-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, March 23, 2024

ល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញនៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរមន្ត្រីជំនាញក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤


ខេត្តកំពង់ធំ ÷ ល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យ សង្ស័យថាមានខ្សែធំខ្នងក្រាស់នៅពីក្រោយ ទើបអាជ្ញាធរក្នុងមូលដ្ឋានពុំមានចំណាត់ការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ។


នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញដូចជា ហ្គេមបាញ់ត្រី ឆ្នោតផ្សងសំណាងទាំង១២ឆ្នាំ និងលេងអាប៉ោង នៅចំណុចទីតាំងភូមិ ឃុំខាងលើនេះ បានបើកលេងទាំងយប់ទាំងថ្ងៃ តាំងពីមុនប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទ រហូតមកទល់បច្ចុប្បន្ននេះនៅតែបន្តបើកលេងបានយ៉ាងរលូន ដោយពុំមានចំណាត់ការទប់ស្កាត់ពីសំណាក់អាជ្ញាធរម្តងណាឡើយ។


ចំណែកបុគ្គលម្នាក់ដែលគេស្គាល់ថាឈ្មោះ ធារ៉ា ហៅ (ចម)ជាមេការកាងល្បែងនោះ បាននិយាយថាចំពោះទីតាំងលោកមិនមែនចេះតែមកដាក់បានងាយៗនោះទេ ប្រសិនជាគ្មានការបើកភ្លើងខៀវពីថ្នាក់លើ ហើយចំពោះអ្នកសារព័ត៌មានចង់ថតបង្ហោះបង្ហើរ ផ្សាយអ្វីផ្សាយទៅតាមសេរី ព្រោះល្បែងអនឡាញនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវ។


តើការដាក់ទីតាំងល្បែងផ្សងសំណាងប្រភេទយោគីនេះ បានទទួលអាជ្ញាប័ណ្ណ អាជីវកម្ម ពីក្រសួងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាពីពេលណាមក? បើយោងតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ទើបតែបានចេញបទបញ្ជារអោយអភិបាលអភិបាលខេត្ត-រាជធានី ធ្វើការបិទរាល់ល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះសោះ។


ចំពោះលោក ពុំ វិជ្ជា នាយប៉ុស្តិ៍រដ្ឋបាលឃុំសុចិត្រ អង្គភាពសារព័ត៌មាន (សង្គមបច្ចុប្បន្ន) ធ្លាប់បានរាយការណ៍ពីល្បែងសុីសងនៅចំណុចខាងលើម្តងរួចទៅហើយ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ តាមរយៈលេខទូរស័ព្ទ លោកបាននិយាយថា អរគុណចំពោះសេចក្តីរាយការណ៍ ចាំលោកបញ្ជូនព័ត៌មាននេះទៅថ្នាក់លើ។


ចំណែកលោក ឃុត ណាត អធិការស្រុកសណ្តាន់ អង្គភាពយើងក៏ធ្លាប់បានរាយការណ៍ម្តងជាពីរដងរួចហើយដែរតាមរយ:លេខទូរស័ព្ទ និង ប្រព័ន្ធតេលេក្រាម លោកថាចាំអោយក្រុមការងារចុះត្រួតពិនិត្យ។


តែអ្វីដែលហួសចិត្តឥតឧបមានោះ តាំងពីពេលរាយការណ៍រហូតមកទល់ពេលបច្ចុប្បន្ននេះ ទីតាំងល្បែងស៊ីសងនៅភូមិឃុំខាងលើនៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យដដែល ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋ ដាក់ការសង្ស័យថា (បើមាន់ស្រុកមិនអោយដៃ ធ្វើម្តេចមាន់ព្រៃហ៊ានចូល) រឺ ពាក្យថាលោកពោលថា មាន់ពងលើស្រូវ បើមិនស៊ីស្រូវទើបរឿងចំលែក។


ទោះជាយ៉ាងណាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទូចស្នើសុំសុំដល់ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ពិសេសគោរពស្នើសុំដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យចំពោះទីតាំងល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញនៅចំណុចភូមិឃុំខាងលើនេះផងទាន! ដើម្បីរក្សាបាននូវសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕









Thursday, March 21, 2024

មាន់ជល់តាមប្រព័ន្ធអនឡាញ ចាប់បើកដំណើរការលេងបណ្តើរៗហើយ ក្រោយស្ងាត់បានមួយចំអិនកំពិស លោកអធិការអើយបានជ្រាបដែររឺទេទាន?

