-->
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ព័ត៌មាន សង្គមបច្ចុប្បន្ន មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079 ..
www.sangkombachchoban.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក ញឹម សនសុីដា ចាងហ្វាងការផ្សាយ: ទីស្នាក់ការកណ្តាល ៖ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​ / ទំនាក់ទំនង Tele : 093801666 / 077967444 / 066900079..

Sunday, February 11, 2024

អស់ពីដីព្រៃលិចទឹក ឥលូវដល់ដីព្រៃឡង់ ពិតជាអាណិតថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំណាស់...ដូចចាប់ក្តាមដាក់ចង្អេរ...ចាប់ឯលិច ចេញឯកើត...

ចំនួនអ្នកទស្សនា: Views

 ក្រុងសំពៅពូន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤


 អស់ពីដីព្រៃលិចទឹក ឥលូវដល់ដីព្រៃឡង់ ពិតជាអាណិតថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំណាស់...ដូចចាប់ក្តាមដាក់ចង្អេរ...ចាប់ឯលិច ចេញឯកើត...


 ខេត្តកំពង់ធំ ÷ ក្នុងពេលថ្មីៗនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បាននិងកំពុងប្រើកណ្តាប់ដៃដែកទប់ស្កាត់នឹងបង្ក្រាប ទៅលើជនទុច្ចរិតដែលបានរំលោភបំពានដីព្រៃលិចទឹកនៅតំបន់បីយ៉ាងសកម្ម ដោយបានបានដឹកនាំកម្លាំងដោយផ្ទាល់ចុះទប់ស្កាត់និងបង្ក្រាប។


- ដោយឡែកស្របពេលថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ កំពុងតែមមាញឹកក្នុងការបំពេញបេសកកម្មក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែមានប្រភពពីព្រៃឡង់បានរាយការណ៍មកថា មានគ្រឿងចក្រអេស្កា ហៅ(AX)ចំនួន០២ គ្រឿង បាននិងកំពុងតែមមាញឹកចូលទៅឈួសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលមានលោក វ៉ាន់ ជាប្រធានស្នាក់ការ ស្ថិតនៅចំនុចឆ្កែកូន ជាប់ព្រំប្រទល់ប្រាសាទត្រពាំងប្រើស ក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ យ៉ាងគគ្លើនទៅវិញ (ចំជាចាប់ក្តាមដាក់ ចង្អេរមែន ចាប់ឯលិច ចេញឯកើត )។


- ប្រភពបានបន្តថា អេស្កា រឺ (AX) ចំនួនពីរគ្រឿងលឿង ០១គ្រឿង និងខៀវ ០១គ្រឿង បានចូលមកធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះ ជិតកន្លះខែមកហើយ ដោយពុំឃើញមានអាជ្ញាធរ រឺមន្ត្រីជំនាញពាក់ព័ន្ធណាចូលមកធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ ដោយមានមេការ ២ -៣ នាក់បានអះអាងថាជារបស់អ្នកធំ ដែលមានលុយមានអំណាច ២-៣នាក់ ម្លោះហើយបានជាមន្ត្រីជំនាញពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។


- ប្រភពដដែលបន្តថា ដីព្រៃដែលកំពុងតែធ្វើការឈួសឆាយនៅចំនុចខាងលើនេះ មានប្រមាណជិត ១០០ហិកតា ដែលបានបង្ករផលប៉ះពាល់ដល់ដីដែលប្រជាពលរដ្ឋនៅក្នុងតំបន់នោះធ្លាប់អាស្រ័យផល និងបានបោះបង្គោលធ្វើព្រំយ៉ាងអនាធិបេត្យ ដោយពុំដឹងថាមានច្បាប់អនុញ្ញាតចេញពីស្ថាប័នណានោះទេ?


- ជាក់ស្តែងនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សង្គមបច្ចុប្បន្ន មានទំនាក់ទំនងទៅលោក វ៉ាន់ ប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃ តាមរយៈលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនិងករណីគ្រឿងចក្រចំនួន ០២គ្រឿងដែលបាននិងកំពុងធ្វើសកម្មភាពឈួសឆាយនៅចំណុចខាងលើ លោកបាននិយាយថា (ចំពោះការងារនេះទាល់តែសួរថ្នាក់លើរបស់គាត់ ព្រោះគាត់ធ្វើតាមថ្នាក់លើបញ្ជារនោះទេ ហើយចំពោះច្បាប់ទំលាប់គឺស្ថិតនៅលើថ្នាក់លើ សូមទាក់ទងទៅថ្នាក់លើចុះ) ។


- ចំណែកលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ សង្គមបច្ចុប្បន្ន មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺបានទេ ដោយពុំមានលេខទូរស័ព្ទ...


- ជុំវិញករណីខាងលើប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិក្រាំង ឃុំសុចិត្រ បានលើកជាចម្ងល់ថា គ្រឿងចក្រចូលឈួសឆាយយ៉ាងគគ្រឹកគគ្រេង ដល់ទៅ ០២គ្រឿងហេតុអ្វីបានជាមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញបរិស្ថានមិនព្រមធ្វើការទប់ស្កាត់ និងបង្ក្រាប ? 

- ចុះបើត្រង់ពួគគាត់គ្រាន់តែយកត្រាក់ទ័រភ្ជួរដីដាំដំឡូង មិនដឹងជាជំនាញមកពីណាដេញប្រផាប់ចាប់ប្រភិញ ផ្អើលអស់ខ្មោចព្រៃ?

- បើដីដែលគ្រឿងចក្រកំពុងធ្វើការឈួសឆាយ ជិតដល់ ១០០ហិកតាមានច្បាប់ មានប្លង់កាត់ឆ្វៀលត្រឹមត្រូវ ចុះហេតុអ្វីបានជាដីដែលពួកគាត់កំពុងតែអាស្រ័យផលជាក់ស្តែងរាប់ឆ្នាំមកហើយ ក្នុងមួយគ្រួសារ ៣-៤ហិកតា សុំធ្វើប្លង់ និងកាត់ឆ្វៀល ហេតុអ្វីមិនព្រមធ្វើអោយពួកគាត់?  រឺមួយអោយតែអ្នកធំ អ្នកមានលុយ ធ្វើអ្វីក៏ត្រូវ អ្នកក្រ ប្រជាកសិករ ពលរដ្ឋស្លូតត្រង់វិញធ្វើអ្វីក៏ខុសមែន។


- ទោះជាយ៉ាងណាមហាជន និងប្រជាពលរដ្ឋ ទទូចស្នើសុំដល់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មេត្តាមានចំណាត់ការ និងតាមស្រាវជ្រាវ បុគ្គលពាក់ព័ន្ធ ដែលបានឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការរំលោភបំពាន ចង់មានចង់បានហួសព្រំដែន យកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងគោរពស្នើសុំដល់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាមានវិធានការទប់ស្កាត់និងបង្រ្កាបករណីគ្រឿងចក្រចូលឈួសឆាយក្នុងដែនជម្រកការពារខាងលើនេះផងទាន។


- ទោះជាយ៉ាងណា សង្គមបច្ចុប្បន្ន រង់ចាំបំភ្លឺគ្រប់បណ្តារស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

















k

0 Comments:

Post a Comment

Share This
Author Image

About