-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, January 31, 2025

ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅរបស់គ្រួសារកងទ័ព

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី ៣១,០១,២០២៥


ឧត្តរមានជ័យ ថ្ងៃទី៣០ខែមករា ឆ្នាំ២០២៥ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនកងទ័ពទទួលបានដីសម្បទានសង្គមកិច្ចភូមិតាមាន់សែនជ័យ ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អមដំណើរដោយ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ ។  


ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានស្វាគមន៍យ៉ាងកក់ក្តៅដំណើអញ្ជើញ របស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អញ្ជើញចុះ សួរសុខទុក្ខ កងទ័ពនិងចែកអំណោយជូនគ្រួសារទ័ពនៅភូមិតាមាន់សែនជ័យ រួចឯកឧត្តម បានអញ្ជើញបន្តដំណើទៅទស្សនាប្រាសាទតាមាន់ និងប្រាសាទដំរីទ្រោមផងដែ ។








Wednesday, January 29, 2025

លោក រិន សាគរ អភិបាលរងក្រុង និងជាតំណាង លោក ផុន ចាន់និល អភិបាល នៃគណ:អភិបាលក្រុង បានអញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ជាំង គម្រោងភាពធន់ ទៅនឹងការប្រែប្រួល អាកាសធាតុប្រចាំឆ្នាំ...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី ២៩,០១,២០២៥

ខេត្តឧត្តរមានជ័យ ÷ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ លោក រិន សាគរ អភិបាលរងក្រុង និងជាតំណាង លោក ផុន ចាន់និល អភិបាល នៃគណ:អភិបាលក្រុង បានអញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ជាំង គម្រោងភាពធន់ ទៅនឹងការប្រែប្រួល អាកាសធាតុប្រចាំឆ្នាំ...

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ នៃខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ប្រធាន និងតំណាងមន្ទីរអង្គភាព ឃុំ សង្កាត់ និងសហគមន៍ ប្រមាណ ៦៤អង្គ/នាក់, សិក្ខាសាលានេះរៀបចំនៅស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន្ត សម្របសម្រួលដោយអង្គការក្រុមទ្រទ្រង់ភូមិ (VSG)












Monday, January 27, 2025

រដ្ឋបាលស្រុកកោះធំ បានធ្វើសេចក្តីជូនដំណឹងស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ហ្នឹងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម..

ចំនួនអ្នកទស្សនា: Views
ផ្សារចេញពីក្រុងសំពៅពូនថ្ងៃទី ២៧,០១,២០២៥

ខេត្តកណ្តាល ÷ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលស្រុកកោះធំបានធ្វើសេចក្តីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ហ្នឹងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម 
-យោង លិខិតលេខ០០២ សណន ចុះថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងសំពៅពូន។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ហ្នឹងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខ រដ្ឋបាលស្រុកកោះធំ សូមធ្វើការណែនាំ ដល់ការិយាល័យជុំវិញស្រុក រដ្ឋបាលសង្កាត់ សមាគម ក្រុមហ៊ុន សហគ្រាស អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងក្រុងសំពៅពូនដូចតទៅ÷

