-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, May 31, 2023

ប្រជាពលរដ្ឋរីករាយសាទរចំពោះលោកអភិបាលរងស្រុក បានបញ្ចេញកណ្តាប់ដៃដែកបង្ក្រាបបទល្មើសផលអនុផលព្រៃឈើបានយ៉ាងយកចិត្តទុកដាក់...

ចំនួនអ្នកទស្សនា: Views

 ប្រជាពលរដ្ឋរីករាយសាទរចំពោះលោកអភិបាលរងស្រុក បានបញ្ចេញកណ្តាប់ដៃដែកបង្ក្រាបបទល្មើសផលអនុផលព្រៃឈើបានយ៉ាងយកចិត្តទុកដាក់...


កំពង់ធំ ÷កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍មកថា មានក្រុមឈ្មួញបានដឹកជញ្ជូនផលអនុផលព្រៃឈើតាមរយៈគោយន្តកន្ត្រៃ ចេញតាមច្រកតោលកាត់តាមផ្លូវ រ.ច ច្រកអូរងាវដើម្បីយកទៅចែកចាយតាមដេប៉ូ ប៉ុន្តែមិនបានដូចបំណងក៏ត្រូវបានប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរនៅក្នុងមូលដ្ឋាន បានស្ទាក់ផ្លូវ ដើម្បីបង្រ្កាបបទល្មើស ដោយបានទទួលបទបញ្ជារពីសំណាក់លោក សុិន វណ្ណវុឌ្ឍ អភិបាលនៃគណ:អភិបាលស្រុកសណ្តាន់ ក្រោមការដឹកនាំផ្ទាល់លោក គង់ សុភា អភិបាលរង សហការណ៍កងកម្លាំងប្រដាប់អាវុធ បានចុះទៅដល់កន្លែងដែលក្រុមជនល្មើសបានដឹកឈើយកទៅទុកនៅចំនុចអូរក្តាម ភូមិម្អម ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយបានបើកគោយន្តកន្ត្រៃរត់គេចបាត់ស្រមោល បន្សល់ទុកនៅឈើប្រភេទលេខមួយ កកោះ មុខ៣០ ប្រវែង៥ម៉ែត ចំនួន៣០សន្លឹក ឈើផ្តៀក មុខ២៥ ប្រវែង៤ម៉ែត ចំនួន៨៨សន្លឹក វត្ថុតាងបានប្រមូលយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ រួចបន្តអនុវត្តតាមនិតិវិធីច្បាប់។


គួរបញ្ជាក់ផងដែរ បន្ទាប់ពីមានបទបញ្ជារដ៏យឺតម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ចំពោះរាល់សកម្មភាពបទល្មើសព្រៃឈើត្រូវតែបង្ក្រាបអោយបាននៅក្នុងដែនសមត្ថកិច្ចរបស់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសក្នុងខេត្តដែលជាប់នឹងព្រៃឡង់ ។


ប្រជាពលរដ្ឋពិតជាមានសេចក្តីសោមនស្សរីករាយដែលមានថ្នាក់ដឹកនាំល្អៗ និងគោរពតួនាទីក្នុងនាមជាឪពុកពុកម្តាយដែលបានយកចិត្តទុកដាក់បម្រើ ការពារ សុខសវត្តិភាពជួនប្រជាពលរដ្ឋ ដែលគោរពទៅតាមគោលការណ៍នយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់ប្រមុខរាជរដ្ឋាភិបាល អរគុណសន្តិភាព៕













លោក គីវ សាឌុំ ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការបោះឆ្នោតបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតនិងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ...

ចំនួនអ្នកទស្សនា: Views

 លោក គីវ សាឌុំ ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការបោះឆ្នោតបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតនិងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ...





