-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, February 29, 2024

ក្រសួងការពារជាតិ ៖ ផ្លាកលេខ «ខ.ម» មិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤


រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបានគូសបញ្ជាក់ថា ផ្លាកលេខខេមរភូមិន្ទ (ខម) បានអនុញ្ញាតឲ្យតែនាយទាហាន ដែលមានសិទ្ធពេញលេញដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ របស់ក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៤ បានលើកឡើងថា យោងតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការចេញផ្លាក លេខសម្គាល់យានជំនិះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ឱ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសក្តិសម ជាមន្ត្រីយោធា ធ្វើឱ្យមានការវា.យតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។


អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹង និងបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។


ក្រសួងការពារបានបញ្ជាក់ថា៖«ការប្រើប្រាស់យានយន្តពាក់ផ្លាក លេខចរាចរខេមរភូមិន្ទត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា ។


ក្នុងករណីដែលអនុវត្ត ការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិនឹងចាត់វិធានការច្បាប់ជាធ

រមាន» ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤



នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

ក្នុងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។

សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ៕









Tuesday, February 27, 2024

មាន់ជល់តាមប្រព័ន្ធអនឡាញនៅតែបន្តបើកលេងយ៉ាងគគ្លើន ក្នុងភូមិសាស្រ្តភូមិទំអរ ឃុំទំរីង តើអាជ្ញាធរក្នុងមូលដ្ឋាន គិតយ៉ាងណាដែរទាន?

ចំនួនអ្នកទស្សនា: Views
ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤


ខេត្តកំពង់ធំ ÷ ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅតែបន្តបើកលេងយ៉ាងគគ្លើន បើទោះជាប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានអនុសាសន៍បញ្ជារអោយអភិបាលរាជធានី ខេត្ត ក្រុង ទូទាំងប្រទេស ត្រួតពិនិត្យ និងបិទរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ទោះមានច្បាប់ រឺពុំមានច្បាប់ក៏ដោយ កាលពីពេលថ្មីៗនេះ។

ដោយឡែកក្នុងភូមិសាស្ត្រ ភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំឯណេះវិញ ល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ នៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ និងបង្ក្រាបពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានទាល់តែសោះ ហាក់មានភាពផ្គើន និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលភិបាលទៅវិញ។

គួររំលឹកផងដែរថាកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ ក្នុងកិច្ចប្រជុំនៅរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សាការធ្វើអាជីវកម្មឆ្នោតផ្សងសំណាងឡូតូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងបានដាក់បទបញ្ជាដាក់ណាត់ បញ្ឈប់មិនឲ្យបើកដំណើរការអាជីវកម្មល្បែងស៊ីសង លើទឹកដីខេត្តកំពង់ធំ ចាប់ពីពេលនេះតទៅ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីជំនាញ និងអាជ្ញាធរក្រុងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឲ្យបានច្បាស់លាស់បើសិនជាក្រុមហ៊ុនឬទីតាំងល្បែងនោះ មានច្បាប់ហើយ យើងត្រូវតែអនុញ្ញាត។

ឯកឧត្តម ងួន រាសី បន្តទៀតថា នេះជាគោលនយោបាយរួមរបស់ប្រមុខរាជរដ្ឋបាលភិបាល ក្នុងការជូនដំណឹងដល់ប្រតិបត្តិ្កករទាំងអស់ឲ្យបានជ្រាបថា ដើម្បីកុំឲ្យមានបញ្ហាក្នុងការអនុវត្តន៍និតិវិធីច្បាប់ក្រុមហ៊ុនត្រូវមានច្បាប់អនុវត្តចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហើយច្បាប់មួយចេញបានតែមួយទីតាំងតែប៉ុណ្ណោះ។ ប្រសិនបើមិនមានច្បាប់អនុញ្ញាតិទេ សូមផ្អាកជាបន្ទាន់ ហើយមិនដូច្នោះទេ និងត្រូវកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មេត្តាចាត់កំលាំងក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីរក្សាបាននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំងប្រាំពីរចំណុច របស់រាជរដ្ឋាភិបាល សូមអរគុណ៕










Saturday, February 24, 2024

ឆ្ងាញ់ណាស់ទៅឬ ដីព្រែក ដីទន្លេហ្នឹង? បានជាជីក កកាយយកលក់យ៉ាងអនាធិបតេយ្យអញ្ចឹង? តើមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកកោះធំគិតយ៉ាងណាដែរទាន?

