-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, June 27, 2023

ល្បែងប្រជាប្រិយជល់មាន់តាមប្រព័ន្ធអេឡិចត្រូនិច បានប្រែរូបរាងថ្មីហើយ ពីមុនលួចបើកលេងតាម លែបថប ឥលូវសុទ្ធតែទូរទស្សន៍ប៉ុនៗជញ្ជាំងព្រះវិហារក្នុងស្រុកកោះធំ....

ចំនួនអ្នកទស្សនា: Views

ផ្សាយចេញថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣


ខេត្តកណ្តាល ៖ ដូចមហាជនបានជ្រាបមកហើយថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចអគ្គសេនាបតិតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យខាងតែបាន ។

ដោយឡែកនាពេលថ្មីៗនេះ ល្បែងសុីសងគ្រប់ប្រភេទពិសេសជល់មាន់តាមប្រព័ន្ធអេឡិចត្រូនិកហាក់កក្រើកផ្ទុះឡើងសារជាថ្មីក្នុងស្រុកកោះធំ ខេត្តកណ្តាល ពិសេសក្នុង ឃុំព្រែកស្តី តែម្តង។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ប្រភពរាយការណ៍មកថា ទីតាំងល្បែងភ្នាល់មាន់ជល់តាមប្រព័ន្ធអេឡិចត្រូនិច អនឡាញជាច្រើនកន្លែងក្នុងភូមិព្រែកចាន់ ផ្សារដើមអំពិល ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បាននិងកំពុងតែផ្លាស់ប្តូររូបរាងថ្មីប្លែក ទំនើបទាន់សម័យ ធ្លាប់តែលួចលេងតាមកញ្ចក់លែបថប តែក្នុងពេលបច្ចុប្បន្ន ចាក់តាមកញ្ចក់ទូរទស្សន៍យ៉ាងពេញទំហឹងនៅក្នុងមូលដ្ឋាន ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល បើកលេងយ៉ាងអនាធិបតេយ្យដោយពុំឃើញមានការទប់ស្កាត់ពីអជ្ញាធរមានសមត្ថកិច្ចពិសេសលោកអធិការស្រុកតែម្តង។

តាមការរៀបរាប់ពីសំណាក់មេការគ្រប់គ្រងបនល្បែងទាំងនោះ បាននិយាយថា មុននិងពួកគេអាចបើកទីតាំងទាំងនេះបានគឺពួកគេបានរៀបចំតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ តាំងពីបុ៉ស្តិ៍ អធិការ រហូតដល់ស្នងការដ្ឋានរួចរាល់ហើយ គឺមិនអាចបោះសន្ទួចកន្លងភ្នំបាននោះឡើយ។

មហាជននៅក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកទាំងនោះត្រូវថ្នាំសណ្តំ ដូចពាក្យមេការទីតាំងបនល្បែងទាំងនោះនិយាយមែនហើយ បានជាពុំមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបទាល់តែសោះ តើឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល? គ្រាន់តែចេះនិយាយ តែមិនអនុវត្តន៍។

ប្រជាពលរដ្ឋស្នើរសុំដល់លោកសុឹម ឃាង អធិការស្រុកកោះធំ  ពិសេសឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាចាត់វិធានការណ៍ចំពោះទីតាំងបនល្បែងខាងលើនេះផងទាន! ពីព្រោះមន្ត្រីដែលស្ថិតនៅក្រោមឱវាទមិនហានបង្ក្រាបនិងទប់ស្កាត់នុះទេ៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។











Monday, June 26, 2023

ចំនួនអ្នកទស្សនា: Views

 


តើលោក ខុន ជាអ្នកណា? ម្តេចក៏មានឥទ្ធិពលម្លេះហ្ន៎? ដឹកជញ្ជូនផលអនុផលព្រៃឈើជារៀងរាល់ថ្ងៃ ( ប្រភេទអុសគីប)អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធមិនហ៊ានបង្ក្រាប....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣



