-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, October 26, 2024

ល្បែងជល់មាន់អនឡាញយីហោ (M99) កំពុងបើកលេងយ៉ាងរំភើយក្នុងឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដោយឡែកសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤

ខេត្តកំពង់ចាម ÷ មានសេចក្តីរាយការណ៍មកថាមានទីតាំងបើកលេងល្បែងសុីសងមាន់ជល់តាមអនឡាញដែលមានយីហោ (M99) មួយកន្លែងកំពុងបើកលេងយ៉ាងអនាធិបតេយ្យដែលមានម្ចាស់ផ្ទះឈ្មោះ ពូដន លក់បាយ ក្នុងភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ ខាងលើកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)គៀងគរក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ប្រហែល ម្ចាស់បនល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្តមិនញញើតនិងច្បាប់បន្តិចសោះឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់ទីតាំងល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ ពីកន្លែងក្នុង-ភូមិ-ឃុំ-ខាងលើនេះ រួចហើយមើលទៅ បានជាគ្មានការបង្រ្កាប! ខណៈបនល្បែង នៅតែបន្តបើកលេងអនាធិបតេយ្យ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

បើទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសំណូមពរដល់លោកវីរ:សេនីយ៍ឯក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ និងគោរពស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម មេត្តាបញ្ចេញកណ្តាប់ដៃដែកមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងតាមប្រព័ន្ធអនឡាញនៅចំណុច ខាងលើនេះផងទាន ព្រោះថាថ្នាក់ក្រោមមិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ មួយអន្លើដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ជៀសផុតពីអំពើចោរកម្មផ្សេងៗ ហឹង្សាក្នុងគ្រួសារ និងគោរពនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំងប្រាំពីរចំណុច ដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាប្រៀបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាទាន់ពន្លិចស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
        ( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត)








Thursday, October 24, 2024

កំណាត់ផ្លូវជាតិលេខ២១បេ+១១០ ចាប់ពីចំណុចគល់ស្ពានកោះធំត្រើយខាងកើត រហូតដល់សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន រងការខូចខាតជាដំណំដោយសារតែ...

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤


ខេត្តកណ្តាល ÷ កំណាត់ផ្លូវជាតិលេខ២១បេ ចាប់ពីចំណុចគល់ស្ពានកោះធំឆ្លងកាត់ចំនួន០៣សង្កាត់ សង្កាត់ជ្រោយតាកែវ សង្កាត់ឈើខ្មៅ រហូតដល់សង្កាត់ព្រែកជ្រៃក្រុងសំពៅពូន ត្រូវបានរងការខូចខាតជាតំណំ ដោយសារតែរថយន្តធំៗដឹកជញ្ជូនទំនិញចេញចូលទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រែកជ្រៃ-ខ្នារតាំងយូ ផ្ទុកទំនិញលើសដែនកំណត់។


មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា សព្វថ្ងៃពួកគាត់ពិតជាពិបាកក្នុងការធ្វើដំណើរដើម្បីទៅបំពេញការងារប្រចាំថៃ្ងខ្លាំងណាស់ ដោយសារតែផ្លូវជាតិលេខ២១បេនេះ នាពេលបច្ចុប្បន្នគឺមានការខូចខាត យ៉ាងកំហុក ដូចរន្ធបាយខំុ មានគ្រលុកធំៗ ពោលគឺខូចខាតស្ទើរតែទាំងស្រុង មូលហេតុនេះបណ្តាលមកពី រថយន្តធំៗផ្ទុកទំនិញពេញៗ លើសចំណុះ រាប់សិបគ្រឿង បើកកាត់ទាំងយប់ទាំងថ្ងៃ ទើបបណ្តាលអោយផ្លូវមានការខូចខាតជាដំណំបែបនេះ។


ប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរស្នើដល់ អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ពន្ធ័ក្នុងខេត្ត ពិសេសមន្ទីរ+ក្រសួងសាធារណការនិងដឹកជញ្ជូន មេត្តាមានវិធានការត្រួតពិនិត្យរថយន្តដឹកទំនិញធំៗ លើសចំណុះ និងជួយត្រួតពិនិត្យផ្លូវនៅចំណុចទីតាំងខាងលើផងទាន! ពីព្រោះប្រជាពលរដ្ឋនៅទីនេះពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ សូមអរគុណ៕










Friday, October 18, 2024

ចំណុច២៤ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ជាជង្រុកបទល្មើសនេសាទ ដោយឡែកមន្ត្រីជំនាញពាក់ព័ន្ធមិនដែលយកភ្នែកមើល...

