-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, December 19, 2024

ពិតជាមិនធម្មតាទេ! ធ្លាប់តែឃើញឈើដែលក្រុមឈ្មួញបានយកទៅលាក់ក្នុងព្រៃ រឺក្នុងទឹក តែម្តងនេះ លាក់ក្នុងដី ពិតជាមិនគួរអោយជឿមែនទាល់តែសោះ...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

ខេត្តមណ្ឌលគីរី ÷ ពិតជាមាន IQ ខ្ពស់មែនសូមសរសើរដល់ក្រុមឈ្មួញ ដែលមានការវៃឆ្លាតក្នុងការខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋ របស់រួម  ធ្វើយ៉ាងណាអោយតែខ្លួនមានខ្លួនបាន មិនគិតពីអ្វីទាំងអស់  ប៉ុន្តែទោះជាយ៉ាងនេះក្តីអាថ៌កំបាំងគ្មានទេនៅលើកលោកនេះ ។

មានប្រភពរាយការណ៍មកថា ក្នុងពេលបច្ចុប្បន្ននេះនៅចំណុចភូមិជីក្លប់ ឃុំសុខសាន្ត  ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី មានឈើឃ្លុំជាច្រើនសិបដុំ ប្រភេទឈើប្រណីត (ឈើបេង) ដ៏មានតម្លៃកម្រមាន  បានយកទៅកប់នៅក្នុងដី ដើម្បីត្រៀមដឹកជញ្ជូនយកទៅលក់នៅតាមដេប៉ូនានា និងទៅក្រៅប្រទេសទៀតផង ប៉ុន្តែជាអកុសល ផែនការដ៏អាក្រក់របស់ក្រុមឈ្មួញនេះត្រូវបានបរាជ័យ ដោយសារតែប្រជាសហគមន៍ និងក្រុមអ្នកដែលស្រឡាញ់ធនធានធម្មជាតិ ដឹកនាំដោយលោក តាន់ គីមសួរ សកម្មជនស្រលាញ់ធនធានធម្មជាតិបានដឹង នឹងប្រទះឃើញ ក៏បានសហការទៅជំនាញរដ្ឋបាលព្រៃឈើ និងដែនជម្រកការពារព្រៃឈើ សត្វព្រៃនៅក្នុងខេត្តមណ្ឌលគីរី បានចុះធ្វើការត្រួតពិនិត្យ នៅចំណុចទីតាំងខាងលើនេះ។


ជាក់ស្តែងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកមេភូមិ លោកមេឃុំ និងជំនាញបរិស្ថាន បានជីកកាយដីនៅចំណុចទីតាំងខាងលើ បានប្រទះឃើញឈើឃ្លុំរាប់សិបដុំជាប្រភេទឈើប្រណីត (ឈើបេង) ដែលក្រុមឈ្មួញបានយកមកលាក់ទុកក្នុងដីនេះ និងប្រមូលយកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកោះញែក។

នេះគឺជារូបភាពដែលមហាជនកម្របានជួបប្រទះ និងដឹង ដែលធ្លាប់តែងឃើញគេយកឈើទៅលាក់ទុកក្នុងព្រៃ ក្នុងភូមិ ប៉ុន្តែពេលនេះស្រាប់តែបែកធ្លាយ ឈើលាក់ក្នុងដី ពិតជាមិនគួរឲ្យជឿទាល់តែតែសោះ ហើយនេះក៏ជាលើកទីមួយដែរ ក្រោយបែកធ្លាយរូបភាពទាំងនេះចេញមក។

មហាជនទូទាំងប្រទេសដែលស្រឡាញ់ចូលចិត្តធនធានធម្មជាតិ ពិតជាមានការស្ញប់ស្ញែងទៅដល់លោក តាន់ គីមសួរ និងក្រុមការងារដែលមានឆន្ទះមុះមុត និងភាពប៉ិនប្រសប់ ក្នុងការរុករក ចូលរួមថែរក្សាការពារធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ មិនថាក្នុងទឹក ក្នុងដី លើគោកនោះទេ។














k

0 Comments:

Post a Comment

Share This
Author Image

About