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤



ខេត្តកណ្តាល ÷ បច្ចុប្បន្នដីព្រែក ដីទន្លេ ត្រូវបានក្លាយទៅជាចំណីដ៏ផ្អែមរបស់ក្រុមឈ្មួញមួយក្តាប់តូច ដែលកំពុងតែមមាញឹកក្នុងការ ប្រកបរបរចិញ្ចឹមជីវិតប្រចាំ ដោយមិនគិតពីផលប៉ះពាល់សម្បត្តិធម្មជាតិរបស់រដ្ឋនរបស់រួម គិតយ៉ាងណាអោយតែខ្លួនមាន ខ្លួនបានតែប៉ុណ្ណោះ។


ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានគ្រឿងចក្រ អេស្កា០១គ្រឿង ដែលគេស្គាល់ថាជារបស់លោក ហាក់ បាននឹងកំពុងតែធ្វើសកម្មភាពជីកនិងកាយ អាចម៍ដីចេញពីក្នុងព្រែកកំពង់សំបួរ ជាប់ទន្លេ ក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីលក់យកលុយដាក់ហោរប៉ាវយ៉ាងអនាធិបតេយ្យ ដោយពុំដឹងថាលោក ហាក់ បានទទួលច្បាប់អនុញ្ញាត ច្បាប់អនុប្រយោគ គតិយុត្ត ពីស្ថាប័នពាក់ព័ន្ធណានោះទេ។


តាមការរៀបរាប់ពីតៃកុងអេស្កា មិនស្គាល់អត្តសញ្ញាណ បានរៀបរាប់ប្រាប់ អង្គភាព សង្គមបច្ចុប្បន្ន យើងថា ចំពោះគ្រឿងចក្ររបស់មេគាត់ (លោក ហាក់) គឺមានច្បាប់ទម្លាប់ មិនមែនចេះតែមកធ្វើបាននោះទេ មួយវិញទៀតចំពោះមន្ត្រីជំនាញពាក់ព័ន្ធ គឺគេបានរៀបចំអស់ហើយ។


ជុំវិញសកម្មភាពការជីកកាយអាចម៍ដី ចេញពីក្នុងព្រែក និងទន្លេនៅទីតាំងខាងលើនេះ អង្គភាព សង្គមបច្ចុប្បន្ន មិនអាចសុំការបំភ្លឺ ពីលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានទេ ដោយពុំមានលេខទំនាក់ទំនង។


ប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំងថាតើ ច្បាប់ចេញពីស្ថាប័នណា អនុញ្ញាតអោយគ្រឿងចក្រលោក ហាក់ ជីកកាយដីព្រែក ដីទន្លេ យកមកលក់តាមតែទំនើងចិត្តបានយ៉ាងដូច្នេះ ក្រែង ទន្លេ ស្ទឹង ព្រែក បឹងបួរ សមុទ្រ ។ល។ ជាសម្បត្តិរបស់រដ្ឋ របស់រួម។


ទោះជាយ៉ាងណាប្រជាពលរដ្ឋ សំណូមពរដល់លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ មេត្តាចាត់កម្លាំងក្រោមឱវាទជួយត្រួតពិនិត្យ ចំពោះការជីកកកាយយកអាចម៍ដីចេញពីក្នុងព្រែក និងទន្លេនៅចំណុចទីតាំងខា

