-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Monday, April 29, 2024

អ្នកសារព័ត៌មានគឺជាក្រុមគោលដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃ២៩.០៤.២០២៤

រាជធានីភ្នំពេញ ÷ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានពិភាក្សាអំពីការចុះឈ្មោះ និងការផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមគោលដៅ «អ្នកសារព័ត៌មាន» ក្រោមក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

 កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន និងបានទទួលយកអនុសាសន៍ពាក់ព័ន្ធពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ជាពិសេស ការរៀបចំផែនការសកម្មភាពលម្អិត និងអាទិភាពសម្រាប់គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តឱ្យបានល្អប្រសើរ។

  ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៣។ 

  ឯកឧត្តម បានបន្ថែមថា៖ “អ្នកសារព័ត៌មានត្រូវបានកំណត់ជាក្រុមគោលដៅមួយ ក្នុងចំណោមក្រុមគោលដៅទាំង១៥ នៃយុទ្ធសាស្រ្តនេះ ហើយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបំណងសហការជាមួយក្រសួងព័ត៌មាន ដើម្បីចលនាការចុះឈ្មោះអ្នកសារព័ត៌មានឱ្យទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ រួមទាំងអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។”  

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងស្វាគមន៍ និងសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ព្រមទាំងគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់លើអ្នកសារព័ត៌មាន និងបានកំណត់អាជីពសារព័ត៌មាននៅក្នុង វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង ១៥ នៅក្នុងយុទ្ធសាស្រ្តនេះ។ 

ឯកឧត្តមបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ ហើយរហូត មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានចេញនូវបណ្ណសារព័ត៌មានបានប្រមាណជាង ៦.៣០០ នាក់រួចហើយ។ ក្រសួងព័ត៌មានក៏នឹងរៀបចំការប្រមូលទិន្នន័យអ្នកសារព័ត៌មានដែលមានប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ( បសស ) ផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាននឹងសហការបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញអ្នកសារព័ត៌មាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ ឱ្យចូលមកក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបងប្អូនអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយនានាដែលដាក់ចុះដោយរាជរដ្ឋាភិបាល។

 ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ឯកឧត្តមនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដោយសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសអាទិភាពសម្រាប់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន៕









Sunday, April 28, 2024

ឆ្ងាញ់មាត់ទៀតហើយ! ដីក្នុងព្រែកសោះ ហ៊ានជីកលក់យកលុយចែកគ្នាចាយ ក្រោមលេស ព្រួញមួយបាញ់បានសត្វពីរ...

ចំនួនអ្នកទស្សនា: Views
    ក្រុងសំពៅពូនថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤




ខេត្តកណ្តាល ÷ ពិតជាគួរអោយស្ងើចសរសើរដល់ជនទុច្ចរិតមួយក្តាប់តូច ដែលបុិនប្រសព្វ ខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាអោយតែខ្លួន និងបក្សពួកមានបាន រស់នៅបានសុខស្រួល ទោះបីជាការងារដែលពួកគេកំពុងតែប្រព្រឹត្ត ជាការងារដែលល្មើសច្បាប់ធ្វើអោយប៉ះពាល់ដល់សង្គមជាតិយ៉ាងណាក៏ដោយ ។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ព្រែកមួយកន្លែងដែលមានឈ្មោះ ( ព្រែកប៉ាន ) ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានម្ចាស់អាជីវកម្មជីកអាចម៍ដីម្នាក់ដែលគេស្គាល់ថាឈ្មោះ ចាំង រួមនឹងបក្សពួក បានរួមគំនិតគ្នា ជីកយកអាចម៍ដីនៅក្នុងព្រែកប៉ាន លក់យកលុយដាក់ក្នុងហោប៉ៅ ក្រោមលេសថា (ប្រជាពលរដ្ឋស្នើសុំស្តារព្រែកដើម្បីយកទឹកដើម្បីអាស្រ័យផលដំណាំ) ។

តែបើតាមការលើកឡើងពីប្រជាពលរដ្ឋម្នាក់ ល័ក្ខខ័ណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ បានរៀបរាប់ថាមានមនុស្សមួយក្រុមបានដើរគៀងគរអោយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែប៉ាន ឃុំត្រើយស្លា ផ្តិតមេដៃអោយក្រុមខ្លួន ដើម្បីដាក់សំណើរទៅថ្នាក់លើសុំគោលការណ៍ជីកយកអាចម៍ដីក្នុងព្រែកចេញ អោយមានទឹកចូលដើម្បីអោយពួកគាត់អាស្រ័យផល។

