-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Saturday, September 24, 2022

អតីតអ្នកតស៊ូក្នុងសម័យទសវត្សរ៍៨០ និង៩០ លោក ចេង ឃីម ត្រូវបានប្រកាសតែងតាំងជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

 


កណ្តាល៖ លោក ចេង ឃីម អតីតអ្នកតស៊ូក្នុងសម័យទសវត្សរ៍៨០ និង៩០ ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនារសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា​ ឆ្នាំ​២០២២ ប្រកាសតែងតាំង ប្រគល់ភារកិច្ចជូនអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។

នាឱកាសនោះ លោក គង់ សោភ័ណ្ឌ បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបន្តខិតខំជួសជុលផ្លូវ ចុះមើលផ្លូវឱ្យគ្រប់ទីកន្លែង និងត្រួតពិនិត្យករណីឡានដឹកលើសទម្ងន់ទាំងឡាយដែលខុសច្បាប់ ត្រូវធ្វើការផាកពិន័យ អនុវត្តទៅតាមច្បាប់អោយបានម៉ឺងម៉ាត់បំផុត ដោយមិន មានការលើកលែងនោះទេ។

លោកអភិបាលខេត្តក៏បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលតាមផែនការ។

ជាមួយគ្នានោះ លោក គង់ សោភ័ណ្ឌ បានលើកទឹកចិត្ត មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្ត្រីរាជការដែលទើបតែងតាំង ប្រគល់ភារកិច្ច ត្រូវខិតខំប្រឹងប្រែងពង្រឹងការងារជំនាញ មានសាមគ្គីភាពផ្ទៃក្នុង មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពច្បាស់លាស់។

គួរបញ្ជាក់ផងដែរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ និងពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ចជូនមន្រ្តីរាជការចំនួន ៦រូប នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕


















k

0 Comments:

Post a Comment

Share This
Author Image

About