ផ្សាយចេញពីក្រុងសំពៅពូនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤
ខេត្តកណ្តាល ÷ បច្ចុប្បន្នដីព្រែក ដីទន្លេ ត្រូវបានក្លាយទៅជាចំណីដ៏ផ្អែមរបស់ក្រុមឈ្មួញមួយក្តាប់តូច ដែលកំពុងតែមមាញឹកក្នុងការ ប្រកបរបរចិញ្ចឹមជីវិតប្រចាំ ដោយមិនគិតពីផលប៉ះពាល់សម្បត្តិធម្មជាតិរបស់រដ្ឋនរបស់រួម គិតយ៉ាងណាអោយតែខ្លួនមាន ខ្លួនបានតែប៉ុណ្ណោះ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានគ្រឿងចក្រ អេស្កា០១គ្រឿង ដែលគេស្គាល់ថាជារបស់លោក ហាក់ បាននឹងកំពុងតែធ្វើសកម្មភាពជីកនិងកាយ អាចម៍ដីចេញពីក្នុងព្រែកកំពង់សំបួរ ជាប់ទន្លេ ក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីលក់យកលុយដាក់ហោរប៉ាវយ៉ាងអនាធិបតេយ្យ ដោយពុំដឹងថាលោក ហាក់ បានទទួលច្បាប់អនុញ្ញាត ច្បាប់អនុប្រយោគ គតិយុត្ត ពីស្ថាប័នពាក់ព័ន្ធណានោះទេ។
តាមការរៀបរាប់ពីតៃកុងអេស្កា មិនស្គាល់អត្តសញ្ញាណ បានរៀបរាប់ប្រាប់ អង្គភាព សង្គមបច្ចុប្បន្ន យើងថា ចំពោះគ្រឿងចក្ររបស់មេគាត់ (លោក ហាក់) គឺមានច្បាប់ទម្លាប់ មិនមែនចេះតែមកធ្វើបាននោះទេ មួយវិញទៀតចំពោះមន្ត្រីជំនាញពាក់ព័ន្ធ គឺគេបានរៀបចំអស់ហើយ។
ជុំវិញសកម្មភាពការជីកកាយអាចម៍ដី ចេញពីក្នុងព្រែក និងទន្លេនៅទីតាំងខាងលើនេះ អង្គភាព សង្គមបច្ចុប្បន្ន មិនអាចសុំការបំភ្លឺ ពីលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានទេ ដោយពុំមានលេខទំនាក់ទំនង។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំងថាតើ ច្បាប់ចេញពីស្ថាប័នណា អនុញ្ញាតអោយគ្រឿងចក្រលោក ហាក់ ជីកកាយដីព្រែក ដីទន្លេ យកមកលក់តាមតែទំនើងចិត្តបានយ៉ាងដូច្នេះ ក្រែង ទន្លេ ស្ទឹង ព្រែក បឹងបួរ សមុទ្រ ។ល។ ជាសម្បត្តិរបស់រដ្ឋ របស់រួម។
ទោះជាយ៉ាងណាប្រជាពលរដ្ឋ សំណូមពរដល់លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ មេត្តាចាត់កម្លាំងក្រោមឱវាទជួយត្រួតពិនិត្យ ចំពោះការជីកកកាយយកអាចម៍ដីចេញពីក្នុងព្រែក និងទន្លេនៅចំណុចទីតាំងខា
ងលើផងទាន៕
0 Comments:
Post a Comment