ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
ស្រុកសាមគ្គីមានជ័យ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨,៣០នាទីព្រឹក រដ្ឋបាលឃុំខ្នាឆ្មារបានធ្វើការប្រជុំ វាយតម្លៃបញ្ចប់គម្រោងជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិ ប្រវែង៣២៤០ម និងដាក់លូកាត់ផ្លូវចំនួន ៤កន្លែង របស់ក្រុមហ៊ុន ហន សៀងលី សាងសង់ក្នុងភូមិត្រដក់ពង ភូមិត្រពាំងស្រង៉ែ ភូមិវត្ត និងភូមិថ្មស ដែលមានទទឹងផ្លូវប្រវែង៤ម នឹងកម្រាលគ្រួល០,១៥ម សម្រេចបាន១០០%
ដែលមានទឹកលុយសរុប ២៦៦,២៨៦,១០០៛ ។
ដោយមានការអញ្ជើញចូលរួមពី លោក ឈួន ចាន់ណា អភិបាល នៃគណអភិបាលស្រុកសាមគ្គីមានជ័យ លោក ហែម ផានិត លោក សាំង វ៉ាន់ លោក កែវ សុភី ក្រុមការងារគម្រោងថ្នាក់ស្រុក លោក ឱ សារ៉ាត់ មន្ត្រីបច្ចេកទេសប្រចាំស្រុកសាមគ្គីមានជ័យ លោកប្រធានក្រុមហ៊ុន និងលោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនូយការរដ្ឋបាលឃុំ លោកមេភូមិទាំង០៧ភូមិដែល នឹងបងប្អូនប្រជាពលរដ្ឋ ចូលរួមរុបទាំងអស់៤៩/២២នាក់
គម្រោង ជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិ គឺសម្រេច១០០% ដូចនេះសមាជិកអង្គប្រជុំទាំងអស់សម្រេចអោយប្រហ៊ុនបើកលុយលើកទី២ ១០០%តែម្តង ដែលមានលុយចំនួន ១១៩,៨២៩,០០០៛៕
0 Comments:
Post a Comment