-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Sunday, October 30, 2022

កងកម្លាំងប្រដាប់អាវុធចុះរៀបចំសណ្តាប់ធ្នាប់ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញចូលរួមក្នុងពិធីប្រណាំងទូកនៅខេត្តកណ្ដាល

ចំនួនអ្នកទស្សនា: Views

 កណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អមដំណើរដោយលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់ចុះរៀបចំសណ្តាប់ធ្នាប់នៅបរិវេណមាត់ទន្លេរក្រុងតាខ្មៅ ដើម្បីសុវត្ថិភាពពលរដ្ឋ និងថ្នាក់ដឹកនាំ ។កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសរុប១៥០០នាក់ ដើម្បីការពារសុខសុវត្ថិភាពជូនពលរដ្ឋ និងថ្នាក់ដឹកនាំ ។

ជាពិសេសនាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះបើយោងតាមការបញ្ជាក់របស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តព្រៃវែង និងអញ្ជើញចូលរួមទស្សនាក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ។

ក្នុងពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន៩២ទូក ក្នុងនោះ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ៤ទូក សរុបចំណុះទូក ចំនួន ៤ ៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខសុវត្តិភាពចំនួន៧៨៤នាក់។

ពិធីនេះធ្វើឡើងដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុកផងដែល។

ក្នុងពិធីនោះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗនៅកម្ពុជាចូលរួមផងដែរ៕








Saturday, October 29, 2022

កំណត់ហេតុមិនប្រក្រតី របស់ក្រសួងសុខាភិបាល ដែលលោក ងី មានហេង ចុះផ្សាយជាសាធារណៈពាក់ព័ន្ធមន្ទីរពហុព្យាបាល កែវ ការីណូ_វគ្គ៨

ចំនួនអ្នកទស្សនា: Views

 កំណត់ហេតុមិនប្រក្រតី របស់ក្រសួងសុខាភិបាល ដែលលោក ងី មានហេង ចុះផ្សាយជាសាធារណៈពាក់ព័ន្ធមន្ទីរពហុព្យាបាល កែវ ការីណូ_វគ្គ៨







យោងតាមប្រភពព័ត៌មានដែលលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានផ្តល់ឱ្យខាងសារព័ត៌មានយើង ជុំវិញកំណត់ហេតុអំពី មន្ទីរពហុព្យាបាល សម្ភព កែវការីណូ ដែលបានយកឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច) ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យើងឃើញថាកំណត់ហេតុនោះមិនមានភាពប្រក្រតីនោះទេ។

នៅក្នុងកំណត់ហេតុរបស់ក្រសួងសុខាភិបាល ដែលទើបតែទំលាយចេញជាសាធារណៈដោយលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ក្នុងកំណត់ហេតុនោះដែលមានការចូលរួមដោយមន្ត្រីជំនាញផ្នែកសុខាភិបាលចំនួនបួនរូប បានឱ្យដឹងថា មន្ទីរពេទ្យយីហោ «មន្ទីរពហុព្យាបាល កែវ ការីណូ» ស្ថិតនៅខណ្ឌឬស្សីកែវ មានឈ្មោះលោកស្រី អ៊ំ សុផលសោភា ជាម្ចាស់។ មន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បានឱ្យផ្អាកសកម្មភាពអាជីវកម្មពេទ្យផងដែរ។

កំណត់ហេតុដែលចេញដោយក្រសួងសុខាភិបាល និងចែកចាយជាសាធារណៈដោយលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅលើផេកផ្លូវការ មន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ យើងឃើញថាខុសប្រក្រតីខ្លាំងមែនទែន ពោលគឺ៖ មិនមានស្នាមមេដៃម្ចាស់មន្ទីរពេទ្យនោះទេ។

ករណីបាត់ស្នាមមេដៃនេះខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានទេ  ព្រោះលោកស្រីបានប្រាប់សារព័ត៌មានថាលោកស្រីនៅប្រទេសកូរ៉េ និងសូមឱ្យសារព័ត៌មានយើងទាក់ទងទៅប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ! នេះបើយោងតាមសារឆ្លើយតបតាមប្រព័ន្ធទំនាក់ទំនង Whatsapp របស់លោកស្រី ជាមួយក្រុមការងារ។

ពាក់ព័ន្ធទៅនឹងគ្មានស្នាមមេដៃខាងលើនេះ ធ្វើឱ្យមហាជនជាច្រើនដាក់ការសង្ស័យចំៗថា ករណីនេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន ចំពោះមន្ទីរពេទ្យខុសច្បាប់ និងមន្ត្រីជំនាញពាក់ព័ន្ធ ពោលគឺ៖ កំពុងតែសម្តែងឆាកល្ខោនបំភ័ន្តភ្នែកថ្នាក់ដឹកនាំ និងមហាជន។

