ឯកឧត្តម នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពអញ្ជើញចូលជួបសម្ដែងការគួរសម និងរាយការណ៍របាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា!!!
.................................ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពចូលជួបសម្ដែងការគួរសម និងរាយការណ៍របាយការណ៍ ជូនសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានបង្ហាញសេចក្ដីរីករាយ និងកោតសរសើចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសហជីពទាំងមូលដែលបានរួបរួមគ្នាបង្កើតជាសហជីពស្របតាមច្បាប់ស្ដីពីការងារ ដោយសម្ដេចបានចាត់ទុកថាជាគំនិតផ្ដួចផ្ដើមដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការងារពារ និងលើកស្ទួយដល់សិទ្ធិកម្មករធ្វើការងារតាមបណ្ដារោងចក្រ សហគ្រាស ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់យោបល់ឱ្យសហភាពសព័ន្ធសហជីពពិចារណាចូលរួមចំណែកលើកស្ទួយកិត្តិយស កិត្យានុភាពជាតិ និងទាក់ទាញការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេស ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនក្នុងស្រុកប្រកបអាជីវកម្មដោយភាពនឹងនរដើម្បីរួមចំណែកបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ៕
0 Comments:
Post a Comment