-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, September 29, 2022

ក្រឡាប់រថយន្តសណ្តោងរ៉ឺម៉កចុះភ្នំដងរែកស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ និងស្រាលម្នាក់

ចំនួនអ្នកទស្សនា: Views

 ក្រឡាប់រថយន្តសណ្តោងរ៉ឺម៉កចុះភ្នំដងរែកស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ និងស្រាលម្នាក់


ឧត្តរមានជ័យ៖ រថយន្តប្រភេទកូរ៉េ សណ្តោងរ៉ឺម៉ក ចុះពីលើភ្នំដងរែកក្រឡាប់ធ្លាក់ផ្លូវ ដែលបានកើតឡើងនៅវេលាម៉ោង ១ និង៤០នាទី ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២២ ដែលមានករណី គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងលើកំណាត់ផ្លូវជាតិលេខ 67B ចន្លោះបង្គោលគីឡូម៉ែត្រ ១៣២-១៣៣ ( ចំណុចក្រោមរូបសំណាក់លោកយាយ ម៉ៅ ប្រហែល ១០០ ម៉ែត្រ ) ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។


ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯងនេះ បើតាមរបាយការណ៍ពីលោកវរសេនីយ៍ទោ ហាស់ ហេង អធិការរងនគរបាលស្រុកអន្លង់វែង ដែលរថយន្តធំមានសណ្តោងរ៉ឺម៉កក្រឡាប់ខ្លួនឯង ក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យមនុស្សស្លាប់ ១ នាក់ រងរបួសធ្ងន់ ២នាក់ និងរងរបួសស្រាល ១នាក់។ ដោយរថយន្តបង្កម៉ាក យីហាន់ដាយ HYUNDAIប្រភេទ (២.៥ តោន ) ពណ៍ខៀវ សេរីឆ្នាំ១៩៩៦ ពាក់ផ្លាកលេខ កំពង់ចាម 3A 1970 បើកបរដោយឈ្មោះ វ៉ា សំរិទ្ធិ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងខ្លា ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ កម្មករ បើកបរក្នុងទិសដៅពីលិចទៅកើត រងរបួសស្រាល និងអ្នករួមដំណើរ ៣ នាក់ ៖ ១- ឈ្មោះ អ៉ិន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិឃ្ជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគិរី មុខរបរ កម្មករ ត្រូវរថយន្តសង្កត់ពីលើ ស្លាប់នៅនឹងកន្លែងកើតហេតុ ២- ឈ្មោះ សេង ហ៊ួង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរ កម្មករ រងរបួសធ្ងន់ត្រង់ក្បាល និងដងខ្លួន ។ ៣- ឈ្មោះ ហ៊ួន សំបូរ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរ ថៅកែ រងរបួសធ្ងន់ដាច់ដៃខាងស្តាំ និងក្បាល។


អធិការនគរបាលស្រុកអន្លង់វែង ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញបានចុះទៅអន្តរាគមន៍ នាំយកអ្នករងរបួស បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ដោយឡែកសាកសពឈ្មោះ អ៉ិន បានយកទៅរក្សាទុកនៅវត្តជ័យទឹកជុំ ( វត្តអន្លង់វែង ) រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯវត្ថុតាងក្រោយពីធ្វើការវាស់វែងកន្លែងកើតហេតុ សមត្ថកិច្ចបាននាំយករថយន្ត និងសម្ភារៈលើរថយន្ត រក្សាទុកនៅកន្លែងកើតហេតុ រងចាំរថយន្តស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធី ។


សូមបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពី កត្តាយានយន្ត សាងលេខមិនចូល ឬច្រាលប្រអប់លេខ ដោយសារតែអ្នកបើកបរ ពុំធ្លាប់មានបទ ពិសោធន៍បើកបរចុះភ្នំ ហើយយោងតាមស្ថានភាព ផ្លូវកោងចុះ ពីលើភ្នំដែលមានលក្ខណៈផ្លូវចំណោទចុះខ្លាំង៕











Wednesday, September 28, 2022

ខឹងប្រពន្ធជិៈម៉ូតូដើរបាញ់មេឃនៅភ្នំពេញ ម៉ាឆ្អែត រួចបន្តមកបា.ញ់រះ រថយន្តអ្នកដទៃ នៅស្រុកអង្គស្នួល ត្រូវចាប់ខ្លួន!