សូមបញ្ជាក់ដែរថា កន្លងមកប៉ុន្មានថ្ងៃមុននេះ បានបែកធ្លាយ ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធជាមួយលោក កែវ ពិសិដ្ឋ ដែលជាបងប្អូនបង្កើតម្ចាស់ទីតាំងមន្ទីរពេទ្យដ៏ធំដែលល្មើសច្បាប់នៅខណ្ឌឬស្សីកែវ បានទំលាយប្រាប់ថាសារព័ត៌មានយើងឱ្យបានដឹងថា៖ «មូលហេតុដែលមន្ទីរពេទ្យជាច្រើនកន្លែង ដែលមានឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ជាឈ្មោះខ្មោច) អាចបើកដំណើរការបានដោយរលូននិងគ្មានការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធ គឺមានការបង់ប្រាក់ចំនួន ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ឱ្យទៅអ្នកឈរឈ្មោះកាងនៅពីក្រោយខ្នង»។

ចំណែកឯលោក កែវ ពិសិដ្ឋ ត្រូវជាកូនបង្កើតលោកវេជ្ជបណ្ឌិត កែវ ការីណូ បានបំភ្លឺទាំងងងើលទៅកាន់សារធារណៈជនថា «មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ» ហើយនិង «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» គឺបានចុះបញ្ជីត្រឹមត្រូវ ស្របច្បាប់ពីក្រសួងសុខាភិបាល។ ពោលគឺ ការបំភ្លឺនេះគឺជាការបំភ្លឺចោទប្រកាន់មកបណ្ដាញសារព័ត៌មាន និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។

ទាក់ទិនទៅនឹងមន្ទីរពេទ្យគ្មានច្បាប់ជាច្រើនកន្លែង ដែលបានបើកដំណើរការបានដោយរលូននិងគ្មានការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធ មហាជនជាច្រើនសូមអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមជួយបើក ការស៊ើបអង្កេតផង ទៅលើបញ្ហាបង់ប្រាក់ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ដើម្បីឱ្យដំណើរការពេទ្យនេះបាន។

មហាជនជាច្រើនកំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើ ? អ្នកណានៅពីក្រោយខ្នងរឿងទទួលលុយ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ! តើ ? មន្ទីរពេទ្យដែលបើកខុសច្បាប់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានលោក កែវ ពិសិដ្ឋ ជាមេក្លោងក្នុងការប្រមូលបក្សពួកបង្កើតសាខាតាមខេត្ត ដោយយកឈ្មោះខ្មោចជាឪពុក មកបើកអាជីវកម្មព្យាបាលជំងឺវះកាត់តូចធំអាចគេចផុតពីសំណាញ់ច្បាប់ដែរឬយ៉ាងណា។

ជុំវិញភាពមិនប្រក្រតីលើកំណត់ហេតុនេះ តើ ? រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង មានបានដឹងទេថាមន្ត្រីជំនាញរបស់ឯកឧត្តមចំនួន៤នាក់ ធ្វើកំណត់ហេតុលំលំ ដូចជាត្រូវថ្នាំសណ្តំម្ចាស់មន្ទីរពេទ្យ៕













Saturday, October 22, 2022

សូមចូលរួមអបអរសាទរ លោក ច្រឹក ស្រ៊ង រដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាលត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុក...

ចំនួនអ្នកទស្សនា: Views

 សូមចូលរួមអបអរសាទរ លោក ច្រឹក ស្រ៊ង រដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់បំពេញតួនាទីការងារសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនខ្លាចនឿយហត់ ពិសេសក្នុងស្រុកកោះធំទាំងមូល។




ដោយមានការទុកចិត្តនឹងជឿជាក់ពីសំណាក់រាជរដ្ឋាភិបាលនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោក ច្រឹក ស្រ៊ង ត្រូវបាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសតែងតាំងឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកកោះធំ ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមគោរពជូនពរ លោក មានសុខភាពបរិបូណ៌ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំបំពេញភារកិច្ច ឲ្យកាន់តែរីកចំរើនរុងរឿងបន្ថែមទៀត។ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោកតាមបីបាច់ថែរក្សា លោកនិងលោកស្រី ព្រមទាំងបុត្រាបុត្រី ជួបតែមហាកុសលវិបុលសុខសុភមង្គលគ្រប់ប្រការ និងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។

គោរពជូនពរពីខ្ញុំបាទ ញឹម សនស៊ីដា ចាងហ្វាងការផ្សាយគេហទំព័រ សង្គមបច្ចុប្បន្នញ៉ូវ ព្រមទាំសហការីទាំងអស់ សូមអរគុណ៕






Tuesday, October 18, 2022

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​ប្រឆាំង​ដាច់ខាត និង​ថ្កោលទោស​ចំពោះ​សម្ដី​ទណ្ឌិត​ក្បត់ជាតិ​៣​ជំនាន់ សម រង្សី

ចំនួនអ្នកទស្សនា: Views

 


