-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Tuesday, January 16, 2024

ទីតាំងសង្វៀនជល់មាន់១កន្លែងនៅចំការស្វាយកំពុងបើកលេងយ៉ាងអាណាធិតេយ្យ ចំណែកអាជ្ញាធរមន្ត្រីជំនាញបិទភ្នែកបិទត្រចៀកឈឹង.....

ចំនួនអ្នកទស្សនា: Views

 ផ្សាយចេញថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤


 ខេតឧត្តរមានជ័យ ÷ ទីតាំងសង្វៀនប្រជល់មាន់ខុសច្បាប់ ស្ថិតនៅក្នុងចំការស្វាយមួយកន្លែង ចូលទៅតាមច្រកផ្លូវអង់តែន០១១ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាននឹងកំពុងតែបើកដំណើរការលេងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយពុំមានការរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

 យោងតាមការរៀបរាប់អ្នកលេងភ្នាល់បាននិយាយថាក្នុងមួយគូរចាក់លុយរហូតទៅដល់រាប់លានរៀល ហើយស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងអឺងកង គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបឬទប់ស្កាត់នោះទេ ដោយបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នកញៀនល្បែងទាំង នោះនៅតែបន្តការលេងជល់មានដាក់លុយភ្នាល់គ្នាទៅ តាមតែអំពើចិត្តដោយម៉ាសេរីនិងយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចច្បាប់ទម្លាប់អ្វីឡើយ។

 ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើរង់ចាំមើលថា តើអាជ្ញាធរក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ដែលបាននិងកំពុង តែធ្វើការបម្រើប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋានមានចំណាត់ការបែបណា ចំពោះល្បែងសុីសងដែលកើតនៅ ក្នុងមូលដ្ឋានដែលខ្លួនកំពុងគ្រប់គ្រង ឬមួយក៏អាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានមួយ ចំនួនជាអ្នក បម្រើ ឲ្យម្ចាស់ទីតាំងល្បែងស៊ីសងដើម្បីទទួលបាននូវលាភសក្ការ:ឬក៏សំណូកសូកប៉ាន់ពីម្ចាស់ទីតាំងល្បែង ស៊ីសងទៅវិញនោះទេ ? 

 ប្រជាពលរដ្ឋនិយាយថា ក្រៅពីល្បែងស៊ីសងសង្វៀនជល់មាន់នៅទីតាំងខាងលើនេះ ក៏នៅមានប្រភេទល្បែងសងតាមប្រព័ន្ធអនឡាញជាច្រើនទៀត កំពុងញាំញីនៅ ក្នុងស្រុកត្រពាំងប្រាសាទ។ 

 សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏ ដូចជាអធិការដ្ឋាននគរបាលស្រុក មិនដែលខ្វល់ចំពោះបញ្ហាដែលកំពុងបង្កភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ផ្ទុយទៅវិញ ហាក់ដូចជាបានជួយការពារឲ្យពួកអ្នកលេងល្បែងស៊ីសងទាំងនោះទៅវិញ។

 ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន អស់សង្ឃឹមយ៉ាងខ្លាំងជាមួយសមត្ថកិច្ចថ្នាក់ឃុំ,ថ្នាក់ស្រុក ពីព្រោះតែមិនបានជួយគិតគូរអំពីបញ្ហា សន្តិសុខសណ្ដាប់ធ្នាប់នៅ ក្នុងមូលដ្ឋាននៅឡើយ បើនិយាយ ពីការចុះបង្ក្រាប
វិញយូរៗមានម្ដង ហើយមិនដែលឃាត់បានមេសង្វៀន
ឬអ្នកជល់មាន់នោះឡើយ។

 តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាពទាំងប្រាំពីរចំនុចរបស់រាជរដ្ឋាភិបាលដែលបានបញ្ញត្តិអោយសមត្ថកិច្ចក្នុងមូលដ្ឋាន គ្រប់ខេត្ត ក្រុង អនុវត្តអោយបានខ្ជាប់ខ្ជួន ? រឺមួយបានត្រឹមតែយកមកបិទជាយ័ន្តការពារដើម្បីបិទបាំងភាពអសកម្មក្នុងការងាររបស់ខ្លួនតែប៉ុណ្ណោះ?

 ប្រជាពលរដ្ឋក៏ដូចជាមហាជនរស់នៅក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ សំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ៏យ ពិសេសគោរពស្នើរសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយត្រួតពិនិត្យនិងដាក់បទបញ្ជាទៅលើអាជ្ញាធរ និងសមត្ថកិច្ចស្រុកត្រពាំងប្រាសាទឲ្យចុះទប់ស្កាត់និងបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលើនេះផងទាន ! ដើម្បីគោរពតាមសេចក្ដីប្រកាសក៏ដូចជាបទ បញ្ជារ និងឲ្យស្របទៅ តាមគោលនយាបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃផង៕

 ទោះជាយ៉ាងណាអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺ ពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕







k

0 Comments:

Post a Comment

Share This
Author Image

About