-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, September 15, 2022

ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ នៅក្នុងរថយន្ត ចតចោលមានសភាពហើមស្អុយ !

ចំនួនអ្នកទស្សនា: Views

 ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ នៅក្នុងរថយន្ត ចតចោលមានសភាពហើមស្អុយ !


ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងរថយន្ត Pruis ដែលចតចោលជាច្រើនថ្ងៃក្នុងសភាពហើមស្អុយ។


ហេតុការណ៍៖ ភ្ញាក់ផ្អើលប្រទះឃើញសាកសពស្ត្រីនេះ បានកើតឡើងកាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងក្រោយឈាងខាងជើងផ្សារទំនើបភួរពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង.ខេត្តបាត់ដំបង ។ 


សាកសពស្ត្រីរងគ្រោះមានឈ្មោះ ឌិន សោភា អាយុ៣៤ឆ្នាំ មុខរបរជាអ្នកលក់ដីឡូនឹងសាឡនរស់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំណែករថយន្តម៉ាកPruis ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1371។


បើយោងតាមបុរស ឈ្មោះ ណូ រ៉ា អាយុ៣៤ ដែលត្រូវជាប្តីជនរងគ្រោះបានបញ្ជាក់ថា៖ ជនរងគ្រោះនេះ បានចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដោយបានប្រាប់អ្នកផ្ទះថា៖ មកចូលរួមកម្មវិធីខួបកំណើតគេ បន្ទាប់ពីមានការសង្ស័យ ដោយបាត់ប្រពន្ធមិនឃើញត្រឡប់ទៅផ្ទះ ទំនាក់ទំនងតាមទូរស័ព្ទក៏មិនចូលទើបដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវស្វែងរករហូតដល់យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក៏ទទួលបានព័ត៌មានថា៖មានករណីស្ត្រីដេកស្លាប់នៅក្នុងរថយន្តPruisដែល

មានស្លាកលេខជារបស់ខ្លួន ក៏នាំគ្នាឡើងពីភ្នំពេញមកក៏ឃើញប្រពន្ធខ្លួនដេកស្លាប់នៅក្នុងរថយន្តផ្នែកខាងក្រោយ និងខាងលើកំរាលជើងតែម្តង ដោយមានសភាពហើមស្អុយទៅហើយ។


សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ ព្រមទាំងព្រះរាជអាជ្ញាផងដែរបានចុះមកពិនិត្យធ្វើកោសល្យវិច័យដើម្បីស្វែងរកស្នាកស្នាមអោយប្រាកដថា៖ ជាករណីឃាតកម្ម ឬក៏ជាករណីអ្វីអោយពិតប្រាកដ៕











k

0 Comments:

Post a Comment

Share This
Author Image

About