ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី ២៧,០១,២០២៥
ខេត្តកណ្តាល ÷ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលក្រុងសំពៅពូនបានធ្វើសេចក្តីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ហ្នឹងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម
-យោង លិខិតលេខ០០៩ សណន ចុះថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងសំពៅពូន។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ហ្នឹងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខ រដ្ឋបាលក្រុងសំពៅពូនសូមធ្វើការណែនាំ ដល់ការិយាល័យជុំវិញក្រុង រដ្ឋបាលសង្កាត់ សមាគម ក្រុមហ៊ុន សហគ្រាស អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងក្រុងសំពៅពូនដូចតទៅ÷
១. ហាមដាច់ខាត
មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម
មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ការហែរក្បួនតាមបែបសាសនា ឬប្រពៃណីផ្សេងៗទាំងបែបសាសនា ដែលគ្មានការអនុញ្ញាតពីរដ្ឋបាលក្រុង។
២. គ្រប់ទីកន្លែងកំសាន្តសប្បាយទាំងអស់ត្រូវរក្សានូវវិធានការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសេចក្តីថ្លៃថ្នូរនិងត្រូវប្រុងប្រយ័ត្នក្នុងការអុជទានធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យងាយមានគ្រោះអតិភ័យកើតឡើងជាយថាហេតុ។
៣. អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឲ្យបានមុឺងម៉ាត់បំផុត កុំឱ្យមានការនាំចូល ចែកចាយ ឬលក់បន្ត ផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទក្នុងភូមិសាស្ត្រក្រុងសំពៅពូន នឹងត្រូវត្រួតពិនិត្យដកហូត។
៤. ការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុង ត្រូវអញ្ជើញបណ្ដាលសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយ នៅខ្លឹមសារខាងលើឲ្យបានទូលំទូលាយ។
៥. រដ្ឋបាលសង្កាត់ទាំង០៥ ការិយាល័យអង្គភាពជុំវិញក្រុង ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងអស់ ឱ្យអនុវត្តតាមការណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
៦. អធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង និងបញ្ជាការដ្ឋានផ្នែកសឹករងក្រុង ត្រូវចេញបទបញ្ជាឲ្យបានមុឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧. ជនណាបំពាន ឬប្រព្រឹត្តល្មើស និងសេចក្តីណែនាំនេះ ហើយបន្តឲ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន។
0 Comments:
Post a Comment