ចែចេញពីក្រុងសំពៅពូនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
ខេត្តកំពង់ចាម ÷ មានប្រភពរាយការណ៍មកថា មានទីតាំងល្បែងសុីសងឆ្នោតឡូតូតាមអនឡាញមួយកន្លែងស្ថិតនៅផ្ទះលក់គ្រឿងទេស ដែលមានម្ចាស់ផ្ទះឈ្មោះ សម្ភស្ស ស្រីឡូត ភូមិប្រម៉ា ខាងលិចប៉ុស្តិ៍នគរបាលឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានដាក់កញ្ចក់ទូរទស្សន៍ប៉ុនជញ្ជាំងវិហារ បើកលេងយ៉ាងពេញទំហឹង ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរម្តងណាឡើយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងឆ្នោតឡូតូសៀងហៃតាមប្រព័ន្ធអនឡាញ ខាងលើនេះកំពុងបើកដំណើរការលេងយ៉ាងពេញបន្ទុក ពោលគឺគៀងគរក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ប្រហែល ម្ចាស់បនល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅឃុំដងក្តារ ស្រុកស្ទឹងត្រង់ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់ទីតាំងល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ ពីកន្លែងក្នុង-ភូមិ-ឃុំ-ខាងលើនេះ រួចហើយមើលទៅ បានជាគ្មានការបង្រ្កាប! ខណៈបនល្បែង នៅតែបន្តបើកលេងអនាធិបតេយ្យ។
ហើយអ្វីដែលប្លែកនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារបានទំនាក់ទំនងរាយការណ៍ទៅលោក ហុី វ៉ាន់ឈាង នាយប៉ុស្តិ៍រដ្ឋបាលឃុំដងក្តារតាមរយ:លេខទូរស័ព្ទ ០៨៨៩២៧៣១៣១ លោកបានឆ្លើយថាកន្លងមកលោកបានចុះទៅមើលហើយ កន្លែងឆ្នោតហ្នឹង តែគ្រាន់ជាកន្លែងកាកស្លារបស់យាយៗទេ! ។ អុញយ៉ាងម៉េចទៅវិញលោកនាយប៉ុស្តិ៍ ក្រុមការងារហាក់មានការងឿងឆ្ងល់ជាខ្លាំង ខណៈរាយការណ៍ពីទីតាំងល្បែងសុីសងហើយ មិនព្រមចុះទៅទប់ស្កាត់ បែរជាលោកនាយ ថាជាកន្លែងកាកស្លាយាយៗទៅវិញ កប់យោបល់ហើយ លោកនាយអើយ!។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
បើទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសំណូមពរដល់លោកវីរ:សេនីយ៍ឯក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ និងគោរពស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម មេត្តាបញ្ចេញកណ្តាប់ដៃដែកមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងតាមប្រព័ន្ធអនឡាញនៅចំណុចទីតាំង ខាងលើនេះផងទាន ព្រោះថាថ្នាក់ក្រោមមិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ មួយអន្លើដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ជៀសផុតពីអំពើចោរកម្មផ្សេងៗ ហឹង្សាក្នុងគ្រួសារ និងគោរពនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំងប្រាំពីរចំណុច ដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ។
អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាប្រៀបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាទាន់ពន្លិចស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត)
0 Comments:
Post a Comment