លោកវារៈសេនីយ៏ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញ្ញៀនខេត្តកំពង់ឆ្នាំងបានចុះទៅបើកកិច្ចប្រជុំផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង ÷ ថ្ងៃច័ន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ លោកវារៈសេនីយ៏ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញ្ញៀនខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីៈ ការជួញដូរមនុស្ស និងប្រើប្រាស់គ្រឿងញៀននៅស្រុកកំពង់លែងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ពុំ សុផល អភិបាលរងស្រុក លោកនាយការិយាល័យផែនប្រឆំាងគ្រឿងញ្ញៀន ខេត្ត លោក លោកស្រីអធិការ អធិការរង នាយប៉ុស្ត៍រដ្ឋបាលឃុំទាំង៩ លោក លោកស្រីអាជីវករ ម្ចាស់ផ្ទះជួល ផ្ទះសំណាក់ អាហារដ្ឋាន រោងខារ៉ាអូខេជា ដើមចូលរួមសរុបៈ ៥១នាក់ ស្រី ២១នាក់. ។
តាមប្រសាសន៍លោកវារៈសេនីយ៏ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញ្ញៀនបញ្ជាក់ឱ្យដឹងថាៈ កិច្ចប្រជុំថ្ងៃនេះគឺមានគោលបំណងសំខាន់ៗចំនួនៈ ៩ ចំណុច
១. ផ្តល់ព័ត៌មានរាយការណ៏ជូនសមត្ថកិច្ច រាល់បទល្មើសបំរុងកើត កំពុងកើត ឬសង្ស័យផ្សេងៗដែលបងប្អូនបានឃើញទៅសមត្ថកិច្ច
២. ស្មោះត្រង់ជានិច្ចមិនឆ្លៀតយកចំណេញពីអំពើខុសច្បាប់ផ្សេងៗ និងរួមសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា
៣. មិនឃុបឃិត សមគំនិត ផ្តល់ទីតាំងទទួលបញ្ញើឬលាក់បាំងបង្កភាពងាយស្រួលដល់ជនទុច្ចរិកលួចប្រព្រឹត្តបទល្មើសផ្សេងៗឡើយ
៤. មិនត្រូវធ្វើអាជីវកម្មណាដែលបានហាមឃាត់មានការប៉ះពាល់ទំនៀមទំលាប់ប្រពៃណី សេចក្តីថ្លៃថ្នូរ របស់មនុស្សតាមគ្រប់រូបភាព
៥. មិនអនុញ្ញាតឱ្យភ្ញៀវប្រើប្រាស់ បារីអេឡិចត្រូនិច គ្រឿងញ្ញៀន សារជាតិញៀននៅក្នុងមូលដ្ឋាន ឬកន្លែងធ្វើអាជីវកម្មរបស់ខ្លួនឡើយ
៦. ហាមមិនឱ្យដាំដុះ ផលិត និងជួញដូរចែកចាយខុសច្បាប់គ្រប់ប្រភេទជាដាច់ខាត
៧. មិនអូសទាញ ចាត់ចែង បញ្ចុះបញ្ចូលអ្នកដ៏ទៃ បង្ខិតបង្ខំ ឬជួលកន្លែងផ្តល់ទីតាំងឱ្យជនល្មើសប្រើប្រាស់ជួញដូរន្វវសារជាតិញៀនខុសច្បាប់គ្រប់ប្រភេទ
៨. មិនប្រព្រឹត្តអំពើគ្រប់យ៉ាងដែលច្បាប់ហាមឃាត់រួមសហការជានិច្ចជាមួយសមត្ថកិច្ចបើដឹង ឮុ ឬបានឃើញ ន្វវបទល្មើសខុសច្បាប់ផ្សេងៗ. និង
៩ មិនចូលរួមជាមួយជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗគ្រប់ប្រភេទ. ៕
0 Comments:
Post a Comment