំពង់ត្រឡាច
៣.លោកស៊ុំ សាវីជាសមាជិកស្នាកការគណះបក្សប្រជាជនកម្ពុជាឃុំកំពង់ត្រឡាច
៤លោកឈុន.ភក្ដីសមាជិកគណះបក្រប្រជាជនកម្ពុជាឃុំកំពង់ត្រឡាច
ជាជាទីបញ្ចប់លោកកុយ ញ៉ានមេឃុំកំពង់ត្រឡាចសូមអរគុណដល់សមាគមថ្នាលយិវជនកម្ពុជា(សយក)សាខាខេត្តកំពង់ឆ្នាំងម្តងទៀតដែលបានជួយដល់ឃុំរបស់លោកកន្លងមក និងសូមចូលរួមជួយក្នុងមូលដ្ឋានរបស់លោកបន្តបន្ទប់ទៅមុខថែមទៀត។
ជាចុងក្រោយជួបតែពុទ្ធពរទាំងបួនប្រការគឺ:
អាយុ វណ្ណ: សុខ: ពល:កំបីឃ្លៀងឃ្លាតឡើយ៕





















Wednesday, February 15, 2023

ឈ្មួញឈើជើងខ្លាំងដុះស្លែប្រចាំស្រុក លោក គង់ សាវុធ មេកន្ទ្រាញខាងបំផ្លាញធនធានធម្មជាតិ ពិតជាមានឥទ្ធិពលខ្លាំងមែន ដឹកឈើឡើងរញ្ជួយប្រថពី បែរជាអជ្ញាធរដេកស្ងៀមទ្រឹងមិនដឹងអ្វីសោះ....

ចំនួនអ្នកទស្សនា: Views

 ឈ្មួញឈើជើងខ្លាំងដុះស្លែប្រចាំស្រុក លោក គង់ សាវុធ មេកន្ទ្រាញខាងបំផ្លាញធនធានធម្មជាតិ ពិតជាមានឥទ្ធិពលខ្លាំងមែន ដឹកឈើឡើងរញ្ជួយប្រថពី បែរជាអជ្ញាធរដេកស្ងៀមទ្រឹងមិនដឹងអ្វីសោះ....



ខេត្តស្ទឹងត្រែង ÷ តាមប្រភពរាយការណ៍បានអោយដឹងថា កាលពីវេលាម៉ោង ១២.០០ នាទីរំលងអាធ្រាតយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣ នៅចំនុចភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានរថយន្តប្រភេទ (ប៊ុកសឺរ) ចំនួន ៥-៦គ្រឿង ផ្ទុកទៅដោយឈើឃ្លុំ ប្រភេទឈើឈ្លិចដឹកចេញពីព្រៃឡង់កាត់តាមភូមិ ឃុំ ខាងលើឆ្ពោះទៅខេត្តក្រចេះយ៉ាងភ្លូកទឹកភ្លូកដី ដោយពុំឃើញមានការអន្តរាគមន៍ពីសំណាក់អស់លោកមន្ត្រី អជ្ញាធរ ពិសេសជំនាញផ្នែករដ្ឋបាលព្រៃឈើ និងមន្រ្តីបរិស្ថានឡើយ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមក្រុមអ្នកសារព័ត៌មាន បានសហការជាមួយមន្ត្រីអង្កការ ក្នុងនោះមាន អង្កការ (ការពារធនធានធម្មជាតិ) បូករួមនិងអង្កការ (វឌ្ឍនភាពកសិកម្ម និងធម្មជាតិ) ប្រចាំខេត្តស្ទឹងត្រែង បានចុះទៅដល់ចំនុចទីតាំងខាងលើ ក៏បានប្រទះឃើញរថយន្តកែឆ្នៃប្រភេទ(ប៊ុកស័រ)ចំនួន៥គ្រឿងកំពុងតែធ្វើសកម្មភាពដឹកជញ្ជួនឈើយ៉ាងគគ្រឹករញ្ជួយអស់ព្រះធរណី ភ្លាមនោះដែរក្រុមមន្ត្រីអង្កការ ដែលដឹកនាំដោយលោក និន វណ្ណីប្រធានស្នាក់ការខេត្ត និងក្រុមការងារជាច្រើនរូបបានធ្វើការឃាត់រថយន្តកែឆ្នៃដើម្បីធ្វើការសាកសួរ តាមការឆ្លើយពីតៃកុងជាអ្នកបើកបរបានប្រាប់ថា នេះជាឈើរបស់លោក គង់ សាវុធ ដែលជាមេការរបស់ខ្លួន បន្ទាប់មកស្រាប់តែលោក គង់ សាវុធ បានបញ្ជារអោយកូនចៅតាមរយះទូរស័ព្ទបើករថយន្តកែឆ្នៃចេញទាំងគំហុក បណ្តាលអោយបុកម៉ូតូក្រុមការងារ ចំនួន (០២) គ្រឿងបាស់ជើងច្រងាង និងរថយន្តមួយគ្រឿងទៀតធ្វើអោយខូចខាតយ៉ាងដំណំ។

