-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, July 18, 2023

អុញនោះ! ព្រៃសហគមន៍ប្រជុំមិត្តទើបតែបានដាំបង្គោលបោះព្រំ មិនទាន់បានមួយដង្ហើមចង្រិតផង ស្រាប់តែធុំក្លិនមិនសូវស្រួលបណ្តើរៗហើយ ដោយសារតែ.....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង ÷ ដូចមហាជនបានជ្រាប និងដឹងមកហើយថា ព្រៃឈើសហគមន៍មួយកន្លែងដែលមានឈ្មោះ សហគមន៍ប្រជុំមិត្ត ស្ថិតនៅភូមិទូលបេង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលទើបតែបានបោះបង្គោលព្រំកំណត់ទីតាំងភូមិសាស្ត្រ ដើម្បីអភិរក្សការពារដើមឈើតូចធំ និងសត្វព្រៃគ្រប់ប្រភេទដែលបានរស់នៅក្នុងតំបន់នោះ តែជាអកុសលមិនទាន់បានមួយដង្ហើមចង្រិតផង ស្រាប់តែធុំក្លិនស្អុយជាបណ្តើរៗហើយ។



ដោយមានសេចក្តីរាយការណ៍មកថាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នេះហាក់ដូចជាមានភាពមិនប្រក្រតី ដោយសារការបើកភ្លើងខៀវពីមន្ត្រីគ្រាប់ល្ពៅ បានបណ្តោយអោយឈ្មួញទុច្ចរិតចូលទៅកាប់បំផ្លាញផលអនុផលព្រៃឈើក្នុងព្រៃសហគមន៍ប្រជុំមិត្តនេះ យ៉ាងអនាធិបតេយ្យដោយមានគោយន្តកន្ត្រៃរាប់សិបគ្រឿងបានចូលទៅកាប់ផ្តួលរំលំ យ៉ាងភ្លូកទឹកភ្លូកដីទៅវិញ តើនេះជាឆាកល្ខោនសំដែង បំភ័ន្តភ្នែករឺមួយយ៉ាងណា ?


ប្រភពបន្តថា គោយន្តកន្ត្រៃរាប់សិបគ្រឿងដែលអាចចូលកាប់ព្រៃឈើសហគមន៍នេះបាន ដោយសារតែមានការបើកដៃពីលោក ឡន ប្រធានសហគមន៍ និងលោក ភី សាម៉ុន នាយសង្កាត់រដ្ឋបាលព្រៃឈើ (ព្រះរំកិលអន្លង់ជ្រៃ ក្នុងស្រុកថាឡាបរិវ៉ាត់) បើមិនដូច្នោះទេគឺពួកគេមិនអាច ចេះតែផ្តាសហ៊ានចូលកាប់នោះឡើយ។


ប្រភពដដែលបានបន្តថា សំរាប់ផលអនុផលព្រៃឈើដែលបានកាប់នេះគឺយកទៅស្តុកនៅចំនុចទួលបេង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ គឺមានឈ្មោះ ឈឿន មេក្លោងធំចាស់វស្សាប្រចាំខេត្តជាអ្នកឈរជើងចាំទិញ ដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធណាឡើយ បើទោះបីជាមានបទបញ្ជាដ៏មឹងម៉ាត់ ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអោយបង្ក្រាបរាល់បទល្មើសព្រៃឈើយ៉ាងណាក្តី ក៏នៅតែមិនអាចធ្វើការទប់ស្កាត់លោក ឈឿន ឈ្មួញឈើចាស់វស្សានេះបានឡើយ។


បើទោះបីជាក្រុមការងារបានទំនាក់ទំនងទៅលោក ឡន ប្រធានសហគមន៍ភ្នំប្រជុំមិត្ត និងលោក ភី សាម៉ុន នាយសង្កាត់រដ្ឋបាលព្រៃឈើ (ព្រះរំកិល អន្លង់ជ្រៃ) ដែលដាក់ស្នាក់ការក្បែរនោះក្តី ក៏លោកមិនដែលមានចំណាត់ការនិងទប់ស្កាត់ឡើយ! ពោលគឺមិនដែលនៅកន្លែងប្រចាំការនោះទេ! ហើយនេះក៏មិនមែនជាលើកទីមួយនោះដែរ ដែលក្រុមការងារបានទំនាក់ទំនងនិងបានរាយការណ៍ ចំណែកលោក សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើវិញ បានមានប្រសាសន៍ថា ក្នុងដែនព្រៃសហគមន៍ប្រជុំមិត្តនេះគឺពុំដែលមានបទល្មើសនោះឡើយ។