ងលើផងទាន៕













ការបូមខ្សាច់ក្នុងដៃទន្លេក្នុងក្រុងសំពៅពូន កំពុងតែបង្កផលប៉ះពាល់និងការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ច្រាំង...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤



ខេត្តកណ្តាល ÷ ការប្រកបអាជីវកម្មបូមខ្សាច់តាមរយៈទូកចល័តដើម្បីលក់តាមតម្រូវការទីផ្សារផ្ទាល់ខ្លួន ក្នុងភូមិសាស្ត្រតាមដងទន្លេ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល នាពេលបច្ចុប្បន្ននេះ កំពុងតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមច្រាំងមាត់ទន្លេជាខ្លាំង ។


តាមការលើកឡើងពីប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេ ក្នុងក្រុងសំពៅពូន បានរៀបរាប់ថាពួកគាត់ពិតជាមានការព្រួយបារម្ភជាខ្លាំង ដោយសារការបូមខ្សាច់របស់ក្រុមឈ្មួញ បានធ្វើការបូមខ្សាច់ចេញពីទន្លេទាំងយប់ទាំងថ្ងៃតាមរយៈទូកចល័តទៅចល័តមក មិនគិតថាមានផ្ទះរឺគ្មានផ្ទះប្រជាពលរដ្ឋរស់នៅនោះទេ ពោលគឺមានភាពអនាធិបតេយ្យតែម្តង។


ការបូមយកខ្សាច់ទាំងនេះបានធ្វើអោយមានការបាក់ដី បាក់ច្រាំង ពិសេសផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដូច្នេះសូមម្ចាស់អាជីវកម្មបូមខ្សាច់ទាំងអស់មេត្តាយោគយល់ បូមតែកន្លែងណាដែលគ្មានមនុស្សនៅបានហើយ កន្លែងដែលមានមនុស្សរស់នៅមេត្តាកុំបូមអី។


ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធក្នុងក្រុង ពិសេសលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន មេត្តាត្រួតពិនិត្យការបូមខ្សាច់ទូកចល័តខាងលើផងទាន ព្រោះថាសុខទុក្ខប្រជាប្រពលរដ្ឋ ស្ថិតលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ហើយ សូមអរគុណ៕







Wednesday, February 21, 2024

ទីតាំងលួចបើកល្បែងស៊ីសងឆ្នោតឡូតូក្នុងភូមិតាខ្មៅ(១)មន្ត្រីអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់!!!

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣



(កណ្តាល)៖ ល្បែងស៊ីសង ឆ្នោតឡូតូមួយកន្លែង កំពុងបើក យ៉ាងកក្រើកដែស្ថិតនៅផ្លូវ១០៦ក្នុងភូមិតាខ្មៅ (១)សង្កាត់តាខ្មៅ ក្រុងតាខ្មៅគ្មានខ្លាចអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។


ប្រជាពលរដ្ឋនិងមហាជនលើកឡើងថាប្រុសមុខរាជរដ្ឋាភិបាលទើបតែដាក់បទបញ្ជាឱ្យបញ្ឈប់អាជីវកម្មល្បែងស៊ីសងទាំងអស់ទោះមានច្បាប់ឬក៏មិនមានច្បាប់ទូទាំងប្រទេសនៅពេលថ្មីៗនេះ។


ហេតុអ្វីទីតាំងល្បែងស៊ីសងឆ្នោតឡូតូមួយកន្លែងនេះនៅតែបន្តអាជីវកម្មរបស់ខ្លួនមិនខ្លាចមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបសោះឡើយឬមួយមានការឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងមួយកន្លែងនេះធ្វើអាជីវកម្មបន្តដោយគ្មានការបង្ក្រាប។


ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងឆ្នោតឡូតូទាំងយប់ទាំងថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។


