-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, January 16, 2024

ទីតាំងសង្វៀនជល់មាន់១កន្លែងនៅចំការស្វាយកំពុងបើកលេងយ៉ាងអាណាធិតេយ្យ ចំណែកអាជ្ញាធរមន្ត្រីជំនាញបិទភ្នែកបិទត្រចៀកឈឹង.....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤


 ខេតឧត្តរមានជ័យ ÷ ទីតាំងសង្វៀនប្រជល់មាន់ខុសច្បាប់ ស្ថិតនៅក្នុងចំការស្វាយមួយកន្លែង ចូលទៅតាមច្រកផ្លូវអង់តែន០១១ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាននឹងកំពុងតែបើកដំណើរការលេងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយពុំមានការរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

 យោងតាមការរៀបរាប់អ្នកលេងភ្នាល់បាននិយាយថាក្នុងមួយគូរចាក់លុយរហូតទៅដល់រាប់លានរៀល ហើយស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងអឺងកង គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបឬទប់ស្កាត់នោះទេ ដោយបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នកញៀនល្បែងទាំង នោះនៅតែបន្តការលេងជល់មានដាក់លុយភ្នាល់គ្នាទៅ តាមតែអំពើចិត្តដោយម៉ាសេរីនិងយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចច្បាប់ទម្លាប់អ្វីឡើយ។

 ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើរង់ចាំមើលថា តើអាជ្ញាធរក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ដែលបាននិងកំពុង តែធ្វើការបម្រើប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋានមានចំណាត់ការបែបណា ចំពោះល្បែងសុីសងដែលកើតនៅ ក្នុងមូលដ្ឋានដែលខ្លួនកំពុងគ្រប់គ្រង ឬមួយក៏អាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានមួយ ចំនួនជាអ្នក បម្រើ ឲ្យម្ចាស់ទីតាំងល្បែងស៊ីសងដើម្បីទទួលបាននូវលាភសក្ការ:ឬក៏សំណូកសូកប៉ាន់ពីម្ចាស់ទីតាំងល្បែង ស៊ីសងទៅវិញនោះទេ ? 

 ប្រជាពលរដ្ឋនិយាយថា ក្រៅពីល្បែងស៊ីសងសង្វៀនជល់មាន់នៅទីតាំងខាងលើនេះ ក៏នៅមានប្រភេទល្បែងសងតាមប្រព័ន្ធអនឡាញជាច្រើនទៀត កំពុងញាំញីនៅ ក្នុងស្រុកត្រពាំងប្រាសាទ។ 

 សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏ ដូចជាអធិការដ្ឋាននគរបាលស្រុក មិនដែលខ្វល់ចំពោះបញ្ហាដែលកំពុងបង្កភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ផ្ទុយទៅវិញ ហាក់ដូចជាបានជួយការពារឲ្យពួកអ្នកលេងល្បែងស៊ីសងទាំងនោះទៅវិញ។

 ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន អស់សង្ឃឹមយ៉ាងខ្លាំងជាមួយសមត្ថកិច្ចថ្នាក់ឃុំ,ថ្នាក់ស្រុក ពីព្រោះតែមិនបានជួយគិតគូរអំពីបញ្ហា សន្តិសុខសណ្ដាប់ធ្នាប់នៅ ក្នុងមូលដ្ឋាននៅឡើយ បើនិយាយ ពីការចុះបង្ក្រាប
វិញយូរៗមានម្ដង ហើយមិនដែលឃាត់បានមេសង្វៀន
ឬអ្នកជល់មាន់នោះឡើយ។

 តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាពទាំងប្រាំពីរចំនុចរបស់រាជរដ្ឋាភិបាលដែលបានបញ្ញត្តិអោយសមត្ថកិច្ចក្នុងមូលដ្ឋាន គ្រប់ខេត្ត ក្រុង អនុវត្តអោយបានខ្ជាប់ខ្ជួន ? រឺមួយបានត្រឹមតែយកមកបិទជាយ័ន្តការពារដើម្បីបិទបាំងភាពអសកម្មក្នុងការងាររបស់ខ្លួនតែប៉ុណ្ណោះ?