 ប្រជាពលរដ្ឋពិតជាគួរអោយសោកស្តាយនិងសង្វេគព្រៃសហគមន៍ប្រជុំមិត្ត ដែលសម្បូរទៅដោយដើមឈើធំៗ និងជាជម្រកសត្វតូចធំគ្រប់ប្រភេទជាច្រើនដែលធ្លាប់ប្រាស្រ័យរស់នៅ និងជាជម្រកដ៏កក់ក្តៅសំរាប់ពងកូន តែឥលូវបានរលាយហិនហោចជាបណ្តើរៗហើយពិតជា អាណោចអាធ័ម ណាស់។


ប្រជាសហគមន៍ហាក់អស់ក្តីសង្ឃឹមទៅនិងជំនាញរដ្ឋបាលព្រៃឈើ ពិសេស លោក ឡន ប្រធានសហគមន៍ និងលោក ភី សាម៉ុន ជាអនេក ដែលបានឃុតឃិតជាមួយឈ្មួញទុច្ចរិត បំផ្លិចបំផ្លាញនូវសម្បត្តិធនធានធម្មជាតិ ដែលថ្នាក់ដឹកនាំបានចាត់តាំងខ្លួន ដាក់ទីស្នាក់ការខិតខំយកចិត្តទុកដាក់ថែរក្សាការពារនូវសម្បតិ្តទាំងអស់នោះក្នុងដែនសម្ថកិច្ចរបស់ខ្លួនអោយបានគង់វង្ស តែផ្ទុយទៅវិញដោយសារតែការលោភលន់ចង់មាន ចង់បានហួសព្រំដែនមិនគោរពនិងអនុវត្តន៍ទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំឡើយ។


មហាជនទទូចស្នើរសុំដល់លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេត្តាចាត់វិធានការណ៍ មន្ត្រីក្រោមឱវាទ និងឈ្មួញឈើដុះស្លែខាងលើនេះផងទាន ! ព្រោះបើនៅតែបណ្តែតបណ្ដោយបែបនេះ អាចធ្វើអោយប៉ះពាល់មន្ត្រីល្អៗគេអស់ហើយ ។


អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គមរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច

បណ្ដាសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕




























Saturday, July 15, 2023

តើការប្រមូលទិញនិងយកមកស្តុកទុកផលអនុផលធនធានធម្មជាតិប្រភេទអុស (ម៉ែត្រគីប) ពីគ្រប់មជ្ឈដ្ឋាននានាពិសេសប្រមូលទិញពីខេត្តកំពង់ធំ យកមកស្តុកទុករួចលក់បន្ត្តទៅយាមខេត្តនានា ជាការខុសច្បាប់ដែររឺទេ?

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣


ខេត្តកំពង់ចាម ÷ មានសេចក្តីរាយការណ៍មកថា មានដេប៉ូស្តុកអុសធនធាធម្មជាតិប្រភេទម៉ែត្រគីប ជាច្រើនកន្លែងដែលស្ថិតនៅចំនុចភូមិថ្នល់កែងជើង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិងកំពុងតែប្រមែលប្រមូលទិញនូវអុសធនធាធម្មជាតិចេញពីខេត្តនានាជារៀងរាល់ថ្ងៃពិសេសខេត្តកំពង់ធំតែម្តង។


ជាក់ស្តែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានសកម្មភាពដឹកជញ្ជូនផលអនុផលធនធានធម្មជាតិ អុសម៉ែតគីតាមរយៈគោយន្តកន្ត្រៃរាប់សិបគ្រឿង បានដឹកជញ្ជួនចេញពីឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កាត់តាមក្រវា បាក់ស្នា ផ្លូវ១០២ ឆ្ពោះមកកាន់ទីតាំងដេប៉ូខាងលើដើម្បីលក់យ៉ាងអនាធិបតេយ្យ ដោយពុំឃើញមានមន្ត្រីជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់រឺបង្ក្រាបឡើយ។


មហាជនគ្រប់មជ្ឈដ្ឋានមានចំងល់ថា តើការប្រមូលទិញនិងស្តុកទុកនូវអុសធនធានធម្មជាតិរបស់ដេប៉ូខាងលើនេះ ខុសច្បាប់ដែររឺទេ?

