-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Thursday, February 1, 2024

- តើការនេសាទទូកនាមទទឹងទឹក ពេញទាំងផ្ទៃទន្លេសាបជារៀងរាល់ថ្ងៃ ខុសច្បាប់ដែររឺទេ? ហេតុដូចម្តេចបានជាមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផល បាត់មាត់បាត់កអស់ទៅហើយ សង្ស័យតែលេបថ្នាំជ្រុលទេដឹង...?

ចំនួនអ្នកទស្សនា: Views

 ក្រុងសំពៅពូន ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤


- ខេត្តកំពង់ឆ្នាំង ÷ បទល្មើសនេសាទខុសច្បាប់ ខុសបច្ចេកទេស នៅតែបន្តកើតមានយ៉ាងគំហុក បើទោះបីដឹងថារបរនេសាទទាំងនេះ ជាហេតុធ្វើអោយមានការប៉ះពាល់ដល់មច្ឆាជាតិ និងជីវចម្រុះដែលរស់នៅក្នុងទឹកយ៉ាងណាក៏ដោយ ក៏បុគ្គលអគតិនិងបក្សពួកមួយចំនួនតូចនៅតែធ្វើសកម្មភាពបំផ្លិចបំផ្លាញសម្បត្តិធនធានដែលជាសម្បត្តិរដ្ឋ សម្បត្តិរួម យ៉ាងកំរោល ដោយគិតតែផលប្រយោជន៍របស់ខ្លួននិងបក្សពួកតែប៉ុណ្ណោះ។


- ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលជាប់និងផ្ទៃទន្លេសាបជាងគេក្នុងចំណោមខេត្តទាំងប្រាំ មួយវិញទៀតមហាជនទូទាំងប្រទេសតែងតែបានដឹងនិងឮ និងមានការស្ងើចសរសើរ ពាក់ព័ន្ធនិងសកម្មភាពការយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនេសាទរបស់មន្ត្រីជំនាញជលផល ក្នុងស្រុក កំពង់ត្រឡាច និងស្រុកជលគីរី ជាបន្តបន្ទាប់ដូចភ្លៀងរលឹមអញ្ចឹង។


- ដោយឡែកប្លែកតែទូកនាមទទឹងទឹក ០៨ គ្រឿងកំពុងតែធ្វើសកម្មភាពអូសយកត្រី កកូរ ពេញផ្ទៃទឹកដោយប្រើម៉ាស៊ីនធំៗ និងសាច់អួនក្រឡាញឹក ពេញទាំងស្រុក ជលគីរី និងស្រុកកំពង់ត្រឡាច បែរជាមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផលមិនព្រមធ្វើការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ តើការនេសាទប្រភេទនេះខុសច្បាប់ដែររឺទេ? រឺមួយអស់លោកមន្ត្រីជំនាញទាំងនោះ លេបថ្នាំប៉ារ៉ាសេតម៉ុលជ្រុល រឺមួយយ៉ាងណា?


- យោងតាមប្រភពពីមេការទូកនាមឈ្មោះ ដេប បានប្រាប់សង្គមបច្ចុប្បន្ន ថា ចំពោះទូកនាមរបស់ពួកគេគឺបានរត់ច្បាប់រួចរាល់អស់ហើយ ទើបពួកគេហ៊ានចូលទូកធ្វើការនេសាទបាន បើពុំដូច្នោះទេគេចាប់បាត់ទៅហើយកុំទៅឆ្ងល់ពេក។


- គួរបញ្ជាក់ផងដែរថាចំពោះច្បាប់អនុញ្ញាតអោយធ្វើការនេសាទ ដែល សង្គមបច្ចុប្បន្ន ទទួលបាននោះគឺជាច្បាប់ដែលចេញដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល ដែលអនុញ្ញាតអោយទូកនាមទាំង ០៨វង់ធ្វើការនេសាទ តាមដងទន្លេចាប់ពីឃុំកំពង់លួង មកទល់ ឃុំព្រែកតាទែនតែប៉ុណ្ណោះ ដែលមានរាយនាមដូចខាងក្រោម÷ ១,ឈ្មោះ ចន ផានិត ២,ឈ្មោះ សេន អ៊ួមើត ៣,ឈ្មោះ ជា សុខកាន ៤,ឈ្មោះ ធូ ជា ៥,ឈ្មោះ ឆុន ណារ៉ា ៦,ឈ្មោះ សេន ស៊ូស្លែម៉ាន ៧,ឈ្មោះ អោក អង ៨,ឈ្មោះ ឈឺន ឈុន ឧបករណ៍ដែលត្រូវប្រើក្នុងការនេសាទរួមមាន ទូកម៉ាស៊ីន០១គ្រឿង កម្លាំងម៉ាស៊ីនលើស១០សេស ក្រឡាសាច់ ១.៥ស.ម តែប៉ុណ្ណោះ។


- ប៉ុន្តែបែរជាយកច្បាប់ខេត្តកណ្តាល មកធ្វើការនេសាទក្នុងខេត្តកំពង់ឆ្នាំងយ៉ាងគគ្លើនទៅវិញ ហើយស្រែកថាមានច្បាប់ ចង់ផ្សាយអីផ្សាយទៅថែមទាំងគម្រាមកំហែងអ្នកសារព័ត៌មានទៀតផងពិតជាខ្លាំងមែន! មិនតែប៉ុណ្ណោះចំពោះមន្ត្រីជំនាញក្នុងស្រុក កំពង់ត្រឡាច និងស្រុកជលគិរី  ហាក់សំងំស្ងៀមឈឹងដូចចោរលួចសេះអញ្ចឹងដែរ។


- ជុំវិញករណីខាងលើ សង្គមបច្ចុប្បន្ន បានទំនាក់ទំនងទៅលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងតាមរ:តេឡេក្រាមដើម្បីរាយការណ៍ និងសុំការបំភ្លឺ ពាក់ព័ន្ធនិងទូកនាមទាំង ០៨វង់ដែលចូលមកធ្វើការនេសាទនៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង លោកបានតបយ៉ាងខ្លី ខ្លឹម ខ្លាំង ថា(ខ្ញុំអត់ដឹងទេ ចាំសួរទៅជលផលសិន)។


- ប្រជាពលរដ្ឋរងចាំមើលថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ហ៊ានប្រើកណ្តាប់ដៃដែកទប់ស្កាត់និងបង្ក្រាប ទូកនាមដែលដឹកនាំដោយ លោក ដេប ជាមេការហ៊ានចូលនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូចអ្វីដែលលោកនិងក្រុមការងារចុះបង្ក្រាបកន្លងមកដែររឺមួយយ៉ាងណា?


- ទោះជាយ៉ាងណា ប្រជាពលរដ្ឋទទូចគោរពស្នើសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់កម្លាំងក្រោមឱវាទទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទទូកនាមទាំង០៨វង់ខាងលើនេះផងទាន! ព្រោះថាប្រជាពលរដ្ឋដាក់មង ចងសន្ទូចជាលក្ខណៈគ្រូសារមានការក្តៅក្រហាយជាខ្លាំង ដោយសារតែទូកនាមទាំងនេះ ធ្វើអោយដាច់មង ជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ និងរក្សាបាននូវធនធានធម្មជាតិរបស់រដ្ឋអោយស្ថិតថេរគង់វង្សយូរអង្វែង តរៀងទៅ សូមអរគុណ៕



















k

0 Comments:

Post a Comment

Share This
Author Image

About