 ប្រជាពលរដ្ឋក៏ដូចជាមហាជនរស់នៅក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ សំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ៏យ ពិសេសគោរពស្នើរសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយត្រួតពិនិត្យនិងដាក់បទបញ្ជាទៅលើអាជ្ញាធរ និងសមត្ថកិច្ចស្រុកត្រពាំងប្រាសាទឲ្យចុះទប់ស្កាត់និងបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលើនេះផងទាន ! ដើម្បីគោរពតាមសេចក្ដីប្រកាសក៏ដូចជាបទ បញ្ជារ និងឲ្យស្របទៅ តាមគោលនយាបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃផង៕

 ទោះជាយ៉ាងណាអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺ ពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕







Monday, January 15, 2024

ករណីគ្រឿងចក្រកាយបឹង ក្នុងស្រុកស្រុកបាទី ខេត្តតាកែវ សូមអាជ្ញាធរមន្ត្រីជំនាញត្រួតពិនិត្យផងទាន!..

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤


ខេត្តតាកែ ÷ មានក្រុមគ្រឿងចក្រ ១ ក្រុមចូលកាយដីបឹង មួយកន្លែង ដែលស្ថិតខាងលិចភ្នំតូច ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។


ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា÷  មានក្រុមទាហ៊ាន ១ ក្រុម មកពីអង្គភាពសឹករង ខេត្តកំពង់ស្ពឺ កំពុងកាងគ្រឿងចក្រដែលបាន និងកំពុងធ្វើសកម្ម ភាពកាយយកអាចម៍ដីលក់ចែកគ្នាជាប្រព័ន្ធ យ៉ាងរំភើយ។


តើលោក ភួន ឈីម  អភិបាល នៃគណអភិបាល ស្រុកបាទី បានជ្រាបករណី គ្រឿងចក្រកាយយកអាចម៍ដីលក់ ក្នុងបឹងខាងលិចភ្នំតូច  ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ដែរឬយ៉ាងណា   !  


ប្រភពបានឱ្យដឹងទៀតថា ក្រុមជនដែលប្រើប្រាស់គ្រឿងចក្រកាយបឹងយកអាចម៍ដីលក់នេះ មិនមានលិខិតបទដ្ឋានគតិយុត្តស្របទៅតាមច្បាប់នៃ ក្រសួងធនធានទឹក និងក្រសួងរ៉ែថាមពលនោះទេ !   

ឬមួយឃុបឃិតគ្នាជាប្រព័ន្ធ ចែកប្រយោជន៍គ្នា បំពានលើសម្បត្តិរដ្ឋ  ! 


ប្រជាពលសំណូមពរ ដល់មន្ត្រីជំនាញ មន្ទីរ ស្ថាប័ន 

ក្រសួងពាក់ព័ន្ធជួយចុះពិនិត្យផង ដោយឡានដឹកដីទាំងក្រុមនោះនឹងបំផ្លាញផ្លូវខ្ទេចខ្ទីរ ដែលពួកគាត់អាស្រ័យធ្វើដំណើរជារៀងរាល់ថ្ងៃ។


នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រុមការ ងារអង្គភាពយើងបានស្វះស្វែងរការបំភ្លឺពីភាគីពាក់ព័ន្ធទាក់ទងនឹងការកកាយដីបឹង តែពុំអាចទំនាក់ទំនងបានដោយគ្មានលេខទូរសព្ទ ទោះយ៉ាងណាអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕









ក្រសួងបញ្ចប់សុពលភាពអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកចំនួន៣៧ក្រុមហ៊ុន...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤


កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសមួយស្ដីពីការបញ្ចប់សុពលភាពវិញ្ញាប័នបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោករបស់ក្រុមហ៊ុនដឹកជញ្ជូនសរុប ៣៧ក្រុមហ៊ុន។


ក្នុងសេចក្ដីប្រកាសខាងលើបានបញ្ជាក់ថា ការសម្រេចបញ្ចប់សុពលភាពវិញ្ញាប័នបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកខាងលើនេះធ្វើឡើង ដោយមូលហេតុក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកទាំង ៣៧ក្រុមហ៊ុនខាងលើមិនបានស្នើសុំបន្តសុពលភាពលលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស លើសរយៈពេល ០២ឆ្នាំ។


ក្រោយការបញ្ចប់សុពលភាពធ្វើអាជីវកម្មដឹកជញ្ជូនរបស់បណ្ដាក្រុមហ៊ុនទាំងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានជូនដំណឹងផងដែរថា ម្ចាស់ក្រុមហ៊ុននឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ក្នុងករណីនៅតែបន្តធ្វើសកម្មភាពអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត។


សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលមានខ្លឹមសារដូចខាងក្រោម៖




Saturday, January 13, 2024

បទល្មើសនេសាទតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទដោយសារមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល ទាំងអស់មានភាពកំសោយយ៉ាងខ្លាំងក្នុងការបង្ក្រាបបទល្មើសនេសាទទាំងអស់នោះក្នុង ស្រុកកំពង់លែង...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤


