ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤
ខេត្តកណ្តាល ÷ ការប្រកបអាជីវកម្មបូមខ្សាច់តាមរយៈទូកចល័តដើម្បីលក់តាមតម្រូវការទីផ្សារផ្ទាល់ខ្លួន ក្នុងភូមិសាស្ត្រតាមដងទន្លេ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល នាពេលបច្ចុប្បន្ននេះ កំពុងតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមច្រាំងមាត់ទន្លេជាខ្លាំង ។
តាមការលើកឡើងពីប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេ ក្នុងក្រុងសំពៅពូន បានរៀបរាប់ថាពួកគាត់ពិតជាមានការព្រួយបារម្ភជាខ្លាំង ដោយសារការបូមខ្សាច់របស់ក្រុមឈ្មួញ បានធ្វើការបូមខ្សាច់ចេញពីទន្លេទាំងយប់ទាំងថ្ងៃតាមរយៈទូកចល័តទៅចល័តមក មិនគិតថាមានផ្ទះរឺគ្មានផ្ទះប្រជាពលរដ្ឋរស់នៅនោះទេ ពោលគឺមានភាពអនាធិបតេយ្យតែម្តង។
ការបូមយកខ្សាច់ទាំងនេះបានធ្វើអោយមានការបាក់ដី បាក់ច្រាំង ពិសេសផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដូច្នេះសូមម្ចាស់អាជីវកម្មបូមខ្សាច់ទាំងអស់មេត្តាយោគយល់ បូមតែកន្លែងណាដែលគ្មានមនុស្សនៅបានហើយ កន្លែងដែលមានមនុស្សរស់នៅមេត្តាកុំបូមអី។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធក្នុងក្រុង ពិសេសលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន មេត្តាត្រួតពិនិត្យការបូមខ្សាច់ទូកចល័តខាងលើផងទាន ព្រោះថាសុខទុក្ខប្រជាប្រពលរដ្ឋ ស្ថិតលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ហើយ សូមអរគុណ៕
0 Comments:
Post a Comment