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២១.០៣.២០២៤

ខេត្តកណ្តាល ÷ ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែង ចាប់ផ្តើមបើកដំណើរការលេងឡើងវិញហើយ បន្ទាប់ពីបានបិទមួយរយៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទ រាល់ល្បែងស៊ីសងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទីតាំងនេះដែរស្ថិតនៅហាងកាហ្វេរមួយកន្លែងបណ្តោយផ្លូវជាតិលេខ០៦ ចំណុចគល់ស្ពានលេខ១៦  ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពបានប្រាប់ថាទីតាំងខាងលើនេះបានលបលួចបើកដំណើរការលេង ដោយដាក់តាម (លេបថប) ជារៀងរាល់ថ្ងៃ បើទោះបីជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយអភិបាលខេត្តក្រុងទូទាំងរាជធានីខេត្ត ធ្វើការបិទរាល់ល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកថ្មីៗយ៉ាងណាក្តី ក៏ទីតាំងខាងលើនៅតែបន្តបើកលេងយ៉ាងគគ្លើន គ្មានញញើតនិងច្បាប់បន្តិចសោះ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋសំណូមពរដល់លោកវីរៈសេនីយ៍ឯក ឯក លន់ អធិការដ្ឋាននគរបាលស្រុកមុខកំពូល មេត្តាចាត់កំលាំងក្រោមឱវាទចុះត្រួតពិនិត្យទីតាំងល្បែងសុីសងតាមអនឡាញខាងលើនេះផងទាន 
ដើម្បីរក្សាបាននូវសេចក្ដីសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងដើម្បីភូមិ ឃុំមានសុវត្ថិភាពទាំង០៧ចំនុច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណ៕





Tuesday, March 19, 2024

ទីតាំងមាន់ជល់និងអាប៉ោងដុះស្លែខ្នាតយក្យលំដាប់ (VIP) នៅឃុំបឹងល្វា អាជ្ញាធរសមត្ថកិច្ចមិនធ្វើការទប់ស្កាត់និងបង្ក្រាប ហ៊ានផ្គើននិងបទបញ្ជាររបស់ថ្នាក់ដឹកនាំ...

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៩.០៣.២០២៤


ខេត្តកំពង់ធំ ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ ទីតាំងស្វៀនជល់មាន់ និងអាប៉ោង ដុះស្លែខ្នាតយក្សលំដាប់ VIP មួយកន្លែងដែលស្ថិតនៅភូមិគគីរតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅតែបន្តបើកលេងយ៉ាងពេញបន្ទុកដោយគ្មានខ្លាច ញញើតនិងច្បាប់អ្វីបន្តិចសោះឡើយ បើទោះបីជាមានបទបញ្ជារដ៏មុឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត អោយអភិបាលរាជធានីខេត្តធ្វើការទប់ស្កាត់និងបង្ក្រាបយ៉ាងណាក៏ដោយ។


តាមប្រភពបានអោយដឹងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ នៅចំណុចទីតាំងខាងលើនេះ កំពុងតែប្រមែលប្រមូលជនញៀនល្បែងអោយចូលលេងយ៉ាងភ្លូកទឹកភ្លូកដីយ៉ាងណាក្តី ក៏អាជ្ញាធរ សមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។


មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាបោ៉ង ស្ថិតនៅភូមិ គគីរតំាងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង ម្ចាស់ផ្សារសំអាងរីករាយជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកសន្ទុក


បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា ពួកគាត់ហាក់អស់សង្ឃឹមលើលោកមេប៉ុស្តិ៍ នឹងលោកអធិការស្រុកសន្ទុក បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ???


ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះគ្រូឈាន់ និងឈ្មោះសំអាង នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។


ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកគ្រូឈាន់ និងឈ្មោះសំអាង ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោកអធិការស្រុកសន្ទុក ទើបបើកបនល្បែងបានសុខសាន្ត។


ទោះជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើរសុំដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាចាត់កំលាណងក្រោមឱវាទចុះត្រួតពិនិត្យវង់ល្បែងសុីសងខាងលើនេះផងទាន ដើម្បីរក្សាសេចក្ដីសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងដើម្បីភូមិ ឃុំមានសុវត្ថិភាពទាំង០៧ចំនុច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណ៕






Monday, March 18, 2024

លោក មុំ សារ៉េន នាយប៉ុស្តិ៍​នគរបាលការពារព្រំដែនស្វាយអាង៉ោងកំពុងត្រូវប៉ាន់ ២០មុឺនដុង ជាថ្នូរបើកដៃឲ្យជនជាតិវៀតណាមខុសច្បាប់ចូលមកប្រទេសកម្ពុជាបានយ៉ាងរលូននិងទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភទ ...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៨.០៣.២០២៤

ខេត្តព្រៃវែង៖ ដកអ្នកចាស់ដាក់អ្នកថ្មីអំពើពុករលួយនៅតែកើតមានដដែល នៅពេលថ្មីៗគេសង្កេតឃើញថា លោកមុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងដាក់ មន្ត្រីក្រោម ឱវាទអង្គុយចាំយកលុយពីជនជាតិវៀតណាមឆ្លងកាត់នៅទីនោះដោយមិនបានត្រួតពិនិត្យឯកសារអោយបានត្រឹមត្រូវនោះឡើយ។ 

បើតាមប្រភពពីប្រជាពលរដ្ឋ ជនជាតិវៀតណាមដែលឆ្លងកាត់នៅទីនោះបានឲ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យតម្រូវឲ្យគេបង់លុយក្នុងមួយនាក់ 20 ម៉ឺនដុងស្មើនិង(៣១០០០រៀល)មិនចាំបាច់មានឯកសារទេ ទោះអ្នកមកទិញគោក្របី អ្នកលេងមាន់ជល់អ្នកចូកមកទឹកដីខ្មែរគ្មានឯកសារត្រឹមត្រូវឬស ជនអន្តោរប្រវេសន៍គឺមន្ត្រីនៅទីនោះតម្រូវឲ្យបង់លុយហើយទៅចុះ។ 

ប្រភពពីប្រជាពលរដ្ឋនៅក្បែរតំបន់ច្រករបៀងស្វាយអាងង៉ោង បានឲ្យអង្គភាព (សង្គមបច្ចុប្បន្ន) ដឹងថា លោក មុំសារ៉េន នាយប៉ុស្តិ៍ននគរបាលការពារព្រំដែនស្វាយអាង៉ោង និងបក្សពួក កំពុងតែសប្បាយកើបលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន ដោយការបើកដៃឲ្យឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម ចូលមកកម្ពុជា យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ។

ប្រភពបានបន្តថា មួយរយៈចុងក្រោយនេះ សមត្ថកិច្ចពាក់ពន្ធ័នៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់ សប្បាយប្រមូលលុយដាក់ហោប៉ៅចែកគ្នា ទៅហ្នឹងថ្នូរ បើកដៃឲ្យឈ្មួញតូចធំនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម កាន់តែច្រើនឡើងៗនិងជនអន្តោវេសន៍វៀតណាមចូលមកប្រទេសកម្ពុជាបានយ៉ាងរលូនច្រើនទៅៗ។ 

ហើយតាមរយៈការបើកដៃ ឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម យ៉ាងពេញគំហុកនេះ គឺលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាងច្រើន ជារៀងរាល់ថ្ងៃ មិនញញេីតនិង អង្គភាពប្រឆាំងអំពើពុករលួយឡើយ។ 

