-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, November 29, 2022

សមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)អនុសាខាស្រុកកំពង់ត្រឡាច បានចុះជួយរំលែកទុក្ខដល់ក្រុមគ្រួសារលោកយាយ ម៉ាត់ រី

ចំនួនអ្នកទស្សនា: Views

 សមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)អនុសាខាស្រុកកំពង់ត្រឡាច បានចុះជួយរំលែកទុក្ខដល់ក្រុមគ្រួសារលោកយាយ ម៉ាត់ រី








កំពង់ឆ្នាំង.នៅថ្ងៃថ្ងៃអង្គារ ៦ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៩:២៥ព្រឹកសមាគមថ្នាលយុវជនកម្ពុជា​(ស.យ.ក)អនុសាខាស្រុក​ កំពង់ត្រឡាច​ដឹកនាំដោយលោក លី ម៉ាត់អនុប្រធានសមាគមថ្នាលយុវជនកម្ពុជា( សយក)សាខាខេត្តកំពង់ឆ្នាំងតំណាងឱ្យលោកយ៉ែម លក្ខិណា ប្រធានប្រត្តិបតិសមាគមថ្នាលយុវកម្ពុជា(ស.យ.ក)សាខាខេត្តកំពង់ឆ្នាំងនឹងតំណាងដ៍ខ្ពង់ខ្ពស់ពីរ លោក ម៉ៅ ផល្លាប្រធានប្រត្តិបតិស្នាក់ការកណ្ដាលរាជធានីភ្នំពេញ។លោកលី ម៉ាត់អនុប្រធានប្រចាំសាខាខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)អនុសាខាស្រុកកំពង់ត្រឡាចនិងអនុសាខាឃុំអូរឫស្សី
សមាសភាពចូលរួមមាន:
១.លោក លី ម៉ាត់ អនុប្រធានសាខាខេត្តកំពង់ឆ្នាំង
២.លោក​ លាស់ វាសនា​ អនុប្រធានរដ្ឋបាល អនុសាខាស្រុកកំពង់ត្រឡាច
៣.លោក​ គីន វណ្ណា​ ជំនួយការរដ្ឋបាលអនុសាខាស្រុកកំពង់ត្រឡាច
៤.លោក​ លី រ៉សេត​ អនុប្រធានសាខាឃុំអូរឬស្សី
៥.លោក​ លី ចំណាន សមាជិក ឃុំអូរឫស្សី
អាជ្ញាធរចូលរួមមាន:
១.លោកស្រី ម៉ាត់ ទីម៉ះ អនុភូមិអូរឬស្សី
២.លោក លី លាស់ ជាជំនួយការភូមិអូរឬស្សីលោក លី ម៉ាត់ អនុប្រធានសមាគមថ្នាលយុវជនកម្ពុជា(សយក)សាខាខេត្តកំពង់ឆ្នាំង អនុសាខាស្រុក កំពង់ត្រឡាច និង អនុសាខាឃុំអូឬស្សីបានចុះជួបក្រុមគ្រួសារ ហើយនិងជួយរំលែកទុក្ខដល់ក្រៀមក្រំ ដែលគាត់បានបាត់បង់លោកយាយជាទីគោរពនិងស្រឡាញ់ហើយលោកយាយ​ ម៉ាត់​ រី​ គាត់មានអាយុ៦៣​ឆ្នាំដែលគាត់រស់​នៅភូមិ​ អូរឫស្សី​ ឃុំ​អូរឫស្សី​ ស្រុក កំពង់ត្រឡាច​ ខេត្ត កំពង់ឆ្នាំង ដែលបាទទួលមរណភាព​ នៅថ្ងៃទី២៩វិឆ្ឆិការឆ្នាំ២០២២ដែលមានការខ្វះខាតអាស្រ័យហេតុនេះលោកលី ម៉ាត់ និងក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា(ស.យ.ក)បាននាំយកថវិការចំនួន(១២០០០០រៀល)ជូនដល់កូនស្រីដើម្បីធ្វើបុណតាមប្រពៃណីហើយគាត់ក៏ថ្លែងអំណ៎គុណយ៉ាងជ្រៀវជ្រៅចំពោះសមាគមថ្នាលយុវជនកម្ពុជា(សយក)ដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ធហើយក៏សូមការជូនពរសូមអោយមានសុខភាពល្អកំលាំងពលៀងមាំមួននឹងសម្រេចការងារគ្រប់ភារះកិច្ច។