១. ហាមដាច់ខាត
មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម
មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ការហែរក្បួនតាមបែបសាសនា ឬប្រពៃណីផ្សេងៗទាំងបែបសាសនា ដែលគ្មានការអនុញ្ញាតពីរដ្ឋបាលក្រុង។
២. គ្រប់ទីកន្លែងកំសាន្តសប្បាយនានា ការិយាល័យជុំវិញស្រុក រោងចក្រសហគ្រាស គេហដ្ឋាន ត្រូវរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសេចក្តីថ្លៃថ្នូរនិងត្រូវប្រុងប្រយ័ត្នក្នុងការអុជទានធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យងាយមានគ្រោះអតិភ័យកើតឡើងជាយថាហេតុ។
ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
៣. ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឲ្យបានមុឺងម៉ាត់បំផុត កុំឱ្យមានការនាំចូល ចែកចាយ ឬលក់បន្ត ផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទក្នុងភូមិសាស្ត្រស្រុកកោះធំ នឹងត្រូវត្រួតពិនិត្យដកហូតរហូតវត្ថុទាំងនេះដែលមានទីតាំងលក់នៅគ្រប់កន្លែងក្នុងស្រុក។
៤. ការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុង ត្រូវអញ្ជើញបណ្ដាលសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយ នៅខ្លឹមសារខាងលើឲ្យបានទូលំទូលាយ។
៥. ការិយាល័យអប់រំ និងកីឡាស្រុក ត្រូវណែនាំដល់គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន។ ឱ្យយកចិត្តទុកដាក់ ណែនាំសិក្សានុសិស្ស មិនត្រូវយកថ្ងៃនេះលេងសប្បាយផ្សេងៗ ដែលប្រាសចាកពីទំនៀមទម្លាប់ប្រពៃណី។
៦. អធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង និងបញ្ជាការដ្ឋានផ្នែកសឹករងក្រុង ត្រូវចេញបទបញ្ជាឲ្យបានមុឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧. ជនណាបំពាន ឬប្រព្រឹត្តល្មើស និងសេចក្តីណែនាំនេះ ហើយបន្តឲ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន។
ទទួលបានសេចក្ដីណែនាំនេះ អធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក បញ្ជាការដ្ឋានផ្នែកសឹករងស្រុក រដ្ឋបាលឃុំទាំង០៦ ការិយាល័យជុំវិញស្រុក និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ សហការអនុវត្តឱ្យបានមុឺងម៉ាត់ ហ្នឹងមានប្រសិទ្ធភាពខ្ពស់។





រដ្ឋបាលក្រុងសំពៅពូន បានធ្វើសេចក្តីជូនដំណឹងស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ហ្នឹងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម..

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី ២៧,០១,២០២៥


ខេត្តកណ្តាល ÷ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលក្រុងសំពៅពូនបានធ្វើសេចក្តីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ហ្នឹងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម 

-យោង លិខិតលេខ០០៩ សណន ចុះថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងសំពៅពូន។


ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ហ្នឹងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខ រដ្ឋបាលក្រុងសំពៅពូនសូមធ្វើការណែនាំ ដល់ការិយាល័យជុំវិញក្រុង រដ្ឋបាលសង្កាត់ សមាគម ក្រុមហ៊ុន សហគ្រាស អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងក្រុងសំពៅពូនដូចតទៅ÷


១. ហាមដាច់ខាត

មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម

មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ការហែរក្បួនតាមបែបសាសនា ឬប្រពៃណីផ្សេងៗទាំងបែបសាសនា ដែលគ្មានការអនុញ្ញាតពីរដ្ឋបាលក្រុង។

២. គ្រប់ទីកន្លែងកំសាន្តសប្បាយទាំងអស់ត្រូវរក្សានូវវិធានការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសេចក្តីថ្លៃថ្នូរនិងត្រូវប្រុងប្រយ័ត្នក្នុងការអុជទានធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យងាយមានគ្រោះអតិភ័យកើតឡើងជាយថាហេតុ។

៣. អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឲ្យបានមុឺងម៉ាត់បំផុត កុំឱ្យមានការនាំចូល ចែកចាយ ឬលក់បន្ត ផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទក្នុងភូមិសាស្ត្រក្រុងសំពៅពូន នឹងត្រូវត្រួតពិនិត្យដកហូត។

៤. ការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុង ត្រូវអញ្ជើញបណ្ដាលសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយ នៅខ្លឹមសារខាងលើឲ្យបានទូលំទូលាយ។

៥. រដ្ឋបាលសង្កាត់ទាំង០៥ ការិយាល័យអង្គភាពជុំវិញក្រុង ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងអស់ ឱ្យអនុវត្តតាមការណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

៦. អធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង និងបញ្ជាការដ្ឋានផ្នែកសឹករងក្រុង ត្រូវចេញបទបញ្ជាឲ្យបានមុឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

៧. ជនណាបំពាន ឬប្រព្រឹត្តល្មើស និងសេចក្តីណែនាំនេះ ហើយបន្តឲ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន។



Saturday, January 25, 2025

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ...

