-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, August 31, 2024

ល្បែងសុីសង ជល់មាន់អនឡាញ យីហោ R78  កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ក្នុងឃុំចំបក់ ស្រុកបាទី ដោយឡែកអាជ្ញាធរក្នុងមូលដ្ឋានបិទភ្នែកជិតឈឹងធ្វើមិនឃើញ.. តើភូមិឃុំមានសុវត្ថិភាពដូចម្តេចទៅ?

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ៣១,០៨,២០២៤

ខេត្តតាកែវ ÷  ល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញ  មួយកន្លែង ក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កំពុងតែបើកលេង យ៉ាងអនាធិបតេយ្យ បើកដៃអោយក្រុមអ្នកញៀនល្បែង ពពាក់ពពូនចូលលេងយ៉ាងគំហ៊ុក ដោយឡែកអាជ្ញាធរ មន្ត្រីជំនាញក្នុងមូលដ្ឋាននោះ ពុំមានវិធានការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ។

បើយោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បញ្ជារអោយ អភិបាលរាជធានី ខេត្ត ត្រូវបិទរាល់ល្បែងសុីសងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

សម្ដេច នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ពេលនេះមិនមែនជាពេលដែលពង្រាយ រាល់ល្បែងសុីសងនោះទេ ព្រោះថាល្បែងស៊ីសងទាំងនេះមិនមែនជាកំណើនសេដ្ឋកិច្ចរបស់ជាតិនោះឡើយ...។

បើទោះជាមានបទបញ្ជា និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងនេះក្តី យើងសង្កេតឃើញថានៅក្នុងមូលដ្ឋាន ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ  នៅតែបន្តការបើកលេងល្បែងភ្នាល់ដាក់លុយ តាមអនឡាញយ៉ាងគគ្រឹកគគ្រេង ដោយពុំមានការទប់ស្កាត់ ពីអាជ្ញាធរមូលដ្ឋាននៅទីនោះឡើយ!  ហើយអ្វីដែលគួរអោយកត់សំគាល់នោះគឺថាទីតាំងល្បែងសុីសងនោះ នៅនឹងផ្សារចំបក់ និងនៅមិនឆ្ងាយពីអធិការដ្ឋាននគរបាលស្រុកបាទីប៉ុន្មានឡើយ ដោយពុំដឹងថាអស់លោកទាំងនោះ មានដែលបានស្តាប់អនុសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីដែរឬទេ? រឺមួយធ្វើមិនឮ ទើបហ៊ានផ្គើនយ៉ាងដូច្នេះ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទូចស្នើសុំដល់លោកវីរៈសេនីឯក ឆាយ កែវមុន្នី អធិការសហរុកបាទី មេត្តាទានចាត់កម្លាំងក្រោមឱវាទត្រួតពិនិត្យ នៅចំណុចទីតាំងខាងលើនេះផងទាន ដើម្បីរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុចរបស់រាជរដ្ឋាភិបាល សូមអរគុណ៕




Wednesday, August 28, 2024

របាំងស្បៃមុងលាតសន្ធឹងពេញផ្ទៃទឹកនៅចំណុចចុងព្រែកកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ក្នុងរដូវបិទនេសាទយ៉ាងអនាធិបតេយ្យ តើមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផល លោកគិតយ៉ាងណា...?

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ២៨,០៨,២០២៤

ខេត្តកណ្តាល ÷ របាំងស្បៃមុងរាប់សិបម៉ែត្រ កំពុងតែលាតសន្ធឹងពេញផ្ទៃទឹកនៅចំណុច ឃ្លាំងអំបិល ចុងព្រែកកូនជ្រែ ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយមិនដឹងថាមន្ត្រីជំនាញពាក់ពិសេសជំនាញរដ្ឋបាលជល លោកបានជ្រាប និងបានដឹងដែររឺទេ?

