-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Friday, February 9, 2024

ប្រជាពលរដ្ឋ៣នាក់ដាក់លិខិតជូនឯក ឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ មកសាលាដំបូងខេត្តកំពង់ឆ្នាំងកាត់សេចក្តីបំពាននីតិវិធីច្បាប់ និងសុំបញ្ឈប់ការអនុវត្តដោយបង្ខំគាស់ផ្នូរសព ដែលច្បាប់ការពារ បំពានក្រមព្រហ្មទណ្ឌ

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញពីក្រុងសំពៅពូន ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤

ខេត្តកំពង់ឆ្នាំង ពលរដ្ឋ៣នាក់តំណាងឲ្យប្រជាពលរដ្ឋ១៩១នាក់ រស់នៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៌ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២៤ បានដាក់លិខិតមួយច្បាប់ គោរពជូនឯកឧត្តមរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍មកតុលាការខេត្តកំពង់ឆ្នាំង  ស្នើសុំបញ្ឈប់ការអនុវត្តដោយបង្ខំគាស់ផ្នូរសព  ឈ្មោះ សៀវ យុកជន នៅទីបញ្ចុះសពសាធារណៈគ្រប់គ្រងដោយសមាគម(ទួលតាជា)និងសុំទុកដីស្មសានទីបញ្ចុះសព នៅក្នុងភូមិស្វាយគយ ឃុំពន្លៃស្រុកបរិបូរណ៌ ដែលច្បាប់ការពារ និងការកាត់ក្តីរបស់តុលាការបំពាននីតិវិធីច្បាប់ យកដីទួលស្មសានបញ្ចុះសពសាធា រណៈរបស់សមាគមទៅប្រគល់ឱ្យបុគ្គលឯកជនកាន់កាប់។


តាមសាលក្រមតុលាការទាំង៣ថ្នាក់និងការអនុវត្តដោយបង្ខំរបស់ចៅក្រមអនុវត្តលេខ៥១ចុះថ្ងៃទី១២ខែធ្ឆ្នាំ២០២៣របស់សាលាដំបូងខេត្តកំពង់ឆ្នាំងបានបំពានសេចក្តីសម្រេចរបស់អាជ្ញាធរមូលដ្ឋានដែលបានបញ្ជាក់ច្បាស់ថាទីបញ្ចុះសពនេះមានតាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ បានសម្រេចប្រគល់ឲ្យលោកប្រធានសមាគមអនិកជនចិននិងវៀតណាមការពារថែរក្សាទីស្មសាន(ទីបញ្ចុះសព) ទុកជាសម្បត្តិសាធារណៈរបស់សមាគមដែលមានផ្នូរបញ្ចុះសពរួចហើយរាប់ពាន់ផ្នូរ តាមសេចក្តីសម្រេចលេខ ៥៣ /៩៩ ចុះថ្ងៃទី ២១, ០២, ១៩៩៩ របស់ លោក អៀនទន់ មេឃុំពន្លៃ បានប្រគល់ដីទួលតាជា មានទំហំប្រមាណ១៩.២០០(ដប់ប្រាំបួនពាន់ពីររយ)ម៉ែត្រការ៉េស្ថិតនៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ និងបានបំពានលើប្រកាសអន្តរៈក្រសួងលេខ០២ប្រ.កចុះថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០០៣ស្ដីពីការកំណត់ភារៈកិច្ចរបស់តុលាការ និងគណកម្មការសុរិ យោដីពាក់ព័ន្ធនិងរឿងវិវាទដីធ្លី។


សូមបញ្ជាក់ថាករណីវិវាទកើតឡើងដោយឈ្មោះ សី យុគីវ មានទីលំនៅភូមិ៦ផ្ទះ លេខ2BEoE1ផ្លូវ253សង្កាត់ទឹកល្អក់បីខ័ណ្ឌទួលគោកក្រុងភ្នំពេញបានដាក់ពាក្យប្ដឹងសុំឲ្យគាស់ផ្នូរសព សៀវ យុកជន ចេញពីដីរបស់ខ្លួន បានកាន់កាប់តាំងពីឆ្នាំ១៩៧៩តាមលិខិតលេខ១៩២ ចុះថ្ងៃទី ១១ខែមិនាឆ្នាំ២០០៨។ ដោយផ្អែកតាមពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីចុះថ្ងៃទី០៩ខែកក្កដាឆ្នាំ១៩៩៩របស់ឈ្មោះសី យុងិន តំណាងគណកម្មការស្មសានប្រើប្រាស់ជាដីស្មសាន(ទីបញ្ចុះសព)។