ខេត្តកំពង់ឆ្នាំង ÷ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរកស៊ីដាក់មងចងសន្ទូចនៅទីនោះបានរាយការណ៍ជូនអង្គភាពសារព័ត៌មានឲ្យដឹងថាពួកគាត់ធ្លាប់ឃើញជំនាញពាក់ព័ន្ធចុះជាញឹកញាប់មកដែរហើយធ្វើការបង្ក្រាបច្បោលៗហើយគោះទឹកឱ្យត្រីចូលស៊ងហើយវិលត្រឡប់ទៅវិញបញ្ជាក់ឲ្យបទល្មើសនេសាទរបាំងណរ៉ាវវែងៗទាំងអស់នោះដឹង នឹងធ្វើជាសញ្ញាសម្រាប់ឲ្យទៅបង់លុយគ្រប់ស្ថាប័នទាំងអស់មិនចន្លោះស្ថាប័នមួយណាទេរហូតដល់ឆ្នាំ ២០២៤នេះ បទល្មើសនេសាទនៅតែមានដដែលក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងតែម្ដង។


ប្រជាពលរដ្ឋនិងមហាជនរិះគន់យ៉ាងខ្លាំងថា លោក ញ៉ែម លក្ខិណា អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការស្រុកកំពង់លែងប្រហែលជាសើមមាត់សើមកហើយមិនដឹង បានជាមិនដឹកនាំជំនាញជលផលចុះទៅបង្ក្រាបបទល្មើសនេសាទនៅចំណុចវាលភក់សោះប្រជាពលរដ្ឋរិះគន់ថាលោកសំងំស្ងាត់ឈឹងធ្វើមិនដឹងធ្វើមិនឮ តើលោកគិតយ៉ាងម៉េចចំពោះបទល្មើសរបាំងណរ៉ាវវែងៗទាំងអស់នេះ? កុំឱ្យប្រជាពលរដ្ឋរិះគន់ថាកន្ទេលធំបន្លំដេក។


ក្នុងករណីបទល្មើសកំពុងប្រព្រឹត្តដាក់យ៉ាងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យក្នុងទឹកដីស្រុកកំពង់លែងមានរបាំងណរ៉ាវជាច្រើនកន្លែងនៅចំណុចបាក់អង្រុតចេញទៅវាលភក់ចំណុចតាសោម ចំណុចព្រែកតាភោក ចំណុចចុងព្រែកគូ ចំណុចបឹងឡេវ ចំណុចព្រៃប្រគាប ចំណុចចុងផ្លូវទូក ចំណុចសោកមោ៉ក ចំណុចដូនទាវជាប់ព្រំប្រទល់ក្បែរតំបន់អភិរក្សអតីតឡូលេខ ១ ។


បើតាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថាឃើញមន្ត្រីជំនាញបរិស្ថានចុះទៅជាញឹកញាប់ដែរមិនធ្វើការណែនាំហាមបទល្មើសទាំងអស់នោះកុំឱ្យដាក់ក្បែរទីនោះព្រោះទីនោះជាកន្លែងអភិរក្សហេតុអ្វីមានរបាំងណរ៉ាវដាក់ក្បែរតំបន់នោះបានជំនាញបរិស្ថានពិនិត្យឡើងវិញផង។


បើតាមប្រភពបន្តរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថាក្រុមអ្នកដាក់របាំងល្មើសច្បាប់ទាំងអស់នោះមានអ្នករត់ការរួចអស់ហើយ÷

(១)ឈ្មោះផល្លា ជាអ្នកទិញត្រីពីបទល្មើស

(២)ឈ្មោះជ្រុយ ជាអ្នកទិញត្រីពីបទល្មើស

(៣)ឈ្មោះលីន ជាអ្នកទិញត្រីពីបទល្មើស អ្នកទាំង៣នាក់ឈ្មោះដូចខាងលើជាអ្នកប្រមូលផលទិញត្រីពួកអ្នកដាក់របាំងហើយជាអ្នករត់ការទៀតផងនៅក្នុងឃុំប្រឡែងមាស។


