ខេត្តកំពង់ធំ ÷ មានសេចក្តីរាយការណ៍មកថានៅរសៀលថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៤ មានត្រជាក់ទ័រមួយគ្រឿងដែលគេស្គាល់ថាជារបស់ឈ្មោះ យាន ចាប បានចូលទៅឈួសឆាយរំលើងគល់ដីមួយកន្លែងដែលមានយាមកាមលេខ 48P 550566-1420829 ចំណុចត្រពាំងប្រិយ៍ភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
បើយោងតាមការលើកឡើងពីមជ្ឈដ្ឋានប្រជាសហគមន៍ដែលរស់នៅក្បែរនោះបានប្រាប់ថា ដីតំបន់នេះជាដីគម្របព្រៃអង់តែន និងជាដីស្តាព្រៃឈើឡើងវិញរបស់រដ្ឋបាលព្រៃឈើ ដោយមិនអនុញ្ញាតអោយបុគ្គលណា រឺជនណាចូលមកទន្រ្ទានឈួសឆាយយកមកធ្វើជាកម្មសិទិ្ធនោះឡើយ ដោយសារតែដីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។ ដោយឡែកប្លែកតែលោក យាន ចាប ដែលហ៊ានយកគ្រឿងចក្រត្រាក់ទ័រចូលទៅឈួសឆាយ រុញគល់បានយ៉ាងរលូនយ៉ាងដូច្នេះ។
តាមការសាកសួរទៅលោក យាន ចាប ដែលជាម្ចាស់គ្រឿងចក្រ បានប្រាប់អង្គភាពយើងថា ដីនេះគឺលោកបានស្នើរសុំទៅរដ្ឋបាលព្រៃឈើរួចរាល់ហើយ ព្រមទាំងបានទទួលការឯកភាពចុះមកវាស់វែងរួចរាល់ហើយដែរ ទើបលោកហ៊ានយកគ្រឿងចក្រចូលមកធ្វើការឈួសឆាយ លោកបានយកទូរស័ព្ទបង្ហាញអោយឃើញពីក្រដាសស្នើសុំដែលបានចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានមន្ត្រីជំនាញចំនួន០៤រូប ជាអ្នកទទួលស្គាល់ដឹងឮ គឺមានមានឈ្មោះ
១ លោក អៀ គឹមឈៀត នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង
២ លោក សុិន សៀងឡាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង បច្ចុប្បន្ន (រងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់) ប៉ុន្តែលោក យាន ចាប មិនអនុញ្ញាតអោយក្រុមកាងារថតឯកសារនោះទេ)។ ចំណែកមន្ត្រីជំនាញចំនួន០២រូបទៀត ក្រោមការងារ មើលឈ្មោះក្នុងឯកសារចាំមិនបាន។
ក្រុមការងារមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក អៀ គឹមឈៀត នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីងបានទេដោយខលតាមរយៈលេខទូរស័ព្ទ ០៨៨៩៩៦៤៤៤៤ មិនអាចទាក់ទងបាន ចំណែកលោក សុិន សៀងឡាយ បច្ចុប្បន្នជានាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់លោកថា ដីគេមានច្បាប់ត្រឹមស្រុក មួយវិញទៀតលោកថាលោកកំពុងជាប់រវល់។
មហាជននិងប្រជាសហគមន៍ សំណូមពរអោយមន្ត្រីជំនាញពាក់ព័ន្ធដែលបានចុះធ្វើការវាស់វែងដីកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនៅចំណុចទីតាំងភូមិសាស្ត្រខាងលើ ដោយមានការស្នើរសុំពីឈ្មោះ យាន ចាប ជួយបកស្រាយបំភ្លឺផងទាន!
១- តើដីនៅចំណុចលេខយាមកាម (UTM 48P550566-1420829 ត្រពាំងប្រិយ៍ ភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ជាដីយ៉ាងដូចម្តេច? ជាដីរដ្ឋរឺជាដីឯកជន?
២- បើសិនជាដីរដ្ឋហេតុអ្វីបានជាអាចចុះវាស់វែងកាត់ឈ្វៀលអោយទៅឈ្មោះ យាន ចាប បានដោយរបៀបណា? តាមរាជក្រឹត្យ រឺអនុក្រិតណា ចុះថ្ងៃទីប៉ុន្មាន ដែលសម្រេចកាត់ឆ្វៀលអោយទៅបុគ្គលខាងលើ?
ប្រជាពលរដ្ឋគោរពស្នើរសុំដល់លោក ប៉ែន វណ្ណរិទ្ធិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ពិសេសគោរពស្នើសុំដល់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាទានមានវិធានការ ចាត់កម្លាំងក្រោមឱវាទ ចុះធ្វើអធិការកិច្ចស្រាវជ្រាវ ទីតាំងភូមិសាស្ត្រដីនៅចំណុចខាងលើនេះផងទាន សូមអរគុណ៕
0 Comments:
Post a Comment