                      សូមអរគុណ​សន្តិភាព🙏

Friday, November 25, 2022

បុគ្គលជើងខ្លាំងចិត្តសឿងវ័យក្មេង ឈ្មោះ នុន ប្រុស ហ៊ានយកគ្រឿងចក្រវាយព្រៃយ៉ាងគគ្រឹកផ្អើលអស់ប្រឹក្សា អ្នកតាវល្លិ៍អាជ្ញាធរដេកលក់ស្រម៉ុកធ្វើមិនដឹង...

ចំនួនអ្នកទស្សនា: Views

 បុគ្គលជើងខ្លាំងចិត្តសឿងវ័យក្មេង ឈ្មោះ នុន ប្រុស ហ៊ានយកគ្រឿងចក្រវាយព្រៃយ៉ាងគគ្រឹកផ្អើលអស់ប្រឹក្សា អ្នកតាវល្លិ៍អាជ្ញាធរដេកលក់ស្រម៉ុកធ្វើមិនដឹង...


ខេត្តស្ទឹងត្រែង ÷ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំនុចអូរក្រូច ភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានគ្រឿងចក្រត្រាក់ទ័រគូបូតាពណ៍ក្រហមចំនួនមួយគ្រឿង បានធ្វើការឈួសឆាយដីព្រៃរាប់សិបហិចតាជាប់នឹងជើងភ្នំលុង ដែលជាព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យដោយពុំឃើញមានអាជ្ញាធររឺមន្ត្រីជំនាញចុះធ្វើការបង្ក្រាបសោះឡើយ។


តាមការសាកសួរទៅតៃកុងត្រាក់ទ័រដែលមានឈ្មោះ តែម សុចិត្ត បានអះអាងថាគ្រឿងចក្រនេះជារបស់លោក នន់ ប្រុស បានជួលខ្លួនឲ្យបើកត្រាក់ទ័រធ្វើការឈួសឆាយដីព្រៃនេះក្នុងតំលៃ១០មុឺនរៀលក្នុងមួយហិចតា ចំណែកខ្លួនលោកមិនដឹងទេត្រឹមជាអ្នកសុីឈ្នួលគេ គេប្រើអោយធ្វើគឺធ្វើហើយព្រោះតែគេជាថៅកែ។

ចំណែកលោក នន់ ប្រុស បានអះអាងថាដីដែលរូបលោកកំពុងតែធកវើការឈួសឆាយនេះមានប្លង់ហើយដោយលោកបានទិញពីប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ ខែកក្តដា ក្នុងតំលៃ៣០០ដុល្លារក្នុងមួយហិចតា ហើយក៏មានខាងផ្នែកសូរិយោដី ឈ្មោះ សិដ្ឋ ជាអ្នកចុះខ្វៀលអោយទៅខ្លួន ទើបរូបលោកហ៊ានយកគ្រឿងចក្រទៅឈួសឆាយតាមតែទំនើងចិត្តដូច្នេះ។

តាមការបញ្ជាក់តាមរយះទូរស័ព្ទរបស់លោក យឹម ពុន ប្រធានសហគមន៍ព្រៃឈើជាំពេជ្រ បានប្រាប់អ្នកសារព័ត៌មានយើងថា ដីនៅចំនុចអូរក្រូច ជើងភ្នំលុង ភូមិជាំធំ ឃុំកោះស្នែងមិនមែនជាដែនសមត្ថកិច្ចរបស់ខ្លួនទេ គឺជាដែនសមត្ថកិច្ចរបស់បរិស្ថានជាអ្នកគ្រប់គ្រងរូបលោកមិនពាក់ព័ន្ធឡើយ។