គាត់បានបញ្ជាក់ទៀតថា នេះមិនមែនជាការស្ម័គ្រចិត្តពីប្រជាពលរដ្ឋនោះទេ គឺជាឧបាយកលរបស់ក្រុមឈ្មួញនិងបក្សពួក ដែលបានប្រើយុទ្ធសាស្ត្រខ្ចីដៃប្រជាពលរដ្ឋប្រើ បិទបាំង បំភាន់ភ្នែក ថ្នាក់ដឹកនាំ ក្នុងន័យព្រួញមួយបាញ់បានសត្វពីរ ពោលគឺច្បាមយកផលប្រយោជន៍ និងលាភសក្ការៈចែកគ្នាចាយសប្បាយ ហ៊ឺហាតែប៉ុណ្ណោះ ។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដូច្នេះ ក្រុមការងារបានទំនាក់ទំនងទៅលោក ចាំង ដែលជាម្ចាស់គ្រឿងចក្រតាមរយៈលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺ លោកបាននិយាយថា ចំពោះការយកគ្រឿងចក្រចូលមកជីកកាយយកអាចម៍ដីលក់នេះគឺលោកមានស្នាមមេដៃពីប្រជាពលរដ្ឋ និយាយអោយខ្លីគឺលោកបានទិញអាចម៍ដីក្នុងព្រែកប៉ាននេះពីអាជ្ញាធរ ដោយបានបង់ប្រាក់កក់ (១២០០ដុល្លារ) និងចាក់ថ្មចំនួន២០ឡាន ជាការដោះដូរនិងថ្លៃអាចម៍ដី អោយទៅឃុំត្រើយស្លា ។

លោក ចាំង បានបន្តទៀតថា សម័យនេះហើយគេមិនដែល ប្រើគម្រោងមូលនិធិឃុំអីទៀតទេ គ្រាន់តែរឿងជីកប្រឡាយ កាយព្រែក គឺគេទុកលុយមូលនិធិទាំងនោះដើម្បីកសាងផ្លូវប៉េតុង ហើយរឿងជីកព្រែកនេះគេទុកអោយខាងឯកជនដូចជារូបលោកជាអ្នកធ្វើមិនចំណេញជាង ពិសេសបានលុយចាយទាំងអស់គ្នា។

ចំណែកលោក ប៉ាវ ប៉េង មេឃុំត្រើយស្លា បាននិយាយតាមទូរស័ព្ទថា រូបលោកមិនបានដឹងនិងពាក់ព័ន្ធអ្វីនោះទេ
លោកបានបន្តថា អោយសួរទៅក្រុមការងារថ្នាក់ភូមិទៅ កុំអោយមានរឿង។

ប្រិយមិត្តជាទីរាប់អាន តើនេះជាយុទ្ធសាស្ត្រសាចទឹកដាក់គ្នាមែនទេ? នៅពេលដែលក្រុមការងារអ្នកសារព័ត៌មានធ្វើការសាកសួរដើម្បីសុំការបំភ្លឺជុំវិញករណីការជីកកាយដីក្នុងព្រែកប៉ានខាងលើនេះ  ហើយបែរជារុញដាក់គ្នាទៅវិញទៅមកយ៉ាងដូច្នេះទៅវិញ?

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំដល់លោក ជឺ គីមហៃ អភិបាលស្រុកស្អាង និងគោរពស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងក្រោមឱវាទចុះពិនិត្យ ស្រាវជ្រាវ ចំពោះការជីក កកាយដីក្នុងព្រែកប៉ាន លក់យកលុយចែកគ្នាគ្មានញញើតនិងច្បាប់សោះ អ្វីដែលសំខាន់ ព្រែកប៉ាននៅចំណុចទីតាំងខាងលើនេះ ជាសម្បត្តិរបស់រដ្ឋ។

អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត បណ្តាញអង្គភាពអ្នកសារព័ត៌មានយើង រងចាំទទួលការបកស្រាយពីគ្រប់ស្ថាប័នពាក់ពន្ធ័ក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕







Thursday, April 25, 2024

មាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ ចាប់បើកដំណើរការលេងវិញហើយ ក្រោយស្ងាត់បានមួយចំអិនកំពិស លោកអធិការខណ្ឌអើយបានជ្រាបដែររឺទេទាន?