ចំនួនអ្នកទស្សនា: Views


(កណ្ដាល)៖ សមត្ថកិច្ចប៉ូលិសខេត្តកណ្ដាល សហការជាមួយអធិការស្រុកអង្គស្នួល បានតាមស្ទាក់ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីបាញ់បោះសេរី 
(បាញ់រថយន្តអ្នកដទៃ)។


ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

 

ក្នុងរឿងរ៉ាវនេះមានជនរងគ្រោះចំនួន០២នាក់

១-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន)។

២-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់រថយន្តហាយឡែនឌ័រ)។


រីឯជនសង្ស័យឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅ ថាច(មានសារធាតុញឿន) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មាន"សង្គមអភិវឌ្ឍន៍"នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។


វត្ថុតាងចាប់យក១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបក កាទូសចំនួន០២ ។

២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកកម្ម ០១។

៣-កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោឡានលុចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២ ។

៤-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621។


ករណីនេះបណ្ដាលឱ្យខូចខាត-រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វាមុខ ខាងស្ដាំ ០១គ្រាប់។

រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពល់មុខខាងឆ្វេង ០១គ្រាប់។


នៅមុនពេលកើតហេតុ ជនសង្ស័យបានជិៈម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 ។

កាន់អាវុធខ្លី១ដើម បាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ ក្រោយពីទទួលបានព័ត៌មាន។

កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ ។ 

បានតាមស្ទាក់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាៈ ខ្លួនបានបា.ញ់ ចំនួន ០៤គ្រាប់ ត្រូវរថយន្ត០៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់ផងដែរ។

មូលហេតុមកពីខ្លួនខឹងប្រពន្ធ បច្ចុប្បន្នៈ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕







Tuesday, September 27, 2022

ឯកឧត្តម នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពអញ្ជើញចូលជួបសម្ដែងការគួរសម និងរាយការណ៍របាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា!!!

ចំនួនអ្នកទស្សនា: Views

 


ឯកឧត្តម នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពអញ្ជើញចូលជួបសម្ដែងការគួរសម និងរាយការណ៍របាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា!!!

.................................
ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ  ឯកឧត្តម នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពចូលជួបសម្ដែងការគួរសម និងរាយការណ៍របាយការណ៍ ជូនសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញសេចក្ដីរីករាយ និងកោតសរសើចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសហជីពទាំងមូលដែលបានរួបរួមគ្នាបង្កើតជាសហជីពស្របតាមច្បាប់ស្ដីពីការងារ ដោយសម្ដេចបានចាត់ទុកថាជាគំនិតផ្ដួចផ្ដើមដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការងារពារ និងលើកស្ទួយដល់សិទ្ធិកម្មករធ្វើការងារតាមបណ្ដារោងចក្រ សហគ្រាស ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។


នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់យោបល់ឱ្យសហភាពសព័ន្ធសហជីពពិចារណាចូលរួមចំណែកលើកស្ទួយកិត្តិយស កិត្យានុភាពជាតិ និងទាក់ទាញការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេស ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនក្នុងស្រុកប្រកបអាជីវកម្មដោយភាពនឹងនរដើម្បីរួមចំណែកបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ៕









Monday, September 26, 2022

ករណីមនុស្សស្រីលង់ទឹក (រកឃើញសាកសពវិញហើយ) នៅចំណុចទំនប់ធារាសាស្រ្តអូរលើដែលទឹកកំពុងហូរខ្លាំង ខាងជើងភូមិបេង ឃុំស្រើង

