-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, February 14, 2024

អាជ្ញាធរខេត្តកំពង់ធំ ដាក់បទបញ្ជាដាក់ណាត់ បញ្ឈប់មិនឲ្យបើកដំណើរការអាជីវកម្មល្បែងស៊ីសង លើទឹកដីខេត្តកំពង់ធំ ចាប់ពីពេលនេះតទៅ...

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ១៤.០២.២០២៤


ខេត្តកំពង់ធំ ÷ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំនៅរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សាការធ្វើអាជីវកម្មឆ្នោតផ្សងសំណាងឡូតូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងបានដាក់បទបញ្ជាដាក់ណាត់ បញ្ឈប់មិនឲ្យបើកដំណើរការអាជីវកម្មល្បែងស៊ីសង លើទឹកដីខេត្តកំពង់ធំ ចាប់ពីពេលនេះតទៅ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។


ឯកឧត្តម ងួន រាសី ថ្លែងថាកិច្ចប្រជុំថ្ងៃនេះ ជាសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការបើកអាជីវកម្មឆ្នោតផ្សងសំណាងឡូតូទាំងអស់ក្នុងខេត្តកំពង់ធំ ដែលគ្មានច្បាប់អនុញ្ញាត ដោយទុករយៈពេល ០៧ថ្ងៃ ប៉ុន្តែត្រូវអនុវត្តចាប់ពីពេលនេះតទៅ។ 


ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីជំនាញ និងអាជ្ញាធរក្រុងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឲ្យបានច្បាស់លាស់បើសិនជាក្រុមហ៊ុនឬទីតាំងល្បែងនោះ មានច្បាប់ហើយ យើងត្រូវតែអនុញ្ញាត។


ឯកឧត្តម ងួន រាសី បន្តទៀតថា នេះជាគោលនយោបាយរួមរបស់ប្រមុខរាជរដ្ឋបាលភិបាល ក្នុងការជូនដំណឹងដល់ប្រតិបត្តិ្កករទាំងអស់ឲ្យបានជ្រាបថា ដើម្បីកុំឲ្យមានបញ្ហាក្នុងការអនុវត្តន៍និតិវិធីច្បាប់ក្រុមហ៊ុនត្រូវមានច្បាប់អនុវត្តចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហើយច្បាប់មួយចេញបានតែមួយទីតាំងតែប៉ុណ្ណោះ។ ប្រសិនបើមិនមានច្បាប់អនុញ្ញាតិទេ សូមផ្អាកជាបន្ទាន់ ហើយមិនដូច្នោះទេ និងត្រូវកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៕












k

0 Comments:

Post a Comment

Share This
Author Image

About