-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, September 17, 2022

រថយន្តបុកម៉ូតូពីក្រោយ បណ្តាលឱ្យស្លាប់ឪពុកម្តាយនិងកូនស្រីភ្លាមៗរីឯកូនស្រី២នាក់ទៀតរងរបួសធ្ងន់.!

ចំនួនអ្នកទស្សនា: Views

 





ព្រះវិហារ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យមនុស្សចាស់ក្មេងស្លាប់៣នាក់យ៉ាងអណោចអធ័មនិងរងរបួសធ្ងន់២នាក់។

ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារកាលពីយប់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២។មន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា មុនកើតហេតុករថយន្ត Lexus Rx300 ផ្លាកលេខព្រះវិហារ 2A-1415 បើកស្របគ្នាពីជើងទៅត្បូងជាមួយម៉ូតូជនរងគ្រោះ។

ពេលនោះរថយន្តបង្កបានជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យស្លាប់ឪពុកម្តាយនិងកូនស្រីភ្លាមៗរីឯកូនស្រី២នាក់ទៀតរងរបួសធ្ងន់។

អ្នកបើកបរម៉ូតូឈ្មោះអេតថុន អាយុ៣៨ឆ្នាំនៅភូមិអូរតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារបានស្លាប់ជិះម៉ូតូម៉ាកហុងដាគ្មានផ្លាកលេខ។ប្រពន្ធរួមដំណើរឈ្មោះហួរសំអៀនអាយុ៣៨ឆ្នាំស្លាប់-កូនស្រីឈ្មោះថុនសាលីអាយុ៩ឆ្នាំស្លាប់។កូនឈ្មោះថុនថាវ៉ាន់អាយុ៤ឆ្នាំរបួសធ្ងន់និងឈ្មោះហួរ តឿអាយុ២ឆ្នាំរងរបួសធ្ងន់។

ចំណែកតៃកុងរថយន្តឈ្មោះអ៊ុងសុភាអាយុ៣០ឆ្នាំបើកបរក្នុងស្ថានភាពស្រវឹងនៅខេត្តព្រះវិហារត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។ក្រោយមកត្រូវបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
k

0 Comments:

Post a Comment

Share This
Author Image

About