-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, January 4, 2025

ឃ្លាំងស្តុកឈើចំនួន០២កន្លែងក្នុងក្រុងសៀមរាប ត្រូវបានចុះបង្ក្រាប ក្រោមការចង្អុរបង្ហាញពីឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្ត ក្រោយទទួលបានការរាយការណ៍ពីលោក តាន់ គីមសួរ...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥

ខេត្តសៀមរាប ÷  ក្រោយពេលបានទទួលសេចក្តីរាយការណ៍ពីលោក តាន់ គីមសួរ សកម្មជនការពារព្រៃឈើ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ដោយមានការចង្អុរបង្ហាញពីឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាប បានឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយជំនាញប៉ូលីសសេដ្ឋកិច្ច ចុះធ្វើការត្រួតពិនិត្យទីតាំងស្តុកឈើចំនួន ០២កន្លែង 
១- ស្ថិតលើផ្លូវសាមេត ភូមិខ្នារថ្មី សង្កាត់ជ្រាវ ២- ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលម្ចាស់ទីតាំងខាងលើមានឈ្មោះ ចាន់ណា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រោយពេលបានទទួលបទបញ្ជារពីឯកឧត្តមអភិបាលខេត្តសៀមរាប  ជំនាញរដ្ឋបាលព្រៃឈើ (សង្កាត់+ផ្នែក)ហាក់មានភាពខ្ជីខ្ជាពេលវេលាដូចខ្យងកើតកូន មកមួយបាត់មួយ ដូចជាមិនសូវស្រួលពោះទាល់តែសោះ ហើយក៏បានសហការជាមួយកម្លាំងជំនាញប៉ូលិសសេដ្ឋកិច្ច បានចុះធ្វើការត្រួតពិនិត្យនិងបង្ក្រាបបាន ម៉ាសុីនរៃជ្រៀកឈើ០១គ្រឿង ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ដែលកូនចៅលោក ចាន់ណា បម្រុងដឹកជម្លៀសរត់ តែត្រូវបានជំនាញស្ទាក់ជាប់នៅមុខឃ្លាំង និងឈើជាច្រើនម៉ែត្រគីប ។ រាល់វត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯលោក ចាន់ណា ដែលជាម្ចាស់ទីតាំងខាងលើរត់គេចខ្លួនបាត់។

គួររំលឹកផងដែរថា បើយោងតាមការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋបានឲ្យដឹងថា លោក ចាន់ ណា រូបនេះគឺជាឈ្មួញឈើជើងខ្លាំងប្រចាំខេត្តសៀមរាប ដោយឈើដែលក្រុមឈ្មួញនេះបានដឹកជញ្ជូនចេញពី ចំណុចអូរជុញ ក្បាលដំរី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារមក ដោយធ្វើការដឹកជញ្ជូនជាលក្ខណៈទ្រុងទ្រាយធំ សុទ្ធតែឡានវ៉េអ័ងកែឆ្នៃ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺដឹកដោយឡានបែនដឹកដីកង់ដប់ ឆ្លងកាត់តាមស្រយ៉ង់កោះកេរ្តិ៍ ស្វាយលើ រួចយកមកទុកនៅក្នុងឃ្លាំងរៃជ្រៀកឈើនៅចំណុចទីតាំងខាងលើ រួចបន្តដឹកជញ្ជូនចែកចាយតាមដេប៉ូនានាក្នុងខេត្តសៀមរាប។

ប្រភពដដែលបានបន្តថាសកម្មភាពការដឹកជញ្ជូនឈើរបស់ លោក ចាន់ ណា រូបនេះបានប្រព្រឹត្តជាយូរឆ្នាំមកហើយ និយាយរួមគឺដុះស្លែរ ដុះស្នឹម ពុំដែលឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធម្តងណាឡើយ ប៉ុន្តែមិនដឹងថាលោក ចាន់ ណា ដែលជាឈ្មួញឈើដ៏ល្បីឈ្មោះរូបនេះត្រូវបានអស់ល័ក្ខក្រោយពេល លោក តាន់ គីម សួរ បានរាយការណ៍ទៅឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាប ស្រាប់តែមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់និងបង្ក្រាបយ៉ាងសស្រាក់សស្រាំ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ បានកោតសរសើរដល់ឆន្ទ:មន្ត្រីជំនាញពាក់ព័ន្ធ និងលោក តាន់ គីមសួរ ដែលបានយកចិត្តទុកដាក់ក្នុងរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិ ដែលជារបស់រដ្ឋ និងបង្ក្រាបទប់ស្កាត់រាល់ក្រុមឈ្មួញដែលកំពុងតែបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ជាតិ របស់រដ្ឋ  ៕















k

0 Comments:

Post a Comment

Share This
Author Image

About