-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, April 18, 2025

👉🌳🌳🌳ប្រជាពលរដ្ឋថា !សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះ គ្មានសមត្ថភាពក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងនោះទេ...!

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៨,០៤,២០២៥

ខេត្តក្រចេះ ÷ ប្រិយមិត្តជាទីគោរពរាប់អាន! ដូចដែរបងប្អូនមហាជនទូទាំងប្រទេស បានជ្រាបនិងដឹងគ្រប់ៗគ្នាមកហើយថា បទល្មើសធនធានធម្មជាតិ គឺជាប្រធានបទមួយយ៉ាងក្តៅគគុកនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ពិសេសក្នុងខេត្តក្រចេះតែម្តង ហើយចំពោះករណីនេះមិនមែនជារឿងថ្មីនោះទេ តែវាគឺជារឿងដដែលៗ ដែលកើតមានឡើងជាយូរមកហើយ ។ 

មិនតែប៉ុណ្ណោះចំពោះករណីរឿងបទល្មើសធនធានធម្មជាតិនេះ បើទោះបីជាប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន លោកបានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ឲ្យមន្ត្រីនូវក្រោមឱវាទទូទាំងប្រទេស ពិសេសក្នុងខេត្តដែលជាប់និងតំបន់ព្រៃឡង់ ដូចជាខេត្ត កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បង្ក្រាបឲ្យអស់រាល់បទល្មើសព្រៃឈើ ព្រមទាំងបានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន កាលពីថ្ងៃទៅ០៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងមក។

ប៉ុន្តែទោះជាយ៉ាងនេះក្តី នាពេលបច្ចុប្បន្នយើងសង្កេតឃើញថាបទល្មើសធនធានធម្មជាតិ នៅតែបន្តកើតមានយ៉ាងគំហ៊ុកក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានមេឈ្មួញធំៗ និងល្បីឈ្មោះ ជាច្រើនរូប ដូចជាលោក ជុំ វុទ្ធី ហៅធីកាប៉ូ លោក នី និងលោក ថង ជាដើមកំពុងតែបង្ហាញវត្តមាន និងបានបញ្ចេញឥទ្ធិពលខ្លួន ដឹកនិងជញ្ជូនផលអនុផលព្រៃឈើយ៉ាងចាស់ដៃ និងគ្មានញញើតទៅនិងច្បាប់ទាល់តែសោះ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អង្គភាព សង្គមបច្ចុប្បន្ន យើងឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ មានរថយន្តសាំងយ៉ុងចំនួន០៣គ្រឿង  ផ្ទុកពេញទៅដោយឈើក្តារ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីនៃស្រុកអូរគ្រៀងសែនជ័យ ត្រង់ចំណុចក្រុមហ៊ុនវាយថ្ម កាត់តាមចំការអំពៅឥណ្ឌា ឆ្ពោះតាមស្រុកសំបូរ តាមមាត់ទន្លេ ចំកណ្តាលក្រុងក្រចេះ ធ្លាយចេញតាមព្រែកសាម៉ាន់ ក្នុងស្រុកចិត្របុរី ដោយមានរថយន្តទំនើបចំនួន០២គ្រឿង ១ម៉ាក៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-4605 ដែលគេថាជារថយន្តរបស់លោក នី និងមួយគ្រឿងទៀតម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2790 ដែលគេស្គាល់ថាជារបស់លោក ជុំ វុទ្ធី ហៅធីការប៉ូ ជាអ្នកបើករត់ការ និងប្រើសិល្ប៍ទៅដល់សមត្ថកិច្ចនៅតាមដងផ្លូវ។