គួរបញ្ជាក់ផងដែរថាដីភ្នំ ស្ទឹង បឹង បួរ ទន្លេ សមុទ្រ ។ល។ ជាសម្បត្តិរបស់រដ្ឋ ហេតុអ្វីបានជាលោក នន់ ប្រុស បុរសវ័យក្មេងជើងខ្លាំងរូបនេះមានឥទ្ធិពលខ្លាំងម្លេះ? ដល់ថ្នាក់ដីព្រៃដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរិស្ថានហើយ ហ៊ានយកគ្រឿងចក្រចូលឈួសឆាយដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ រឺមួយបុគ្គលរូបនេះចេះវេទមន្តបំបាំងភ្នែកជ្រែកដី ទើបអាជ្ញាធរនិងមន្ត្រីជំនាញមើលមិនឃើញសោះចឹង។

មហាជនរងចាំមើល ថាតើអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធហ៊ានបង្ក្រាបចំពោះបុគ្គលវ័យក្មេងចិត្តសឿង នន់ ប្រុស ដែលហ៊ានយកគ្រឿងចក្រចូលមកឈួសឆាយដីព្រៃដែលជាសម្បត្តិរបស់រដ្ឋយ៉ាងអនាធិបតេយ្យរូបនេះដែររឺទេ។

ប្រជាពលរដ្ឋស្នើរសុំដល់លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ពិសេស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់វិធានការណ៍ក្តៅចំពោះបុគ្គល នន់ ប្រុស ដែលហ៊ានយកគ្រឿងចក្រទៅវាយដីព្រៃដែលជាសម្បត្តិយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងអ្នកពាក់ព័ន្ធផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយយតែរឿងពិត មិនលំអៀងទៅខាងណា រិះគន់ក្នុងន័យស្ថាបនា រងចាំការបកស្រាយពីគ្រប់ស្ថាប័ណ្ណនិងសាមុីពាក់ព័ន្ធក្នុងម៉ោងធ្វើការ សូមអរគុណ៕










Monday, November 14, 2022

កំម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយរំពារ សហការជាមួយកម្លាំងសហគមន៍នេសាទស្វាយរំពារសែនជ័យបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់....

ចំនួនអ្នកទស្សនា: Views

 កំម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយរំពារ សហការជាមួយកម្លាំងសហគមន៍នេសាទស្វាយរំពារសែនជ័យបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់....

      





ខេត្តកំពង់ឆ្នាំង ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៨,៣០ នាទីរហូតដល់វេលាម៉ោង ១១.៣០ នាទី កម្លាំងប៉ុស្ដិ៍រដ្ឋបាលស្វាយ សហការជាមួយកម្លាំងសហគមន៍នេសាទស្វាយរំពារ ក្នុងនោះ
-កម្លាំងសហគមន៍នេសាទចំនួន ០៤ នាក់
-កម្លាំងប៉ុស្ដិ៍រដ្ឋបាលស្វាយរំពារចំនួន ០២ នាក់
      +ដឹកនាំដោយ
-លោក កឹក ហៃ ប្រធានសហគមន៍នេសាទ
-លោក អ.ឯក ចន ខា នាយរងប៉ុស្ដិ៍ស្វាយរំពារ
   +ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ០២ គ្រឿង 
-បានចុះល្បាត និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចមេទឹកទំនប់បាដាញ ស្ថិតក្នុងភូមិសាស្ត្រភូមិក្នុង ឃុំស្វាយរំពារ
       +លទ្ធផលបង្រ្កាបបាន:
+រុះរើរបាំងស្បៃមុង (សាច់ខៀវ) បានចំនួន ០១ កន្លែង
-ប្រវែង ១៧០ ម៉ែត្រ
-លបលូចំនួន ០៦ មាត់
-បង្គោលចំនួន ៧០ ដើម
-ប្រលែងត្រីចម្រុះ ០៥ គីឡូក្រាម
+ចំពោះសម្ភារៈវត្ថុតាងត្រូវបានកំទេចចោលនៅនិងកន្លែង ។
         

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បើកកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល

ចំនួនអ្នកទស្សនា: Views

 