ប្រជាពលរដ្ឋរស់នៅភូមិតាខ្មៅ(១)សង្កាត់តាខ្មៅក្រុងតាខ្មៅសូមសំណូមពរដល់ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខរាជរដ្ឋាភិបាល រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងស៊ីសងជាដើមចមបង្កើតបទល្មើស៕





មេប៉ូលិសស្រុកស្ទឹងហាវ ប្រើអំណាច ចាប់ខ្លួនអ្នកសារព័ត៌មាន ចំនួនបីនាក់ ដោយគ្មានកំហុស តើក្រសួងមហាផ្ទៃបានដឹងរឿងនេះទេ

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤


អ្នកសារព័ត៌មានចំនួនបីនាក់ ក្នុងអង្គភាពសានព្រហ្ម ត្រូវបានមេប៉ូលិសធំជាងគេប្រចាំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រើអំណាចចាប់ខ្លួនយកទៅវាស់កំពស់ រួចបង្ហោះចែកចាយតាមបណ្តាញសង្គម។


ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា៖ ការចាប់ខ្លួនអ្នកសារព័ត៌មានទាំងបីនាក់ ពីសំណាក់ អធិការនគរបាលស្រុកស្ទឹងហាវ លោក រស់ កី ដោយសារលោកអធិការនគរបាលស្រុករូបនេះ ចេញមុខកាងទឹកកាងដី ទើបបញ្ជាឲ្យចាប់អ្នកសារព័ត៌មានណាដែលទៅពីភ្នំពេញ ហើយមេប៉ូលិសរូបនេះបានឡើងថា អ្នកសារព័ត៌មាន នៅភ្នំពេញ មិនអាចទៅផ្សាយព័ត៌មាននៅតាមខេត្តបាននោះទេ។




ការប្រើអំណាចផ្តាច់ការចាប់អ្នកសារព័ត៌មានពីសំណាក់មេប៉ូលិសរូបនេះ បានធ្វើឲ្យអ្នកសារព័ត៌មានជាច្រើន ចាត់ទុកថានេះជា ការបំពានសិទ្ធសេរីភាពអ្នកសារព័ត៌មាន និងជាការរំលោភលើសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការប្រើប្រាស់រូបភាពចាប់ចង់ ពីសំណាក់មន្រ្តីគ្រាប់ល្ពៅស្ងោរ។


អ្នកសារព័ត៌មានជាច្រើនស្នើសុំទៅកាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផៃ្ទ សូមមេត្តាជួយត្រួតពិនិត្យមើលលើករណីចាប់ខ្លួនអ្នកសារព័ត៌មានដោយគ្មានកំហុសពីសំណាក់អធិការនគរបាលស្រុកស្ទឹងហាវនេះផងទាន៕






Tuesday, February 20, 2024

ដីព្រៃលិចទឹករាប់រយហិកតានៅចំណុច(បាតថាស)ភូមិសាស្ត្រឃុំទ្រៀល ត្រូវបានឈួសនិងភ្ជួរយ៉ាងអនាធិបតេយ្យ...ដោយពុំដឹងថាបានកាត់ឆ្វៀលរឺយ៉ាងណានោះទេ..?

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤


ខេត្តកំពង់ធំ ÷ ដីព្រៃលិចទឹករាប់រយហិកតា ចាប់ពីចំណុច ទួលលើ រហូតដល់បាតថាស-ខ្លាលោត ដែលមានលេខយាមកាមលេខ (48P 490578-1365343 ) ក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានភ្ជួរនិងរុញយ៉ាងអនាធិបតេយ្យដោយពុំដឹងថា បានកាត់ឆ្វៀលរឺយ៉ាងណានោះទេ។


