-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, December 30, 2023

មិនដឹងថាអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញរដ្ឋបាលជលផលគិតយ៉ាងណានោះទេ? ហេតុអ្វីបានជាមិនមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបយ៉ាងដូចនេះ.....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី៣០.១២.២០២៣


 ខេត្តពោធិ៍សាត់ ÷ ពិតជាមានឥទ្ធិពលខ្លាំងមែន និងមានឈ្មោះល្បីដូចគេនិយាយមិនដាច់ពីមាត់ ឈ្មួញលៀសប្រចាំឃុំកំពង់ហ្លួងស្រុកក្រគរ កំពុងតែពង្វក់ស្មារតី មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល  និងមន្ត្រីគ្រាប់ល្ពៅស្ងោរមួយក្តាប់តូច ដែលមានតួនាទីជាអ្នកការពារធនធានធម្មជាតិ តែបែជាសំងំឈឹងដូចចោរលួចសេះ។


 បើទោះបីជាមានសេចក្តីរាយការណ៍ និងមានការចុះផ្សាយតាមបណ្តារ អង្គភាពសារព័ត៍មានជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ពិសេសរដ្ឋបាលជលផល នៅតែពុំមានចំណាត់ការទប់ស្កាប់ និងបង្ក្រាបទាល់តែសោះ ពោលគឺ រឹតតែបណ្តែតបណ្តោយបើកដៃអោយក្រុមឈ្មួញ ធ្វើសកម្មភាពបទល្មើសយ៉ាងគឃ្លើនទៅវិញ។


 នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះគេនៅតែប្រទះឃើញរថយន្តជាច្រើនគ្រឿងរបស់ឈ្មួញជើងខ្លាំងខាងបំផ្លាញធនធានធម្មជាតិ (លៀសមិនទាន់គ្រប់អាយុ) នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូន  ចេញពីចំណុចឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកទៅលក់នៅប្រទេសវៀតណាមយ៉ាងគំហុក រាប់សិបតោនក្នុងមួយថ្ងៃៗ ដោយគ្មានការរំខានដល់ភ្នែក និងត្រជៀក មន្ត្រីជំនាញពាក់ព័ន្ធឡើយ។


 ក្រុមអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក លោក ភិន សុវណ្ណា តាមរយៈទូរស័ព្ទ លោកបានមានប្រសាសន៍ថា ចាំអោយក្រុមការងារទៅត្រួតពិនិត្យ និយាយតែប៉ុណ្ណឹងបិតទូរស័ព្ទស្ងាត់សូន្យ គ្មានឃើញអ្នកណាមកអើតទាល់តែសោះ រឺមួយគ្រាន់តែជាលេសឆ្លើយដោះសារយករួចខ្លួនតែប៉ុណ្ណោះ។


 ចំណែកឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅពេលក្រុមអ្នកសារព័ត៌មានបានរាយការណ៍ពីករណី ដឹកជញ្ជូនលៀស នៅចំនុចទីតាំងខាងលើ ស្រាប់តែឯកឧត្តមមានប្រសាសន៍ថា "ការងារដឹកជញ្ជូនលៀសនេះ ស្ថិតនៅលើជំនាញ មិនមែនក្នុងនាមលោកជាចៅហ្វាយខេត្ត ចេះដឹងគ្រប់រឿងនោះទេ ស្រេចលើជំនាញគេទេ" ឯកឧត្តមបន្តថា លោកនិងត្រៀមចាត់ការចំពោះអ្នកសារព័ត៌មានដែលដើរទារលុយគេមិនបានហើយរាយការណ៍ សូមអោយអ្នកសារព័ត៍មានមានការប្រុងប្រយ័ត្ន។


 ប្រជាពលរដ្ឋនឹកហួសចិត្តឥតឧបមា នៅពេលដែលរាយការណ៍ទៅអភិបាលខេត្ត ពុំមានវិធានការទប់ស្កាត់បទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បែរជាគំរាមមានវិធានការណ៍ទៅលើអ្នកសារព័ត៌មានទៅវិញ។


 ប្រជាពលរដ្ឋគោរពស្នើរសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ពិសេសគោរពស្នើរសុំដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ មេត្តាទានមានចំណាត់ការទប់ស្កាត់ ដាក់មន្ត្រីក្រោមឱវាទជួយត្រួតពិនិត្យ ករណីខាងលើនេះផងទាន សូមអរគុណ៕


 អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត បណ្តាញអង្គភាពអ្នកសារព័ត៌មានយើង រងចាំទទួលការបកស្រាយពីគ្រប់ស្ថាប័នពាក់ពន្ធ័ក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

















Monday, December 25, 2023

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ..

