-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Sunday, September 11, 2022

Home ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រារព្ធពិធី កាន់បិណ្ឌវេនទី ១ នៅភូមិគ្រឹះសម្ដេច ជា ស៊ីម ស្រុកកំចាយមារ ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

 


ព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ០១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ជា សុមេធី  អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន រួមជាមួយឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត បានប្រារព្ធពិធីរាប់បាត្រ ឆ្លងដាក់បិណ្ឌទី១ ដែលធ្វើនៅភូមិគ្រឹះសម្ដេច ជា ស៊ីម ស្ថិតនៅក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។


នៅក្នុងពិធី រាប់បាត្រឆ្លងដាក់បិណ្ឌវេនទី១ នេះក៏មានការនិមន្តព្រះសង្ឃចំនួន ១៥ វត្ត ដែលនៅក្នុងស្រុកកំចាយមារ ដើម្បីវេរប្រគេននូវភត្តាហារ សម្ភារៈបរិក្ខា ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងស្រុកកំចាយមារនេះ។ ហើយការធ្វើនេះគឺលោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្តងណាឡើយ ហើយការធ្វើនេះដែរគឺក្នុងគោលបំណងដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង ៧ សន្តាន ដែលបានពលីកម្ម ជូនជាតិមាតុភូមិ ជាពិសេស សូមឧទ្ទិសមហាកុសល ផលបុណ្យដល់ ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន   ជា ស៊ីម ដែលសម្ដេចបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ពេញមួយជីវិតដើម្បីទទួលបាននូវ សន្តិភាព ស្ថេរភាព រហូតមកដល់សព្វថ្ងៃនេះ សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់សម្ដេចនិងលោកជំទាវ ទៅកាន់សុគតិភពកុំបីអាក់ខាន។

ពិធីបុណ្យភ្ជុំបិណ្ឌ ដាក់បិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមបុណ្យធំៗ ដ៏ទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងប្រទេសតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនរបស់ខ្លួនដែលគាត់បានបាត់បង់ជីវិតទៅនុះ។ 

សូមរំលឹកផងដែថា ពិធីបុណ្យភ្ជុំបិណ្ឌ ដាក់បិណ្ឌនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ៕


k

0 Comments:

Post a Comment

Share This
Author Image

About