-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, September 30, 2023

ថ្ងៃកំណត់រយះពេលមួយអាទិត្យបានមកដល់ហើយ ចំពោះបងប្អូនអាជីវករលក់ដូរដែលចូលចិត្តយកចិញ្ចើមផ្លូវ និងផ្លូវសាធារណះរបស់រដ្ឋធ្វើជាអាជីវកម្ម…

ចំនួនអ្នកទស្សនា: Views

 


ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួងស្រេង អភិបាលនៃរាជធានីភ្នំពេញ និងលោកម៉ូវ ម៉ានិត អភិបាលនៃគណ:អភិបាលខណ្ឌ សែនសុខ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងរំដោះចំណីផ្លូវជូនដល់បងប្អូននាក់ធ្វើថ្មើរជើង!!

ខណ្ឌសែនសុខ៖
នាវេលាម៉ោង 4:00ទៀបភ្លឺ
ថ្ងៃសុក្រទី២៩ខែកញ្ញាឆ្នាំ២០២៣

លោកអភិបាលរង សាំង សុភៈវិចិត្រ លោកប្រធានការិយាលយ័សាធារណៈការខណ្ឌ ធាម ចន្ទសេរីវុឌ្ឍ លោក ផង់ វណ្ណា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ លោកចៅសង្កាត់ បានដឹកនាំកម្លាំង បងៗសណ្តាប់ធ្នាប់ ជាក្រុមៗដើរត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ ដែលស្ថិតតាមបណ្តោយផ្លូវ ២៧១ សង្កាត់អូរបែកក្អម និងសង្កាត់ទឹកថ្លា នៃខណ្ឌសែនសុខ។​

នេះមិនមែនជាលើកទី១ឡើយក្រុមបងៗសណ្តាប់ធ្នាប់ខណ្ឌសែនសុខ ចុះមកអនុវត្តន៍អប់រំដល់បងប្អូនអាជីករទាំងអស់ដែលប្រកបមុខរបររកស៊ី តាមបណ្តោយផ្លូវទាំងអស់នេះ គឺក្រុមរបស់លោក មកប្រាប់រាល់ថ្ងៃរៀបចំរាល់ថ្ងៃ ។ពីក្រុមបងៗសណ្តាប់ធ្នាប់លោកចង់អោយមូលដ្ឋានរបស់លោក មានភាពស្រស់ស្អាត គេចផុតពីគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ មកលើបងប្អូនដែលកំពុងធ្វើដំណើរ និងពេលខ្លះអាចបង្កអោយមានការរាំងស្ទះដល់ចរាចរណ៍ ជាដើម។

ម្យា៉ងវិញទៀតលោកក៏បានធ្លាប់គូសគំនូស កំណត់សំរាប់អោយបងប្អូនអាជីវករបានលក់ដូររួចមកហើយ ប៉ុន្តែបងប្អូននៅតែបំពានឆ្លៀតលួចលក់ដដែលជាដដែល ម្តងនេះលោកសុំពទ្ធ័ខ្សែម្តងវិញ
តើបងប្អូនយល់ព្រមចូលរួមអនុវត្តន៍ជាមួយអជ្ញាធររបស់លោកដែរឬទេ?

យោងតាមការរៀបរាប់របស់លោកអភិបាលរង សាំង សុភ:វិចិត្រ បានអោយដឹងថា÷ចំពោះការលក់ដូររបស់បងប្អូនលោកមិនបានហាមឃាត់នោះទេ គ្រាន់តែលោកសុំអោយការលក់ដូររបស់បងប្អូន ធ្វើយ៉ាងណាអោយមានរបៀបរៀបរយ ឈប់រំលោភបំពានបន្តទៅមុខបន្តទៀតតែប៉ុណ្ណោះ។