ជាក់ស្តែងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបាបទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ ដែលរស់នៅស្ទឹងកំបុតក្បែរទីតាំងនោះ បានរៀបរាប់ប្រាប់អង្គភាព (សង្គមបច្ចុប្បន្ន) យើងថា គាត់ប្រទះឃើញមានត្រជាក់ទ័រជាច្រើនគ្រឿង បានចូលមកធ្វើសកម្មភាពឈួសឆាយ រុញនិងភ្ជួរដីចាប់ពីមាត់ស្ទឹងកំបុតចំងាយ១០០ម៉ែត ទូលលើ រហូតដល់បាតថាស ខ្លាលោត យ៉ាងគគ្រឹកគគ្រេង ដោយពុំដឹងថាមានច្បាប់អនុញ្ញាត រឺបានកាត់ឆ្វៀលចេញពីស្ថាប័នណាឡើយ។


ប្រភពដដែលបានបន្តថាដីដែលត្រាក់ទ័រចូលមករុញនិងភ្ជួរនៅចំនុចទីតាំងខាងលើនេះប្រហែល ៥០០ទៅ៨០០ហិកតាឯណោះ សំរាប់ប្រជាពលរដ្ឋដូចពួកគាត់វិញ ១ទៅ២ ហិកតាគេមិនអោយធ្វើផង ។


ក្រោយទទួលបានសេចក្តីរាយការណ៍នេះក្រុមការងារ (សង្គមបច្ចុប្បន្ន) ក៏បានចុះទៅដល់ទីតាំងខាងលើដើម្បីថតផ្តិតយករូបភាព រួចក៏បានទំនាក់ទំនងទៅលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក តាមរយៈ ( Whatsapp) ដើម្បីរាយការណ៍និងសុំការបំភ្លឺ តែលោកបានត្រឹមចូលមើល មិនបានឆ្លើយតបអ្វីនោះឡើយ។


ដោយឡែកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១.៣២នាទី រសៀលមានលេខទូរស័ព្ទ ០៨១៤៨៤១៥១ បានខលមកអង្គភាព (សង្គមបច្ចុប្បន្ន) ដោយមិនដឹងថាជាអ្នកណា ហើយបាននិយាយក្រុមការងាររបស់លោកបានចុះមកដល់ទីតាំងខាងលើហើយ ចំពោះដីដែលបានឈួសឆាយ ភ្ជួររុញ ខាងលើគឺជាដីដែលបានកាត់ឆ្វៀល ប៉ុន្តែរូបលោកមិនដឹងថាមានចំនួនប៉ុន្មានហិកតានោះទេ ទាល់តែសូរិយោដីបានដឹង សូមអោយក្រុមការងារទំនាក់ទំនងទៅជំនាញសូរិយោដីចុះ តួនាទីរបស់លោក គឺប្រសិនបើមានគ្រឿងចក្រកំពុងធ្វើការឈួសឆាយ លោកនិងធ្វើការទប់ស្កាត់និងបង្ក្រាបតែប៉ុណ្ណោះ។


ជុំវិញករណីខាងលើក្រុមការងារមិនអាចទំនាក់ទំនងទៅជំនាញសូរិយោដី ស្រុកនិងខេត្តដើម្បីសុំការបំភ្លឺបាននោះទេ ដោយពុំមានលេខទូរស័ព្ទ។


គួរបញ្ជាក់ផងដែរចំពោះទីតាំងដីនៅចំណុចភូមិសាស្ត្រខាងលើ គឺជាប្រភេទដីថ្មីចែស ដីដែលមិនទាន់បានអាស្រ័យផលអ្វីម្តងនោះឡើយ មួយវិញទៀត ដីដែលពុំទាន់មានភ្លឺច្បាស់លាស់។


ទោះជាយ៉ាងណា ប្រជាពលរដ្ឋនិងមហាជន សំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ឯកឧត្ដម ងួន រតនៈ អភិបាលខេត្ត មេត្តាមានចំណាត់ការណ៍ស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបជនឈ្លាតឱកាសដែលមានបំណងចង់បានដីរដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងលើនេះផងទាន។


អង្គភាពសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មានក្នុងព្រះរាជអាណាចក្រកម្ពុជា សូមអរគុណ៕














Share This
Author Image

About