ចំនួនអ្នកទស្សនា: Views

 ករណីមនុស្សស្រីលង់ទឹក (រកឃើញសាកសពវិញហើយ) នៅចំណុចទំនប់ធារាសាស្រ្តអូរលើដែលទឹកកំពុងហូរខ្លាំង ខាងជើងភូមិបេង  ឃុំស្រើង


(កំពង់ធំ)  សូមបញ្ជាក់កាលពីវេលាម៉ោង១៥ៈ២០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២. មានករណីមនុស្សលង់ទឹក (រកមិនទាន់ឃើញ) នៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ តាមការរៀបរាប់បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់បានជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅមួយគ្រឿង  ពេលមកដល់កន្លែងកើតហេតុ អ្នកទាំងពីរជិះម៉ូតូឆ្លងកាត់ ធារាសាស្ត្រដែលទឹកកំពុងហូរខ្លាំង ស្រាប់តែទឹកហូរបោក នាំយកទាំងម៉ូតូទាំងមនុស្ស តែត្រូវបានជួយសង្គ្រោះបុរសម្នាក់ទាន់ពេលវេលា និងម៉ូតូ ចំណែកនារី មិនទាន់រកឃើញនៅឡើយទេ។


   តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានបញ្ជាក់ថាបុរសមានឈ្មោះ សុខ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានជួយសង្គ្រោះទាន់ពេលវេលា។ ចំណែកឯនារីរងគ្រោះមានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មិនទាន់រកឃើញសពនៅឡើយទេ។ សមត្ថកិច្ចនិងក្រុមសាច់ញាតិកំពុងតែព្យាយាមរកសពនារីដែលកំពុងលង់ទឹកនេះ ដែលមកដើរលេង នឹងទស្សនានៅតំបន់ទឹកហូរខ្លាំង រហូតមកដល់ម៉ោង១៧ៈ២៥នាទី ដែលរកមិនទាន់ឃើញ ។


មកដល់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២២ឥឡូវរកឃើញហើយ ត្រូវបានរកឃើញវិញហើយនៅវេលាម៉ោង ១១,៣០ នាទី ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២២ សពជនរងគ្រោះដែល មានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅកន្លែងកើតហេតុនៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕













ឈាមស្រែកស្បែកហៅជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តP​RIUSយកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​សហការឃាត់ខ្លួនបានហេីយ​នៅប្រទេសថៃ

ចំនួនអ្នកទស្សនា: Views

 



ជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តP​RIUSយកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​សហការឃាត់ខ្លួនបានហេីយ​នៅប្រទេសថៃ៖ 

-នៅថ្ងៃអាទិត្យ១៥រោចខែ​ភទ្របទឆ្នាំខាលចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០២២​ សម​​ត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ដែលមានលោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាត​ ជា​ស្នងការ​ បានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការ​ងារនគរបាល​ព្រ​ហ្មទ័ណ្ឌ​ និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាល​ព្រ​ហ្មទ័ណ្ឌ​ នៃអគ្គស្នងការដ្ឋាននគរបា​ល​ជាតិ​ និងសមត្ថកិច្ចនគរ​បាល​ អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង​ ស្រុកកំរៀង​ រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ​ និងដោ​យ​មានការសម្របសម្រួលលេីនីតិវិធី​ ពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យ​ការ​អមសាលាដំបូងខេត្តបា​ត់​ដំបងផងនោះ​ បានធ្វេីការឃាត់​ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី​ សម្លា.ប់​ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសPRIUSមួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយ​ស្ថិតនៅសង្កាត់អូរ​ចារ​ ក្រុង​បាត់ដំបង​ដែលបានប្រទះឃេី​ញ​​កាលពីថ្ងៃទី១៤​ ខែ​ កញ្ញាឆ្នាំ​២០​២២។

បុរសម្នាក់នោះឈ្មោះ​មាស​ ពេជ្របូរមីភេទប្រុស​ អា​យុ​២៨ឆ្នាំ​ បច្ចុប្បន្នរស់​នៅ​ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មីខ័ណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ មាន​មុខ​របរមិនពិត​ប្រាកដ។