គួរបញ្ជាក់ផងដែរថា តាមសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅភូមិអូរឡង់ និងភូមិសៀមបូកបាននិយាយថា លោក គង់ សាវុធ មេឈ្មួញឈើដុះស្លែកចាស់វស្សារូមនេះបានគៀងគរប៉ាក់ពួកអោយទៅកាប់បំផ្លាញផលអនុផលព្រៃឈើ(ព្រៃឡង់) ដែលជាសម្បត្តិរបស់រដ្ឋជាយូរមកហើយគ្មានមន្ត្រីជំនាញណាហ៊ានបង្រ្កាបនុះទេ ផ្ទុយទៅវិញមានតែបើកភ្លើងខៀវអោយមេឈ្មួញរូបនេះថែមទៀតផង។

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់វិធានការណ៍លើ លោក គង់ សាវុធ មេឈ្មួញឈើប្រចាំស្រុកសៀមបូកនេះផងទាន! ដើម្បី រក្សាការពារសម្បត្តិធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋអោយបានឋិតថេរគង់វង្ស ព្រោះថាមន្ត្រីថ្នាក់ក្រោមមិនហ៊ានបង្ក្រាបនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំរិះគន់ក្នុងន័យស្ថាបនា រងចាំការបកស្រាយបំភ្លឺគ្រប់សាមុីពាក់ព័ន្ធតាមរបបអ្នកសារព័ត៍មានក្នុងម៉ោងធ្វើការ កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត សូមអរគុណ៕









Thursday, February 9, 2023

សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានរៀបចំកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃគ្រួសារមហាព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន.

ចំនួនអ្នកទស្សនា: Views

 


នារល្ងាចថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក មីនចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស) និងថ្នាក់ដឹកនាំនៃសមាគមបានរៀបចំកម្មវិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃគ្រួសារមហាព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព។ កម្មវិធីនេះប្រពឹ្រត្តនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងភោជនីយដ្ឋានពិភពប៊ូហ្វេសាច់អាំងនិងស៊ុប ដោយមានការចូលរួមពីភ្ញៀវកិត្តិយសសមាជិកសមាជិកាសរុបប្រមាណជា១២០នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នួន នី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ឡើងអាននូវរបាយការណ៍សមាគម ដើម្បីបង្ហាញអំពីការចាប់កំណើតនៃសមាគមដោយទទួលបានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃកាលពីខែសីហា ឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្នមានរយៈពេលចំនួន៧ខែ និងមានសមាជិកសមាជិកាចំនួន៦០នាក់ ក្នុងនោះចាងហ្វាងអង្គភាពចំនួន ៣០អង្គភាព ឯកឧត្តម ប្រធានស្តីទី ក៏បានបង្ហាញពីគោលបំណងនិងទិសដៅរបស់សមាគម ដែលមានគោលបំណងលើកកម្ពស់វិស័យព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើវិស័យព័ត៌មានឱ្យស្របតាមគោលនយោបាយ និងព្យាយាមលើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មានតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងចូលរួមកិច្ចការងារផ្សព្វផ្សាយផ្សេងៗដើម្បីលើកកម្ពស់ការអប់រំច្បាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចូលរួមការងារប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ 
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រសាសន៍និងអប់រំសាទរចំពោះអង្គពិធីទាំងមូលនិងបាន នាំយកនូវថវិកាចូលរួម ចំនួន ២លានរៀល ដែលជាថវិការបស់ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ក៏មានការសំណេះសំណាលនិងផ្តាំផ្ញើដល់អ្នកសារព័ត៌មានយើងត្រូវតែខិតខំបន្តវឌ្ឍនភាព ត្រូវព្យាយាមផ្តល់បទពិសោធន៍ ចែករំលែកចំណេះដឹងដល់បងប្អូនអ្នកសារព័ត៌មាន ព្រោះដឹងហើយថាអាជីពជាអ្នកសារព័ត៌មានគឺជាអាជីពមួយដ៏លំបាក គឺជាអាជីពមួយត្រូវការចំណេះដឹង និងបទពិសោធន៍ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏សូមអរគុណនិងគាំទ្រចំពោះសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ដែលបានប្តេជ្ញាចិត្តមានគោលបំណងក្នុងការបើកដំណើរការនៅវគ្គបណ្តុះបណ្តាលផ្នែកចំណេះដឹងក្នុងវិស័យព័ត៌មាន ដល់បងប្អូនអ្នកសារព័ត៌មាន ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ឆ្លៀតឪកាសនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ ក៏បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់ជូននូវលិខិតតែងតាំងសម្រេចរបស់សមាគម ជូនដល់ថ្នាក់ដឹកនាំចំនួនពីររូប ដែលមានលោក អ៊ុន ចាន់ថា ចាងហ្វាងគេហទំព័ររស្មីក្រុងតាខ្មៅ និងលោក សុិន ខ្វានឆា និពន្ធនាយកពេញចិត្តមេឌៀ ឲ្យមានតួនាទីជាអគ្គលេខាធិការរង នៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ឯកឧត្តមបណ្ឌិតក៏ក្រើនរំលឹកនៅអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត ផ្សាយតែព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ៕














Share This
Author Image

About