តាមប្រភពអ្នកដាក់របាំងបានបញ្ជាក់ថាអ្នកទាំងបីនាក់នេះប៉ិនប្រសប់ទំនាក់ទំនងពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធ ចំណែកឈ្មោះ(ហួរ)ជាអ្នករត់ការបទល្មើសចំណែកឈ្មោះ(ហន)ជាអ្នកទិញត្រីនិងជួយសម្ភារៈទៅបទល្មើសនៅចំណុចចុងផ្លូវទូកជាអ្នកសម្របសម្រួលសុំឱ្យមន្ត្រីជំនាញមិនបង្ក្រាបកូនចៅដែលដាក់របាំងនៅទីនោះ។ហេតុនេះហើយធ្វើឲ្យមន្ត្រីជំនាញជលផលបណ្តែតបណ្តោយក្នុងការចុះបង្ក្រាបបទល្មើសក្នុងតំបន់វាលភក់តែម្ដងដូចជានាយខណ្ឌ នាយផ្នែក នាយសង្កាត់ជាពិសេសអភិបាលស្រុកកំពង់លែងតែម្ដងសុំលោកចុះត្រួតពិនិត្យបទល្មើសដោយផ្ទាល់កុំឲ្យជំនាញរាយការណ៍ជូនថាបទល្មើសគ្មានទេ?នេះជារបាយការណ៍ខ្យល់ហេតុដូចនេះហើយទើបអ្នកសារព័ត៌មានចុះទៅផ្ដិតរូបភាពជាក់ស្ដែងដើម្បីផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំបានដឹង។


បើតាមប្រភពពលរដ្ឋប្រាប់ឲ្យដឹងទៀតថារបាំងណរ៉ាវវែងៗរាប់ពាន់ម៉ែត្រដែលមានសាច់អ៊ួនក្រហមបញ្ចេញពណ៌ក្រហមពេញទន្លេវាលភក់គួរឱ្យចាប់អារម្មណ៍ប៉ុន្តែជំនាញពាក់ព័ន្ធទាំងអស់ដេកស្ងាត់ស្ងៀមធ្វើមិនដឹងធ្វើមិនឮប្រហែលមានលាភសក្ការៈអស់ហើយសូមអស់លោកជំនាញគិតគូរមើលឡើងវិញផងនៅថ្ងៃខាងមុខប្រហែលជាបាត់បង់ពូជត្រីក្នុងបឹងធម្មជាតិអស់ហើយដោយសារក្រុមល្មើសច្បាប់ទាំងអស់នេះយកលាភសក្ការៈទៅបិទមាត់ បិទភ្នែកអស់លោកមន្ត្រីជំនាញអស់ហើយទើបមិនបង្ក្រាបបទល្មើសទាំងអស់នេះសោះ បទល្មើសទាំងអស់នេះមានចំនួន 2 ឃុំ.ឃុំប្រឡែងមាសនិងឃុំផ្លូវទូកស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។


ចំណែកលោកតាត សីហាក់នាយផ្នែកត្រួតពិនិត្យចំនួន៣ស្រុកមិនអាចសុំការទំនាក់ទំនងនិងសុំការបំភ្លឺបានទេអង្គភាពផ្សារព័ត៌មានយើងខ្ញុំបានចុចទូរសព្ទចូលហើយគាត់មិនលើក។


នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ លោកលីឡានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងបានប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរសព្ទថាបទល្មើសមានមែននៅចំណុចវាលភក់គាត់បានចេញបញ្ជាឱ្យនាយសង្កាត់ចុះទៅបង្ក្រាបនៅកន្លែងនោះដែរប៉ុន្តែក្រុមអ្នកដាក់របាំងណរ៉ាវល្មើសច្បាប់នៅតែដាក់ដដែល។


តាមប្រភពអ្នករកស៊ីលក្ខណៈគ្រួសារខ្សឹបដាក់ត្រចៀកបន្តថាលោក ឌុល ចាន់ឌី នាយសង្កាត់កំពង់លែងមានចរិតក្អេងក្អាងកាងបទល្មើសទាំងស្រុងហើយបញ្ចេញស្នាដៃចុះបង្ក្រាបរបាំងណាដែលមិនបង់លុយឲ្យបើរបាំងណាគិតគូរអោយទៅឲ្យនាយសង្កាត់នោះទើបរួចខ្លួនហើយវាយតម្លៃអ្នកសារព័ត៌មានថាសរសេរមិនពិត។


អ្នកសារព័ត៌មានយើងស្នើសុំទៅលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាសុំលោកប្រធានមន្ទីរមេត្តាដុះក្អែលលោកចាន់ឌីនេះផងកុំឱ្យចេះតែមើលងាយអ្នកសារព័ត៌មានសរសេរមានវិជ្ជាជីវៈត្រឹមត្រូវ។


ជាពិសេសអង្គភាពសារព័ត៌មានយើងខ្ញុំរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈប្រជាការឯកភាពខេត្តអំពីបញ្ហាបទល្មើសនេសាទកើតមានក្នុងចំណុចវាលភក់មានចំនួន 2 ឃុំ.ឃុំផ្លូវទូកនិងឃុំប្រឡែងមាសមានបទល្មើសរបាំងណូរ៉ាវវែងៗជាច្រើនកន្លែងក្នុងតំបន់វាលភក់នេះតែម្ដង សូមអរគុណ៕