បន្ទាប់ពីចុះរៀបចំសណ្តាប់ធ្នាប់នៅវេលាម៉ោង៤:០០ទៀបភ្លឺរួចមក នៅព្រឹកថ្ងៃដដែល លោកអភិបាលរង សាំង សុភ:វិចិត្រ លោក ធាន ចន្ទសេរីវិវឌ្ឍន៍ ប្រធានសារធារណ:ការខណ្ឌ លោក ផង់ វណ្ណា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ ក៏បានបែងចែកកំលាំងបន្តទៀត ដោយក្រុមខ្លះចុះរៀបចំសណ្តាប់ធ្នាប់ បោសសំអាត ប្រមូលសំរាម គ្រប់ដងមហាវិថីសំខាន់ៗមានដូចជា ផ្លូវ២០០៤ ផ្លូវ៥៩៨ ផ្លូវហានណូយ មហាវិថីសហពន្ធ័រុស្សី ធ្វើយ៉ាងណាអោយបានល្អស្អាតទូរទាំងខណ្ឌ។រីឯក្រុមខ្លះទៀត ចុះតាមប្រលាយទឹកអូតាគុជ ដែលកំពុងស្តារ ការពារសាឡង់ អិចស្គារវទរ័ ដើម្បីយកទៅទំលាក់នៅទីតាំងមួយផ្សេងទៀតដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់អូរបែកក្អម កាយនិងស្តារបន្តទៅមុខទៀត។

នេះជាភាពសស្រាក់សស្រាំមួយរបស់រដ្ឋបាលខណ្ឌសែនសុខ ដែលបងៗអជ្ញាធរខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ដើម្បីខណ្ឌទាំងមូលមានភាពស្រស់បំព្រងល្អស្អាត ជានិច្ច។







Thursday, September 21, 2023

តើដំបៅចាស់មិនអាចព្យាបាល បានមែនទេ? ឬមួយចាំបាច់ត្រូវតែធ្វើការវះកាត់យកសាច់ស្អុយចេញទើបដំបៅនោះលែងអ៊ែរើឡើងវិញ...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ២១.០៩.២០២៣

ខេត្តមណ្ឌលគិរី ÷ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីបានលើកឡើងថា លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជវុធហត្ថខេត្តនិងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តព្រមទាំងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងនោះទេ ។


 ដូច្នេះហើយទើបឈ្មួញរកស៊ីបទល្មើសព្រៃឈើឈ្មោះ ( រិទ្ធ )និងបក្សពួកនៅតែអាចបន្តធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើរួចដឹកជញ្ជូនចេញពីចំណុចស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ដឹកតាមរថយន្តធន់ត្រាជាច្រើនគ្រឿងសម្រុកទៅស្រុកយួនតាម​ច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំយ៉ាងគំហុក ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីរក្សាភាពស្ងៀមស្ងាត់ មិនបើកភ្នែកមើលឬយកត្រចៀកស្ដាប់ខណៈដែលសម្លេងរថយន្តដឹកជញ្ជូនឈើ ស្ទើរតែរង្គើព្រះធរណីយ៉ាងណាក៏ដោយ រឺមួយអស់លោកទាំងនោះ ភ្នែកខ្វាក់ ត្រជៀកថ្លង់អស់ទៅហើយ រឺមួយយ៉ាងណា?


នេះជាកក្តាដែលធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកកែវសីម៉ាចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យក្នុងពេលឆាប់ៗនោះទេ។


តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីព្រំដែនណាំលា ច្រកដាក់ដាំខេត្តមណ្ឌលគិរីបានឲ្យដឹងថា


ក្នុងរយៈពេលជិត ១ សប្តាហ៍កន្លងទៅនេះឈ្មួញឈើជាច្រើនអ្នកបានសម្រុកដឹកជញ្ជូនឈើប្រណិតដែលជាឈើប្រភេទលេខ១ ចេញមកពីចំណុចស្រែប៊ូមក្នុងស្រុកកោះញែក ស្រុកពេជ្រាដាចេញទៅលក់នៅស្រុកយួនតាមច្រកណាំលាយ៉ាងគំហុក។


ចំពោះសកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួននេះគឺ គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាធ្វើការទប់ស្កាត់ឬបង្ក្រាបនោះទេ។


( ពោលគឺ គេអង្គុយចាំតែរាប់ក្បាលឡានយកលុយហើយនិងធ្វើការសម្រួលដំណើរឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើបានយ៉ាងរលូនទៀតផង )។


ចំណែកឯលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ដែលឈរជើងនៅច្រកដាក់ដាំ ឯនោះវិញក៏កំពុងតែទទួលរងនូវការរិះគន់មិនសំចៃមាត់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលនិងមហាជនដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ថាបានបើកផ្លូវឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើតាមច្រកគោលដៅរបស់ខ្លួនដើម្បីតែផលប្រយោជន៍ចង់ធ្វើមានធ្វើបាន មិនគិតអំពីតួនាទី និងភារកិច្ចដែលខ្លួនកំពុងតែអនុវត្តច្បាប់ហើយស៊ីប្រាក់ខែរដ្ឋនោះឡើយ។


ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិរ៉ាយោងឃុំប៊ូស្រា ស្រុកពេជ្រាដា ស្រុកកោះញែក សូមអំពាវនាវដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការថ្នាក់ជាតិដើម្បីបង្កាទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិនិងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជានឹងត្រូវវិនាសហិនហោន ក្រោមស្នាដៃមេឈ្មួញដ៏ល្បីឈ្មោះ ( រិទ្ធ ) និងបក្ខពួកជាក់ជាមិនខានឡើយ ៕
















Monday, September 11, 2023

តើការបង្កើតឡដុតអុសយកធ្យូងខុសច្បាប់ដែររឺទេ? ហេតុអ្វីបានជាអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធមិនទប់ស្កាត់និងបង្ក្រាប?..

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូន ១១.០៩.២០២៣

- ខេត្តកំពង់ធំ ព្រៃឈើមានសារ:ដ៏សំខាន់សម្រាប់ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សនិងសត្វដែលមានជីវិតរស់នៅលើភពផែនដីនេះ។


- ហើយធនធានធម្មជាតិព្រៃឈើដែលបានកំណត់ថា ជាសម្បត្តិរបស់រដ្ឋនាពេលបច្ចុប្បន្ននេះត្រូវបានទទួលរងនូវការកាប់បំផ្លាញយ៉ាងវិនាសកម្មស្ទើរតែគ្មានសល់  ពីសំណាក់ក្រុមឈ្មួញនិងមនុស្សទុច្ចរិតមួយចំនួនតូចដែលស្រូបយកសម្បត្តិធម្មជាតិរបស់រដ្ឋមកបម្រើផលប្រយោជន៍ដើម្បីធ្វើមានធ្វើបាន ចំពោះបក្ខពួកឬបុគ្គលផ្ទាល់ខ្លួន។


- បន្ទាប់ពីការកាប់បំផ្លាញឈើល្អប្រណិតជាប់លេខមានដូចជា÷ឈើគ្រញូង នាងនួន បេង ធ្នង់ សុក្រំ ស្រឡៅ ។ល។ អស់ហើយ រីឯឈើដែលនៅសេសសល់ក្រៅពីឈើប្រណិតក៏ត្រូវក្រុមឈ្មួញបន្តកាប់បំផ្លាញមិនរើសមុខ តាមរយ:ការបង្កើត(ឡត៍ដុតធ្យូង)យ៉ាងអានាធិបតេយ្យស្ទើ

រតែគ្រប់ទីកន្លែង។


- ជាក់ស្ដែងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំនុចភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ជាប់ព្រំប្រទល់ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មាន(ឡដុតធ្យូង )រាប់សិប(ឡ) ដែលគេស្គាល់ថាម្ចាស់ ឈ្មោះ ចែនី  ចែគាម និងចែ អឿន កំពុងដំណើរការនិងសម្រុកដឹកឈើគ្រប់ប្រភេទដោយមិនរើសមុខយកមកដុតធ្វើធ្យូង ជាអាជីវកម្មដឹកជញ្ជូនយកទៅលក់ក្នុងស្រុក ក្រៅស្រុកយ៉ាងអនាធិបតេយ្យ ដោយមិនដឹងថាពួកគាត់ខាងលើ បានទទួលការអនុញ្ញាតពីសំណាក់ អាជ្ញាធរ រឺមន្ត្រីជំនាញពាក់ព័ន្ធណាឡើយ។