ប្រភពដដែលបន្តថា នេះមិនមែនជាលើកទី០១ នោះទេ! ដែលក្រុមឈ្មួញជើងខ្លាំងប្រចាំខេត្តក្រចេះ ពោលប្រចាំប្រទេសខាងលើបានធ្វើការចរាចរដឹកជញ្ជូនផលអនុផលព្រៃឈើ ពោលគឺរាប់ឆ្នាំទៅហើយ ដោយពុំដែលមានស្ថាប័នពាក់ពន្ធ័ណាមួយក្នុងខេត្តក្រចេះ ក្នុងនោះមាន សមត្ថកិច្ច មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ បរិស្ថាន និងកងកម្លាំងប្រដាប់អាវុធ  ហ៊ានចុះធ្វើការទប់ស្កាត់និងបង្ក្រាបចំពោះបុគ្គលជើងខ្លាំងប៉ុន្មានរូបខាងលើនេះម្តងណាឡើយ។

ប្រជាពលរដ្ឋទូទាំងប្រទេស ហាក់មានចម្ងល់ជាខ្លាំង និងបានចោទជាសំណួរទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះទាំងមូលថា នៅក្នុងខេត្តមានប្រធានបញ្ជារការឯកភាព មានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានលោក ទី្រសុភក្តិ ជាប្រធាន មន្ទីរបរិស្ថានមាន លោក គា ប៊ូ ជាប្រធាន ស្នងការដ្ឋាននគរបាលមាន លោក ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បញ្ជាការកងរាជអាវុធហត្ថ មានលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង ជាមេបញ្ជាការ 

ម្យ៉ាងទៀតនៅតាមបណ្តារស្រុក មានស្នាក់ការដូចជា រដ្ឋបាលព្រៃឈើ បរិស្ថាន និងកងកម្លាំងប្រដាប់អាវុធ ហេតុអ្វីបានជាមានបទល្មើសនៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង យ៉ាងគគ្រឹកគគ្រេងដូច្នេះទៅវិញទាន? តើដាក់ស្នាក់ការដើម្បីអ្វីទៅ? ព្រោះថាបទល្មើសព្រៃឈើមិនមែនអាចវិចខ្ចប់ដូចនំចំណី ដាក់ចូលវ៉ាលី ឬដាក់ចូលហ៊ោប៉ាវខោបានឯណា? ម្យ៉ាងទៀតមិនអាចជ្រែកដី ហោះហើរលើឰដ៏អាសបាននោះទេ! គឺបើកនៅលើគោកច្រងេងច្រងាងកណ្តាលវាលសោះ ហេតុអ្វីអស់លោកមើលមិនឃើញអ៊ីចឹង? ឬមួយក៏ត្រូវវេទមន្តសារិកាលិនថោង និងវេទមន្តទេវប្រាក់របស់ក្រុមឈ្មួញអស់ហើយទេដឹង បានជាមិនមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះ! ឬមួយចាំទាល់តែប្រមុខថ្នាក់ដឹកនាំស្រែក បានអស់លោកមន្ត្រីជំនាញទាំងនោះចុះធ្វើការទៅទាន?

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋទូទាំងប្រទេសទទូចស្នើសុំដល់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងគោរពស្នើសុំទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាទានប្រើកណ្តាប់ដៃដែក ចាត់កម្លាំងក្រោមឱវាទចុះធ្វើការទប់ស្កាត់និងបង្ក្រាប រាល់បទល្មើសធនធានធម្មជាតិក្នុងខេត្តក្រចេះដែលមានលោក ជុំ វុទ្ធី (ហៅធីកាប៉ូ) លោក នី និងលោកថង ដែលជាឈ្មួញជើងខ្លាំងប្រចាំខេត្តខាងលើនេះផងទាន! បើពុំដូច្នោះទេធនធានធម្មជាតិដែលជាសម្បត្តិរបស់ជាតិ របស់រដ្ឋ នៅក្នុងខេត្តក្រចេះ ច្បាស់ជារលាយសាបសូន្យដោយសារបុគ្គលដែលមានឈ្មោះខាងលើនេះជាក់ជាពុំខានឡើយ! សូមអរគុណ៕












k

0 Comments:

Post a Comment

Share This
Author Image

About