-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, August 31, 2022

សម្តេចតេជោ ហ៊ុន សែន៖ ដាក់បទបញ្ជារឲ្យការពារពលរដ្ឋដែលនៅចម្ការលោក ខឹម វាសនា ជៀសវាងបាតដៃទី៣ ប្រើសភាពការណ៍នេះ

ចំនួនអ្នកទស្សនា: Views


សម្តេចតេជោ ហ៊ុន សែន៖ ដាក់បទបញ្ជារឲ្យការពារពលរដ្ឋដែលនៅចម្ការលោក ខឹម វាសនា ជៀសវាងបាតដៃទី៣ ប្រើសភាពការណ៍នេះ


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារឲ្យការពារពលរដ្ឋដែលនៅចម្ការលោក ខឹម វាសនា ជៀសវាងបាតដៃទី៣ ប្រើព្រឹត្តិការណ៍។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងស្ពានអាកាសសម្តេច គង់ សំអុល នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២៕

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបារម្ភបាតដៃទី៣យកសភាពការណ៍នេះ បង្កើតរឿង។ ឧទាហរណ៍បោកគ្រាប់បែកឲ្យស្លាប់ពលរដ្ឋ និងចោទលើរដ្ឋាភិបាលជាដើម។ ទី២ សូមការពារដាច់ខាតមិនត្រូវឲ្យមានការទៅដណ្តើមដីនៅតំបន់នោះទេ បើពលរដ្ឋចង់បានដីសូមស៉ំដីលោក ខឹម វាសនា ១២ហិកតានៅទីនោះចែកគ្នាទៅ។

Monday, August 29, 2022

កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំបានចុះល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ស្ពានឆេះ

ចំនួនអ្នកទស្សនា: Views

 

កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំបានចុះល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ស្ពានឆេះ

ខេត្តកំពង់ធំ÷ នៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២២ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា: មានជនខិលខូចមួយក្រុមបានចូលទៅចំនុចស្ពានឆេះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រមដោយរណាយន្តបានចូលទៅកាប់និងកាត់បំផ្លាញព្រៃឈើលាន់ឮរំពងព្រៃ ។


ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោក ម៉ុល វណ្ណា នាយរងសង្កាត់រដ្ឋបាលព្រៃក្រយា និងលោក ចេង សែ មន្ត្រីរដ្ឋបាលព្រៃឈើ បានសហការណ៍ជាមួយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើនៅចំនុចខាងលើភ្លាមៗ។ ជាលទ្ធផលក្រុមការងារបានដកហូតរណាយន្តបានចំនួន៤គ្រឿង រឺឯជនខិលខូចបានរត់គេចខ្លួនបាត់។ 



វត្ថុតាងទាំងអស់ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅទីស្នាក់ការអូរកំពប់អំបិលជាបណ្តោះអាសន្ន៕





ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ...

ចំនួនអ្នកទស្សនា: Views


 ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ....


ខេត្តតាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ស្ថិតនៅភូមិផ្សាតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងលោកឧត្ដមសេនីយ៍ត្រី សេង មហា ឡើងជាមេបញ្ជាការកងរាជវុធហត្ថ ខេត្តតាកែវ ។ 


ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ ។


ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងរការរង នាយការិយាល័យមកពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធហត្ថជុំវិញខេត្តផងដែរ៕














Sunday, August 28, 2022

អ្នកសារព័ត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំនិងការដាក់ចំណងជើងដើម្បីឱ្យមាការទាក់ទាញ

ចំនួនអ្នកទស្សនា: Views

 


អ្នកសារព័ត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំនិងការដាក់ចំណងជើងដើម្បីឱ្យមានកាទាក់ទាញ


 ភ្នំពេញ ÷ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំ និងការដាក់ចំណងជើងឱ្យល្អខ្លីហើយធ្ងន់ ដើម្បីជាយុទ្ធសាស្ត្រមួយទាក់ទាញអ្នកមើលច្រើន។


នៅក្នុងកម្មពិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ស្តីពីរបៀបចាប់មុំសរសេរដំណឹង ដាក់ចំណងជើង និងជ្រើសរើសសម្រង់ (Quote) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការបើកវគ្គបណ្ដុះ បណ្ដាលខ្លីស្ដីពីរបៀបចាប់មុំសរសេរដំណឹងការដាក់ចំណងជើង និងជ្រើសរើសសម្រង់(Quote)ដល់មន្ត្រីអ្នកសារព័ត៌មាននេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីបន្ថែមចំណេះយល់ដឹងពីការសរសេរព័ត៌មានឱ្យកាន់តែស៊ី ជម្រៅ វិធីសាស្ត្រក្នុងការជ្រើស រើសចំណងជើង ដើម្បីឱ្យមាន ការទាក់ទាញបន្ថែម។