ចំនួនអ្នកទស្សនា: Views
     ក្រុងសំពៅពូន ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ ÷ ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែង ចាប់ផ្តើមបើកដំណើរការលេងឡើងវិញហើយ បន្ទាប់ពីបានបិទមួយរយៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសអោយបិទ រាល់ល្បែងស៊ីសងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទីតាំងនេះស្ថិតក្នុងតារាងបាល់ទះមួយកន្លែង ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានប្រាប់ថាទីតាំងខាងលើនេះបានលបលួចបើកដំណើរការលេង ដោយដាក់តាម (កញ្ចក់ទូរទស្សន៍) ជារៀងរាល់ថ្ងៃ បើទោះបីជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយអភិបាលខេត្តក្រុងទូទាំងរាជធានីខេត្ត ធ្វើការបិទរាល់ល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកថ្មីៗយ៉ាងណាក្តី ក៏ទីតាំងខាងលើនៅតែបន្តបើកលេងយ៉ាងគគ្លើន គ្មានញញើតនិងច្បាប់បន្តិចសោះ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋក្នុងមូលដ្ឋានសំណូមពរដល់លោកវីរៈសេនីយ៍ឯក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់កំលាំងក្រោមឱវាទចុះត្រួតពិនិត្យទីតាំងល្បែងសុីសងតាមអនឡាញខាងលើនេះផងទាន !
ដើម្បីរក្សាបាននូវសេចក្ដីសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងដើម្បីភូមិ ឃុំមានសុវត្ថិភាពទាំង០៧ចំនុច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណ៕






Monday, April 22, 2024

ទំនិញជាច្រើនរយកេសយកមកស្តុកទុកនៅចុងស្ពានព្រែកហមជាប់មាត់ទន្លេ សង្កាត់ឈើខ្មៅ សង្ស័យគេចពន្ធរឺបង់ពន្ធមិនគ្រប់...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២២.០៤.២០២៤


ខេត្តកណ្តាល ÷ សកម្មភាពដឹកទំនិញទាំងផ្លូវទឹក ទាំងផ្លូវគោកឆ្លងចេញពីវៀតណាម ចូលមកកម្ពុជា តាមច្រករបៀងព្រែកជ្រៃ យកមកស្តុកទុកនៅចុងព្រែកហម សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមិនដឹងថាការដឹកជញ្ជូនរាល់ទំនិញទាំងនេះ បានត្រួតពិនិត្យតាមលក្ខណៈស្តង់ដារបច្ចេកទេសរបស់អជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសការិយាល័យគយនិងរដ្ឋាករជ្រៃធំ-ខ្នារតាំងយូរ ដែរឬយ៉ាងណា?

  ជាក់ស្តែងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ គេប្រទះឃើញមានកេសទំនិញជាច្រើនប្រភេទ រាប់សិបកេស យកមកស្តុកទុកនៅចំណុចចុងព្រែកហម ខាងក្រោយផ្ទះលោក រុណ នាយរងប៉ុស្តិ៍ឈើខ្មៅ ជាច្រើនរយកេស ដែលទីតាំងខាងលើនេះមិនមែនជាឃ្លាំងសំរាប់ផ្ទុកទំនិញ រឺជាដេប៉ូចែកចាយអ្វីនោះដែរ។

តាមការរៀបរាប់ពីលោក រុណ នាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ឈើខ្មៅ ថាចំពោះទំនិញដែលយកមកស្តុកទុកនៅខាងក្រោយផ្ទះនេះមិនមែនជារបស់លោកនោះទេ គឺជារបស់ឈ្មួញឈ្មោះ ផល ដែលជាអ្នកយកមកផ្ញើរចំពោះគឺមិនមានការពាក់ព័ន្ធអ្វីនោះឡើយ។

ក្រុមការងារអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ផល បានទេដោយពុំមានលេខទំនាក់ទំនង។
ចំណែកលោក ផា ប្រធានការិយាល័យគយជ្រៃធំ- ខ្នារតាំងយូរ ក្រុមការងារក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរដោយខលតាមរយៈលេខទូរស័ព្ទ ០៨៨៤៦១៨៤១២ តែមិនអាចទាក់ទងបាន។

ប្រជាពលរដ្ឋបានលើកឡើងថារាល់ទំនិញដែលដឹកចូលមកពីប្រទេសវៀតណាម បើសិនជាបានត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដារនៃច្បាប់របស់រដ្ឋ គឺពិតជាគ្មានហានិភ័យអ្វីនោះទេ ប៉ុន្តែបើគ្មានការត្រួតពិនិត្យវិញនោះ អ្នកដែលរងផលប៉ះពាល់ធំបំផុតនោះគឺប្រជាពលរដ្ឋដែលប្រើប្រាស់គ្រឿងឧបភោគបរិភោគ គ្មានគុណភាព ពិសេសក្មេងៗ ដែលចូលចិត្តហូបនំចំណី ពិសេសនំកញ្ចប់ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋស្នើរសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ  ពិសេសគោរពស្នើរសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យទៅលើទំនិញដែលយកមកស្តុកទុកនៅទីតាំងខាងលើនេះផងទាន សូមអរគុណ៕
  















Sunday, April 21, 2024

ប្រហុកត្រីរាប់សិបតោនដឹកចេញពីវៀតណាម ចូលមកកម្ពុជា តាមច្រកជ្រៃធំ សង្ស័យមានគីមី...