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤



ខេត្តកណ្តាល ÷ (ចំណុច២៤) សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ជាជង្រុកបទល្មើសនេសាទគ្រប់ប្រភេទតាំងពីរដូវបិទនេសាទ រហូតដល់រដូវបើកនេសាទ ក្នុងនោះមានដូចជា ការប្រើប្រាស់របាំងស្បៃមុង សាច់ខៀវ រាប់រយម៉ែត្រ ពាសពេញផ្ទៃទឹក ឆក់ក្តៅ ឆក់ត្រជាក់ជាដើម ។ល។ ដោយពុំដែលឃើញមាន អាជ្ញាធរ រឺក៏មន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញជលផល ចុះធ្វើការហាមឃាត់ ទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ ដែលជាហេតុធ្វើអោយតំបន់២៤នេះ បានក្លាយទៅជាកន្លែងសំបុកបទល្មើសនេសាទយ៉ាងអនាធិបតេយ្យ។


លោក សុឹម ម៉ាលី នាយសង្កាត់ជលផល សំពៅពូន+កោះធំ កាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបានទំនាក់ទំនងរាយការណ៍តាមរយៈតេលេក្រាម ពីចំណុចទីតាំងខាងលើ លោកបាននិយាយតបថា ទឹកនៅតិចចូលពុំទាន់កើត ហើយណាមួយលោកគ្មានទូកផង ចឹងចាំលោករកទូកបានចាំលោកចូលទៅមើល ថែមទាំងប្រើសំដីគ្រោតគ្រាត ( អា មឹង) ជាមួយក្រុមការងារអ្នកសារព័ត៍មាន ថែមទាំងគ្មានសុជីវធម៌ មិនសមជាមន្ត្រីអនុវត្តច្បាប់ សុីតែប្រាក់ខែមិនធ្វើការ។


តាំងពីពេលនោះរហូតមកទល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ក៏ពុំទាន់ឃើញមានស្រមោល រូបលោកនាយសង្កាត់ជលផល កោះធំ+សំពៅពូន អើតមកមើលម្តងណាឡើយ ចំណែកលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ក្រុមការងារក៏បានរាយការណ៍ តាមរយៈប្រព័ន្ធតេលេក្រាម និងលេខទូរស័ព្ទ ០៧៨៩៣៩៨៣៩ ជាច្រើនលើកច្រើនសារ រូបលោកបានត្រឹមយកលេស ជាប់រវល់ប្រជុំជាមួយអ្នកនេះ ជាមួយអ្នកនោះ របស់វល់បុណ្យភ្ជុំ រវល់បុណ្យអុំទូក តាំងពីពេលរាយការណ៍រហូតមកទល់បច្ចុប្បន្ននេះ ជាហេតុធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងមូល ដាក់ការសង្ស័យកន្ទេលធំបន្លំដេក រឺមួយក៏មន្ត្រីជំនាញទាំងនោះត្រូវថ្នាំសណ្តំ រឺមន្តអាគមអ្វីម្យ៉ាងទេដឹង? បានជារវល់ជាប់រកពេលបំពេញការងារតួនាទីភារកិច្ចរបស់ខ្លួនមិនបាន ទាំងដែលខ្លួនជាមន្ត្រីជំនាញ។


ក្រុមការងារមិនអាចទំនាក់ទំនងរាយការណ៍ទៅលោក ប៊ុនទួន សុីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលបានទេដោយពុំមានលេខទំនាក់ទំនង ។ ចំណែកលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូនក្រុមការងារក៏មិនអាចទំនាក់ទំនង ដើម្បីរាយការណ៍ជូនបានដែរ ដោយពុំមានលេខទូរស័ព្ទ។


ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលទទូចស្នើសុំដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាបញ្ចេញកណ្តាប់ដៃដែក ចាត់កម្លាំងក្រោមឱវាទត្រួតពិនិត្យ  បទល្មើសនេសាទក្នុងក្រុងសំពៅពូនផងទាន! ពីព្រោះមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ក្រោមមិនហ៊ានចុះធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ សង្ស័យអស់លោកទាំងនោះ ជាប់ចង្កេះ វិលមុខ ស្រវាំងភ្នែកមើលមិនឃើញបទល្មើសនេសាទដែលមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ។


អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាប្រៀបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាជាន់ពន្លិចស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត)

















Thursday, October 17, 2024

រដ្ឋបាលស្រុកកោះធំ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធទៅនឹងការចុះផ្សាយ របស់សារព័ត៌មានឈ្មោះ (សុី អិន ធី ហតញ៉ូវ និងសារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធីជ័យ) ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

ខ្សែចេញពីក្រុងសំពៅពូនថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤


ខេត្តកណ្ដាល ÷ រដ្ឋបាលស្រុកកោះធំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មានការផ្សព្វផ្សាយព័ត៌មានរបស់គេហទំព័រឈ្មោះ សុី អិន ធី ហតញ៉ូយ៍ និងគេហទំព័រ រស្មីម្ជុលពេជ្ររិទ្ធិជ័យ ពាក់ព័ន្ធករណី <ដណ្ដើមគ្នាលក់ដូររបស់អាជីវករក្នុងផ្សារកោះធំ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ រដ្ឋបាលស្រុកកោះធំសូមធ្វើការបំភ្លឺដូចតទៅ...


កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ រដ្ឋបាលស្រុកកោះធំបានចេញសេចក្តីជូនដំណឹង ស្ដីពីការរៀបចំសម្រាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងផ្សារកោះធំ ដោយមិនអនុញ្ញាតឱ្យលក់ដូរនៅលើផ្លូវបេតុង លើផ្លូវជាតិលេខ២១ និងតាំងយ៉ាបមកលើផ្លូវនោះឡើយ។ អាជីវករទាំងអស់ក៏បានយកព្រមរុះរើការលក់ដូរលើផ្លូវ និងកាត់សំយ៉ាបដែលលយចូលលើផ្លូវបេតុង។


ចំពោះករណីលោកស្រី អុឹម អូន មិនបានគោរពតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកនោះទេ ដោយនៅបន្តលក់នៅលើផ្លូវជាតិលេខ២១ដដែល។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋាបាលស្រុកកោះធំបានអញ្ជើញលោកស្រី អុឹម អូន អាជីវករលក់ដូរនៅលើផ្លូវជាតិលេខ២១ មុខផ្សារកោះធំមកធ្វើការណែនាំដោយឲ្យយករទេះរុញលក់សាច់អាំងចេញពីលើផ្លូវ ជាតិលេខ២១ រកទីតាំងតូបលក់ឲ្យបានត្រឹមត្រូវ ហើយលោកស្រីក៏បានយល់ព្រមយករទេះរុញចេញពីលើផ្លូវដែលមានស្នាមមេដៃក្នុងកំណត់ហេតុត្រឹមត្រូវប្រាស់លាស់។ 


ចំពោះការចុះផ្សាយរបស់គេហទំព័រនិងសារព័ត៌មានខាងលើគឺផ្ទុយស្រឡះពីការពិតដោយមិនបានធ្វើការទំនាក់ទំនងសាកសួរព័ត៌មានពីរដ្ឋបាលស្រុកជាមុននោះឡើយដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រដ្ឋបាលស្រុកកោះធំជាខ្លាំង។


រដ្ឋបាលស្រុកកោះធំសុំធ្វើការបដិសេធការចុះផ្សាយនេះទាំងស្រុងនិងទុករយៈពេល២៤ ម៉ោងឱ្យសារព័ត៌មានឈ្មោះ សុី អិន ធី ហតញូយ៍ និងសារព័ត៌មានរស្មីមកចូលពេជ្ររិទ្ធិជ័យ ចូលមកបំភ្លឺនៅរដ្ឋបាលស្រុកកោះធំករណីមិនមកបំភ្លឺរដ្ឋបាលស្រុកនិងចិត្តការតាមនិតិវិធីច្បាប់។


អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សូមកុំមានការយល់ច្រឡំ និងកុំចូលរួមចែករំលែកព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់៕















Wednesday, October 16, 2024

ល្បែងស៊ីសងឆ្នោតឡូតូអនឡាញ ក្នុងផ្ទះលក់គ្រឿងទេសយីហោរ សម្ភស្ស ស្រីឡូត ឃុំដងក្តារ ស្រុកស្ទឹងត្រង់ បើកលេងយ៉ាងគគ្លើន ចំណែកសមត្ថកិច្ចពាក់ព័ន្ធសំងំឈឹង ដូចចោរលួចសេះ....!!!

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៤

ខេត្តកំពង់ចាម ÷ មានប្រភពរាយការណ៍មកថា មានទីតាំងល្បែងសុីសងឆ្នោតឡូតូតាមអនឡាញមួយកន្លែងស្ថិតនៅផ្ទះលក់គ្រឿងទេស ដែលមានម្ចាស់ផ្ទះឈ្មោះ សម្ភស្ស ស្រីឡូត ខាងលិចប៉ុស្តិ៍នគរបាលឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានដាក់កញ្ចក់ទូរទស្សន៍ប៉ុនជញ្ជាំងវិហារ បើកលេងយ៉ាងពេញទំហឹង ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរម្តងណាឡើយ ពិសេសលោកនាយប៉ុស្តិ៍ដងក្តារ។ 

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ ខាងលើកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)គៀងគរក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ប្រហែល ម្ចាស់បនល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅឃុំដងក្តារ ស្រុកស្ទឹងត្រង់ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់ទីតាំងល្បែងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ ពីកន្លែងក្នុង-ភូមិ-ឃុំ-ខាងលើនេះ រួចហើយមើលទៅ បានជាគ្មានការបង្រ្កាប! ខណៈបនល្បែង នៅតែបន្តបើកលេងអនាធិបតេយ្យ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

បើទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសំណូមពរដល់លោកវីរ:សេនីយ៍ឯក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ និងគោរពស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម មេត្តាបញ្ចេញកណ្តាប់ដៃដែកមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងតាមប្រព័ន្ធអនឡាញនៅបណ្តារឃុំ (ឃុំដងក្តារ) ខាងលើនេះផងទាន ព្រោះថាថ្នាក់ក្រោមមិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ មួយអន្លើដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ជៀសផុតពីអំពើចោរកម្មផ្សេងៗ ហឹង្សាក្នុងគ្រួសារ និងគោរពនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំងប្រាំពីរចំណុច ដែលចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាប្រៀបនាំសារនិងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាទាន់ពន្លិចស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត)






Share This
Author Image

About