- តាមកម្មករម្នាក់ដែលបំរើការងារនៅទីតាំងឡធ្យូងខាងលើបានលើកឡើងថា ក្នុងឡមួយត្រូវប្រើ អុសចាប់ពី ២៥ម៉ែតគីប ទៅ៣០ម៉ែតគីប ទើបពេញ ចុះបើឡធ្យូងមាន២០ទៅ៣០ឯណោះត្រូវប្រើអុសអស់ប៉ុន្មានម៉ែតគីប? - ចំណែកអ្នកដែលទៅកាប់អុសយកមកលក់អោយ ថៅកែស្រីទាំង(បី)នាក់ខាងលើវិញ បានប្រាប់ថាក្នុង១/ម៉ែតគីប ពួកគាត់លក់បាន ៨-៩មុឺនរៀល ។

- រីឯប្រជាពលរដ្ឋដែលមិនចូលរួមជាមួយបទល្មើសវិញ បានលើកឡើងថា ទោះបីជាពួកគាត់មិនបានរកស៊ី ឬធ្វើអាជីវកម្មដែលប៉ះពាល់ដល់ការបំផ្លិចបំផ្លាញព្រៃឈើក៏ដោយ ក៏ពួកគាត់អាចរស់បានដូចគេដូចឯងជាធម្មតា ហើយមានជីវភាពសមរម្យថ្លៃថ្នូរ ជាពលរដ្ឋល្អក្នុងសង្គមទៀតផង។


ដោយឡែកខុសអ្វី តែ ចែនី ចែគាម និងចែ អឿនមុខរបររមានច្រើនសន្ធឹកសន្ធាប់ហេតុអ្វីមិនធ្វើ បែរងាកមកប្រព្រឹត្តមុខរបរគៀងគរបក្សពួកអោយទៅកាប់បំផ្លាញសម្បត្តធនធានធម្មជាតិដែលជារបស់រដ្ឋ យកមកបំរើប្រយោជន៍របស់ខ្លួនទៅវិញ ដោយក្នុងមួយថ្ងៃៗមិនក្រោមពី១០ទៅ២០ គោយន្តកន្ត្រៃនោះទេ។


= សំនួរសួថា÷

- តើការបង្កើត(ឡត៍)ដុតធ្យូងទាំងអស់នេះ មានច្បាប់ដែរឬទេ?

ខណ:ដែលមានគំនអុសឈើធម្មជាតិ គរដូចភ្នំយ៉ាងដូច្នេះ!

- ហើយមានចំណូលថវិកាចូលរដ្ឋដែរ ឬអត់?

- ឬមួយគ្រាន់តែជាឆ្នាំងបាយសម្រាប់ចិញ្ចឹម

មន្ត្រីគ្រាប់ល្ពៅស្ងោរដែលមិនដុះតែប៉ុណ្ណោះ?


- ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនដែលស្រលាញ់ធនធានធម្មជាតិ ទូទាំងប្រទេស សូមសំណូមពរដល់សមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងខេត្តកំពង់ធំ ឯកឧត្តមងួន រតនៈ អភិបាលខេត្ត ពិសេស

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាចាត់វិធានការទប់ស្កាត់និងត្រួតពិនិត្យទីតាំងឡដុតធ្យូងខាងលើនេះផងទាន! បើពុំដូច្នោះទេ ធនធានធម្មជាតិជាសម្បត្តិរបស់រដ្ឋនិងត្រូវរលាយហិនហោចជាក់ជាមិនខានឡើយ សូមអរគុណ៕















Friday, September 8, 2023

ឯកឧត្តម សួន សុម៉ាលីន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ជាផ្លូវការ ជំនួសឯកឧត្តម ជា សុមេធី

ចំនួនអ្នកទស្សនា: Views


ព្រៃវែង៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី
ប្រកាសឯកឧត្តម សួន សុម៉ាលីន ចូលកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ជាផ្លូវការ ជំនួសឯកឧត្តម ជា សុមេធី ដែលត្រូវបានទទួលមុខតំណែងជា រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្តាំផ្ញើរដល់  ឯកឧត្តមអភិបាលខេត្តថ្មី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះឯកឧត្តម  អភិសន្តិបណ្ឌិត ក៏បានលើកឡើងពីចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គទេស របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់បាវចនា៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ទន្ទឹមនឹងគោលដៅយុទ្ធសាស្រ្ត៥គឺការធានាឲ្យបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឲ្យបានកាន់តែច្រើន, ការសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យឯកឧត្តមអភិបាលខេត្តព្រៃវែងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតមានឱ្យបានលឿន ដោយយកកត្តាឈ្នះៗទាំងអស់គ្នាជាគោល។

