-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, February 6, 2024

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ០៦.០២.២០២៤


ខេត្តកំពង់ធំ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត កំពង់ធំ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។


យោងតាម សេចក្ដីសម្រេចស្ដីពីការកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ រួមមាន 

១.ចាត់តាំង ឯកឧត្តម ជា ចាន់តូ ប្រធានកិត្តិយស 

២.សម្រួលភារកិច្ច ឯកឧត្តម ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ 

៣.ផ្ទេរភារកិច្ច ឯកឧត្តម វង្សី វិស្សុត ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ 

៤.ចាត់តាំង ឯកឧត្ដម ម៉ៅ សុផាន់ អនុប្រធាន ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ

 ៥.ចាត់តាំង ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ធំ 

៦.ចាត់តាំង អ្នកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ធំ។


សម្តេចកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ ដែលទទួលបាន ការផ្ទេរភារកិច្ច និងការតែងតាំង ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និង អភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ ដោយឈរលើមាគ៌ាមហាជន របស់បក្ស ដើម្បីត្រៀមការងារ សំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអណត្តិក្រោយៗឲ្យទទួលបានជោគជ័យបន្ថែមទៀត ។


ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកថវិកាមួយចំនួន របស់អ្នកឧកញ៉ា ទ្រី ភាព ប្រគល់ជូនដល់គណបក្សខេត្តកំពង់ធំផងដែរ ៕











k

0 Comments:

Post a Comment

Share This
Author Image

About