-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, February 6, 2024

ដកហូតដីតំបន់ព្រៃអង់តែនទំហំ ៣៥០ ហិកតា ជាសម្បត្តិរដ្ឋវិញ បន្ទាប់ពីជនល្មើស លូចកាប់ទន្រ្ទាន ហ៊ុំព័ទ្ធធ្វើកម្មសិទ្ធិ!

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ០៦.០២.២០២៤


(កំពង់ធំ)៖  ដោយមានការឯកភាព ពី  ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និង សម្រប សម្រួលដោយ ព្រះរាជអាជ្ញា អមសា លាដំបូងខេត្ត កំពង់ធំ រួមទាំងថ្នាក់ដឹកនាំក្រសួងកសិកម្ម កម្លាំងអធិ ការដ្ឋានខាងជើងបឹងទន្លេសាប  សហការជាមួយ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្រ្កាប បទល្មើសលូចកាប់ទន្រ្ទានដុត ឈូសឆាយ ហ៊ុំព័ទ្ធដីព្រៃធ្វើជាកម្មសិទ្ធិ ដែលជនល្មើសបានកាន់កាប់អាស្រ័យ ផល និង ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា  ឆ្នាំ២០២៣  នៅតំបន់អូរដៃជ្រៃ ក្នុងភូមិសាស្រ្តឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។


លោក តិប ញាតា អធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឲ្យដឹងថា៖ នៅលើទីតាំងខាងលើ ត្រូវបានដកហូតជាសម្បត្តិរដ្ឋវិញ ដែលមានទំហំ ៣៥០ ហិកតា តាមរយៈដីការបស់ខេត្ត ដែលជនល្មើសបានលូចកាប់ទន្ទ្រាននាពេលកន្លងមក ។ ហើយកំឡុងពេល នេះ ដែល  មានការរៀបចំដាំ និង  ស្តាព្រៃឈើឡើងវិញ នៅទីតាំងដែលទំហំខាងលើនេះ ក្នុងនោះក៏មានជនអាណាធិបតេយ្យ និងជនខិល ខូចមួយចំនួន   បានមករារាំង ហើយ ជនទាំងនោះ បានសាងសង់លំនៅឋាន តាមដងផ្លូវព្រៃចំនួន ០៦ខ្ទម ដោយអះអាងថាបានកាន់កាប់និង  អាស្រ័យផលជាយូរឆ្នាំមកហើយ តែធាតុពិតគឺជាដី រងនូវការ លូចកាប់ទន្រ្ទាន  ។


លោក អធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បន្តឲ្យដឹងទៀតថា ៖ ផែនការណ៍បន្ទាប់ ចំពោះផ្ទៃដីក្នុងភូមិសាស្រ្តខាងលើ  នឹង ធ្វើការសំអាតព្រៃឈើដែល រងការ កាប់រាន ដើម្បីដាំស្តាព្រៃឈើឡើងវិញ  នារដូវវស្សាខាងមុខនេះ  និង បន្តតាមដានរាល់សកម្មភាព ដែលជន ខិលខូច មានបំណងកាប់រានដីព្រៃ របស់រដ្ឋ មកធ្វើជាកម្មសិទ្ធិបន្តទៀត ។  ម៉្យាងវិញទៀតចំពោះខ្ទម ០១ ដែល បានសង់នៅមាត់អូរ និង មានមនុស្សរស់នៅ គឺតម្រូវឲ្យអជ្ញាធរមូលដ្ឋានជូនដំណឹង  ដើម្បីអោយគាត់ រូសរើដោយខ្លួនឯង  និង ចាកចេញដោយសន្តិវិធី  ។ ដោយឡែក ចំពោះមេខ្លោងមួយចំនួនដែលពាក់ព័ន្ធក្នុងការកាប់រុករានដីព្រៃរបស់រដ្ឋ  គឺបានចងក្រងសំណុំរឿងទៅតុលាការរួចរាល់ហើយផងដែរ  ។


គួរបញ្ជាក់ផងដែរ ប្រតិបត្តិការនេះប្រើប្រាស់កម្លាំងចំរុះចំនួន ៦០នាក់ មានកម្លាំងគណៈបញ្ជាការឯកភាពខេត្ត រួមទាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល  រួមជាមួយកម្លាំងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបជាអ្នក អនុវត្តន៍ បានរូសរើខ្ទមចំនួន ០៦ខ្ទម និងដកហូតដី ចំនួន ៣៥០ ហិកតាទុកជាសម្បត្តិរដ្ឋវិញ។ ដំណើរការនៃប្រតិបត្តិការនេះគឺមានការឧបត្ថម្ភគាំទ្រពីគម្រោងរ៉េតបូកផងដែរ  ៕











k

0 Comments:

Post a Comment

Share This
Author Image

About