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី២៥.១២.២០២៣

ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ មិនឱ្យមានផ្ញើម៉ូតូ និងរថយន្តតាមដងផ្លូវដាច់ខាត ព្រមទាំង លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ និងការទុកដាក់សំរាម ឱ្យចំម៉ោងពេលត្រឹមត្រូវដើម្បីបរិស្ថានស្អាត។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈដែលអញ្ជើញអធិបតីភាពក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់។ ត្រូវធ្វើឱ្យបានត្រឹម ត្រូវតាមច្បាប់ប្រកបដោយឧត្ដមភាព។ ចំពោះមន្ត្រីប៉ូលិសចរាចរណ៍មិនត្រូវស្លៀកពាក់ ស៊ីវិល ហើយប្រើវិទ្យុទាក់ទងដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់នោះទេ ត្រូវតែប្រើ ប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ដោយឡែក កងកម្លាំងមានសមត្ថកិច្ច គ្រប់ខណ្ឌនីមួយៗ មិនមែនអនុវត្តន៍តែការងារលើបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នា ឱ្យបានល្អ លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មាន សុវត្ថិភាព និងមួយផ្នែកទៀតត្រូវពង្រឹងការទុកដាក់សំរាមធ្វើយ៉ាងណាឱ្យបរិស្ថានមាន ភាពល្អ ប្រសើរ រៀបចំសណ្តាប់ធ្លាប់ឱ្យបានល្អបន្ថែមទៀត មិនឱ្យមានផ្ញើម៉ូតូ ផ្ញើរថយន្ត និងលក់ដូរ នៅតាមដងផ្លូវដាច់ខាត ជាមួយនិងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន របស់ខ្លួនឱ្យអស់ផងដែរ។ មិនតែប៉ុណ្ណោះ អាជ្ញាធរខណ្ឌជាប់ព្រំប្រទល់គ្នាត្រូវសហការ គ្នាឱ្យបានល្អ ពិសេស ខណ្ឌជាប់ព្រំប្រទល់ស្រុក ខេត្តត្រូវពង្រឹងសន្ដិសុខឱ្យបានល្អ ដើម្បីរក្សាឱ្យបានជាសេចក្ដីសុខរបស់ប្រជាពលរដ្ឋ។ ការងារសន្តិសុខជាការងារដែលយើង ត្រូវធ្វើជាប្រចាំ ពិសេសនៅចុងឆ្នាំនេះ មានការងារច្រើនណាស់ដែលត្រូវអនុវត្តន៍ដើម្បី ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយសារតែមានកម្មវិធី សប្បាយភាពច្រើន ដែលកងកម្លាំងត្រូវការពារ។ ត្រូវពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ដោយខាងសាលាភ្ជាប់ប្រព័ន្ធតេឡេក្រាមជាមួយ អាជ្ញាធរ និងកងកម្លាំង ដើម្បីទប់ស្កាត់ ជាមួយ និងការដាក់កម្លាំងនៅទីតាំងណាដែលមានហានិភ័យ។


ត្រូវពង្រឹងការអនុវត្តច្បាប់សាងសង់ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់នៅ ក្នុងមូលដ្ឋាន ថាតើមានច្បាប់អនុញ្ញាត្តិទេសំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ ប្រជាពលរដ្ឋ។ ជាមួយនិងការងារ ពិនិត្យឡើងវិញចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ សំដៅ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាតាមច្រកចេញចូលតែមួយកាន់តែល្អប្រសើរ ទទួលបាននូវ ការពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋបន្ថែមទៀត។


ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវត្រៀមកម្លាំងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍នៅថ្ងៃប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ នាថ្ងៃ២៩ ខែធ្នូ (១៩៩៨-២០២៣) នៅវិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នឹងប្រព្រឹត្តិទៅ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងដើម្បីត្រៀមកម្លាំងក្នុងពិធីបុណ្យ ចូលឆ្នាំសកល និងពិធីរំលឹកខួបលើកទី៤៥ឆ្នាំ នៃការរំដោះប្រទេសជាតិចេញពីរបបប៉ុលពត (៧ មករា ឆ្នាំ២០២៤)៕



Wednesday, December 20, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី២០.១២.២០២៣


ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០។





កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលខេត្តនិងក្រសួងកសិកម្មចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងទឹកដីខេត្តកំពង់ឆ្នាំងដូចភ្លៀងរលឹម!!