ជាក់ស្តែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាព ឃើញថាមានរបាំងស្បៃមុង ក្រឡាញឹករាប់សិបម៉ែត្រ កំពុងតែដាក់ពេញទាំងផ្ទៃទឹកនៅចំណុចទីតាំងខាងលើ យ៉ាងអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញនោះឡើយ ទោះបីជាការដាក់របាំងនេះស្ថិតនៅក្នុងរដូវបិទនេសាទយ៉ាងណាក៏ដោយ។

តាមការបង្ហើបពីមជ្ឈដ្ឋានប្រជាពលរដ្ឋដែលប្រកបរបរនេសាទជាលក្ខណគ្រួសាររស់នៅទីនោះបាននិយាយថា សព្វថ្ងៃ ពួកគាត់ដាក់មង ចងសន្ទូច មិនដែលបាន និងពុំដែលឃើញមានត្រីធំទេ ដោយការដាក់របាំងស្បៃមុងនេះ មានមេឈ្មួញ ពីរ ទៅបីនាក់ បានគ្រងគរបក្សពួក អោយដាក់របាំងស្បៃមុងក្រឡាញឹកនេះ ជារៀងរាល់ឆ្នាំ ហើយពួកគេជាអ្នកចាំទិញត្រី និងជាអ្នករត់ការអោយទៅមកមន្ត្រីជំនាញពាក់ព័ន្ធអស់ហើយ មូលហេតុនេះហើយបានជាពុំឃើញមានមន្ត្រីជំនាញណាចុះមកធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទទាំងអស់ក្នុងភូមិសាខាងលើនេះ។

ប្រភពបន្តថា ត្រីចេះតែអស់ទៅៗ កុំថាឡើយត្រីធំ សូម្បីតែកូនត្រីមានតែភ្នែកក៏មិនសល់ដែរ បើយ៉ាងនេះ 
ពួកគាត់មានការព្រួយបារម្ភជាខ្លាំង បើនៅតែបន្តសកម្មភាពនេសាទខុសច្បាប់បែបនេះទៀត ថ្ងៃមុខមច្ឆាជាតិដែលរស់នៅក្នុងទឹក ច្បាស់និងរលាយហិនហោចជាក់ជាពុំខាន ។

ទោះជាយ៉ាងនេះប្រជាពលរដ្ឋទទូចស្នើរសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន លោក ជឺ តុងហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាង និងជាគណៈបញ្ជាការឯកភាពស្រុក មេត្តាទានមានវិធានការណ៍ចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសនេសាទនៅចំណុចទីតាំងខាងលើផងទាន ! ពិសេសស្នើសុំដល់លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល មេត្តាចាត់កម្លាំងក្រោមឱវាទ ចុះទប់ស្កាត់និងបង្ក្រាបផងទាន! បើពុំដូច្នោះទេ មច្ឆាជាតិដែលរស់នៅក្នុងទឹកច្បាស់ជារលាយសាបសូន្យជាក់ជាពុំខានឡើយ៕












Monday, August 26, 2024

សិក្ខាសាលាស្តីពី “ការស្វែងយល់អំពី ព្រះពុទ្ធសាសនា និងការប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថល"

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ២៦,០៨,២០២៤

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី “ការស្វែងយល់អំពី ព្រះពុទ្ធសាសនា និងការប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថល" ជូនដល់សិស្ស និស្សិត នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងបរិវេណវត្តព្រះឥន្ទ សាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម គួច ចំរើន បានបញ្ចាក់ថា សិក្ខាសាលានេះ  គឺពិតជាមានសារៈសំខាន់ និងប្រកបដោយអត្ថន័យ ដោយវិស័យពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំកាយ វាចារ ចិត្ត របស់ មនុស្សឱ្យប្រព្រឹត្តិទៅដោយសេចក្តីល្អ រួមគ្នាប្រឆាំងទប់ទល់អំពើអាក្រក់ដែលកើតមាននៅក្នុងសង្គម។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ថ្វីត្បិតតែការធ្វើបរិវិត្តកម្មឌីជីថល គឺជាការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសង្គមក៏ពិតមែន ប៉ុន្តែក៏ផ្តល់ ឱកាសឱ្យឧក្រិដ្ឋជន និងជនសង្គមងងឹត ប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តអំពើល្មើសច្បាប់ នានាជាច្រើន ក្នុងនោះក៏មានអំពើជួញដូរមនុស្សយ៉ាងច្រើនផងដែរ ដែលមានការវិវត្តន៍ ទម្រង់យ៉ាងស្មុគ្រស្មាញ ទាំងក្នុងតំបន់ និងលើពិភពលោក។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា តាមរយ:សិក្ខាសាលានេះ មិនត្រឹមតែជាឱកាសក្រើនរំលឹក ដល់សិស្សានុសិស្ស និស្សិត ជាពិសេសយុវជនឱ្យយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើង ដោយអំពើជួញដូរមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណេះដឹង និងសម្តែងឆន្ទៈបំផុស នូវចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឱ្យកាន់តែសកម្ម មានវិសាលភាព កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពទ្វេឡើងទៀតផង ដោយក្នុងនោះ សិក្ខាកាមនឹងបាន សិក្សាស្វែងយល់អំពី បទល្មើសជួញដូរមនុស្ស ដែលកើតមានក្នុងបច្ចុប្បន្ន ស្របពេលដែលវិទ្យាសាស្ត្របច្ចេកវិទ្យា ឌីជីថល បាននិងកំពុងរីកចម្រើនខ្ពស់ ដែលអូសទាញ ឬរុញច្រានមនុស្ស ជាពិសេសយុវវ័យឱ្យ ធ្លាក់ចូលក្នុងអន្ទាក់នៃជនល្មើសដោយមិនដឹងខ្លួន។

នាឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់សិក្ខាកាមទាំងអស់ ដោយបានលើកឡើងអំពីចំណុចសំខាន់ៗ នៃបទល្មើសជួញដូរមនុស្ស ទម្រង់នៃការកេងប្រវ័ញ្ចក្នុងអំពើជួញដូរមនុស្ស ក្នុងសម័យកាលបរិវត្តន៍កម្មឌីជីថល ដើម្បីផ្ដល់ជាមេរៀន បទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាម បានយល់ដឹង និងចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដើម្បីអាចការពារខ្លួនកុំឱ្យធ្លាក់ក្នុងការជួយដូរមនុស្ស ពីព្រោះមនុស្សទាំងអស់អាចធ្លាក់ក្នុងាការជួញដូរបានទាំងអស់ ឱ្យតែគេគិតថាអាចកេងប្រវាញ់បាន មិនថាជាបុរស ស្ត្រី កុមារ ទារក មនុស្សចាស់ សូម្បីតែជនពិការ ហើយការជួញដូរទាំងនោះអាចជា ការជួញដូរផ្លូវភេទ កម្លាំងពលកម្ម សរីរាង្គ រូបភាព និងអំពើអាសអាភាស ការជួយដូរទារកតាមរយ:ការពពោះជំនួសជាដើម។ 

លោកជំទាវក៏បានផ្តល់ជាអនុសាសន៍ថា បច្ចុប្បន្នជនល្មើសបាននឹងកំពុងរិះរកគ្រប់មធ្យោបាយ ក្នុងការលួងលោម បោកបញ្ឆោតយើងឱ្យធ្លាក់ក្នុងអន្ទាក់ ដូច្នេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែបើយើងបានយល់ដឹងតាមរយៈសិក្ខាសាលានេះ មិនមានការលោភលន់ នោះជនល្មើសក៏មិនអាចបោកបញ្ឆោតយើងបានឡើយ  ក៏ប៉ុន្តែបើយើងបណ្ដែតបណ្ដោយខ្លួន មិនមានការប្រុងប្រយ័ត្ន ជឿតាមការលួងលោមរបស់ជនល្មើស នោះយើងពិតជាអាចធ្លាក់ចូលក្នុងការជួញដូរមនុស្ស អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ បើធ្លាក់ក្នុងការជួញដូរហើយគឺពិបាកស្ដារឡើងវិញណាស់ទាំងកាយសម្បទា សុខភាព និងស្មារតីសតិបញ្ញា។











Monday, August 19, 2024

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ១៩,០៨,២០២៤

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:ខេត្តកណ្តាល  នាព្រឹកថ្ងៃទី១៩ ខែខសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើគម្រោងជាអាទិភាពនានារបស់ក្រុង-ស្រុកទាំង១៣ ដែលបានស្នើឡើយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព បម្រើប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រជុំនេះមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធនានា។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺជាការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីរួមគ្នាពិនិត្យសំរេច និងផ្តល់យោបល់លើសេសេចក្តីព្រាគម្រោងវិនិយោគខេត្តឆ្នាំ២០២៥  ឱ្យបានគ្រប់ជ្រុងជ្រោយ មុនដាក់ឆ្លងក្រុមប្រឹក្សា ដើម្បីពិនិត្យ និងអនុម័ត។