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូន ២៥,០១,២០២៥

ខេត្តកណ្ដាល៖ នារសៀលថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវ ០១ខ្សែ នៅក្នុងខេត្តកណ្ដាល ដូចខាងក្រោម៖

ខ្សែផ្លូវទី១ មានប្រវែង ១,៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិពាមប្រជុំ ទៅដល់ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល។ ក្នុងឱកាសពិនិត្យស្ថានភាពផ្លូវនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ខេត្ត ពិនិត្យលទ្ធភាពដាក់ខ្សែផ្លូវនេះទៅក្នុងផែនការរបស់មន្ទីរដើម្បីស្ថាបនានាពេលខាងមុខ។

ខ្សែផ្លូវទី២ មានប្រវែង ១៩,៥គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន ៣ឃុំ គឺឃុំព្រែគយ ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ។  នៅចុងឆ្នាំ ២០២៣ កន្លងមកនេះ ក្រសួងបានស្ថាបនាជាផ្លូវក្រាលកៅស៊ូ២ ជាន់ បានចំនួន ៧,៧ គម រួចរាល់ ហើយក្នុងឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ១,៤គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលមានវឌ្ឍនភាពទើបតែសម្រេចបាន ៥%។ ដោយឡែកកំណាត់ផ្លូវដែលនៅសល់ប្រវែង ៤,០៤គីឡូម៉ែត្រ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដាក់ចូលទៅក្នុងផែនការស្ថាបនានាឆ្នាំបន្ទាប់។ 

នាឱកាសនៃការអញ្ជើញចុះពិនិត្យការដ្ឋាននោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសូមការយោគយល់អំពីប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ ក្នុងអំឡុងពេលនៃការស្ថាបនា នាពេលនេះអាចបង្កផលលំបាកបន្តិចបន្ទួចក្នុងការធ្វើដំណើរ ក៏ដូចជាប្រកបរបរប្រចាំថ្ងៃ ក៏ប៉ុន្តែនៅពេលផ្លូវនេះស្ថាបនារួចរាល់ និងអាចផ្តល់ជាអត្ថប្រយោជន៍ជាច្រើនក្នុងការចូលរួមលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់នោះផងដែរ៕









Friday, January 24, 2025

ធនធានធម្មជាតិដែលជារបស់រដ្ឋ នៅតែបន្តរងនូវការបំផ្លិចបំផ្លាញយ៉ាងគំហ៊ុកក្នុងស្រុកសំបូរខេត្តក្រចេះ ខណ:មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះ ពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាប...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ២៤,០១,២០២៥

ខេត្តក្រចេះ ÷ មានសេចក្តីរាយការណ៍មកថា ធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋនៅភូមិសាស្ត្រព្រៃឡង់ ខេត្តក្រចេះកំពុងតែរងនូវការកាប់និងដឹកជញ្ជូនយកទៅលក់យ៉ាងអនាធិបតេយ្យ ក្រោមសំណាក់ឈ្មួញឈើដុះស្លែប្រចាំតំបន់ជាច្រើននាក់ ក្នុងនោះមានឈ្មោះ វ៉ា ឈ្មោះ មុនី និងឈ្មោះផល ដែលបានគៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើក្នុងតំបន់ព្រៃឡង់ រួចធ្វើការដឹកជញ្ជូនតាមរយ:គោយន្តកន្ត្រៃយកមកស្តុកទុកទុកនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

បន្ទាប់មកក្រុមឈ្មួញទាំងនោះបានយករថយន្តសាំងយ៉ុងកែឆ្នៃ និងរថយន្តកូរ៉េ ចូលទៅដឹកយកមកលក់ចែកចាយតាមដេប៉ូនានា ដូចជាខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេតព្រៃវែងជាដើម ដោយសកម្មភាពដឹកជញ្ជូនរបសើក្រុមឈ្មួញទាំងនេះ ហាក់ពុំមានការរំខានពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានពិសសេជំនាញបរិស្ថាន រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមដងផ្លូវនោះឡើយ ពោលហាក់ដូចជាមានការបើកដៃយ៉ាងពេញបន្ទុកពីជំនាញទាំងនោះតែម្តង។

ប្រជាសហគមន៍ដែលស្រឡាញ់ធនធានធម្មជាតិ ហាក់មានការងឿងឆ្ងល់ថាតើ ការដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីចំណុចទីតាំងខាងលើ អាចដំណើរការបានដោយវិធីណា? បើរថយន្តសំលេងគោយន្តកន្តៃ្រ និងរថយន្ត លាន់ឮសន្ធឹកដូចខ្យល់ព្យុះ ម្យ៉ាងទៀតនេះជាឈើ មិនអាចវេចខ្ចប់ដាក់ចូលហោប៉ៅ ដូចថ្នាំញៀនឯណា? រឺមួយមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះ ត្រូវថ្នាំសណ្តំទេវប្រាក់ ពីក្រុមឈ្មួញអស់ហើយទេដឹង?

