-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, September 2, 2022

ក្រុមបំពុលសង្គម មួយក្រុមនេះ ថតតែរឿងសាហាយស្មន់ រឿងផិតក្បត់ រំលោភប្លន់ ជួញដូរផ្លូវភេទ ស្នេហាខុសវ័យ ប៉ះពាល់សេចក្តីថ្លៃថ្នូរសិស្សនិស្សិតយ៉ាងខ្លាំង តើក្រសួងខាងណាដែលចេញច្បាប់អោយ សូមពិនិត្យមើលផងទាន!

ចំនួនអ្នកទស្សនា: Views

 ក្រុមបំពុលសង្គម មួយក្រុមនេះ ថតតែរឿងសាហាយស្មន់ រឿងផិតក្បត់ រំលោភប្លន់ ជួញដូរផ្លូវភេទ ស្នេហាខុសវ័យ ប៉ះពាល់សេចក្តីថ្លៃថ្នូរសិស្សនិស្សិតយ៉ាងខ្លាំង តើក្រសួងខាងណាដែលចេញច្បាប់អោយ សូមពិនិត្យមើលផងទាន!


មិនដឹងសោះថាក្រសួងខាងណា ដែលចេញច្បាប់អនុញ្ញាតដល់ក្រុមថតវីដេអូ បែបខ្លីគ្មានខ្លឹមសារ ដែលដឹកនាំសម្តែងថត តែរឿងសាហាយស្មន់ រឿងផិតក្បត់ រឿងរំលោភប្លន់ រឿងលក់ខ្លួនជួញដូរផ្លូវភេទ ស្នេហាខុសវ័យ សម្តែងជាសិស្សសាលា ស្នេហាអូនបង អោបថើប ប្រើប្រាស់សំលៀកបំពាក់ជាសិស្សនិស្សិត យកទៅចាក់ផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក ដែលមានតួរសម្តែង ក្មេងចាស់ប្រុសស្រី គ្រប់វ័យ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ សន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ជាតិសាសនា និងប៉ះពាល់យ៉ាងខ្លាំងចំពោះសិស្សនិស្សិតផងដែរ។


ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ និងជាចាងហ្វាងសារព័ត៌មាន ដែលរស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំពិតជាមិនអាចទទួលយកបានទេ ចំពោះទង្វើ និងសកម្មភាពអសិលធម៌ និងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះក្រុមសម្តែងរឿងបែបវ៉ៃ.សុិ.ច រួម.ភេ.ទបែបស្រើបស្រាល ជារឿងក្បត់ផិត លួចមានសាហា.យ.ស្មន់ ជួញដូ.រភេ.ទ ស្នេហាខុសវ័យ ដែលហេតុនាំឲ្យកើតឡើងនៅអំពើរំលោភសម្លាប់ក្នុងសង្គមជាតិ និងជាការអាម៉ាស់យ៉ាងខ្លាំងដល់សង្គមជាតិ។


ខ្ញុំដឹងថា ពួកក្រុមសម្តែងបំពុកសង្គម មួយក្រុមនេះ ថតដើម្បីតែចង់បានភាពល្បីល្បាញ ចង់បានតែឡាច ចង់បានស៊ែល ដើម្បីចង់បានពាណិជ្ជកម្មជាប្រយោជន៍របស់បក្សពួកខ្លួន ។ តែពួកក្រុមសម្តែងទាំងនេះ កំពុងតែបង្កើតមេរៀន បង្រៀនដល់យុវ័យខ្មែរគ្រប់ស្រទាប់វណ្ណៈឲ្យដើរចូលផ្លូវអវិជ្ជមាន កើតនូវភ្លើងតណ្ហា ដើម្បីតែឲ្យវប្បធម៌ជាតិសាសនាខ្មែរដាំក្បាលចុះក្រោម បន្តិចម្តងៗ រហូតឈានដល់រលាយ ដោយសារតែកណ្តាប់ដៃក្រុមនេះឯង។


ក្នុងនាមខ្ញុំ ជាពលរដ្ឋខ្មែរ ពិតជាមិនអាចឈរមើលនិងភ្នែកទេ ពេលឃើញពួកក្រុមសម្តែងអត់សាសនាទាំងនេះរួមដៃគ្នាបំផ្លាញ់វប្បធម៌ជាតិ និងបំផ្លាញ់សេចក្តីថ្លៃថ្នូររបស់សិស្សនិស្សិតកម្ពុជា ខ្ញុំសូមអំពាវនាវឲ្យសមត្ថកិច្ចជំនាញគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់បន្ទាន់ចំពោះពួកបំផ្លាញ់វប្បធម៌ ប្រពៃណីខ្មែរ ដែលបង្កើតឲ្យមានការរើសអើងចំពោះសិស្សនិស្សិត បង្កបង្កើនឲ្យមានកំណើនចោរកម្មក្នុងសង្គមជាតិ ទាំងអស់នោះផង៕

















k

0 Comments:

Post a Comment

Share This
Author Image

About