   ខេត្តកំពង់ចាម ÷ បើទោះបីជាមានបទបញ្ជាដ៏មុឹងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអោយបង្ក្រាបរាល់បទល្មើសព្រៃឈើនៅជាប់តំបន់ព្រៃឡង់យ៉ាងណាក៏ដោយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ គេសង្កេតឃើញថា មានរថយន្តប្រភេទកែឆ្នៃ (ប៊ុកសឺរ) របស់លោក ខុន នៅតែបន្តដឹកជញ្ជួនផលអនុផលព្រៃឈើបានយ៉ាងរលូនដដែល ដោយពុំឃើញមានការទប់ស្កាត់រឺបង្ក្រាបអំពីសំណាក់អាជ្ញាធរ ពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថានឡើយ។

តាមការបញ្ជាក់របស់ប្រជាពលរដ្ឋបានរៀបរាប់ថា មានរថយន្តប៊ុកសឺរ ២~៣គ្រឿងបាននិងកំពុងសម្រុកដឹកជញ្ជួនផលអនុផលព្រៃឈើគឺអុសធម្មជាតិនេះ ចេញពីចំនុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ចេញយកមកទុកនឹងលក់ចែកចាយនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម យ៉ាងអនាធិបតេយ្យដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរនោះទេ ដោយសារតេលោក ខុន បានរត់ការនិងបង់លុយទៅអោយមន្ត្រីជំនាញរួចរាល់អស់ទៅហើយ។

ប្រភពដដែលបានបន្តថា អុសធម្មជាតិដែលក្រុមឈ្មួញកំពុងតែធ្វើសកម្មភាពនេះគឺក្រុមលោក ខុន កំពុងតែប្រើយុទ្ធវិធីគៀងគរប្រជាពលរដ្ឋអោយទៅកាប់ដើមឈើធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ ចេញពីព្រៃឡង់ មកស្តុកទុក លក់អោយខ្លួនក្នុងតំលៃ ២៣០០០រៀល ក្នុងមួយម៉ែតគីបនៅភូមិអូរក្រពើរ ឃុំបឹងល្វា  ស្រុកសន្ទុក ខេត្តកំពង់ធំ រួចបន្តដឹកជញ្ជួនយកទៅលក់បន្តនៅតាមខេត្តនានា ពិសេសក្នុងទឹកដីនៃខេត្តកំពង់ចាម។

ប្រជាពលរដ្ឋហាក់អស់ក្តីសង្ឃឹមនិងមន្ត្រីជំនាញពាក់ព័ន្ធដោយបើកដៃអោយឈ្មួញធំៗដឹកជញ្ជូនបានយ៉ាងរលូន ចំណែកពួកគាត់ដឹកតែ២-៣ដុំតាមរយះគោយន្តកន្ត្រៃវិញមិនបានទេអាងអីចាប់ មតិមួយចំនួនបានលើកឡើងថា ដាក់ស្នាក់ការមេព្រៃត្រង់ណារលាយព្រៃត្រង់នោះ បើមាន់ស្រុកមិនអោយដៃ ធ្វើម្តេចមាន់ព្រៃហ៊ានចូល។

មតិមហាជនបានចោទជាសំនួរសួរថា តើការកាប់បំផ្លាញផលអនុផលព្រៃឈើ ប្រភេទអុសគីបនេះ តើខុសច្បាប់ដែររឺទេ?  ប្រហែលជាមិនខុសច្បាប់ទេដឹង បានជាមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នមិនបង្ក្រាប រឺមួយជាត្រូវថ្នាំសណ្តំលោក ខុន អស់ទៅហើយ បានជាសំងំស្ងៀមដូចចោរលួចសេះបែបនេះ។

ទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ពិសេស ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាចាត់វិធានការណ៍ទប់ស្កាត់បទល្មើសព្រៃនៅក្នុងទឹកនៃខេត្តកំពង់ធំផងទាន ពិសេស ឈ្មោះ ខុន និងបក្សពួកជាមេឈ្មួញ ដឹកយ៉ាងគគ្រឹកគគ្រេង ភ្លូកទឹកភ្លូកដី ខូចផ្លូវ ខូចស្ពាន ពិសេសសម្បត្តិធនធានធម្មជាតិដែលជាសម្បត្តិរដ្ឋ សម្បត្តិរួមផងទាន៕

អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនាជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងម៉ោងធ្វើការ សូមអរគុណ៕











Friday, June 23, 2023

រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ចុះដាំបង្គោលនិងបោះព្រំព្រៃសហគមន៍ប្រជុំមិត្ត...

ចំនួនអ្នកទស្សនា: Views

 រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ចុះដាំបង្គោលនិងបោះព្រំព្រៃសហគមន៍ប្រជុំមិត្ត...



ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង ៖  ដោយមានការណែនាំពីលោក ទុំ នីរ៉ូ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៃខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣លោក អន ច័ន្ទសុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យលោក ហ៊ុន សំអឿន នាយសង្កាត់និងលោក ភី សាម៉ុន ដឹកនាំមន្ត្រីជំនាញចុះដាំបង្គោលថ្ម បោះបង្គោលព្រំចំនួន ២០០ដើម ដើម្បហ៊ុំព័ទ្ធជុំវិញដីព្រៃសហគមន៍ប្រជុំមិត្ត ដែលមានផ្ទៃដីចំនួន ៣២៥៣ ហិចតា ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក ហ៊ុន សំអឿននាយសង្កាត់រដ្ឋបាលព្រៃឈើបានលើកឡើងថាការបោះបង្គោលព្រំដីព្រៃសហគមន៍នេះធ្វើឡើងដើម្បីឱ្យអ្នកដែលពាក់ព័ន្ឋនៅក្នុងផ្ទៃដីនេះបានដឹងនិងស្គាល់អំពីព្រំប្រទល់ផ្ទៃដីដែលជាដែនសហគមន៍ មួយវិញទៀតគណៈកម្មការងាយស្រួលក្នុងការគ្រប់គ្រងទប់ស្កាត់ ការកាប់ទន្ទ្រានយកដីរដ្ឋយកមកធ្វើជាកម្មសិទ្ធ និងបទល្មើសព្រៃឈើ ម្យ៉ាងទៀតដើម្បីជៀសវាងទំនាស់រវាងអ្នកដែលមានព្រំប្រទល់ជាប់និងព្រៃសហគមន៍នេះផងដែរ។

លោកបន្តទៀតថាគោលបំណងការដាំនិងបោះបង្គោលព្រំព្រៃសហគមន៍ភ្នំប្រជុំមិត្តខាងលើនេះគឺដើម្បីថែរក្សាការពារសម្បត្តិធនធានធម្មជាតិដែលមាននៅក្នុងព្រៃសហគមន៍ ពិសេសគឺសត្វព្រៃដែលរស់នៅសព្វថ្ងៃជាច្រើនប្រភេទ ដូចជា សត្វទន្សោង សត្វប្រឹស ខ្ទីង អាញី ស្វា កាំប្រម៉ា ជ្រួកព្រៃ។ល។ឱ្យបានគង់វង្សយូរអង្វែងតទៅ។

សូមបញ្ជាក់ផងដែរថាការដាំ និងបោះបង្គោលព្រំដីព្រៃសហគមន៍ប្រជុំមិត្តប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ រីខូស។

ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមានសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណអរគុណដល់ថ្នាក់ដឹកនាំនៅក្នុងខេត្តស្ទឹងត្រែងសមត្ថកិច្ច កងកំលាំងប្រដាប់អាវុធនិងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ បម្រើរ ការពារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសសម្បត្តិធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ ថែរក្សាការពារឱ្យបានគង់វង្សយូរអង្វែងតទៅ សូមអរគុណ៕


















Thursday, June 22, 2023

ជនល្មើសឆក់ត្រីដែលសមត្ថកិច្ចចាប់បានត្រូវបានគេដោះលែងឲ្យទៅផ្ទះវិញហើយ ខណះលោកនាយរងនគរបាលប៉ុស្តិ៍ និងលោកអនុប្រធានសហគមន៍នេសាទដែលរងរបួសក្នុងប្រតិបត្តិការបង្ក្រាបនេះពិតជាគ្មានន័យ

ចំនួនអ្នកទស្សនា: Views

 



ខេត្តកំពង់ឆ្នាំង: ផ្សាយចេញថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣

ករណីជនល្មើសឆក់ត្រីម្នាក់ដែលសម ត្ថកិច្ចចាប់ខ្លួនបានក្នុងពេលធ្វើសកម្មភាពឆក់ត្រី(ឆក់ត្រជាក់) នៅក្នុងឃុំសំរោងសែន ស្រុកកំពង់លែង កាលពីយប់ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចជលផល កសាងសំណុំរឿងបញ្ជូនខ្លួនជន សង្ស័យទៅកាន់តុលាការខេត្តកំពង់ឆ្នាំងរួចហើយនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋនៅឃុំពាមឆ្កោក ស្រុកជល់គីរី បានឲ្យ ដឹងថា នៅយប់ថ្ងៃទី ២០ ខែមិថុនានេះ ពួកគាត់បា នឃើញជនសង្ស័យឈ្មោះ ចឹក អន  (ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី១៨ខែមិថុនាក្នុងករណីបទល្មើសឆក់ត្រី ) បានឃើញគាត់មកដល់ផ្ទះវិញហើយ នៅយប់ថ្ងៃទី២០ ខែមិថុនា នេះ(ព្រោះ តែតុលាការខេត្តដោះលែង)។

ទាក់ទងនឹងករណីនេះលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង នៅព្រឹកថ្ងៃទី ២១ខែ មិថុនានេះបានឲ្យដឹងថា ជនសង្ស័យឈ្មោះចឹកអនរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំ ណុំរឿងតាមនីតិវិធី ប្រគល់ជូនតុលាការខេត្តរួចហើ យកាលពីរសៀលថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៣បើតាមច្បាប់ស្តីពីជលផល ករណីឆក់ត្រី ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ៣ឆ្នាំទៅ៥ឆ្នាំ ។ចំពោះការដោះលែ ងជនសង្ស័យឲ្យទៅលំនៅឋានវិញនៅល្ងាចថ្ងៃទី២០ ខែមិថុនាដដែលនេះ មន្ត្រីជំនាញមិនបានដឹងទេ គឺផុតដៃសមត្ថកិច្ចជំនាញហើយ (រឿងនេះជាឆន្ទានុ សិទ្ធិរបស់តុលាការ) ។
ដោយឡែក លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំង វិញបានភ្ញាក់ខ្លួនព្រឺតខណៈដែលលោកបានដឹងថា ជនសង្ស័យបានវិលត្រឡប់ទៅដល់លំនៅឋានវិញហើយនោះ។
លោក ងិន ហ៊ុន បញ្ជាក់ ជនសង្ស័យខាងលើនេះ
ជាជនសកម្មខាងឆក់ត្រី ទីបីកន្លងមកគេធ្លាប់
ភ្ញា ក់រលឹកយកអាំងវីទ័រឆក់ត្រី ប្រគល់អោយសមត្ថ កិច្ចយើងក៏ដោយ ក៏គេនៅតែជាជនសកម្មខាងឆក់ត្រីដដែល ករណីនេះមិនគួរដោះលែងជនល្មើសនោះឡើយ។

ជុំវិញករណីបង្ក្រាបបទល្មើសខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា មានមន្ត្រី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារការបើកការណូតប្រដេញកាណូតជនល្មើសទៅបុកនិងច្រាំង បណ្ដាលឲ្យកំពប់ពីដុងប្រេងសាំងផ្ទុះឆេះកាណូត បង្កឲ្យមន្ត្រី២នាក់រងរបួសគឺ១លោកអនុសេនីយ៍ឯក ហ៊ិន យ៉ារីជា នាយរងនគ របាលប៉ុស្តិ៍រដ្ឋបាលសំរោងសែន បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃក្រុងភ្នំពេញ ។ ២លោក វ៉ា សុខ អនុប្រធានសហគមន៍នេសាទស្វាយរំពារសែនជ័យរងរបួសស្រាល កំពុងសម្រាកព្យាបាលរបួសនៅក្នុងមូលដ្ឋានឃុំសំរោងសែន។

សមត្ថកិច្ចនិងប្រជាពលរដ្ឋ សំណូមពរស្ថាប័នតុលា ការមេត្តាពិចារណាឡើងវិញ ក្នុងការដោះលែងជន ល្មើសឈ្មោះ ចឹក អន ដើម្បីកុំឲ្យមន្ត្រីរងគ្រោះយើងខូចចិត្តថា ខំចាប់ជនល្មើសបានហើយ ឆេះទាំងកាណូតប៊ិសនឹងស្លាប់ខ្លួនទៀត បែរជាត្រូវគេដោះលែងជនល្មើសទៅវិញ ពួកគាត់រងរបួសពិតជាគ្មានន័យអ្វីឡើយ។
ជុំវិញរឿងនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីស្ថាប័នអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងបានឡើយ ព្រោះទូរសព្ទមិនចូល៕


















Share This
Author Image

About