"ថ្ងៃនេះខ្ញុំសប្បាយ ចិត្តដែលយើងបានបើកវគ្គរបៀបនៃការរើសមុំ និងការស្រង់ពាក្យរបៀបសរសេរដើម្បីចាប់មុំ ការចាប់មុំគឺមានសារសំខាន់ណាស់ដោយសារបច្ចុប្បន្ននេះដោយសារតែមានកាសែត facebookច្រើន បណ្ដាញសង្គមច្រើន អញ្ចឹងការសរសេរព័ត៌មានវាមានច្រើនគ្នា ១ ការសរសេរចំណងជើង ២ការរើសមុំ គឺវាជារឿងសំខាន់។ អ្នកសរសេរព័ត៌មានបែបចាប់មុំគឺត្រូវធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍អ្នកមើលឱ្យគាត់ចូលមើល ហើយត្រូវនឹងស្ថាន ការណ៍ជាក់ស្ដែងដោយមិនបំផ្លើសឬបំប៉ោងព័ត៌មាន។ ហើយអ្នកកាសែតដែលសរសេរព័ត៌មានល្អដោយការចាប់មុំគឺជាការទាក់ទាញអ្នក មើលមួយនៅពេលដែលគេចង់ដឹងអ្វីគេនឹងនឹកឃើញដល់យើងភ្លាម។ ហើយអ្នកនោះឯងគឺជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវអាចបន្សាបព័ត៌មានក្លែងក្លាយបាន"។


សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ស្តីពីរបៀបចាប់មុំសរសេរដំណឹង ដាក់ចំណងជើង និងជ្រើសរើសសម្រង់ (Quote) មានអ្នកចូលរួមចំនួន៦២រូបក្នុងនោះមានការចូលរួមផ្ទាល់ចំនួន២៨រូប ដែលជាមន្ត្រីព័ត៌មានមកពីអង្គភាពប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងមន្ទីរព័ត៌មានរាជធានី ខេត្ត៕






Saturday, August 27, 2022

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំដកបទពិសោធន៍កិច្ចការជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ!

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ÷ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំកិច្ចការជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ។ ពិធីនេះដែរ មានការចូលរួមពី លោក មេបញ្ជាការរង នាយ-នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអនុញ្ញាតឱ្យជំនាញតាមបណ្តាខណ្ឌទាំង១៤ នាយការិយាល័យ និងប្រធានមន្ទីរទាំងបីជំនាញដើម្បីឡើងមកដកស្រង់បទពិសោធន៍។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលេចនូវលេខអន្តរាគមន៍រហ័ស១២៩១ផងដែរ និងណែនាំដល់ សមាជិកតាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ត្រូវផ្តោតជាសំខាន់លើការងារស្នូលរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប សង្គ្រោះ ដោយមិនខ្លាចនឿយហត់ និងហ៊ានពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកសំដៅដល់ការពង្រឹង ការពារសន្តិសុខ និងជួយការងារក្នុងសង្គម ព្រមទាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រួមនឹងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តក្រើនរំលឹកដល់សមាជិកទាំងអស់ ឱ្យបន្តចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឱ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕











Thursday, August 25, 2022

បុរសម្នាក់សង្ស័យស្រវឹងស្រាបានវង្វេងដើរធ្លាក់ទឹកអូរបណ្តាលអោយលង់ស្លាប់ !

ចំនួនអ្នកទស្សនា: Views

 





ខេត្តបាត់ដំបង៖ ថ្ងែទី២៥ ខែសីហា ឆ្នាំ២០២២មានបុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សមានជម្ងឺស្កន់ជ្រូកហេីយផឹកស្រាជាប្រចាំសង្ស័យស្រវឹងខ្លាំងបានវង្វេងដើរធ្លាក់ចូលទឹកអូរបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។


សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលលង់ទឹកស្លាប់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង៥០នាទីត្រូវនឹងថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ ស្ថិតនៅក្នុងអូរ ចំណុចក្រុមទី ០៦ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ 


សាកសពជនរងគ្រោះមាន ឈ្មោះ ប៉ែត កឹង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងចំណុចក្រុមទី០៦ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងប្រគល់សពអោយខាងសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ព័ត៌មានបឋម

Wednesday, August 24, 2022

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវចេះសាមគ្គីគ្នាធ្វើការងារ ដើម្បីប្រយោជន៍ជូនប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views


 ​ស្ទឹងត្រែង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​បានណែនាំដល់គណៈអភិបាលខេត្តដែលទើបតែចូលកាន់មុខតំណែងថ្មី ជាអភិបាលរងខេត្ត ត្រូវចេះរួមសាមគ្គីគ្នាធ្វើការងារ ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យបានល្អប្រសើរ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ 


ការថ្លែងបែបនេះរបស់ លោកអ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៃអភិបាលរងខេត្តស្ទឹងចំនួន៦រូប នៅសាលប្រជុំ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក្នុងគ្រាដែលលោកជាគណ:អធិបតី តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 