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២១/០៤/២០២៤

ខេត្តកណ្តាល៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា មានករណីនាំចូលប្រហុកសង្ស័យមានសារធាតុគីមី ប្រមាណជា ១០ ទៅ ១៥ តោនក្នុងមួយថ្ងៃៗតាមច្រកជ្រៃធំ ស្ថិតក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ជាប្រភេទ ប្រហុកត្រីប្រា ប្រហុកត្រីផ្ទក់ និងប្រហុកត្រីសាច់កិនចម្រុះគ្រប់ប្រភេទ ដើម្បីចែកចាយ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ខេត្តតាកែវ រាជធានីភ្នំពេញ និងបណ្ដារាជធានីខេត្ត ស្រុក ក្រុង មួយចំនួនទៀត។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលជាអ្នកទទួលយកប្រប្រហុកលក់បន្ត បានឲ្យដឹងទៀតថា ឈ្មោះ តាងៀ ជាជនជាតិវៀតណាម គឺជាអ្នកនាំប្រប្រហុកពីប្រទេសវៀតណាមដែលល្បីថា មានសារធាតុគីមី សូម្បីរុយអត់ហ៊ានរោមផង យកមកបោះដុំឲ្យពួកគាត់ ដែលមានកូនបង្កើត ឈ្មោះ ហឿង ភេទ ស្រី អាយុ ៣៣ ឆ្នាំ យកទៅលក់បន្តតាមភូមិស្រុកខេត្តក្រុង។

ពួកគាត់បន្ថែមទៀតថា ពួកគេប្រើរូបភាពនាំចូលដោយលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនផលិតផលជលផលនាំចូល ក្រោមរូបភាពជាត្រីទឹកសាប ត្រីកាហែ ត្រីឆ្ពិន ត្រីកាប ឬត្រីទីឡាព្យា របស់អាជ្ញាធររដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តែតាមការពិតនៅក្នុងបាវសុទ្ធតែប្រហុកត្រីគ្រប់ប្រភេទ។

ចំណែកនៅក្នុងលិខិតអនុញ្ញាតិនោះមានឈ្មោះ ថៃ សុធា ភេទប្រុស អាយុ៤១ ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិព្រៃប៉ុក ឃុំព្រៃស្ពឺ ស្រុកកោះធំ ខេត្តកណ្តាល ដែលមានលេខទូរស័ព្ទ ០៩៧៣២៦២៦២៦ ជាអ្នកទទួលរត់ការផ្លូវនាំចូល។

ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់មេត្តាចុះពិនិត្យ និងទប់ស្កាត់ផង ព្រោះកន្លងមករឿងនាំប្រប្រហុកពីប្រទេសវៀតណាមយកមកលក់នេះ ត្រូវបានហាមឃាត់ និងបិទមិនឲ្យនាំចូលនោះទេ ព្រោះមានផលប៉ះពាល់សុខភាពសាធារណៈប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់ សូមអរគុណ៕









Thursday, April 11, 2024

លោក ច្រឹក ស្រ៊ង អភិបាលរងស្រុកកោះធំ និងលោក ជួប វុទ្ធា អភិបាលរងស្រុកកោះធំ តំណាងលោកអភិបាល បានអញ្ជើញដឹកនាំមន្រ្តីរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងរៀបចំតម្លើងរោងទីបញ្ជាការស្រាល...ក្នុងវត្តភក្តីសិរីដុះ

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោក ច្រឹក ស្រ៊ង អភិបាលរងស្រុកកោះធំ និងលោក ជួប វុទ្ធា អភិបាលរងស្រុកកោះធំ តំណាងលោកអភិបាល បានអញ្ជើញដឹកនាំមន្រ្តីរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងរៀបចំតម្លើងរោងទីបញ្ជាការស្រាល សម្រាប់កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំបញ្ជា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងកម្មវិធីសង្រ្កាន្តអបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តភក្តីសិរីដុះ ស្ថិតក្នុងភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។













Share This
Author Image

About