-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Wednesday, February 7, 2024

ល្បែងមាន់ជល់ និងអាប៉ោងនៅតែបើកលេងយ៉ាងអនាធិបតេយ្យក្នុងស្រុកល្វាឯម តើលោកអធិការ គិតយ៉ាងណាទៅទាន...?

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤


ខេត្តកណ្តាល)៖ ទីតាំងល្បែងស៊ីសង ជល់មាន់និងអាប៉ោងមួយកន្លែង កំពុងបើកលេង យ៉ាងកក្រើកក្នុងភូមិផ្លូវត្រី ឃុំថ្មគរស្រុកល្វាឯម ខេត្តកណ្តាលមិនខ្លាចអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។


ប្រជាពលរដ្ឋនិងមហាជនលើកឡើងថាល្បែងស៊ីសងជល់មាន់និងអាប៉ោងបើកលេងបានយ៉ាងរលូនដូច្នេះហេតុអ្វីលោកវរសេនីយ៍ត្រី យ៉ន សុផា នាយប៉ុស្តិ៍រដ្ឋបាលថ្មគរ និងលោកវរសេនីយ៍ឯក មួង រដ្ឋា អធិការនៃអធិការដ្ឋាននគរបាលស្រុកល្វាឯមរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប។


ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងយ៉ាងកក្រើកបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។


ជុំវិញករណីទីតាំងសង្វៀនជល់មាន់ខាងលើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសូមសំណូមពរដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មេត្តាចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផងទាន!ដើម្បីភូមិ ឃុំ មានសុវត្ថិភាពស្របទៅតាមគោលនយោបាយទាំង០៧ចំណុច របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕







k

0 Comments:

Post a Comment

Share This
Author Image

About