លោក អ៊ុត សំអន បានបន្តថា រាជរដ្ឋាភិបាលបានបង្កើនចំនួនគណ:អភិបាលខេត្ត ស្រុក ខណ្ឌ ដើម្បីជួយការងារក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងមានភាពល្អប្រសើរជាងមុន។ 


សូមជម្រាបថាអភិបាលរងខេត្តទាំង៦រូប ដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី រួមមាន លោក ធូ ចាន់ពៅ មន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ មកជាអភិបាលរងខេត្ត ស្ទឹងត្រែង លោក គិត ទ្រី និងលោក យីម ដន ផ្លាស់ពីអភិបាលរងខេត្តរតនគិរី មកជាអភិបាលរងខេត្តស្ទឹងត្រែង លោក ប៉ែន លីណា ពីអភិបាលរងខេត្តក្រចេះ មកជាអភិបាលរងខេត្តស្ទឹងត្តែង លោក ចៅ មុន្នីរ៉ា ពីនាយករដ្ឋបាល ត្រូវបានតែងតាំងជាអភិបាលរងខេត្ត និងលោក ថោង ស្រ៊ាន់ ពីអភិបាលស្រុកសៀមបូក មកជាអភិបាលរងខេត្ត៕








ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជនខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views











 (កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ ការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និង តំណាង មន្ទីរ រៀបចំ ដែនដី នគរ រូប នីយកម្ម និង សំណង់ ខេត្តកំពង់ ធំ ព្រមទាំង លោក អភិបាល រង ស្រុក សន្ទុក បានឡើងរាយការណ៍អំពីស្ថានភាព នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ក្រោមការប្រគល់ជូនរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលមានចំនួន១.៩៧៨ហិតា ក្នុងរយៈពេលកន្លងមក ហើយនៅក្នុងឆ្នាំ២០២០ ក្រោមការចង្អុលដឹកនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម នឹងការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានរៀបចំដីសម្បទានសង្គមកិច្ចចំនួន៥៨៦ហិតា ជំហានដំបូងសម្រាប់ដោះស្រាយជូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ក្នុងមួយគ្រួសារទទួលបានដីមួយហិតាកន្លះ ហើយចំនួនដីដែលនៅសេសសល់ក្នុងចំណោម៥៨៦ហិតា ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនៅតំបន់នោះ និង ត្រៀម ដោះស្រាយ បន្ត ជូន បងប្អូន អតីត យុទ្ធ ដែល គ្មាន ដី គ្មាន ផ្ទះ រស់ នៅ ពិត ប្រាកដ បន្ត ទៀត ។


ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និង ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្រគល់ភារៈកិច្ចដល់មន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ រួមជាមួយនឹងរដ្ឋបាលស្រុកសន្ទុកនិងឃុំក្រយា ដើម្បីត្រួតពិនិត្យអំពីស្ថានភាពជាក់ស្តែង និង មាន ឯកសារ គ្រប់ គ្រាន់ អំពី ស្ថានភាព ដីនៅតំបន់នេះឡើងវិញ ។ ទីមួយ ត្រួតពិនិត្យ ដោះស្រាយដី ដែលនៅសេសសល់ក្រោយពីការបែងចែកជូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ក្នុងចំណោម៥៨៦ហិតា ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ និង ត្រៀម ដោះស្រាយ បន្ត ជូន បងប្អូន អតីត យុទ្ធ ជន ។ ទីពីរ ត្រួតពិនិត្យស្ថានភាពដីរួមក្នុងចំណោម១.៩៧៨ហិតា ដើម្បី ដោះស្រាយតាមវិធានការរដ្ឋបាល និង និតិវិធីច្បាប់។


ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីស្ថាប័ន ដែលមានការពាក់ព័ន្ធ ត្រូវ គ្រប់គ្រងដីសម្បទានសង្គមកិច្ចនេះឲ្យបានល្អ ដើម្បីត្រៀមដោះស្រាយជូនបងប្អូនអតីតយុទ្ធជនរបស់យើងដែលគ្មានដី គ្មាន ផ្ទះ រស់ នៅ និង ប្រជាពលរដ្ឋ ដែល មាន ជីវភាព លំបាក ខ្វះ ខាត ពិត ប្រាកដ ដេីម្បី ផ្ដល់ ជូន គាត់ ឲ្យ បាន សមស្រប និង មាន តម្លាភាព ព្រមទាំង ត្រូវមានវិធានការឲ្យបានហ្មត់ចត់ ចំពោះអ្នកដែលទន្ទ្រានកាន់កាប់ និង គ្រប់គ្រងដីរដ្ឋ ដោយខុសច្បាប់ ដេីម្បី ដោះស្រាយ តាម វិធានការ ឈ្នះ ឈ្នះ និង តាម និតិវិធី ច្បាប់ ជាធរមាន ៕

Share This
Author Image

About