ឯកឧត្ដម គួច ចំរើន បានគូសបញ្ជាក់ដែរថា  សេចក្តីព្រាងកម្មវិធីវិនិយោគខេត្តឆ្នាំ២០២៥ គឺជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ ប្រជាពលរដ្ឋទូទាំងខេត្ត និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ក្រុង-ស្រុក ដែលជាគម្រោងអាទិភាព សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានកាន់តែល្អប្រសើរឡើងថែមទៀត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំ ដល់ទីចាត់ការផែនការ និងវិនិយោគខេត្ត រាល់គម្រោងធ្វើផ្លូវក្នុងខេត្ត ទីចាត់ ការនេះត្រូវទទួលខុសត្រូវលើការធ្វើដោយផ្ទាល់ ជំនួសឱ្យវិស័យឯកជន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវ។ 
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវគិតគូបញ្ហាសាងសង់អាគារសិក្សាបន្ថែមនៅតាមក្រុង-ស្រុកដែលមានតំរ៉ូវការ ដោយសាកក្តាសិស្សមានការកើនឡើង បណ្តាលឱ្យខ្វះអាគាសិក្សា ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាដោះដូរគំរបលូដែលខូចខាតតាមផ្លូវសាធារណៈ  ជាពិសេសត្រូវត្រៀមរៀបចំម៉ូទ័រមូមរំដោះទឹកក្នុងក្រុងតាខ្មៅ ដោយត្រូវត្រៀមរៀបចំប្រព័ន្ធរំដោះទឹក និងស្ដារប្រព័ន្ធលូដើម្បីធ្វើឱ្យទឹកអាចហូរបានប្រសើរឡើងវិញ សំដៅធ្វើយ៉ាងណាបញ្ជៀសការជន់លិច នៅក្នុងក្រុងតាខ្មៅ នៅពេលដែលមានភ្លៀងធ្លាក់ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕










Thursday, August 15, 2024

រោងសិប្បកម្មកែឆ្នៃតុ ទូ គ្រែ ខុសច្បាប់មួយកន្លែងក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ កំពុងប្រើវេទមន្តបាំងភ្នែកមន្ត្រីជំនាញជុំវិញនោះ អោយដេកលង់លក់អស់រលីង...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ១៥,០៨,២០២៤

ខេត្តក្រចេះ ÷ តាមសេចក្តីរាយការណ៍ពីពីពលរដ្ឋល្អវេលាពេលព្រឹកនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ថា មានតាបម៉ាស៊ីនកែច្នៃឈើល្មើសខុសច្បាប់ជាច្រើនគ្រឿងនិងប្រើកម្លាំងពលកម្មដែលបង្កប់នៅខាងក្រោយផ្ទះ ដែលស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ដែលបានកើតឡើងដុះស្លែជាយូរឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តក្រចេះចុះបង្ក្រាបម្ដងណាឡើយ។

ក្នុងថ្ងៃដដែលនោះក្រុមការងារសារព័ត៌មានយើងបានចុះទៅដល់ទីតាំងសិប្បកម្មដែលបង្កប់ម៉ាស៊ីនតាបគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញព្រៃឈើខេត្តក្រចេះ ខណៈក្នុងការធ្វើបទសម្ភាសន៍ជាមួយម្ចាស់ បទល្មើស មិនស្គាល់ឈ្មោះ បានប្រាប់ថាសិប្បកម្មរបស់គេគឺមានលិខិតអនុញ្ញាតពេលនោះក្រុមការងារបានស្នើសុំឲ្យបង្ហាញតែម្ចាស់ផ្ទះ ថាមិនមានទេ។ បន្ទាប់មកក្រុមការងារយើង បានសួរសំណួរទាក់ទងទៅនឹងសន្និធិ ឈើដែលយក មកកែច្នៃ តើបានមកពីណា? ម្ចាស់ផ្ទះនោះថាបានទិញពីមេព្រៃខ្លះ និងពីប្រជាពលរដ្ឋដឹកយកមកលក់ឲ្យខ្លះ។

យោងតាមច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២ មាត្រា ៧ កឋាខណ្ឌទី២ មន្ត្រីរដ្ឋបាលព្រៃ ឈើមានសិទ្ធិនិងភារកិច្ចដូចខាងក្រោម÷

១.ត្រួតពិនិត្យការធ្វើអាជីវកម្មប្រមូលផលអនុផលព្រៃឈើក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍និងចម្ការដាំឈើរបស់រដ្ឋ។