ឯកឧត្តម សួន សុម៉ាលីន ចូលកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលខេត្តព្រៃវែងថ្មី ក៏បានធ្វើការប្តេជ្ញាចិត្ត ដូចតទៅ ៖

១-គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្លួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

២-គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

៣-ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយនានា និងយុទ្ធស្ត្រចបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យសម្រេចលទ្ធផលជាផ្លែផ្កា ពិសេសការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដូចជា៖ កំណែទម្រង់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ អនុវត្តគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំង ប្រកាន់នូវគោលការណ៍រដ្ឋបាលឯកភាព គណនយ្យភាព ចំពោះរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ ជាតិ និងក្រុមប្រឹក្សាខេត្ត។

៤-សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័ន អង្គភាពគ្រប់ថ្នាក់។

៥.ថែរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។

៦-ជំរុញកិច្ចអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យឲ្យមានការរីកចម្រើនប្រកបដោយចីរភាពព ដើម្បីបង្កើនជីវភាពជូន ប្រជាពលរដ្ឋ។

៧-យកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយសំណើរសំណូមពរ បញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូល ដ្ឋានឲ្យបានទាន់ពេលវេលា និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ៕












Monday, September 4, 2023

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ បន្តពួតដៃគ្នាក្នុងដំណើរធ្វើការវែងឆ្ងាយមួយនេះ ដើម្បីវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីរាជធានីភ្នំពេញ ០៤.០៩.២០២៣


ភ្នំពេញ ÷ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្ចឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាន បន្តពួតដៃគ្នាក្នុងដំណើរធ្វើការវែងឆ្ងាយមួយនេះ ដើម្បីផ្លាស់ប្តូរមុខមាត់ក្រសួងព័ត៌មាន និងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែប្រសើរទៀត។

ឯកឧត្តមបានលើកឡើងបែបនេះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខណៈអញ្ជើញដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញនិងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងព័ត៌មាន នោះគឺការប្រែក្លាយក្រសួងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែលទំនើប រស់រវើក សកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០រូប ទទួលបាននូវការផ្តល់ជូននិងការពន្យល់ពីភារកិច្ចនិងការងាររបស់ខ្លួនច្បាស់លាស់ពីឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំក្រសួងព័ត៌មានគ្រប់រូបត្រូវបាន ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឲ្យភ្ជាប់ទំនាក់ទំនងជាមួយមន្រ្តីក្រសួងទាំងអស់ ក្នុងគោលដៅបង្កើនភាពស្និទស្នាល និងពង្រងឹងកិច្ចសហការការងារដើម្បីសម្រេចលទ្ធផលរួមគ្នា។

ក្នុងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅទ្វារបស់អគ្គនាយកដ្ឋានបច្ចេកទេសទាំង៥ ត្រូវបានបើកចំហរ ហើយថ្នាក់ដឹកនាំត្រូវអនុវត្តការងារដោយមានការប្រឹក្សាពីអគ្គនាយកដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្តការងាររបស់ក្រសួងទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រសួងឱ្យបានដឹងថា ទន្ទឹមនឹងសេចក្តីសម្រេចផ្លូវការនានា ការបែកចែកតួនាទីជូនមន្រ្តី ត្រូវបានចាត់ទុកជាចំណុចអាទិភាព និងត្រូវបានធ្វើឡើងដោយឈរលើទិសស្លោក«ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ដោយឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តនិងជំរុញមន្ត្រីទាំងអស់នៃក្រសួងព័ត៌មាន ត្រូវរួមសាមគ្គីគ្នា បំពេញកិច្ចការតាមជំនាញ នាដោយការយកចិត្តទុកដាក់ខ្ពស់ហើយប្រកបដោយគុណាធិបតេយ្យនិងគុណធម៌៕

Saturday, September 2, 2023

ពិតជាជើងខ្លាំងមែនហ្ន៎! បើកទីតាំងស្តុកអុសព្រៃយ៉ាងអនាធិបតេយ្យ អជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធមិនហ៊ានបង្ក្រាបសោះ... សុំសរសើរ.

