ពិតជាហ៊ានមែន បុគ្គល ឈ្មោះ ផែង គី ហ៊ានយកគ្រឿងចក្រទៅវាយដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ.....
ស្ទឹងត្រែង ÷ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា: មានគ្រឿងចក្រ អេស្កាចំនួន០១ ត្រាក់ទ័រគូបូតាចំនួន០១ ដែលគេស្គាល់ថាជារបស់លោក ផែង គី បានចូលមកឈូសឆាយ គាស់រំលើងដីព្រៃដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែងយ៉ាងអនាធិបតេយ្យដែលស្ថិតនៅភូមិ កញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានបញ្ជាក់ថា គ្រឿងចក្ររបស់លោក ផែង គី នេះបានចូលមកឈូសឆាយដីព្រៃនេះជាច្រើនថ្ងៃមកហើយ ដោយពុំឃើញមានអាជ្ញាធររឺមន្ត្រីជំនាញពាក់ព័ន្ធចុះមកសួរនាំនោះឡើយ។
យោងតាមសំដីពីប្រជាពលរដ្ឋបានបន្តទៀតថា លោក ផែង គី បាននិយាយប្រាប់ថា គ្រឿងចក្ររបស់លោកគឺចូលមកឈូសឆាយដីព្រៃនេះតាមរយៈលោក ប៊ុន ឡា ផ្នែកសូរិយោដីស្រុកសៀមប៉ាងជាអ្នកជួលក្នុងតំលៃ ៣ដុល្លារ/ម៉ែតការ៉េ និងចែកដីអោយខ្លះ។ ក្រុមអ្នកសារព័ត៍មានក៏បានទំនាក់ទំនងទៅលោកប៊ុន ឡា តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែមិនលើកទូរស័ព្ទនោះឡើយ។
យោងតាមប្រសាសន៍របស់លោក ផាន់ យុទ្ធ អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងបានបញ្ជាក់តាមរយៈទូរស័ព្ទថារូបលោកមិនបានដឹងអំពីគ្រឿងចក្រដែលលោក ប៊ុន ឡា នាំចូលយកមកឈូសឆាយដីព្រៃនោះទេ ចាំមើលលោកសួរគេសិន។
ប្រជាពលរដ្ឋដែលស្ថិតនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានរៀបរាប់ថា សំរាប់បុគ្គលមានលុយមានអំណាចចង់ធ្វើអ្វីបានតាមចិត្ត ស្រលាញ់កន្លែងណាយកកន្លែងហ្នឹង គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអ្វីក៏សមដែរ សំរាប់រាស្ត្រវិញធ្វើអ្វីក៏ខុសដែរ។
ប្រជាពលរដ្ឋដែលស្ថិតនៅភូមិ ឃុំខាងលើ ស្នើរសុំដល់លោក ផាន់ យុទ្ធ អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង ពិសេសឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងមេត្តាចាត់វិធានការណ៍ក្តៅចំពោះបុគ្គល ផែង គី និងលោក ប៊ុន ឡាផ្នែកសូរិយោដី ដែលហ៊ានរួមគំនិតគ្នាយកគ្រឿងចក្រទៅវាយដីព្រៃដែលជាសម្បត្តិរបស់រដ្ឋយ៉ាងអនាធិបតេយ្យផងទាន៕
0 Comments:
Post a Comment