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ក្រុមការងារ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាលកងកម្លាំងទាំងបី មន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានខេត្ត ព្រមទាំងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO ចូលរួមផងដែរ។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មានភារកិច្ច សហប្រតិបត្តិការ និងសម្របសម្រួលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាង ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្លាស់ប្តូរព័ត៌មានតាមព្រំដែន នូវរាល់បញ្ហាដែលពាក់ព័ន្ធ និងការចរាចរ ជួញដូរការផលិតគ្រឿងញៀន ការដាំដុះដំណាំគ្រឿងញៀន និងការចរាចរសារធាតុផ្សំ និងបង្កើតនីតិវិធីរួមមួយសម្រាប់ទំនាក់ទំនងខាងបណ្តាញផ្លាស់ប្ដូរប្រមូលព័ត៌មានពីគ្នាទៅវិញទៅមករវាងខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបង្កើតឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីក្នុងវិស័យផ្សេងៗ សម្រាប់ការងារត្រួតពិនិត្យគ្រឿងញៀន ដោយឈរលើស្មារតីគិតគូរដល់ប្រយោជន៍រួម។

ឯកឧត្ដម ក៏បានបន្ថែមទៀតថា ចំពោះក្រុមការងារត្រូវរៀបចំឱ្យមានកម្មវិធីជួបជុំជាប្រចាំ ជាមួយភាគីខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យបានទៀងទាត់ ដើម្បីពិភាក្សាកសាងផែនការសកម្មភាពរួម និងពង្រីកកិច្ចសហប្រតិបត្តិការនេះដើម្បីរៀបចំឱ្យមានកម្មវិធី និងកន្លែងសម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀននៅក្នុងខេត្ត និងរៀបចំឱ្យមានការផ្លាស់ប្ដូរព័ត៌មានពីខេត្តទៅរាជធានី និងខេត្តផ្សេងទៀត នូវរាល់បញ្ហាដែលពាក់ព័ន្ធ នឹងការផលិតការដាំដុះ ការប្រើប្រាស់បំពានការចរាចរណ៍ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំ ប្រមូលផ្តុំការដឹកនាំមន្ត្រីដែលស្ថិតក្នុងវិស័យផ្សេងៗ ដែលពាក់ព័ន្ធដល់ការត្រួតពិនិត្យគ្រឿងញៀនសំដៅ ធ្វើឱ្យមានប្រសិទ្ធិភាពខ្ពស់ និងចូលរួមតាមការអញ្ជើញរបស់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន – ស្នើអភិបាលក្រុង-ស្រុក ទាំង១១. ត្រូវរៀបចំបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ក្រុង-ស្រុក រៀងខ្លួន។

ឯកឧត្ដម ណុប ដារ៉ា ក៏បានបញ្ជាក់ដែរថាក្រុមការងារនេះ មានភារកិច្ច ទប់ស្កាត់ការរាលដាលនៃការប្រើបំពានគ្រឿងញៀន ក្នុងចំណោមប្រជាជនទូទៅ៖
១-ការរាតត្បាតនៃការប្រើបំពានគ្រឿងញៀន ក្នុងចំណោមសិស្សសាលា ការប្រើប្រាស់គ្រឿងញៀនដោយការចាក់បញ្ចូលតាមម្ជុល។
២-ការស្លាប់ដែលទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀន (ជំងឺហ៊ីវ/ថ្លើមនិងគ្រោះថ្នាក់ផ្សេងៗ)។
៣-ការឃាត់ខ្លួនដែលទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន ការប៉ាន់ស្មានពីការកាត់បន្ថយតម្រូវការគ្រឿងញៀន
៤-ការផ្លាស់ប្តូរ និងផ្ដល់ព័ត៌មានជាប្រចាំ រវាងអង្គភាពពាក់ព័ន្ធ ពិសេសព័ត៌មានដែលទាក់ទងដល់ការនាំចូល និងចែកចាយ សារធាតុផ្សំ (Precursors) ការជួញដូរ និងចែកចាយគ្រឿងញៀនគ្រប់ប្រភេទ៕
















Friday, November 11, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍បណ្ដាមេដឹកនាំអាស៊ាន ចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១

ចំនួនអ្នកទស្សនា: Views

 សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍បណ្ដាមេដឹកនាំអាស៊ាន ចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១


នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញមករបស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា 

នាសណ្ឋាគារសុខាភ្នំពេញ។ 


សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕



















Share This
Author Image

About