ល្បែងអនឡាញក្នុងក្រុងសៀមរាបកំពុងរីកដូចផ្សិតបែរជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប.....
ខេត្តសៀមរាប ÷ បើទោះបីជា សារព័ត៌មានជាច្រើនស្ថាប័ន! បានធ្វើការផ្សព្វផ្សាយ រិៈគន់ទៅលើអាជ្ញាធរ និងសមត្ថកិច្ចក្រុងសៀមរាប ពាក់ព័ន្ធបណ្ដែតបណ្ដោយ ឱ្យមានការបើកល្បែង”អនឡាញ”ជាច្រើនកន្លែងពាសពេញក្រុង.បែបណាក្ដី.!។
ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ មិនខ្វល់ មិនអើពើ មិនយកចិត្តទុកដាក់ ក្នុងការរឹតបន្តឹងហាមឃាត់ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ”អនឡាញ”ទាំងនោះឡើយ។
ជាហេតុនាំឱ្យ«ក្រុមថៅកែល្បែងអនឡាញ រួមនិងម្ចាស់ទីតាំង» អាចប្រព្រឹត្តសកម្មភាពអាជីវកម្មខុសច្បាប់របស់ខ្លួន បានយ៉ាងរលូនដដែល..!។
ក្នុងនោះពេលសារព័ត៌មានចុះផ្សាយម្ដងៗ សមត្ថកិច្ចតែងតែឱ្យធ្វើកិច្ចសន្យាបញ្ឃប់ លុះសមត្ថកិច្ចដើរចេញផុត បើកលេងវិញលើសដើម។
សកម្មភាពនេះ«ហាក់បីដូចជា ម្ចាស់ទីតាំងនិងសមត្ថកិច្ច កំពុងលេងបិទពួន ដើម្បីបន្លំភ្នែកមហាជន»។
ករណីនេះលោកអធិការក្រុង រួមនិងលោកអភិបាលក្រុងសៀមរាប មិនដែលបកស្រាយឡើយ ដោយគ្រាន់តែ ឮសំនួរ ចុចបិទទូរស័ព្ទរហូត.!។
ទីតាំងទី១-នៅក្នុងតារាងបាល់ទះ គ្មានយីហោ ផ្លូវចុងកៅស៊ូ ចម្ង៉ាយពីភ្លើងស្តុប១៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ស្លក្រាម ក្រុងសៀមរាប។
ទីតាំង២-នៅចំនុចក្បាលស្ពាន អាងក្រពើ ក្នុងហាង ហេងហេង កាហ្វេ ស្ថិតភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ទីតាំង៣-នៅផ្សាក្រោម ទល់មុខបេនឡាន កាពីតូល ស្ថិតក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប។
និងទីតាំងទី៤-ក្នុងហាង កាហ្វេ មួយកន្លែង ខាងជើងផ្សារដើមក្រឡាញ់ ក្បែរផ្លូវ៣០ម៉ែតស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
គួររំលឹកផងដែរថា៖ កន្លងមកទីតាំងទាំង៤ខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍និងកម្លាំងអធិការក្រុងសៀមរាប ធ្លាប់ចុះបង្ក្រាបនិងអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យា បញ្ឈប់បើកលេងមួយដងជាពីរដងរួចមកហើយ។
តែនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នេះក្រុមសារព័ត៌មានយើងខ្ញុំ បានចុះទៅថតដល់ចំនុចទីតាំងទាំង៤ផ្ទាល់ បួករួមទីតាំងលោក ខ្លា នៅជើងផ្សារដើមក្រឡាញ់ ឃើញថាមាននៅបើកលេង ជល់មាន់តានទូរទស្សន៍អនឡាញ ភ្នាល់ដាក់ប្រាក់ ក្នុង១គូៗ ចាប់ពី១លានរៀល ទៅ ២លានរៀន ផ្តុំក្បាលគ្នាលេងស្រែកហូរទ្រហឹងអឺងកងបានយ៉ាងរលូនដដែល ដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានធ្វើការនោះបង្ក្រាបឡើយ សង្ស័យត្រូវថ្នាំសន្តំ $.៛ ពីម្ចាស់ទីតាំងទាំងនោះអស់ហើយមើលទៅ។
យោងតាមប្រភព មតិ រិះគន់ ពីមហាជនគ្រប់មជ្ឈដ្ឋាននិងប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាននាំគ្នារិះគន់នៅតាមរាន កាហ្វេ ឬ ហាង គុយទាវ ខ្មែរកាហ្វេ យ៉ាងចាស់ដៃថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបើកដៃ ធ្វើម្តេចម្ចាស់ទីតាំងទាំងនោះ អាចបើកដំណើរការលេងឡើងវិញបានទៅ កុំទៅឆ្ងល់អី.?។
ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ទាំង៤កន្លែងខាងលើនេះ គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ.!។
ដោយជារៀងរាល់លើក ក្រោយព័ត៌មានចុះផ្សាយ សមត្ថកិច្ចគ្រាន់តែឱ្យធ្វើកិច្ចសន្យាបង្គ្រប់កិច្ច លុះសមត្ថកិច្ចចេញផុត បើកលេងវិញលើសដើម ។
ព្រោះតែការបើកល្បែង”អនឡាញ”គគ្រឹកគគ្រេងបែបនេះហើយ ទើបស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។
ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់វក់វី និងការផ្សងសំណាង ។
ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារ។
ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេនិងតារាងបាល់។
រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុលទៀតផង ។
អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
អាស្រ័យហេតុនេះ ពលរដ្ឋដែលមានប្ដីឬឪពុកជាអ្នកញៀនល្បែង សូមស្នើដល់លោក ដា ចំរើន អធិការក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោក តេង ច័ន្ធណាត ស្នងការនគរបាលខេត្តសៀមរាប ពិសេសលោក ទៀសីហា អភិបាលខេត្តសៀមរាប មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕
0 Comments:
Post a Comment