សូមជម្រាបជូ​នថា​កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២​០២២ មាន​រឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះ​ឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស PRIUS ព៌ណទឹក ប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាង​ក្រោយបរិវេណផ្សារទំនើបភូពុ​យ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង។

តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា​ ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោ​ភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។

ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលេី​ កាលពីថ្ងៃកាន់បិណ្ឌ​ទី១ គឺអំឡុងថ្ងៃ១១ខែ​កញ្ញា​ ឆ្នាំ​២០​២២​ ហេីយបាត់ការ​ទាក់ទងតាម​ទូរ​ស័ព្ទចាប់ពីថ្ងៃទី​១២ ខែ​ កញ្ញា​ឆ្នាំ​២០២២​ រហូតដល់ពេលប្រទះឃេីញរថយន្តនិងសាកសពតែ​ម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូប​នេះបានសារភាពថា​ រូបគេពិតជាបានសម្លា.ប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន​ ដែលការ​សម្លា.ប់នេះប្រព្រឹត្តនៅក្នុងរថយន្ត​ បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរ​ដោយរថយន្ត​ ហេីយចំ​ណុ​ច​ប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ​ រួចបេីករថយន្តដឹកសពស្រ្តីរូប​នោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​នាអំ​ឡុ​ង​​ថ្ងៃទី១២​ ខែ​ កញ្ញា​ឆ្នាំ​២០២២​ រួចគេចខ្លួនបាត់​ រហូតដល់រសៀលថ្ងៃទី១៤​ ខែ​កញ្ញា​ឆ្នាំ​២០២២​ ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមា​ន​ក្លិនស្អុយភាយចេញពីក្នុងរថ​យន្តនោះ។

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេី​ បានត្រឹមតែឆ្លេីយប្រាប់សម្ថកិច្ចថា​រូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូប នេះស្លា.ប់ ក្នុងពេលដែលរូបគេប្រេី ហិង្សាទៅ​លេីស្ត្រីរូបនេះ​ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុ​វត្តទោសតាមផ្លូវច្បាប់៕(ផែនការងារ/ព្រហ្មទ័ណ្ឌ​និងក្រុមការងារប្រតិកម្មរហ័ស)

Saturday, September 24, 2022

អតីតអ្នកតស៊ូក្នុងសម័យទសវត្សរ៍៨០ និង៩០ លោក ចេង ឃីម ត្រូវបានប្រកាសតែងតាំងជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

 


កណ្តាល៖ លោក ចេង ឃីម អតីតអ្នកតស៊ូក្នុងសម័យទសវត្សរ៍៨០ និង៩០ ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនារសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា​ ឆ្នាំ​២០២២ ប្រកាសតែងតាំង ប្រគល់ភារកិច្ចជូនអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។

នាឱកាសនោះ លោក គង់ សោភ័ណ្ឌ បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបន្តខិតខំជួសជុលផ្លូវ ចុះមើលផ្លូវឱ្យគ្រប់ទីកន្លែង និងត្រួតពិនិត្យករណីឡានដឹកលើសទម្ងន់ទាំងឡាយដែលខុសច្បាប់ ត្រូវធ្វើការផាកពិន័យ អនុវត្តទៅតាមច្បាប់អោយបានម៉ឺងម៉ាត់បំផុត ដោយមិន មានការលើកលែងនោះទេ។

លោកអភិបាលខេត្តក៏បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលតាមផែនការ។

ជាមួយគ្នានោះ លោក គង់ សោភ័ណ្ឌ បានលើកទឹកចិត្ត មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្ត្រីរាជការដែលទើបតែងតាំង ប្រគល់ភារកិច្ច ត្រូវខិតខំប្រឹងប្រែងពង្រឹងការងារជំនាញ មានសាមគ្គីភាពផ្ទៃក្នុង មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពច្បាស់លាស់។

គួរបញ្ជាក់ផងដែរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ និងពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ចជូនមន្រ្តីរាជការចំនួន ៦រូប នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕


















Share This
Author Image

About