ចំនួនអ្នកទស្សនា: Views

  ផ្សាយចេញពីរាជធានីភ្នំពេញ ០២.០៩.២០២៣

ខេត្តកំពង់ធំ ÷ បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមានជាហូរហែរនៅក្នុងទឹកដីនៃខេត្តកំពង់ធំ ។

ជាក់ស្តែងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍មកថា ទីតាំងស្តុកអុសព្រៃធម្មជាតិមួយកន្លែង ដែលស្ថិតនៅចំនុចសហគមន៍ ជាំធ្លក ភូមិរវៀង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលម្ចាស់ទីតាំងមានឈ្មោះ ទីណា បាននិងកំពុងធ្វើសកម្មភាពគៀងគរ អោយប្រជាពលរដ្ឋចូលទៅកាប់អុសព្រៃយកមកលក់អោយខ្លួនក្នុងតំលៃ ២ទៅ៣ មុឺនរៀលក្នុងមួយម៉ែតគីបជារៀងរាល់ថ្ងៃ ដោយមានការទប់ស្កាត់រឺបង្ក្រាបនុញឡើយ។


តាមការអះអាងពីមេការមើលការខុសត្រូវទីតាំងអុសព្រៃធម្មជាតិរបស់លោក ទីណា ខាងលើបានប្រាប់ថា ចំពោះការដាក់ទីតាំងស្តុកអុសព្រៃនេះ មុននឹងចូលមកគឺពួកគេបានរត់ការអស់ហើយ ចំពោះអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ហេតុដូច្នេះបានជាពុំមានការរាំងស្ទះ ចំពោះសកម្មភាពការងារទាំងនេះ។


ប្រជាសហគមន៍មានចម្ងល់ថា តើការប្រមូលទិញស្តុកទុក និងដឹកជញ្ជូនអុសធម្មជាតិ របស់លោក ទីណា ខុសច្បាប់ដែររឺទេទាន? ចំណែកលោកសៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្តាន់បានមានប្រសាសន៍តាមរយៈទូរស័ព្ទកាលពីវេលាម៉ោង ៤.១៨នាទីរសៀល ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២៣ ថា ចំពោះទីតាំងស្តុកអុសធម្មជាតិនៅចំនុចខាងលើ គឺហួសដែនសមត្ថកិច្ចរបស់លោកហើយ គឺជាដែនរបស់បរិស្ថានបឹងប៉េ ជាអ្នកគ្រប់គ្រង។


ចំណែកលោក នី ប្រធានស្នាក់ការដែនជម្រកសត្វព្រៃ ក្រុមការងារមិនអាចទំនាក់ទំងបានទេ ដោយពុំមានលេខទូរស័ព្ទ ។


ចំណែកលោក គង់ សុភា អភិបាលរងស្រុកសណ្តាន់ទទួលផែនបទល្មើសធនធានធម្មជាតិ បានមានប្រសាសន៍តាមរយៈតេលេក្រាមថា លោកមិនបានជ្រាបទេ ដោយសារតែជាប់បង្ក្រាបបទល្មើសនេសាទ ចាំលោកមកវិញសិន។


ប្រជាសហគមន៍ដាក់ការសង្ស័យថា ប្រហែលជាអស់លោកអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានប្រហែលជាត្រូវដងត្រូវផ្លែជាមួយលោក ទី ណា អស់ហើយទេដឹង? បានជាហ៊ានដាក់ទីតាំងបោះរោងដេកចាំប្រមូលទិញផលអនុផលព្រៃឈើធម្មជាតិ ពិសេស ប្រភេទអុសព្រៃធម្មជាតិនេះបានដោយរលូនយ៉ាងនេះ។


ប្រជាពលរដ្ឋស្នើរសុំដល់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ ពិសេសឯកឧត្តម ងួន រតនៈ មេត្តាចាត់វិធានការណ៍ទប់ស្កាត់បទល្មើសព្រៃឈើ ប្រភេទអុសគីបនេះផងទាន។


អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺ ពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាននៃព្រះរាជអាណាចក្រកម្ពុជា៕















Share This
Author Image

About