ប្រជាពលរដ្ឋហាក់មានការព្រួយបារម្ភជាខ្លាំងខណៈ ធនធានធម្មជាតិដែលជារបស់រដ្ឋ ត្រូវបានរងនូវការកាប់បំផ្លិចបំផ្លាញយ៉ាងគំហ៊ុក ដោយពុំមានការទប់ស្កាត់ពីមន្ត្រីជំនាញពាក់ព័ន្ធបែបនេះ ពួកគាត់បន្ថែមថា មុនយូរទេព្រៃឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះច្បាស់ជាងរលាយសាបសូន្យជាក់ជាមិនខាន។

ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូរទាំងប្រទេស ទទូចស្នើសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន ក្នុងខេត្តក្រចេះ ពិសេសឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មេត្តាទានមានវិធានការចាត់តាំងកម្លាំងក្រោមឱវាទ ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិដែលមានក្នុងដែនសមត្ថកិច្ចខ្លួនផងទាន ជៀសវាងមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ថាកន្ទេលធំបន្លំដេក សូមអរគុណ។







លោក ជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាការចូលរួមរបស់ពួកយើងទាំងអស់គ្នា និងមិនទុកអ្នកណាម្នាក់ចោលឡើយ...

ចំនួនអ្នកទស្សនា: Views

ផ្សាយពីក្រុងសំពៅពូន ២៤,០១,២០២៥

ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពីបញ្ហាសុខភាព និងបរិស្ថានល្អ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអនុលោមដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ ដែលផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ក្រសួងបរិស្ថាន បានសហការរៀបចំជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការ Yeryuzu Doktorlari នៃប្រទេសតួគី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា និងតំណាងស្ថានទូតប្រទេសតួគីប្រចាំកម្ពុជា ដែលមានលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអធិបតី និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងក្រសួងបរិស្ថាន និងក្រុមការងាររដ្ឋាភិបាលខេត្តត្បូងឃ្មុំ ក្នុងកម្មវិធីអប់រំ អនាម័យបរិស្ថាន សុខភាព និងពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋអញ្ជើញមកពី៤ឃុំ សរុបចំនួន ៧២៨នាក់ ស្ត្រី៤០៥នាក់។

កម្មវិធីនេះមានគោលបំណង

ផ្តល់សេវាសុខាភិបាលដោយក្រុមគ្រូពេទ្យឯកទេសមកពីប្រទេសតួគី ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ និងអ្នកជំងឺ ដោយធ្វើការពិនិត្យ ព្យាបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្ការ ការអប់រំសុខភាព និងបរិស្ថាន។


នៅក្នុងនោះ លោកជំទាវបានលើកឡើងទាក់ទងនឹងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមរបស់យើងទាំងអស់គ្នា និងធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់ការងារនៅក្នុងសហគមន៍ ជាពិសេសការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមានភូមិឋានស្អាត និងបរិស្ថានល្អ។ បន្ថែមពីនេះ លោកជំទាវ បានណែនាំប្រជាពលរដ្ឋឱ្យចូលរួមចំណែកក្នុងកិច្ចការងារការពារបរិស្ថាន ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងសុខភាពសាធារណៈ ជាពិសេសចូលរួមចំណែកក្នុងយុទ្ធនាការបរិស្ថាននានាក្នុងឃុំរបស់ខ្លួន រួមមានយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ«សំអាតផ្លូវជាតិ»។


លោកជំទាវបានបន្តថ្លែងថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី១របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានយកចិត្តទុកដាក់ខ្ពស់ លើកកម្ពស់ការសិក្សាអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងសុខភាពសាធារណៈ តាម

រយៈការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងសុខាភិបាល រួមមាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅគ្រប់ទិសទី ដើម្បីធានាដល់ការបម្រើសេវាកម្មព្យាបាលប្រជាពលរដ្ឋគ្រប់រូប ពិសេស ចាស់ជរា ជនពិការ ស្ត្រី កុមារ ដោយមិនប្រកាន់វណ្ណៈ ពណ៌សំបុរ ជនជាតិ និងទិន្នាការនយោបាយណាមួយឡើយ។
















Share This
Author Image

About