​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២​នេះ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ​ទាំងអស់ ប្រកាស​ប្រឆាំង​ដាច់ខាត និង​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​សម្ដី​របស់​ទណ្ឌិត សម រង្ស៉ី មេក្រុម​ឧទ្ទាម ជា​ពូជ​ក្បត់ជាតិ​៣​ជំនាន់ ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍ និង​គម្រោង​ថ្មី តាមរយៈ​ឃ្លីប​វីដេអូ​នា ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ឆ្នាំ​២០២៣ និង​បាន​ញុះញង់​កងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើ​ការបះបោរ ព្រមទាំង​បាន​ប្រមាថ​ដោយ​អសីលធម៌​ចំពោះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ដែល​ជា​ស្ថាបនិក​សន្តិភាព និង​ជាទី​គោរព​ស្រលាញ់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។​

​តាមរយៈ​ញ្ញត្តិ​ថ្កោលទោស នៅ​រសៀល​ថ្ងៃ​នេះ បានបញ្ជាក់​ដូច​ច្នេះ​ថា​៖






Monday, October 17, 2022

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៣,៤៥៤គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

 ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារនាំយកស្រូវពូជ និងអំណោយជាគ្រឿងឧបភោគ បរិភោគដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋចំនួន ៣,៤៥៤គ្រួសារក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប ដែលរងការខូតខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង ដើម្បីស្តារការដាំដុះឡើងវិញ នៅពេលទឹកជំនន់បានស្រក។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត រួមនឹងវត្តមានតំណាងក្រសួងកសិកម្ម លោកលោកស្រីថ្នាក់ដឹកមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត រួមនឹងមន្ត្រីរាជការ អាជ្ញាធរស្រុកជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខការយកចិត្តទុកដាក់ ក្តីនឹករលឹក និងក្តីអាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅជូនប្រជាពលរដ្ឋ និងអាណិតស្រលាញ់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់សកម្មភាពសស្រាក់សស្រាំកន្លងមករបស់អាជ្ញាធរខេត្ត ស្រុក ឃុំ និងភូមិក្នុងការងារជួយប្រជាពលរដ្ឋ ពេលទឹកលិចកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានដែលទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋនាពេលបោះឆ្នោតកន្លងមក សូមបន្តបម្រើដល់ប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនប្រកាន់ និន្នាការអ្វីឡើយ ជាពិសេសពេលពួកគាត់រងគ្រោះដោយទឹកជំនន់ និងមានតំរូវការជាក់ស្តែងផ្សេងៗទៀត។ ឯកឧត្តមក៏បានស្នើឱ្យអាជ្ញា ធរ ខេត្ត ស្រុក ឃុំ សហការនឹងក្រសួងស្ថាប័នជំនាញ ពាក់ព័ន្ធបន្តចុះវាយតម្លៃតម្រូវការដើម្បីដាក់ចេញនូវសកម្មភាពជាក់ស្តែង ពេលទឹកកំពុងបន្តស្រកជាបន្តបន្ទាប់ ដែលនេះគឺជាទិសដៅយុទ្ធសាស្ត្រអាទិភាពចំបងមួយដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារជីវភាព ប្រជាពលរដ្ឋរងគ្រោះឡើងវិញបន្ទាន់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់សរុបចំនួន ៣,៤៥៤គ្រួសារដែលទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងស្រូវពូជនាឱកាសនេះសម្រាប់៖ សម្រាប់ស្រុកស្រីស្នំ ប្រជាពលរដ្ឋ ចំនួន ១,០០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៤ គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធវីតាល់ ១កេះ និងថវិការ ២ម៉ឺនរៀន។ ជាមួយគ្នានោះប្រជាពលរដ្ឋ ចំនួន ៥១៤គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយជាស្រូវពូជមួយចំនួនសម្រាប់ទុកដាំដុះស្ដារឡើងវិញ និងប្រជាពលរដ្ឋជាង ៧០០គ្រួសារ ក្នុងឃុំចំនួន៣ ទៀត និងទទួលបានពូជស្រូវជាបន្តបន្ទាប់។ ដោយ ឡែកសម្រាប់ស្រុកក្រឡាញ់ ប្រជាពលរដ្ឋក្រីក្រដោយ រងគ្រោះទឹកជំនន់ដែលបានទទួលអំណោយនាពេលនេះ មានចំនួន ១,០០០គ្រួសារ មកពីឃុំទាំង១០ ដោយទទួលបានក្នុង១គ្រួសារ៖ អង្ករ ២៤គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធវីតាល់ ១កេះ និងថវិការ ២ម៉ឺនរៀន និងប្រជាពល រដ្ឋក្នុងឃុំកំពង់ថ្កូវចំនួន ៥០គ្រួសារបានទទួលស្រូវពូជជានិមិត្តរូប ហើយនៅជាង ១,២០០ គ្រួសារទៀត ក្រុមការងារនឹងធ្វើការចែកជូនជាបន្តបន្ទាប់នៅពេលឆាប់ៗខាងមុខនេះ៕






















Share This
Author Image

About