ករណីមនុស្សស្រីលង់ទឹក (រកឃើញសាកសពវិញហើយ) នៅចំណុចទំនប់ធារាសាស្រ្តអូរលើដែលទឹកកំពុងហូរខ្លាំង ខាងជើងភូមិបេង ឃុំស្រើង
(កំពង់ធំ) សូមបញ្ជាក់កាលពីវេលាម៉ោង១៥ៈ២០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២. មានករណីមនុស្សលង់ទឹក (រកមិនទាន់ឃើញ) នៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ តាមការរៀបរាប់បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់បានជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅមួយគ្រឿង ពេលមកដល់កន្លែងកើតហេតុ អ្នកទាំងពីរជិះម៉ូតូឆ្លងកាត់ ធារាសាស្ត្រដែលទឹកកំពុងហូរខ្លាំង ស្រាប់តែទឹកហូរបោក នាំយកទាំងម៉ូតូទាំងមនុស្ស តែត្រូវបានជួយសង្គ្រោះបុរសម្នាក់ទាន់ពេលវេលា និងម៉ូតូ ចំណែកនារី មិនទាន់រកឃើញនៅឡើយទេ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានបញ្ជាក់ថាបុរសមានឈ្មោះ សុខ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានជួយសង្គ្រោះទាន់ពេលវេលា។ ចំណែកឯនារីរងគ្រោះមានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មិនទាន់រកឃើញសពនៅឡើយទេ។ សមត្ថកិច្ចនិងក្រុមសាច់ញាតិកំពុងតែព្យាយាមរកសពនារីដែលកំពុងលង់ទឹកនេះ ដែលមកដើរលេង នឹងទស្សនានៅតំបន់ទឹកហូរខ្លាំង រហូតមកដល់ម៉ោង១៧ៈ២៥នាទី ដែលរកមិនទាន់ឃើញ ។
មកដល់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២២ឥឡូវរកឃើញហើយ ត្រូវបានរកឃើញវិញហើយនៅវេលាម៉ោង ១១,៣០ នាទី ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២២ សពជនរងគ្រោះដែល មានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅកន្លែងកើតហេតុនៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕
0 Comments:
Post a Comment