ខេត្តកែប ÷ នៅរសៀលម៉ោង២.០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក គីវ សាឌុំ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីការបោះឆ្នោត នៅសាលប្រជុំជាន់ទី១នៃស្នងការដ្ឋាននគរបាលខេត្តកែប ពិធីបិទវគ្គផ្សព្វផ្សាយអំពីច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខ ការបោះឆ្នោត នៅស្នងការដ្ឋាននគរបាលខេត្តកែប

ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដែលមានលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យពាក់ព័ន្ធ អធិការក្រុង ស្រុក សិក្ខាកាម សមាជិកអប់រំព័ត៌មាន និងទំនាក់ទំនងសាធារណៈគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងកម្លាំងប្រជាការពារ សរុបចំនួន១៣២នាក់ អញ្ជើញចូលរួម នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប៕















Wednesday, May 17, 2023

អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គិភ័យ និងឧបទ្ទវហេតុផ្សេងៗ

ចំនួនអ្នកទស្សនា: Views

 អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គិភ័យ និងឧបទ្ទវហេតុផ្សេងៗ

   
 
   (កំពង់ធំ)÷នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះទាំងស្រុងនៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបណ្ដាលមកពីចៅវិកលចរិតបានដុតផ្ទះអស់ទាំងស្រុង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង០៧:៣០នាទីព្រឹក ។
    
    ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានសំដែងនូវសមានចិត្តសោកស្ដាយនិងចូលរួមនូវសម្ភារប្រើប្រាសនិងឧបភោគបរិភោគព្រមទាំងថវិការមួយចំនួនដើម្បីជួយដោះស្រាយនូវស្ថានភាពដ៏គ្រោះអាសន្ននេះ។ លើសពីនេះទៀតលោកអភិបាលស្រុកក៏បានពាំនាំនូវការផ្ដាំសួរសុខទុក្ខរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខមាលភាពបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាពិសេសក្នុងគ្រាមានអាសន្នផ្សេងៗ។
    
    លើសពីនេះទៀតលោកសាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គីភ័យ និងប្រភពចំហេះ ក៏ដូចជាឧបទ្ទវហេតុដោយខ្យល់កន្ត្រាក់និងឧបទ្ទវហេតុផ្សេងៗជាច្រើនទៀត។ សូមឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ត្រូវធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្ដីអំពីគ្រោះថ្នាក់និងឧបទ្ទវហេតុផ្សេងៗដែលអាចបង្កនិងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានមានសុវត្ថិភាពខ្ពស់បំផុត។
     
      គួរបញ្ជាក់ផងដែរថា ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះនៅពេលនេះមានទំហំ០៦ម៉ែត្រ× ០៨ម៉ែត្រ ត្រូវបានខូចខាតទាំងស្រុង ព្រមទាំងសម្លៀកបំពាក់ គ្រឿងសង្ហាររឹមសម្ភារប្រើប្រាស់មួយចំនួនធំ  និងថវិកា២,០០០,០០០រៀល ម្ចាស់ផ្ទះឈ្មោះ ហាន លីម ធ្វើអំពីឈើប្រាក់ស័ង្កសី ត្រូវបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង និងកងកម្លាំងសរុប១៥នាក់។








Friday, May 5, 2023

ទំនប់មេទឹកជាច្រើនកន្លែងត្រូវបានបុគ្គលឈ្មោះ យ៉ាវ សឿង និបក្សពួក បាននឹងកំពុងបូមទឹកចាប់ត្រីលក់យ៉ាងអនាធិបតេយ្យអាជ្ញាធរនិងមន្ត្រីជំនាញសំងំឈឹងដូចចោរលួចសេះ....

ចំនួនអ្នកទស្សនា: Views

 ទំនប់មេទឹកជាច្រើនកន្លែងត្រូវបានបុគ្គលឈ្មោះ យ៉ាវ សឿង និបក្សពួក បាននឹងកំពុងបូមទឹកចាប់ត្រីលក់យ៉ាងអនាធិបតេយ្យអាជ្ញាធរនិងមន្ត្រីជំនាញសំងំឈឹងដូចចោរលួចសេះ....