បន្ទាប់ពីបានប្រមូលទិញនិងស្តុកទុក គេសង្កេតឃើញមានឡានយីឌិនជាច្រើនគ្រឿងបានរងចាំដឹកជញ្ជូនយកទៅលក់បន្តតាមបណ្តាខេត្តនានាទូទាំងប្រទេសបានយ៉ាងរលូន។


ប្រជាពលរដ្ឋទទូចស្នើសុំដល់ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមេត្តាត្រួតពិនិត្យចំពោះទីតាំងដេប៉ូអុសធនធាធម្មជាតិខាងលើនេះផងទាន៕


អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័ន ពាក់ព័ន្ធ ក្នុងម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។












Friday, July 7, 2023

ស្ពានចាស់ នៅស្រុកកងមាស ប្រឈមលុបឈ្មោះចេញ ពីប្រវត្តិសាស្រ្ត ខណៈបុគ្គលមានលុយ កំពុងសាងសងភូមិគ្រឹះ រំលោភយកយ៉ាងរំភើយ

ចំនួនអ្នកទស្សនា: Views

 

ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣

មិនដឹងថាបុគ្គលមានលុយមានអំណាចម្នាក់ណានោះទេ ហ៊ានសាងសង់សំណង់យ៉ាងធំរំលោភបំពានលើដីចំណីព្រែក និងរំលោភបំពានយកចំណីស្ពាន ដែលជាសម្បត្តិរបស់ធារណៈរដ្ឋ។

ស្ពានដែកចាស់ (ស្ពានព្រែកកុយ) ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានបុគ្គលមានលុយ សាងសង់ភូមិគ្រឹះបំពានយក យ៉ាងរំភើយដោយគ្មានខ្លាចក្រែងច្បាប់បន្តិចសោះឡើយ។

ករណីនេះខាងសារព័ត៌មានយើង សង្កេតឃើញថា បុគ្គលដែលសាងសង់សំណង់នេះ កំពុងតែរំលោភបំពានយកដីចំណីព្រែក ដែលជាសម្បត្តិរបស់សារធារណៈរដ្ឋ មិនតែប៉ុណ្ណោះបុគ្គលរូបនេះកំពុងតែបំពានយកយកចំណីដីស្ពាន ដែលជាស្ពានចាស់តាំងពីបរមបុរាណ។

ការសាងសង់រំលោភយកយកដីចំណីព្រែក រំលោភបំពានលើផ្លូវស្ពានថ្នល់បែបនេះ ខាងសារព័ត៌មានយើងគិតថា បើសិនជាអាជ្ញាធរពាក់ព័ន្ធនៅតែមិនមានវិធានការទេនោះ ទៅថ្ងៃអនាគតស្ពានដែកចាស់ នៅស្រុកកងមាស មួយកន្លែងនេះ ប្រាកដជាប្រឈមលុបឈ្មោះចេញពីប្រវត្តិសាស្រ្ត ជាក់ជាមិនខានឡើយ ហើយដីចំណីព្រែកក៏ត្រូវបាត់បង់ដោយសារតែបុគ្គលមានអំណាចទឹកលុយ។

ទាក់ទិនទៅនឹងការសាងសង់សំណង់ភូមិគ្រឹះដ៏ធំធេង ពីសំណាក់បុគ្គលមាន អំណាចទឹកលុយមួយនេះ អភិបាលស្រុកកងមាស លោកភោគ សាវុធ ហាក់បីដូចជាកំពុងតែរក្សាភាពស្ងៀមស្ងាត់ ដោយខាងសារព័ត៌មានយើងរាយការណ៍ជាដំណឹង និងសុំការបំភ្លឺតែលោកមិនព្រមឆ្លើយតបនោះទេ។

លោក ឡាយ សេងហុង មេឃុំស្តៅ បានប្រាប់សារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី០៦កក្កដា នេះថា៖ បុគ្គលដែលកំពុងសាងសង់សំណង់រំលោភបំពានយកដីចំណីព្រែក មានឈ្មោះ សេង គឹមសាល អតីតប្រធានមណ្ឌលសុខភាព ហើយការសាងសង់នេះគឺមិនមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនោះទេ គឺបុគ្គលរូបនោះសាងសង់ដោយអំពើចិត្តឯង។

