-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, September 22, 2022

កម្លាំងសមត្ថកិច្ចនគរបាលសង្កាត់ស្ទឹងមានជ័យ៣ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះ

ចំនួនអ្នកទស្សនា: Views

 កម្លាំងសមត្ថកិច្ចនគរបាលសង្កាត់ស្ទឹងមានជ័យ៣ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះ




ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ក្រោយពីធ្វើសកម្មភាពលួចគាស់សោទ្វារចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ករណីឃាត់ខ្លួននសង្ស័យខាងនេះកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២​ នៅចំណុចផ្លូវបេតុងភូមិឬស្សីទី២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ៏យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១​ ឈ្មោះសេង​ គឹមហ៊ត​ អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីទី២​សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ

ទី ២ ឈ្មោះ​ រុណ​ អាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឫស្សី៣​ សង្កាត់ស្ទឹងមានជ័យទី២​  ខណ្ឌមានជ័យ

ទី ៣ ឈ្មោះ​ វ៉ាន់​ វាសនាអាយុ ៣០​ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំ ២​ សង្កាត់ស្ទឹងមានជ័យទី ៣​ ខណ្ឌមានជ័យ

ទី ៤ឈ្មោះ​ ញឹម​  មង្គលអាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំ ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។

ទី៥ឈ្មោះ​ សៀង​ ហេង​ អាយុ៤០ឆ្នាំមុខរបររត់ម៉ូតូឌុប​ ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។  អ្នកទាំង៥នាក់មានទុកនៅសារធាតុញៀនក្នុងខ្លួន។

ចំណែកជនរងគ្រោះមានឈ្មោះតាំង​ យ៉ុងយាង​  អាយុ ៣២ឆ្នាំស្នាក់នៅភូមិឫស្សីទី ១​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។

បើតាមសម្ដីលោកវរៈសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០២២ វេលាម៉ោង ៩និង ៣០នាទី​  ជនរងគ្រោះបានមកពីញ៉ាំអីនៅខាងក្រៅហើយបានយកម៉ូតូយ៉ៅមហាពណ៌ក្រហមពាក់ស្លាកលេខ​  ភ្នពេញ​ 1HG  2356  ទុកនៅខាងក្រោមហេីយក៏ចាក់សោទ្វារត្រឹមត្រូវដូចរាល់ដង រួចជនរងគ្រោះបានឡើងទៅដេកនៅបន្ទប់ខាងលើ។

រហូតដល់ម៉ោង ១២ររំលងអធ្រាតឈានចូលថ្ងៃទី ២០​ក៏មានជនសង្ស័យមានគ្នា ៥នាក់បានមកធ្វើសកម្មភាពគាស់សោទ្វារក៏បានចូលទៅលួចយកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនហើយក៏បានរត់គេចខ្លួនបាត់អស់។

លុះដល់ព្រឹកឡើងខែឆ្នាំដដែលជនសង្គ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទីបីដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោស។

ក្រោយពីទទួលបានពាក់បណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ​ ក៏បានឆែកទៅមើលកាមេរ៉ាសុវត្ថិភាពក៏បានឃើញជនសង្ស័យមានគ្នា៥នាក់បានគាស់ទ្វារចូលទៅលួចម៉ូតូនិងទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។

រហូតដល់ថ្ងៃទី ២១ ខែឆ្នាំដដែលសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​សេង​ គឹមហ៊ត និងបានយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣​ ក៏បានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់ទៀត៤នាក់រួមនិងវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអូននគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត៕ 











k

0 Comments:

Post a Comment

Share This
Author Image

About