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី២០.១២.២០២៣



-----------------

ខេត្តកំពង់ឆ្នាំង ÷ យោងតាមបទបញ្ជាឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈប្រជាការឯកភាពខេត្ត ថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី ១៧ ខែធ្នូឆ្នាំ២០២៣សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន:


 ក្រុមការងារដឹកនាំដោយឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មនិងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផល រួមជាមួយ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងនិងខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងកំពង់ធំនិងអាវុធហត្ថចម្រុះប្រចាំបឹងទន្លេសាប កម្លាំងសរុប៦៧នាក់និងមធ្យោបាយ កាណូត ១៥គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ ៣ ខេត្ត។


លទ្ធផលទទួលបានដូចខាងក្រោម:

រុះរើរបាំងសាច់អួនចំនួន២៤កន្លែង ប្រវែង៦៩០០ម៉ែត្រ លបលូសាច់អួន២៤មាត់ បង្គោលចំនួន៦៥០ដើម និងចាក់លែងស្រីចំនួន២៦០គីឡូក្រាម។


ជាពិសេសលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទបានរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តឲ្យបានជ្រាបអំពីបញ្ហាកម្លាំងសមត្ថកិច្ចខណ្ឌជលផលចម្រុះនិងសហការជាមួយក្រសួងកសិកម្មក្នុងការចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនជាច្រើនកន្លែងយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតការចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង៕
















Monday, December 18, 2023

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសជំហរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងប្រទេសដទៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៨.១២.២០២៣


ពីវេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រកាសបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ក៏ដូចជាសហប្រតិបត្តិការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនានា ព្រមទាំងអង្គការស្ថាប័នជាតិ និងអន្តជាតិ ជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។


នៅចំពោះមុខសមភាគីថៃ តំណាងដោយ ឯកឧត្តម ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងអង្គពិធីដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ និងតំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិពាក់ព័ន្ធនានា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំងនេះឱ្យបានកាន់តែខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ ហើយជនរងគ្រោះទាំងអស់ នឹងទទួលបានយុត្តិធម៌ និងសេវាគាំពារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន។


ឈរលើស្មារតីនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលថៃ សម្រេចសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសពលកររងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស។


 ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកសមិទ្ធផលនេះ ថាជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការប្រកបដោយឆន្ទៈនយោបាយរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។


បន្ថែមលើគោលជំហរ និងការប្ដេជ្ញាចិត្តដូចបានបញ្ជាក់មកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធប្រើប្រាស់មជ្ឈមណ្ឌល ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈការផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព និងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សប្រកបដោយសុខសុវត្ថិភាព គ្មានការរើសអើង និងបរិយាប័ន្ន ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬពិការភាព។


ក្នុងឱកាសនេះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានអំពាវនាវ ស្នើសុំរាជរដ្ឋាភិបាលថៃ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងបណ្ដាដៃគូអភិវឌ្ឍនានា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់និកាយសាសនា និងប្រជាពលរដ្ឋ បន្កកិច្ចសហប្រតិបត្តិការ គាំទ្រ និងចូលរួមអនុវត្តឱ្យបានសកម្មខ្លាំងក្លាបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ដោយឈរលើស្មារតីនៃការគូសបញ្ជាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី គឺ «មិនបោះបង់ពលរដ្ឋណាម្នាក់»៕






Saturday, December 16, 2023

ពិតជាហ៊ានមែន យកត្រាក់ទ័រឈួសឆាយដីព្រៃយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញើតនិងច្បាប់សោះ....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៦.១២.២០២៣


ខេត្តស្ទឹងត្រែង ÷ មានសេចក្តីរាយការណ៍មកថាកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៣ មានត្រជាក់ទ័រមួយគ្រឿងម៉ាកគូប៊ូតា ពណ៌ក្រហម ដែលគេស្គាល់ថា ជារបស់លោក ធូ បានឆ្លៀតឱកាសលបពួនសំងំរុញដីព្រៃនៅចំនុចដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ។


ប្រភពបន្តថា គេតែងតែឃើញត្រាក់ទ័ររបស់លោក ធូ នេះតែងតែលបលួចធ្វើសកម្មភាពឈួសឆាយដីព្រៃដែលជាសម្បត្តិរបស់រដ្ឋមិនថារដូវប្រាំងរឺវស្សានោះឡើយ អោយតែមានឱកាសល្អ មិនដឹងថាលោក ធូ ម្នាក់នេះមានខ្សែ រឺខ្នងក្រាស់ប៉ុណ្ណានោះទេ ហេតុអ្វីបានជាមិនខ្លាចនិងច្បាប់សោះយ៉ាងនេះ។


ប្រជាពលរដ្ឋគោរពស្នើរសុំដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្ទឹងត្រែង ពិសេសឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត មេត្តាទានមានវិធានការចាត់កំលាំងក្រោមឱវាទត្រួតពិនិត្យមើលសកម្មភាព ការឈួសឆាយដីព្រៃដែលលោក ធូ កំពុងតែធ្វើសព្វថ្ងៃនេះផងទាន ដើម្បីរក្សាការពារបានសម្បត្តិធនធានធម្មជាតិរបស់រដ្ឋអោយបានគង់វង្ស សូមអរគុណ៕ 










Share This
Author Image

About