Tuesday, January 9, 2024

ក្រសួងព័ត៌មាន ជម្រាបទៅអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃ០៩.០១.២០២៤


ក្រសួងព័ត៌មាន ជម្រាបទៅអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូន ដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងចំនួន ៤ ចំណុចសំខាន់ៗ




Monday, January 8, 2024

អនិច្ចាដីព្រៃសហគមន៍អូរដាស់ស្គរ (ព្រៃឡង់)រាប់សិបហិកតាត្រូវរងនូវកាប់បំផ្លាញយ៉ាងអនាធិបតេយ្យស្ទើរតែគ្មានសល់ ដោយពុំដឹងថារាល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានជ្រាបដែររឺទេ?

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤


- ខេត្តកំពង់ធំ ÷  ដីព្រៃសហគមន៍អូរដាស់ស្គរ (ព្រៃឡង់)រាប់សិបហិកតាដែលស្ថិតនៅចំណុច អូរតាឡង់តៃ អូរដាស់ស្គរ ភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានរងនូវការកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យ យកមកធ្វើជាកម្មសិទ្ធិ ដោយមិនដឹងថាអាជ្ញាធរនិងមន្ត្រីជំនាញពាក់ពន្ធ័ក្នុងមូលដ្ឋានបានជ្រាប និងសើមដែររឺទេ?


- ជាក់ស្តែងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មកថា នៅចំណុចភូមិសាស្ត្រ (យាមកាម UTM 48P 553247 1442058)ព្រៃសហគមន៍អូរដាស់ស្គរ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានកាប់ទន្ទ្រានយ៉ាងគគ្រឹក ដែលមានមេការម្នាក់ជាអ្នករត់ការ ដល់មន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងមូលដ្ឋានរួចរាល់ ទើបពុំមានការរាំងស្ទះក្នុងការធ្វើសកម្មភាពកាប់បំផ្លាញព្រៃយ៉ាងអនាធិបតេយ្យនេះ។


- ប្រភពដដែលបន្តថា ចំពោះការកាប់ទន្ទ្រានដីព្រៃសហគមន៍អូរដាស់ស្គរខាងលើនេះ បានប្រព្រឹត្តទៅជាច្រើនថ្ងៃ ដោយមានរណាយន្តជាច្រើនគ្រឿង បានធ្វើសកម្មភាពកាប់ កាត់ផ្តួលរំលំ សំលេងរណាលាន់ឮកងរំពងពេញព្រៃ ផ្អើលអស់ព្រៃព្រឹក្សា សត្វតូចធំរត់ចែកជើងគ្នា ប្រាសយកអាយុរៀងខ្លួន ប៉ុន្តែនៅតែមិនរំខានដល់ត្រជៀក មន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ឡើយ ។


- ក្រោយបានទទួលបាននូវសេចក្តីរាយការណ៍នេះក្រុមការងារបានព្យាយាមសាកសួររកលេខលោក ហៀប ធាង ប្រធានព្រៃសហគមន៍អូដាស់ស្គរដើម្បីសុំការបកស្រាយបំភ្លឺពីករណីខាងលើនេះ តែមិនអាចទាក់ទងបានទេ ដោយពុំមានលេខទំនាក់ទំនង។

- ចំណែកលោក ឃិន វណ្ណៈ នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បានរៀបរាប់តាមរយ:ទូរស័ព្ទថា ចំពោះករណីខាងលើនេះរូបលោកនិងក្រុមការងារបានកំណត់គោលដៅ និងកំពុងតែតាមរកមុខសញ្ញាជនបង្ក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។


- ប្រជាសហគមន៍សំណូមពរដល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ មេត្តាវែកមុខរកមេក្លោងដែលហ៊ានបំផ្លាញសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ និងគោរពស្នើសុំដល់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាទានមានវិធានការ ចាត់កំលាំងក្រោមឱវាទ ស្រាវជ្រាវករណីខាងលើនេះផងទាន! បើនៅតែបណ្តុះបណ្តោយដូច្នេះ ធនធានធម្មជាតិរបស់រដ្ឋច្បាស់ជារលាយសាបសូន្យជាក់ជាពុំខានឡើយ ។


- អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម បណ្ដាញអង្គភាពសារព័ត៍មានយើងខ្ញុំ រងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕















Share This
Author Image

About