ដោយផ្អែកតាមផ្លាកព្រលឹងដាក់នៅពីមុខផ្នូររបស់សពឈ្មោះ សៀវ យុកជន ស្លាប់នៅឆ្នាំ២០០០ រហូតដល់ពេលប្ដឹងទាមទារមានរយះពេលបញ្ចុះសព ៨ឆ្នាំ ហើយ។ចំណែក តំណាងគណកម្មការស្មសានឈ្មោះ សី យុងិន បានបញ្ចុះសពនៅឆ្នាំ ២០០៥តើឈ្មោះ សី យុគីវ ដែលជាប្អូនមានសិទ្ធិទទួលក្នុងនាមជាតំណាងគណកម្មការស្មសាន ជំនួសបងបានដែរឬទេ? បើដីស្មសាន(ទីបញ្ចុះសព)ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមរួចហើយតាមសេចក្ដីសម្រេចលេខ៥៣/៩៩ចុះថ្ងៃទី២១ ខែកុម្ភះឆ្នាំ១៩៩៩។


ការសម្រេចរបស់តុលាការទាំង៣ថ្នាក់ឲ្យគាស់សពឈ្មោះ សៀវ យុកជន ចេញពីទីបញ្ចុះសពមានការទាមទារនិងជំទាស់ពីពលរដ្ឋក្នុងភូមិចំនួន១១៩នាក់មកសាលា ដំបូងខេត្តកំពង់ឆ្នាំង សុំផ្អាកការអនុវត្តដោយបង្ខំ ដោយមានលោកមាស សារីមេភូមិស្វាយគយ លោក ឡឹក គឹមឡាយមេឃុំពន្លៃ និង លោក យឹម សារិនអភិ បាលស្រុកបរិបូណ៌ បានចុះហត្ថលេខាទទួលស្គាល់។


បន្ទាប់មកនៅប្រជាពលរដ្ឋចំនួន៧២នាក់បានផ្ដិតមេដៃ ធ្វើលិខិតដោយមានការទទួលស្គាល់ពីលោកមេភូមិស្វាយគយ លោកមេឃុំពន្លៃ និងមានការឯកភាពពីលោកអភិបាលស្រុកបរិបូរណ៌ តាមលិខិតលេខ៣៥៨/២៣ ចុះថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៣ ស្នើសុំឯកឧត្តមអភិបាលខេត្តកំពង់ ឆ្នាំង រក្សាទុក្ខដីស្មសានទួលតាជា ជាទីបញ្ចុះសពសាធារណៈនៅក្នុងមូល ដ្ឋានដដែល។


ជាក់ស្ដែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២ ៤ ចៅក្រមអនុវត្ត សាលាដំបូងខេត្តកំពង់ ឆ្នាំង បានដឹកនាំកម្លាំងចុះអនុវត្តដោ យបង្ខំបំពាននីតិវិធីច្បាប់ ដោយបានបញ្ជារឲ្យគេគាស់ផ្នូរសពឈ្មោះ សៀវ យុកជន ដល់ឡតបញ្ចុះសពអនុវត្តដោយបង្ខំនេះបានផ្អើលដល់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែច័ន្ទមុនីអ្នក តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានចុះមកសុំផ្អាកសកម្មភាពគាស់ផ្លូរសពនៅទីទួលបញ្ចុះសពទួលតាជាសិន។


អាស្រ័យហេតុនេះប្រជាពលរដ្ឋរងគ្រោះសំណូមពរ ដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ បញ្ឈប់

ការជីកគាស់ផ្នូរសព របស់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅក្នុងទីស្មសាន ទួលតាជា ជាទីបញ្ចុះសពសាធារណៈ នៅក្នុងភូមិស្វាយគយ ឃុំពន្លៃស្រុកបរិបូណ៌ ខេត្តកំ ពង់ឆ្នាំង ដែលមានការគាំទ្រពីប្រជាពល រដ្ឋនៅក្នុងមូលដ្ឋាន និងមានការទទួល ស្គាល់ពីអាជ្ញាធរភូមិឃុំស្រុកផងដែរ ដោយក្តីអនុគ្រោះ៕































k

0 Comments:

Post a Comment

Share This
Author Image

About