២.ត្រួតពិនិត្យការដឹកជញ្ជូនផលអនុផលព្រៃឈើនិងផលប្រមាញ់តាមមធ្យោបាយដឹកជញ្ជូននានា។

៣.ត្រួតពិនិត្យកន្លែងសន្និធិផលអនុផលព្រៃឈើទីតាំងលក់ផលអនុផលព្រៃឈើឬផលប្រមាញ់។

៤.ត្រួតពិនិត្យមូលដ្ឋានឧស្សាហកម្មឈើរោងចក្រអាឈើ សិប្បកម្មកែច្នៃផលអនុផលព្រៃឈើ និងឡគ្រប់ប្រភេទដែលប្រើប្រាស់ផលអនុផលព្រៃឈើជាវត្ថុដើមឬប្រភពថាមពលអំពីឈើ។

៥.ត្រួតពិនិត្យអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតនិងឯកសារផ្សេងទៀតដែលតម្រូវឲ្យត្រួតពិនិត្យតាមច្បាប់នេះ។

តាមស្មារតីនៃច្បាប់ស្ដីពីព្រៃឈើ ២០០២ បានចង្អុលបង្ហាញឲ្យមន្ត្រីរដ្ឋបាលព្រៃឈើត្រូវតែបង្ក្រាបទល្មើសព្រៃឈើ និងតម្រូវឲ្យម្ចាស់សិប្បកម្មនានាមានលិខិតអនុញ្ញាតត្រឹមត្រូវទើបអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មដោយស្របច្បាប់បាន តែផ្ទុយទៅវិញហាក់បីដូច ជាមេព្រៃមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយឈ្មួញបទល្មើសព្រៃឈើដើម្បីបង្ក្រាបទុកស៊ីពេសម្រាប់អាហារ ០៣ពេលនិងភាពហ៊ឺហារបស់ខ្លួនទៅវិញដែលធ្វើឱ្យព្រៃឈើជាសម្បត្តិធម្មជាតិត្រូវវិនាសហិនហោច ដោយសារមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួនតូចនោះ។

មហាជនសំណូមពរដល់លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ជា ពិសេសឯកឧត្តម វ៉ា ថន អភិបាលខេត្តស្ទឹងត្រែងដែលត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះសាទរថាលោកគឺមេដឹកនាំដ៏ល្អប្រកប ដោយគណៈឯកភាព សូមមេត្តាចាត់មន្ត្រីក្រោមឱវាទបង្ក្រាបបទល្មើសព្រៃឈើនៅទីតាំងខាងលើដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិដែលជាកេរ្តិ៍ដំណែលពីដូនតាជំនាន់មុនដើម្បីបន្តនិងរក្សាទុកដល់ក្មេងជំនាន់ក្រោយៗ សូមអរគុណ៕








Thursday, August 8, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ បន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូន ០៨,០៨,២០២៤


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថ បន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស។ ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ជំរុញឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារនេះផងដែរ។


ក្នុងថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមាន៖មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។


យោងតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន ១០៤ករណី កើនចំនួន ១៧ករណី ស្នើនឹង ១៦,៣៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។


លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការទាំងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន ១៣៤នាក់ បញ្ជូនទៅតុលាការ និងសង្គ្រោះជនរងគ្រោះ បានចំនួន ២៩០នាក់ ក្នុងនោះករណីជួញដូរមនុស្សមានជនរងគ្រោះ ចំនួន ២២ករណី កើនឡើង ១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៤នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទមានចំនួន ៨២ករណី កើន ៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១០០នាក់។


ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនេះដែរ លោកជំទាវ ជូ ប៊ុនអេង បានឱ្យដឹងដែរថា ឆ្លងតាមបទពិសោធនៃការអនុវត្តការងារនេះ ជាពិសេសតាមរយៈការកំណត់អត្តសញ្ញាណជនរងគ្រោះគឺមានករណីភាគច្រើនត្រូវបានរកឃើញថាមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនោះទេ ប៉ុន្តែជាបទល្មើសឆបោក ទំនាស់ការងារ ការធ្វើការងារខុសច្បាប់ អន្តោប្រវេសន៍ខុសច្បាប់ ឬការបន្លំធ្វើជាជនរងគ្រោះ ដើម្បីគេចចេញពីសំណាញ់ច្បាប់៕

























Share This
Author Image

About