-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, February 9, 2024

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីវិធានការបង្រ្កាបល្បែងផ្សងសំណាងនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤


(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម  ងួន  រតន:  អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពី វិធានការបង្រ្កាបល្បែងស៊ីសង និងល្បែងផ្សងសំណាងគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ព្រះរាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលក្រុង ស្រុក ទាំង៩ លោកអធិការក្រុង ស្រុក និងលោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង  ស្រុក។


ឯកឧត្តម ងួន រតន: បានលើកឡើងថា យោងអនុសាសន៍ណែនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបង្ក្រាបល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព លើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនដូចខាងក្រោម៖


១- រដ្ឋបាលខេត្ត ត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត០១រូប ដែលមានមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកជាសមាជិក ដើម្បីបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។


២- រដ្ឋបាលខេត្ត ត្រូវអញ្ជើញប្រតិបត្តិករដែលកំពុងប្រកបអាជីពល្បែងគ្រប់ភេទនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ហើយមិនទាន់បានបំពេញលក្ខខណ្ឌច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មមកប្រជុំ និងធ្វើការណែនាំឱ្យទៅបំពេញលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់ ករណីមិនសហការ ត្រូវអនុវត្តតាមច្បាប់ ។


៣- រដ្ឋបាលក្រុង ស្រុក ត្រូវប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តនានា ពាក់ព័ន្ធការគ្រប់ល្បែងស៊ីសងគ្រប់ប្រភេទ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ។


ចុងក្រោយឯកឧត្តម ងួន រតនៈ បានដាស់តឿនទៅដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រួតពិនិត្យទីកន្លែងដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព ជាពិសេសមន្ត្រីសមត្ថកិច្ច ត្រូវដកខ្លួនចេញឲ្យឆ្ងាយកុំឲ្យមានការពាក់ព័ន្ធ បើមិនដូច្នេះទេ ត្រូវអនុវត្តន៍ទៅតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ ។


គួរបញ្ជាក់ថា ទីតាំងល្បែងស៊ីសង និងល្បែងផ្សងសំណាង ក្នុងខេត្តកំពង់ធំមានចំនួន ៣៩១ទីតាំង ក្នុងនោះមានតែ៣ទីតាំងប៉ុណ្ណោះ ដែលមានច្បាប់អនុញ្ញាត៕









k

0 Comments:

Post a Comment

Share This
Author Image

About