ប្រភពពីក្រុមឈ្មួញ និងអាជីវករ ដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកនេះ បានឲ្យដឹងថា អាជីវកម្មរបស់ពួកគាត់ សល់កម្រៃតិចតួចណាស់ ពីព្រោះសមត្ថកិច្ចច្រើនស្ថាប័ន នៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវ គៀបយកលុយច្រើនៗ ហើយក្រុមឈ្មួញ និងអាជីវករ បានបញ្ជាក់ទៀតថា រាល់ការបង់លុយរបស់ពួកគាត់ មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក័យប័ត្រត្រឹមត្រូវឡើយ ហើយគ្មានឈ្មួញណាម្នាក់ អាចរំលងលោក មុំ សារ៉េន មេប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងបានឡើយ! ជាពិសេសឈ្មួញធំៗ ដែលរកស៊ីនាំចូលទំនិញ ពីប្រទេសវៀតណាម កាត់តាមច្រកស្វាយអាង៉ោង ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាប្រភពចំណូលដ៏ធំ របស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារ ប្រចាំច្រកនេះឡើយ។ 

ជុំវិញករណីមិនប្រក្រតីខាងលើ មហាជនបានអំពាវនាវទៅដល់ ឯកឧត្តម សួន សុម៉ាលី អភិបាលនៃអភិបាលខេត្តព្រៃវែងនិង ឯកឧត្តម ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តមបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើករណីមិនប្រក្រតី របស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរការពារព្រុំដែនស្វាយអាង៉ោង កំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនេះ ផងទាន ។ 
 








Saturday, March 16, 2024

ល្បែងសុីសងគ្រប់ប្រភេទកំពុងតែ បេីកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលមកលេងយ៉ាងគំហុក ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ជ្រកក្រោមស្លាកកាសុីណូ មិនទាន់មានវិធានការបង្រ្កាប !

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៦.០៣.២០២៤

ស្វាយរៀង ÷ ទីតាំងល្បែងសុីសងភ្នាល់គ្រប់ប្រភេទជ្រកក្រោមស្លាកកាសុីណូជាច្រើនកន្លែង នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់ប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនសំរោង បានបើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ខ្លះមាន ខ្លះទៀតមិនមានលិខិតឆ្លងដែន (passport ) ចូលមកលេងល្បែងសុីសងភ្នាល់គ្រប់ប្រភេទ នៅទីតាំងខាងលើ យ៉ាងអនាធិបតេយ្យ ភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃ ដោយពុំមានការទប់ស្កាត់ និងត្រួតពិនិត្យពីសំណាក់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណានោះឡើយ។


បើទោះបីជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេច មហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស បិទរាល់ល្បែងសុីសងគ្រប់ប្រភេទដែលមាននៅក្នុងដែនសម្ត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នាពេលកន្លងមកថ្មីៗនេះក៏ដោយ។


ដោយឡែកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកចន្ទ្រាឯណេះវិញ ពិសេសប្រធានច្រកទ្វេភាគីសំរោងខេត្តស្វាយរៀង បែរជាផ្គើននិងអនុសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានបណ្ដែតបណ្ដោយ មិនបានត្រួតពិនិត្យលើការចេញនិងចូល របស់ជនបរទេស ពិសេសជនជាតិវៀតណាម អោយបានត្រឹមត្រូវតាមគោលការណ៍ច្បាប់របស់ថ្នាក់ដឹកនាំ ឱ្យមានការបើកលេងល្បែងស៊ីសងគ្រប់ប្រភេទទ្រង់ទ្រាយធំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៅវិញ។


ជុំវិញករណីទីតាំងល្បែងស៊ីសងនៅចំណុចខាងលើនេះប្រជាពលរដ្ឋក្នុងមជ្ឈដ្ឋាន ពិសេសក្នុងខេត្តស្វាយរៀង សំណូមពរដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរះ ស្នងការដ្ឋាននគរបាលខេត្ត និងគោរពស្នើសុំដល់ឯកឧត្តម ប៉េង ពោធ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មេត្តាទាន់មានចំណាត់ការ ត្រួតពិនិត្យ ទប់ស្កាត់ រាល់លំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ និងទីតាំងល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះផងទាន ដើម្បីរក្សាការសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន និងដើម្បីភូមិ ឃុំ មានសុវត្ថិភាពតាមគោលការណ៍នយោបាយទាណប្រាំពីរចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណ៕














