-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, April 28, 2023

ស្ត្រីមេម៉ាយកូនបីនាក់ក្រីក្រសុំផ្ទះគេស្នាក់នៅមានជំងឺរលាកស្បូនធ្ងន់ធ្ងរតម្រូវវះកាត់បន្ទាន់ ស្នើសុំសប្បុរស ជនជួយផ្ដល់ថវិកាវះកាត់សង្គ្រោះជីវិត...

ចំនួនអ្នកទស្សនា: Views

 ស្ត្រីមេម៉ាយកូនបីនាក់ក្រីក្រសុំផ្ទះគេស្នាក់នៅមានជំងឺរលាកស្បូនធ្ងន់ធ្ងរតម្រូវវះកាត់បន្ទាន់ ស្នើសុំសប្បុរស ជនជួយផ្ដល់ថវិកាវះកាត់សង្គ្រោះជីវិត



ខេត្តកំពង់ឆ្នាំង ស្ត្រីមេម៉ាយមានកូនបីនាក់ក្រីក្រខ្វះខាតសុំផ្ទះគេស្នាក់ នៅក្នុងភូមិអូរ កណ្ដាលឃុំជ្រៃបាក់ ស្រុករលាប្អៀរ ពេលនេះមានជំងឺ រលាកស្បូនធ្ងន់ធ្ងរតម្រូវវះកាត់នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៣ នេះបានលើកដៃគោរពស្នើសុំសម្ដេ ច ឯកឧត្តម លោកជំទាវ  លោកលោកស្រីជាសប្បុរសជនជួយផ្ដល់ថវិកាដើម្បីវះកាត់សង្គ្រោះជីវិត ។

ក្មួយស្រីឈ្មោះរ ស់សួស្ដី អាយុ១៦ ឆ្នាំជាកូនស្រីច្បង បានលើកដៃសំ ពះនិយាយឱ្យដឹងថាម្ដាយរបស់នាង ឈ្មោះម៉ោលម៉ៅ អាយុ ៤៥ ឆ្នាំជាស្ត្រីមេម៉ាយមានកូនស្រី៣នាក់ រស់ នៅក្នុងភូមិអូរកណ្ដាល សព្វថ្ងៃបានមានជីវភាពក្រីក្រយ៉ាងខ្លាំងគ្មានផ្ទះ សម្បែងទេ បានសុំផ្ទះគេស្នាក់នៅ។ ពេលនេះកាន់តែមានការលំបាកខ្លាំ ងទ្វេរឡើងថែមទៀត ដោយម្ដាយនាងមានជំងឺរលាកស្បូនធ្ងន់ធ្ងរ(ម ហារីក) ក្រោយពីបានទៅពិនិត្យមើ លជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំព ង់ឆ្នាំងកាលពីថ្ងៃទី២៧ ខែ មេសាឆ្នាំ២០២៣នេះ។ ក្នុងពេលនេះដែរក្រុមគ្រូពេទ្យខេត្តបានណែនាំឲ្យអ្នក ជំងឺត្រូវតែទៅមន្ទីរពេទ្យក្រុងភ្នំពេញដើម្បីធ្វើការពិនិត្យព្យាបាលនិងវះ កាត់ជាបន្ទាន់ទើបអាចសង្គ្រោះជីវិតបាន។ ប៉ុន្តែម្ដាយរបស់នាងពុំមានលុយកាក់សម្រាប់ឲ្យក្រុមគ្រូពេទ្យវះកាត់ជំងឺកាចសាហាវនេះបានឡើយ គឺមានតែម្រាមដៃ១០គោរពស្នើសុំ សម្ដេច ឯកឧត្តមលោកជំទាវ លោក លោកស្រី ជាសប្បុរសជនមេត្តាជួយផ្ដល់ថវិកា ដើម្បីវះកាត់ស ង្គ្រោះជីវិតម្ដាយរបស់នាងដោយសេ ចក្តីគោរពនិងសេចក្តីអនុគ្រោះផង។
ដោយឡែកជីវភាពរស់នៅសព្វថ្ងៃគឺបានកូនទី១អាយុ ១៧ ឆ្នាំនិងកូនទី ២ អាយុ ១៥ ឆ្នាំបានទៅសុំស៊ីឈ្នួលជួយដេរខោអាវរយអោយគេនៅក្នុងភូមិដើម្បីបានប្រាក់ខែពីរនាក់សរុបបានប្រមាណ ៤០ ម៉ឺនរៀល សម្រា ប់ទិញអង្ករចិញ្ចឹមម្ដាយឈឹ និងប្អូន ស្រីម្នាក់ទៀតអាយុ ១៣ ឆ្នាំកំពុងរៀនសូត្រ ថ្នាក់ទី៦ សាលាបឋមសិ ក្សាជ្រៃបាក់។

ទាក់ទងនឹងគ្រួសារស្ត្រីខាងលើនេះលោក ស្រង់ ហ៊ឺន មេភូមិអូរក ណ្ដោ ល នៅរសៀលថ្ងៃទី២៨ ខែ មេសានេះបានប្រាប់តាមទូរសព្ទឱ្យដឹងថា ស្ត្រីមេម៉ាយឈ្មោះម៉ោលម៉ៅខាងលើនេះពិតជាគ្រួសារ ក្រីក្រលំ បាកពិតប្រាកដមែន សព្វថ្ងៃគាត់គ្មា នផ្ទះសំ បែងស្រែចម្ការទេគឺ សុំផ្ទះគេស្នាក់ នៅក្នុងភូមិ បណ្ដោះអាសន្នតែប៉ុ ណ្ណោះ។ កន្លងមកអាជ្ញាធរភូមិបម្រុ ងធ្វើប័ណ្ណសមធម៌ជូនគាត់ដែរ ប៉ុន្តែគាត់បានចំណាកស្រុកទៅធ្វើជាកម្ម ករនៅខេត្តឆ្ងាយ ដែលអាជ្ញាធរមិនអាចកោះ ហៅគាត់មកធ្វើប័ណ្ណសម ធម៌ជូនបាន។
តែពេលនេះគាត់មានជំងឺធ្ងន់ធ្ងរមកស្នាក់នៅក្នុងភូមិឃុំវិញហលយ ដូច្នេះក្នុងពេលខាង មុខនេះអាជ្ញាធរភូមិឃុំពិតជាជួយធ្វើប័ណ្ណសមធម៌ជូនគាត់ឲ្យបាន ដើម្បីប្រើប្រាស់សម្រាប់ព្យាបាលជំងឺ។ ជាមួយគ្នានេះដែរលោកមេភូមិអូរកណ្ដោល សុំសំណូមពរដល់ឯកឧត្ត មលោកជំទាវជាសប្បុរសជនមេត្តាជួយឧបត្ថម្ភថវិកា ទៅតាមសទ្ធាជូនស្ត្រីឈ្មោះ ម៉ោលម៉ៅ នេះដោយអនុ គ្រោះផងចុះដើម្បីជួយសង្គ្រោះជីវិតរបស់គាត់៕













Share This
Author Image

About