លោកមេឃុំ ដដែលរូបនោះ បានបន្តឲ្យដឹងទៀតថា៖ បុគ្គលឈ្មោះ សេង គឹមសាល រូបនេះធ្លាប់បានធ្វើការបុកគ្រឹះជាច្រើនលើក ច្រើនសារនិងធ្វើឱ្យមានការបាក់ស្រុតដីច្រាំងព្រែក ថែមទាំងបង្កបញ្ហាប៉ះពាល់កក់ស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើនឃុំទៀតផង។

យ៉ាងណាមិញបន្ទាប់ពីការចុះផ្សាយសារព័ត៌មានខាងនេះ អង្គភាពយើងសង្ឃឹមថាអាជ្ញាធរគ្រប់មន្ទីរពាក់ព័ន្ធស្រុកខេត្ត ជាពិសេសឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងចាត់ វិធានការដោះស្រាយទប់ស្កាត់លើករណីខាងលើ៕











Tuesday, July 4, 2023

តើលោកវីរៈសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ ហ៊ានបង្ក្រាបបនល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែររឺទេ.....? វគ្គ២

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ចាម ៖ ដូចមហាជនបានជ្រាបមកហើយថា ទោះបីជាមានបទបញ្ជារដ៏មឹងម៉ាត់របស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន យ៉ាងកំហិតយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថា នៅក្នុងទឹកដីនៃស្រុកចំការលើ ពិសេសក្នុងឃុំបុសខ្នុរ និងឃុំតាអុង នៃខេត្តកំពង់ចាម នៅតែមានល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសមាន់ជល់តាមប្រព័ន្ធអេឡិចត្រូនិច អនឡាញខុសច្បាប់ជាច្រើនកន្លែង បន្តបើកលេងយ៉ាងអនាធិបតេយ្យ បីដូចជាគេហែរបុណ្យកឋិនចូលវត្តដដែល។

ដោយឡែកនាពេលថ្មីៗនេះ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ទោះបីជាប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៍មានបានរាយការណ៍ពីចំនុចទីតាំងបងល្បែងសុីសងគ្រប់ប្រភេទពិសេសជល់មាន់តាមប្រព័ន្ធអេឡិចត្រូនិក អនឡាញ ទៅលោកវីរៈសេនីយ៍ឯកកែវ ស៊ាងហ៊ាន់ អធិការដ្ឋាននគរបាលស្រុកចំការលើ យ៉ាងណាក្តី ក៏ពុំឃើញលោកអធិការ មានវិធានការណ៌ទប់ស្កាត់រឺបង្ក្រាបទាល់តែសោះ ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានហាក់អស់សង្ឃឹមនិងអាជ្ញាធរ សម្ថកិច្ចជាពន់ពេក ហេតុអ្វីបានបណ្តែតបណ្តោយអោយមានល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បាន?ហាក់ដូចជាប្រទេសគ្មានច្បាប់ គ្រួសារគ្មានវិន័យអញ្ចឹង។

មហាជននៅក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកទាំងនោះត្រូវថ្នាំសណ្តំ ដូចពាក្យមេការទីតាំងបនល្បែងទាំងនោះនិយាយមែនហើយ បានជាពុំមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបទាល់តែសោះ តើឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល? គ្រាន់តែចេះនិយាយ ប៉ុន្តែតែមិនអនុវត្តន៍។

ប្រជាពលរដ្ឋទទួចគោរពស្នើរសុំដល់ ឧត្តមសេនីយ៍ត្រី  ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំង់ចាម  ឯកឧត្តម អ៊ុន ចិន្តា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់វិធានការណ៍ និងត្រួតពិនិត្យចំពោះទីតាំងបនល្បែងខាងលើនេះផងទាន! ពីព្រោះមន្ត្រីដែលស្ថិតនៅក្រោមឱវាទមិនហ៊ានបង្ក្រាបនិងទប់ស្កាត់នុះទេ ដោយសារក្នុងពេលថ្មីៗនេះនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាំងពីមានល្បែងស៊ីសងនេះមក តែងតែមានអំពើរលួច ឆក់ និងអំពើហឹង្សានៅក្នុងគ្រួសារជាបន្តបន្ទាប់៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។












Share This
Author Image

About