កំពង់ឆ្នាំង ÷ ទំនប់មេទឹកជាច្រើនកន្លែងស្ថិតនៅចំនុចប្រទើត ភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានបុគ្គលឈ្មោះ យ៉ាវ សឿង និងបក្សពួកបូមទឹកចាប់ត្រីលក់យ៉ាងអនាធិបតេយ្យក្រោមលេះជួយអភិវឌ្ឍន៍ភូមិឃុំ តែតាមការពិតលក់យកលុយដាក់ក្នុងហោប៉ៅខ្លួនសោះ។

ជាក់ស្តែងនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋនៅភូមិ ឃុំខាងលើ ក្រុមការងារអ្នកសារព័ត៌មាន (S.K.B) ក៏បានចុះទៅដល់ដើម្បីថតផ្តិតយករូបភាព ក៏ប្រទះឃើញ លោក យ៉ាវ សឿង និងបក្សពួក កំពុងធ្វើសកម្មភាពដូចអ្វីដែរប្រជាពលរដ្ឋរាយការណ៍មែន ភ្លាមនោះដែរក្រុមការងារក៏បានទំនាក់ទំនងទៅលោក ហេង នាយផ្នែករដ្ឋបាលជលផល កំពង់ត្រឡាច(ក្រោម) តាមរយៈតេលេក្រាម លោកថានឹងអោយក្រុមការងារចុះត្រួតពិនិត្យ បន្ទាប់មកក្រុមការងារអ្នកសារព័ត៌មានក៏បានទំនាក់ទំនងទៅលោក សុផារិទ្ធ នាយរងសង្កាត់ជលផលស្រុកកំពង់ត្រឡាច តាមរយៈលេខទូរស័ព្ទតែអកុសលអ្វី ខលចូលបួនដប់ដងនាយរងមិនលើកទាលើតែសោះ ។

ប្រជាពលរដ្ឋម្នាក់បាននិយាយថាចំពោះអាជ្ញាធរពិសេសលោក សុផារិទ្ធ នាយរងសង្កាត់ជលផលរូបនេះ មិនបាច់ខលរកទេ ចំពោះលេខប្លែករឺលេខមិនស្គាល់ខលទាល់តែរីកមេដៃមិនលើកផង តែបើលេខដែលលោកស្គាល់វិញខលលើកៗ ពិសេសលេខបទល្មើសតែម្តង។
ប្រភពដដែលបានបន្តទៀតថា នេះជាទនប់មេទឹកមួយ នៅមានទំនប់មេទឹកជាច្រើនដែលលោក យ៉ាវ សឿង កំពុងត្រៀមធ្វើសកម្មភាពបន្តទៀត។

ចំពោះសកម្មភាពរបស់លោក យ៉ាវ សឿង និងបក្សពួកខាងលើនេះប្រជាពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថា មាន់ស្រុកមិនអោយដៃ មាន់ព្រៃម្តេចហ៊ានចូល ព្រោះការធ្វើសកម្មភាពបូមទឹកចាប់ត្រីនេះមិនមែនជាលើកទីមួយឯណា គឺរាប់ឆ្នាំមកហើយ មិនមែននរណាៗចេះតែធ្វើបាននុះទេ។

ដូច្នេះហើយប្រជាពលរដ្ឋដែលស្ថិតនៅភូមិ ឃុំ ខាងលើ ស្នើរសុំដល់លោក វ៉ន សុីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាមានវិធានការចាត់កំលាំងក្រោមឱវាទចុះត្រួតពិនិត្យ និងបង្ក្រាបដល់បុគ្គលឈ្មោះ យ៉ាវ សឿង និងបក្សពួក ពិសេស លោក សុផារិទ្ធ នាយរងផ្នែកសង្កាត់ជលផលផងទាន ព្រោះថាកន្លងមកនៅពេលដែលមានសកម្មភាពបទល្មើសនេសាទខុសច្បាប់ណាមួយទាក់ទងរាយការណ៍ទៅលោកគឺមិនលើកទូរសព្ទជាដាច់ខាត៕











Share This
Author Image

About