-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, November 27, 2024

មិនយូរទេ! ព្រៃឈើសហគមន៍សុចិត្រក្នុងស្រុកសណ្តាន់ ច្បាស់ជារលាយជាក់ជាពុំខានដោយសារតែ.....

ចំនួនអ្នកទស្សនា: Views


ខេត្តកំពង់ធំ ÷ មិនមែនជារឿងថ្មីនោះទេ! តែនេះជារឿងដដែល បទល្មើសព្រៃឈើធនធានធម្មជាតិដែលជារបស់រដ្ឋនៅតែបន្តកើតមានយ៉ាងគំហ៊ុកជារៀងរាល់ថ្ងៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញរដ្ឋបាលព្រៃឈើទំរីង ទាំងសង្កាត់+ផ្នែក ហាក់មានភាពកំសោយក្នុងការទប់ស្កាត់និងបង្ក្រាប។


ជាក់ស្តែងនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានសេចក្តីរាយការណ៍មកថា មានរទេះក្របី២-៣គ្រឿងបានធ្វើសកម្មភាពចូលទៅកាត់និងដឹកជញ្ជូនផលអានុផលព្រៃឈើចេញពីព្រៃសហគមន៍សុចិត្រ យកមកស្តុកទុកនៅចំណុចត្រពាំងបេង ត្រពាំងប្រិស៍ ក្នុងភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ រូចធ្វើការកាប់ចាំង ចេញជាសរសខ្លះ ជាឈនខ្លះ តាមការតម្រូវពីអ្នកចាំទិញ។


ប្រភពបន្ថែមថាម្ចាស់រទេះក្របីទាំងនោះមានឈ្មោះ គៀម ឈ្មោះសំ ឈ្មោះយឿន និងឈ្មោះអៀង ដែលតែងចូលមកកាត់ជ្រៀកឈើទាំងនោះជារៀងរាល់ថ្ងៃ ដោយឡែកមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញរដ្ឋបាលព្រៃឈើទំរីង+សណ្តាន់ មិនដែលមានវិធានការទប់ស្កាត់និងបង្ក្រាបឡើយ ខណៈតំបន់និងភូមិសាស្ត្រនេះជាដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើជាអ្នកគ្រប់គ្រង។


ដោយសារតែមានភាពកំសោយបែបនេះហើយទើបប្រជាសហគមន៍បានដាក់ការសង្ស័យថា តើដាក់ស្នាក់ការការពារព្រៃឈើ រឺមួយដាក់ស្នាក់ការដេកចាំយកលុយ? បានជាសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែមិនបានរំខានដល់ត្រចៀក និងភ្នែក មន្ត្រីជំនាញទាំងនោះបែបនេះ។


ទាក់ទិននិងករណីក្រុមការងារមិនអាចសុំការបំភ្លឺពីលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ដែលទើបតែប្តូរមកពីកំពង់ថ្មនាពេលថ្មីៗនេះបានទេដោយពុំមានលេខទំនាក់ទំនង។ ចំណែកលោក សុិន សៀងឡាយ នាយរងផ្នែកព្រៃឈើសណ្តាន់ ក្រុមការងារបានរាយការណ៍តាមប្រព័ន្ធតេលេក្រាមឡើងខ្ជិលទៅហើយ ពេលខ្លះលោកថា លោកនៅភ្នំពេញ ពេលខ្លះទៀតលោកថាលោកនៅម្នាក់ឯងគ្មានកម្លាំង ឯលោក អៀ គឹម ឈៀត នាយសង្កាត់ក្រុមការងារមិនដែលទាក់ទងបានសោះដោយខលទៅមិនដែលចូលតាមលេខ០៨៨៦៦៩៤៤៤៤។


ទោះជាយ៉ាងនេះក្តីប្រជាសហគមន៍និងប្រជាពលរដ្ឋទទូចស្នើសុំដល់លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ដែលទើបមកកាន់តំណែងនាពេលថ្មីៗនេះ មេត្តាទានបញ្ចេញកណ្តាប់ដៃដែកទប់ស្កាត់និងបង្ក្រាប រាល់ការកាប់បំផ្លាញនិងដឹកជញ្ជូនផលអនុផលព្រៃឈើ នៅចំណុចទីតាំងខាងលើនេះផងទាន។


អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាប្រៀបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាទាន់ពន្លិចស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕













k

0 Comments:

Post a Comment

Share This
Author Image

About