Thursday, March 14, 2024

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ចេញសេចក្តីសម្រេចដកហូតមុខតំណែង និងបន្ថយ ឋានន្តរស័ក្តិ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ ៣រូបមកត្រឹមពលបាលឯក ក្រោមមូលហេតុទារលុយ ជាថ្នូរនឹងការដោះលែងជនសង្ស័យ។

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទៅ១៤.០៣.២០២៤


ភ្នំពេញ ÷ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ចេញសេចក្តីសម្រេចដកហូតមុខតំណែង និងបន្ថយ ឋានន្តរស័ក្តិ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ ៣រូបមកត្រឹមពលបាលឯក ក្រោមមូលហេតុទារលុយ ជាថ្នូរនឹងការដោះលែងជនសង្ស័យ។




Wednesday, March 13, 2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៣.០៣.២០២៤



ខេត្តកណ្តាល ÷ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។


សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ធំនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឱ្យតែផ្តល់ឱកាសគណបក្សប្រជាជនកម្ពុជា នឹងប្រឹងប្រែងកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដោយគ្មានការភូតកុហកនោះឡើយ។ សម្តេចធិបតី ចង់ឱ្យបណ្តាស្រុកនានាមានការសង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាលនេះដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យមិនមែនជាទេវតានោះទេ តែគ្រូពេទ្យធ្វើការងាររបស់ទេវតា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដែលបានប្រឹងប្រែងកៀរគរសប្បុរសជន ធ្វើឱ្យមន្ទីរពេទ្យតេជោសែនកោះធំ លេចចេញជារូបរាង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលធនមនុស្ស គឺទាមទារឱ្យមានសុខភាពល្អ។ ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។ ដើម្បីការផ្តល់សេវាសុខាភិបាលបានល្អ ទាមទារពង្រឹងមន្ទីរពេទ្យ និងគុណភាពគ្រូពេទ្យគ្រប់ថ្នាក់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលពលរដ្ឋត្រូវការ ដូចជាថ្នាលើសឈាម និងទឹកនោមផ្អែម។ សម្តេចធិបតីបានថ្លែងថា បើមានតែឧបករណ៍ និងបរិក្ខារពេទ្យទំនើប តែគ្រូពេទ្យមិនចេះប្រើ គឺមិនអាចជួយព្យាបាលប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានមន្ទីរពេទ្យ និងនាយកសាលាដើរតួនាទីសំខាន់ណាស់ សម្រាប់ការដឹកនាំមន្ទីរពេទ្យ និងសាលា។

ការជ្រើសប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព ត្រូវជ្រើសរើសអ្នកមានជំនាញផ្នែកសុខាភិបាល។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សសប្បាយចិត្ត សុខភាពល្អ ធ្វើឱ្យការងារមានប្រសិទ្ធភាព។ គ្មាននរណាសប្បាយចិត្តឡើយ ឬមានអារម្មណ៍ល្អក្នុងការបំពេញការងារឡើយ បើម្តាយ ឪពុក ឬសមាជិកគ្រួសារឈឺ។ សម្តេចធិបតី បានថ្លែងថា ពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួចទេ។ តែប្រជាពលរដ្ឋដែលព្យាបាលនៅក្នុងប្រទេសមានចំនួនរាប់លាននាក់។ សម្តេចបានកោតសរសើរថា ពេទ្យខ្មែរមានជំនាញល្អ ខ្សោយជាងគេតែឧបករណ៍ទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងសេវាសុខាភិបាល គឺពង្រឹងលទ្ធភាពនៃការព្យាបាលឱ្យដល់មូលដ្ឋាន។ ការធ្វើសកម្មភាពឱ្យមនុស្សបាត់បង់ជំនឿចិត្តលើគ្រូពេទ្យជារឿងដ៏គ្រោះថ្នាក់។ សម្តេចធិបតីបានណែនាំឱ្យគ្រូពេទ្យជាសេនារបស់ទេវតា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម។


នាឱកាសនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ និងសប្បុរសជនជាតិ និងអន្តរជាតិមួយចំនួនផង ដែលបានចូលរួមចំណែកក្នុងការកសាងមន្ទីរពេទ្យ តេជោសែន កោះធំ៕
















Share This
Author Image

About